របៀបចូលទស្សនាការប្រកួតរបស់ Keo Rumchong vs. Omar Samb

របៀបចូលទស្សនាការប្រកួតរបស់ Keo Rumchong vs. Omar Samb ⬇️⬇️⬇️ 1. ចូលទៅកាន់វិបសាយ: FightLive.TV 2. ដើម្បីបានទស្សនាអ្នកត្រូវចំណាយ $6.95 3. ការប្រកួតចាប់ផ្ដើមនៅម៉ោង១០រាត្រីនេះ (ម៉ោងនៅកម្ពុជា) 4. Keo Rumchong vs. Omar Samb នឹងប្រកួតនៅម៉ោង១:៣០នាទីយប់ Shop Fairtex Kun Khmer – The best prices on Fairtex in the world! http://www.FairtexKunKhmer.com គូដែលត្រូវប្រកួត: Fight #1: 78 Kg Mamadou Traore vs. Salvador Vergara Fight #2: 67 Kg Jeremy Payet Vs Rit … Continue reading របៀបចូលទស្សនាការប្រកួតរបស់ Keo Rumchong vs. Omar Samb

Albert Veera Chey Keo Rumchong Omar Samb

អាល់បឺត វីរៈជ័យនិយាយអំពីការប្រគួត MTGP របស់កែវរំចង់ថា “វាជារឿងល្អសម្រាប់គុនខ្មែរ”

អាល់បឺត វីរៈជ័យប្រហែលជាបានកើតក្នុងប្រទេសបារាំងមែន ប៉ុន្តែបេះដូងរបស់គាត់ស្ថិតនៅប្រទេសកម្ពុជា។ ម្ចាស់ជើងឯកគុនចម្រុះមួយថៃគឺជាអ្នកប្រយុទ្ធដ៏ជោគជ័យមួយរបស់កម្ពុជា ហើយឥឡូវនេះគាត់កំពុងគ្រប់គ្រងកាយសម្ព័ន្ធដ៏ល្បីល្បាញមួយក្នុងប្រទេសបារាំងដែលមានឈ្មោះថា The Temple Bordeaux។ នៅថ្ងៃទី២៤ ខែវិច្ឆកា កូនសិស្សរបស់អាល់បឺតឈ្មោះ Omar Samb នឹងធ្វើការប្រគួតជាមួយអធិរាជគុនខ្មែរកែវ រំចង់ក្នុងទំងន់៧០គីឡូក្រាម សម្រាប់ជើងឯក Muay Thai Grand Prix។ ការប្រគួតជើងឯករវាងសាមនិងរំចង់ វាមិនមែនជារឿងងាយស្រួលសម្រាប់អាល់បឺតក្នុងការទទួលយកទេ ដោយសារតែគាត់មានអារម្មណ៏ថាមានការបែងចែករវាងបារាំងនិងកម្ពុជា។ “​ខ្ញុំបានបដិសេធការប្រគួតនេះប្រហែលជាបីបួនដងហើយ” អាល់បឺតបានប្រាប់លោកម៉ាទែសដែលមកពីគុនខ្មែរកម្លាំង។ “ប៉ុន្តែយើងត្រូវការអ្នកប្រយុទ្ធដែលតំណាងឲ្យកម្ពុជា។ ដូចនេះហើយ យើងក៏រៀបចំការប្រគួត ដោយសារតែវាជាការលើកកំពស់ដ៏ល្អមួយ មិនមែនសម្រាប់តែការប្រគួតនោះទេ ក៏ប៉ុន្តែវាក៏សម្រាប់គុនខ្មែរផងដែរ។” “នេះជាមូលហេតុដែលខ្ញុំទទួលយកការប្រគួត។ គុនខ្មែរនឹងរីកចំរើនឡើង ហើយអ្នករាល់គ្នានឹងស្គាល់គុនខ្មែរ។ នេះគឺជាឱកាសល្អសម្រាប់កម្ពុជាក្នុងការបង្ហាញខ្លួនក្នុងការប្រគួតធំៗ” “វាមិនមានបញ្ហានោះទេប្រសិនបើឈ្នះឬចាញ់ ព្រោះនៅក្រោយពីការប្រគួតយើងទាំងអស់គ្នាសុទ្ធតែជាបងប្អូននឹងគ្នា។” កែវ រំចង់ តទល់ជាមួយ អូម៉ា សាម ការប្រគួតជើងឯករវាងអូម៉ា សាម និងកែវ រំចង់នឹងប្រព្រឹត្តឡើងនៅក្នុងសង្វៀន Bataclan ទីក្រុងបារីស ប្រទេសបារាំង នៅថ្ងៃទី២៤ ខែវិច្ឆិកា ហើយការលក់សំបុត្រចូលទស្សនា  Muay Thai Grand … Continue reading អាល់បឺត វីរៈជ័យនិយាយអំពីការប្រគួត MTGP របស់កែវរំចង់ថា “វាជារឿងល្អសម្រាប់គុនខ្មែរ”

