ផលិតកម្ម​ហូលីវូដ​ ប្រកាស​ស្វែងរក​កីឡាករ​គុន​ខ្មែរ​ចូលរួម​សម្ដែង​ភាពយន្ត

MagicQuest Entertainment ដែល​ជា​ផលិតកម្ម​ហូលីវូដ​បង្កើត​តាំង​ពី​ឆ្នាំ​១៩៧៥ កំពុង​​ស្វែង​រក​​កីឡាករ​គុន​​ខ្មែរ​វ័យ​ក្មេង​ភេទ​ប្រុស ដើម្បី​ចូលរួម​សម្ដែង​ភាព​យន្ត។ តារា​ហូលីវូដ​និង​ជា​ផលិតករ Bo Svenson  កំពុង​មាន​បំណង​មក​ថត​ភាពយន្ត​នៅ​ប្រទេស​កម្ពុជា។ ផលិតករ​សញ្ជាតិ​ស៊ុយអែត-អាមេរិក Svenson  បាន​ទាក់ទង​មក​កាន់​ក្រុម The Riel Team (TRT) មាន​ទីតាំង​នៅ​ខេត្ត​បាត់ដំបង ដែល​ក្រុម​នេះ​កំពុង​គ្រប់គ្រង​​កីឡាករ​គុន​ខ្មែរ​មួយ​ចំនួន​ដូច​ជា កែវ រំចង់​ជា​ដើម។ TRT នឹង​ព្យាយាម​​ពិគ្រោះ​យោបល់​និង​ជួយ Svenson និង​ក្រុម​ហូលីវូដ​របស់​លោក​ដើម្បី​ឲ្យ​ការ​ផលិត​បាន​ឈាន​ទៅមុខ​ជាមួយ​គ្រោង​ដ៏​ភ្ញាក់​ផ្អើល​នេះ។
“នេះ​គឺ​ជា​ឱកាស​ធំ​ផ្សេង​ទៀត​សម្រាប់​គុនខ្មែរ​​ឈាន​ទៅ​ផ្សព្វផ្សាយ​​ទៅ​បរទេស​និង​​ចែករំលែក​វប្បធម៌​ខ្មែរ​ទៅ​កាន់​ពិភពលោក។ សម្ដី​របស់​លោក Matias Andres ស្ថាបនិក​មួយ​រូប​របស់ The Riel Team។ ” Svenson គឺ​ជា​តារា​សម្ដែង​​ល្បី​ម្នាក់​ធ្លាប់​ធ្វើ​ការ​​ជាមួយ​តារា​ហូលីវូដ​ល្បី​ៗ​ជា​ច្រើន​ដូចជា Quentin Tarantino និង Clint Eastwood ជា​ដើម”។ “​នេះ​ជា​មោទនភាព​មួយ​​ដែល​បាន​លោក​មក​ថត​ភាពយន្ត​នៅ​កម្ពុជា និង​ជា​ឱកាស​ដ៏​ធំ​សម្រាប់​លោក​ដើម្បី​បង្វែរ​ខ្សែភាពយន្ត​ដែល​ឈ្នះ​ពាន​រង្វាន់​របស់​គាត់​ទៅ​ជា​ខ្សែភាពយន្តដែលនិយាយអំពីមោទនភាពរបស់ជាតិគឺគុនខ្មែរ”។


Shop at Fairtex OUTLET Kun Khmer – The best prices on Fairtex in the world!

https://FairtexKunKhmer.com/



ការ​ស្វែងរក​កីឡាករ​គុនខ្មែរ​ម្នាក់​ដើម្បី​មក​ដើរ​តួ

Svenson និយាយ​ថា ខ្សែភាពយន្ត​នេះ​នឹង​សម្ដែង​ជា​វីរបុរស​ខ្មែរ​ដែល​នាំ​កិត្តិយស​និង​ការ​គោរព​ដល់​ប្រជាជន​កម្ពុជា។ ហើយ​ភាពយន្ត​នេះ​គឺ​នឹង​ថត​ច្រើន​ថ្ងៃ​នៅ​កម្ពុជា បន្ទាប់​មក​នឹង​បន្ត​ទៅ​ថត​នៅ Southern California សម្រាប់​ការ​​ប្លង់​ដែល​នៅ​សល់។
“ការ​ថត​នៅ Southern California នឹង​ផ្ដល់​ឲ្យ​យើង​អាច​ឈាន​ទៅ​ថត​ជាមួយ​ក្រុម​ការងារ​ដែល​មាន​បទពិសោធន៍ ក្នុង​នោះ​រួម​មាន​ក្រុម​ការ​របស់​លោក Quentin Tarantino ដែល​ផលិត​រឿង Kill Bill និង​ក្រុម​ការងារ​របស់​ខ្ញុំ”។ សម្ដី​លោក Svenson។
Svenson បច្ចុប្បន្ន​កំពុង​តែ​ចរចា​ជាមួយ​ក្រុមហ៊ុន​​ធំ​ៗ​នៅ​ប្រទេស​កម្ពុជា​ដែល​មាន​ការ​ចាប់​អារម្មណ៍​ក្នុង​ការ​ជួយ​គាំទ្រ​លើ​គម្រោង​ថត​ខាង​លើ ហើយ​ប្រាកដ​ថា “The Kingdom of Wonder” អាច​បញ្ចេញ​រឿង​ហូលីវូដ​ដំបូង​ដែល​និយាយ​ពី​​គុន​ខ្មែឬ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s