Albert Veera Chey Keo Rumchong Omar Samb

Albert Veera Chey on Keo Rumchong’s MTGP fight: “It’s good for Kun Khmer”

Albert Veera Chey may have been born in France, but his heart belongs to Cambodia. The Muay Thai multiple world champion is one of Cambodia's most accomplished fighters, and now he runs one of France's most prolific gyms: The Temple Bordeaux. On 24 November, Albert's student Omar Samb will take on Kun Khmer legend Keo … Continue reading Albert Veera Chey on Keo Rumchong’s MTGP fight: “It’s good for Kun Khmer”

ព្រំសំណាងរីករាយក្នុងការប្រកួតនៅសង្វៀនឯកភ្នំនាថ្ងៃអាទិត្យនេះ

1. បងធ្វើបានល្អណាស់សម្រាប់ការប្រគួតចុងក្រោយរបស់បង។ តើបងមានមូលហេតុអ្វីនៅពីក្រោយជោគជ័យរបស់បងនេះដែរឬទេ? តើបងហាត់ខ្លាំងជាងមុនឬហាត់ខុសប្លែកជាងមុនឬយ៉ាងម៉េចដែរ? និយាយទៅដោយសារមួយរយៈចុងក្រោយនេះគឺបានប្រគួតច្រើន ហើយមានលុយគ្រប់គ្រាន់ ហូបបាន និងប្រឹងហាត់បានខ្លាំងជាងមុនដើម្បីកុំឲ្យមានការខកចិត្តពីសំណាក់អ្នកគាំទ្រ។ ណាមួយដោយសារតែតម្លៃខ្លួនឡើងមួយរយៈចុងក្រោយនេះ។ 2. នៅថ្ងៃអាទិត្យនេះ បងនឹងមកប្រគួតនៅសង្វៀនឯកភ្នំជាលើកដំបូង តើបងមានអារម្មណ៏បែបណាដែរមុនពេលការប្រគួតនេះឈានមកដល់? មានអារម្មណ៏ថាសប្បាយ និងរីករាយដែលបានទៅប្រកួតនៅសង្វៀនប្រដាល់គុនខ្មែរឯកភ្នំ និយាយទៅគឺចង់វ៉ៃនៅទីហ្នឹងយូរដែរហើយ។ 3. តើបងដែលមកបាត់ដំបងដែរឬទេកាលពីមុនមក? តើបងមានអារម្មណ៏យ៉ាងណាដែរចំពោះបាត់ដំបង? ខ្ញុំធ្លាប់បានទៅវ៉ៃនៅបាត់ដំបងម្តងដែរកាលពីបួនប្រាំាឆ្នាំមុន។ រឿងតែម្យ៉ាងដែលខ្ញុំបារម្ភគឺខ្លាចតែពុលឡានទេ ពីព្រោះខ្ញុំមិនសូវចេះជិះឡាន។ បើការហ្វឹកហាត់របស់ខ្ញុំដូចនៅភ្នំពេញរាល់ថ្ងៃនេះ ខ្ញុំមិនសូវព្រួយនោះទេ។ ខ្ញុំប្រហែលជាត្រូវទៅថ្ងៃសុក្រមុន ព្រោះខ្លាចពុលឡាន ដូចនេះខ្ញុំអាចសម្រាកបាន២ថ្ងៃ។  Shop Fairtex in Cambodia – The best prices on Fairtex in the world http://www.FairtexKunKhmer.com 4. មានអ្នកគាំទ្របងជាច្រើនអ្នកដែលកំពុងតែរំភើបនិងរងចាំការប្រគួតរបស់បងនៅថ្ងៃអាទិត្យនេះ ហើយពួកគាត់ជឿថាបងនឹងយកឈ្នះដៃគូរប្រគួតរបស់បង។ តើបងមានអ្វីចង់និយាយទៅកាន់អ្នកគាំទ្ររបស់បងដែរឬទេ? ការប្រគួតរបស់ខ្ញុំគឺខ្ញុំទុកចិត្ត ប៉ុន្តែខ្ញុំខ្លាចតែម្យ៉ាងទេគឺរឿងភ្លាត់។ ប្រសិនបើមានការភ្លាត់នៅក្នុងការប្រគួត សូមបងប្អូនកុំខឹងនិងអាក់អន់ចិត្តធ្វើអ្វីពីព្រោះការប្រគួតតែតែមើលមិនឃើញទេ។ ប៉ុន្តែបើនិយាយពីការរំពឹងទុករបស់ខ្ញុំវិញ គឺខ្ញុំសង្ឃឹមខ្ពស់ទោះបីជាដៃគូរបស់ខ្ញុំខ្លាំងប៉ុណ្ណាក៏ដោយ។  5. ជាចុងក្រោយ តើបងមានអនុសាសន៏អ្វីខ្លះសម្រាប់ប្អូនៗជំនាន់ក្រោយដែលចង់ក្លាយជាអ្នកប្រគួតដ៏អស្ចារ្យដូចបង? មានតែឲ្យគាត់ខំហ្វឹកហាត់ឲ្យខ្លាំង … Continue reading ព្រំសំណាងរីករាយក្នុងការប្រកួតនៅសង្វៀនឯកភ្នំនាថ្ងៃអាទិត្យនេះ

កែវ រំចង់ ការប្រគួតដែលនឹងមកដល់នៅសង្វៀនឯកភ្នំខាងមុខនេះ៖ “ខ្ញុំបានត្រៀមខ្លួនហើយ!”

ការប្រកួតចុងក្រោយរបស់អ្នកគឺនៅទីក្រុងភ្នំពេញ។ តើអ្នកបានកំពុងតែធ្វើអ្វីដែរចាប់តាំងពីពេលនោះមក? - ខ្ញុំបានឈ្នះការប្រកួតនៅភ្នំពេញដោយឯកឆ័ន្ទក្នុងការប្រកួតចុងក្រោយរបស់ខ្ញុំ ។ហើយចាប់តាំងពីពេលនោះមក ខ្ញុំបាននិងកំពុងតែប្រមូល និងរៀបចំឯកសារនានាទៅដាក់ទៅសហព័ន្ធ និងដាក់ទៅបារាំងសម្រាប់ការប្រកួតនៅទីនោះ។ ក្នុងពេលជាមួយគ្នានេះដែរ ជីដូនរបស់ខ្ញុំបានទទួលមរណភាពកាលពី២-៣ថ្ងៃមុនហើយខ្ញុំពិតជាមមាញឹកនឹងពិធីបុណ្យសពរបស់គាត់ខ្លាំងណាស់។ តើអ្នកមានអារម្មណ៍ និងការព្រួយបារម្ភយ៉ាងណាដែរ? - ខ្ញុំមានរម្មណ៏សប្បាយធម្មតា ប៉ុន្តែទំងន់របស់ខ្ញុំធ្វើអោយខ្ញុំព្រួយបារម្ភបន្តិច។ ខ្ញុំត្រូវសម្រកទម្ងន់ចំនួន៥ គីឡូក្រាមដើម្បីផ្គូរផ្គងជាមួយការប្រកួតបន្ទាប់របស់ខ្ញុំ។ ប៉ុន្តែវាមិនមែនជាបញ្ហាធំនោះទេ ព្រោះខ្ញុំដឹងពីរបៀបបញ្ចុះទម្ងន់។ តាមពិតទៅ ខ្ញុំញុំាអាហារដូចជនបរទេសអីចឹង គឺថាមិនហូបបាយទេព្រោះបាយធ្វើឲ្យយើងធាត់បាន មានហូបតែសាច់ និងបន្លែតែប៉ុណ្ណោះ។ ខ្ញុំក៏បានរត់ជាទៀតទាត់រាល់ថ្ងៃដែរ ដោយរត់ពេលព្រឹកផង និងពេលល្ងាចផង។ Shop Fairtex Kun Khmer - The best Fairtex prices in the world! http://www.FairtexKunKhmer.com អ្នកនឹងប្រកួតជាមួយដៃគូមកពីម៉ុងហ្គោលីនៅថ្ងៃទី ១៣ ខែតុលានៅខេត្តបាត់ដំបង​​តើអ្នកនឹងត្រៀមខ្លួនសម្រាប់ការប្រកួតនេះយ៉ាងដូចម្តេចដែរ? - ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ។ វាមិនមែនជាសំណួរដែត្រូវសួរថាតើខ្ញុំនឹងត្រៀមខ្លួនបែបណាទេ ពីព្រោះតាមពិតខ្ញុំបាននិងកំពុងត្រៀមខ្លួនសម្រាប់ការប្រកួតនេះតាំងពីដើមមកម្ល៉េះ។ ខ្ញុំបានមើលវីដេអូនៃការប្រកួតជាច្រើនរបស់គាត់ មើលពីបច្ចេកទេសនៃការប្រកួតរបស់គាត់ និងក៏ដូចជារបៀបវាយរបស់គាត់ដែរ។ ខ្ញុំសង្ឃឹមថាខ្ញុំនឹងឈ្នះ ៧០ ភាគរយក្នុងការប្រកួតជាមួយគាត់នៅលើសង្វៀន។ កីឡាករ រឿង … Continue reading កែវ រំចង់ ការប្រគួតដែលនឹងមកដល់នៅសង្វៀនឯកភ្នំខាងមុខនេះ៖ “ខ្ញុំបានត្រៀមខ្លួនហើយ!”

Iquezang បានយកប្រាក់ពីការប្រកួតរបស់គាត់ជួយដល់គុនខ្មែរ

កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​​ទៅ កីឡាករ​ថៃ Iquezang បាន​មក​ដល់​ខេត្ត​បាត់ដំបង ដើម្បី​ធ្វើ​ការ​ប្រកួត​ជាមួយ​​ជើង​ខ្លាំង​ម្ចាស់​ស្រុក កែវ​ រំចង់។ បន្ទាប់​ពី​ការ​ប្រកួត​២​ដង​នៅ​ប្រទេស​ថៃ​និង​វៀតណាម នេះ​ជា​ពេលវេលា​សងសឹក​ជា​លើក​ទី​៣​សម្រាប់ Iquezang និង​ រំចង់​ ដែល​ការ​ប្រកួត​រៀប​ចំ​នៅ​សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯកភ្នំ​ ក្នុង​ខេត្ត​បាត់​ដំបង។ នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​រាប់​ពាន់​អ្នក​​ជើង​ខ្លាំង​ទាំង​ពីរ​​បាន​ប្រកួត​គ្នា​៣​ទឹក​យ៉ាង​ស្វិតស្វាញ ដោយ​ចុងក្រោយ​កែវ រំចង់​បាន​ឈ្នះ​ពិន្ទុ។ ក្រោយ​បញ្ចប់​ការ​ប្រកួត​ជើង​ខ្លាំង​ពីរ​បាន​បង្ហាញ​ការ​ជឿជាក់​និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក។ នៅ​ថ្ងៃ​បន្ទាប់​នៃ​​ការ​ប្រកួត​Iquezang បាន​ធ្វើ​រឿង​ភ្ញាក់ផ្អើល​ចំពោះ​ក្លឹប​​ប្រដាល់​ព្រះខែសែនជ័យ​ក្នុង​ខេត្ត​បាត់ដំបង។ Iquezangបាន​ទៅ​ទស្សនា​ទី​នោះ​ និង​យក​ប្រាក់​ដែល​គេ​ទទួល​បាន​ពី​ការ​ប្រកួត​ជួយ​ក្លឹប​ព្រះខែសែនជ័យ​ដើម្បី​សាងសង់​កន្លែង​ហ្វឹកហាត់​ឲ្យ​បាន​សមរម្យ។ Iquezang ​ក៏​បាន​ឧបត្ថម្ភ​សម្ភារ​ហ្វឹកហាត់​មួយ​​ចំនួន​របស់​ម៉ាក Fairtex និង​បង្ហាញ​​ការ​ដឹក​គុន​ចំពោះ​ប្រជាជន​កម្ពុជា​ចំពោះ​ការ​ប្រកួត​របស់​គេ​ក្នុង​ខេត្ត​បាត់​ដំបង។ Iquezang ទទួល​បាន​ស្វាគមន៍​ច្រើន​ពី​អ្នក​គាំទ្រ​កម្ពុជា ហើយ​គេ​សង្ឃឹម​​បន្ត​ទំនាក់ទំនង​ល្អ​រវាង​មួយ​ថៃ​និង​គុន​ខ្មែរ។ Iquezang ក៏​បង្ហាញ​ចំណាប់​អារម្មណ៍​ថា គេ​ចង់​ត្រលប់​មក​ប្រកួត​នៅ​កម្ពុជា​ម្ដង​ទៀត​​ក្នុង​ពេល​ឆាប់ៗ​តាម​ដែល​អាច​ធ្វើ​បាន និង​ចង់​ប្រកួត​នៅ​សង្វៀន​​ប្រដាល់​គុន​ខ្មែរ​ឯកភ្នំ​ជា​ថ្មី។ ដៃ​គូ​ថ្មី​របស់ Iquezang កំពុង​ស្ថិត​ក្នុង​ការ​ពិភាក្សា។ កម្មវិធីនេះនាំមកជូនដោយ បុរី រស្មីបាត់ដំបង រក្សានូវប្រពៃណី និងមរតក ដ៏ល្អផូរផង់របស់ជនជាតិយើង បុរី រស្មីបាត់ដំបង តែងតែឈានមុខជានិច្ច

Okhna Heng Tola wants to save Kun Khmer: “The gyms are very poor, they need our support”

Okhna Heng Tola is a successful business man and does not need to work another day in his life. But he is still investing a lot of time and money into his dream: to save Cambodia's martial art Kun Khmer. In early February 2019, Okhna Heng Tola opened Ek Phnom Kun Khmer Arena in an … Continue reading Okhna Heng Tola wants to save Kun Khmer: “The gyms are very poor, they need our support”

តើ​​កម្ពុជា​កំពុង​​ដើរ​ក្រោយ​គេ​ឬ? ហើយ​តើ​​ Kun Khmer ULTRA ជា​ដំណោះស្រាយ​មែនទេ?

ក្នុង​ពេល​២​ឆ្នាំ​ចុង​ក្រោយនេះ ខ្ញុំ​មាន​​​សំណាង​ដែល​អាច​ហៅ​ប្រទេស​កម្ពុជា​ថា​ជា​ផ្ទះ​របស់​ខ្ញុំ​និង​បាន​តាម​ដាន​ស្នៀត​​ក្បាច់​គុន​​ល្អ​ៗ​បំផុត​មួយ​ចំនួន​របស់​ប្រទេស​នេះ​។ ពេលវេលា​ដ៏​មោទនភាព​បំផុត​របស់​ខ្ញុំ​នៅទីនេះ​គឺ​នៅពេល​​អ្ន​ក​ប្រដាល់​របស់​ខ្មែរ​យើង​មាន​ឱកាស​ចេញ​ទៅ​បង្ហាញ​​ទេពកោសល្យ​របស់​ពួក​គេ​នៅក្រៅ​ប្រទេស​ លើ​សង្វៀន​អន្តរជាតិ​ធំ​ៗ​ដូច​ជា ONE Championship និង World Lethwei Championship (WLC) ជា​ដើម​។ ពួក​គេ​មិន​ត្រឹម​តែ​ទទួល​បាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សង្វៀន​ក្បាច់​គុន​ក៏​ជា​ទី​ដ៏​អស្ចារ្យ​មួយ​ដើម្បី​ចែក​រំលែក​សាបព្រោះ​វប្បធម៌​ដ៏​សម្បូរបែប​​និង​ស្មារតី​មុតមាំ​របស់​ខ្មែរ​ទៅ​កាន់​ពិភពលោក​ផង​ដែរ​។ ជា​អកុសល​, លទ្ធផល​មិន​ជា​ទី​គាប់​ចិត្ត​ឡើយ​។ ក្នុង​ចំណោម​ការ​ប្រកួត​១១​ដង​នៅ ONE និង WLC អំឡុង​ឆ្នាំ​២០១៩​នេះ អ្នក​ប្រដាល់​កម្ពុជា​បាន​ចាញ់​ដល់​ទៅ​៨០% ហើយ​ឈ្នះ​តែ​២​លើក​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​នេះ គឺ នៅ ស្រីពៅ នៅ​បាងកក និង ចាន់ រតនា នៅ​ហ្សាកាតា ដែល​អ្នក​ទាំង​ពីរ​ប្រកួត MMA ​ដូច​គ្នា​។ វា​ធ្វើ​​ឱ្យ​អ្នក​​មាន​ចម្ងល់​ថា តើ​អ្វី​ជា​មូលហេតុ​ដែល​កម្ពុជា​មិន​រក​បាន​ជោគជ័យ​ដូច​ប្រទេស​ដទៃ​ដូច​ជាថៃ​ជា​ដើម នៅ​លើ​ឆាក​អន្តរជាតិ? (ថៃឈ្នះ២៦ដង​ក្នុងចំណោម៣៤​ប្រកួត​នៅ ONE Championship ស្មើ​នឹង​៧៦%)។ ខណៈ​កំពុង​បំពេញ​ការងារ​ជា​នាយក​គ្រប់គ្រង​ទូទៅ​​នៅ​សង្វៀន​​គុន​ខ្មែរ​ឯកភ្នំ​ក្នុង​ខេត្ត​បាត់ដំបង ខ្ញុំ​បាន​សួរ​អ្នក​ប្រដាល់​ជា​ច្រើននាក់​​និង​គ្រូ​បង្វឹក​ជា​ច្រើន​រូប​ថា​ហេតុអ្វី​​បានជា​ពួក​គេ​គិត​ថា​គុន​ខ្មែរ​​មិន​ទទួល​បាន​ជោគជ័យ​? ពួក​គេ​បាន​ផ្ដល់​ចម្លើយ​ដូ​ច​ៗ​គ្នា​មួយ​គឺ «លុយ»​។ កង្វះ​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​មានន័យ​ថា​អ្នក​ប្រដាល់​​មាន​ជីវភាព​​លំបាក ហើយ​ត្រូវ​ដក​ឃ្លា​ពី​ការ​ហ្វឹកហាត់​ខ្លះ​ៗ​ដើម្បី​ស្វែង​រក​ចំណូល​បន្ថែម​។ កង្វះ​ថវិកា (និង​ចំណេះ​ដឹង) ក៏​បណ្ដាល​ឱ្យ​ក្លិបប្រដាល់ និង​អ្នក​ប្រកួត​ប្រជែង​របស់​ពួក​គេ​ មិន​ផ្ដល់​សារៈ​សំខាន់​គ្រប់គ្រាន់​ដល់​អាហារូបត្ថម្ភ​ត្រឹមត្រូវ​​និង​ការ​ហ្វឹកហាត់​ជាមួយ​គ្រូ​បង្ហាត់​លំដាប់​កំពូល​ៗ​។ ខ្ញុំ​មិន​គិត​ថា​លុយ​ជា​ឫសគល់​នៃ​គ្រប់​បញ្ហា​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា​ឡើយ ទោះ​បី​ជា​វា​សំខាន់​ក្នុងការ​ធ្វើ​ឱ្យ​គុន​ខ្មែរ​និង​គុន​ចម្រុះ​នៅទីនេះ​រីកច​ម្រើន​ក៏​ដោយ​។ កត្តា​ស្នូល​មួយ​គឺ​ថា​កម្ពុជា​គ្មាន​​សង្វៀន​ធំ​​ក្នុង​ស្រុក​ណា​មួយ​ដែល​ជា​ការ​ត្រៀម​លក្ខណៈ​សម្រាប់​កីឡាករ​ខ្មែរ​ដើម្បី​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​នោះ​ទេ​។ … Continue reading តើ​​កម្ពុជា​កំពុង​​ដើរ​ក្រោយ​គេ​ឬ? ហើយ​តើ​​ Kun Khmer ULTRA ជា​ដំណោះស្រាយ​មែនទេ?

Chhut SereyVannthong Excited To Fight Muay Thai Champion at Ek Phnom Kun Khmer Arena

At only 19 years old, Battambang native Chhut SereyVannthong has already begun to establish himself as one of Cambodia's most promising Kun Khmer stars. Sporting an impressive fight record, the young talent dreams about being the next one to represent Cambodia in international organizations like ONE Championship. On Sunday, 26 May, Chhut SereyVannthong will headline … Continue reading Chhut SereyVannthong Excited To Fight Muay Thai Champion at Ek Phnom Kun Khmer Arena

Morn Samet Prepared To Display His Elite Kun Khmer At WLC: KAREN SPIRIT this Sunday

In a short period of time, World Lethwei Championship (WLC) has made a name for themselves as one of the most exciting martial arts organizations in the world. With a thrilling display of Burmese Lethwei, WLC has managed to create a platform for Asia's growing talents, including Cambodia's best fighters. ONE Championship stars like Nou … Continue reading Morn Samet Prepared To Display His Elite Kun Khmer At WLC: KAREN SPIRIT this Sunday