Stamp Fairtex ​រំពឹង​ការ​ប្រកួត​​៥​ទឹក​ជក់ចិត្ត​​​ទល់​គូ​សត្រូវ​ចាស់​ Janet Todd

Stamp Fairtex បាន​ប្រើ​ពេល​៥​ទឹក​ប្រកួត​ទល់​ Janet Todd  ឬ គេ​ស្គាល់​ថា “JT” ​កាល​ជួប​គ្នា​លើក​មុន​ដែល​ជា​គូ​ប្រជែង​ដ៏​គ្រោះ​​​ថ្នាក់​​ម្នាក់​នៅ ​ONE Super Series ​កាល​ឆ្នាំ ២០១៩។ ឥឡូវ​នេះ​ Stamp ​បាន​ត្រៀម​​ខ្លួន​រួច​ហើយ​ដើម្បី​​​​​ស្វាគមន៍​ការ​ប្រកួត​ដ៏​អស្ចារ្យ​​​ម្ដង​​ទៀត។

​កាល​ខែ​កុម្ភៈ​ឆ្នាំ​មុន​​​កីឡាការិនី​ថៃ​ឈ្នះ​ខ្សែ​ក្រវាត់​ ONE Atomweight Muay Thai World Title ​​ក្រោយ​យក​ឈ្នះ​​គូ​បដិបក្ខ​សញ្ជាតិ​អាមេរិក​រូប​នេះ ​​ប៉ុន្តែ​ពេល​​នេះ គឺ ​ជា​រឿង​ខុស​ប្លែក​​មួយ​​​ពេល​ Stamp ​​ត្រូវ​ឡើង​មក​ការពារ​​ខ្សែ​ក្រវាត់​ ONE Atomweight Kickboxing World Championship ​វិញ​ម្ដង​មិន​មែន​​មួយ​ថៃ​​នោះ​​ទេ​នៅ​ថ្ងៃ​ទី​ ២៨ ​ខែ ​កុម្ភៈ​ ​ខាង​មុខ​​ក្នុង​កម្មវិធី​ ONE: KING OF THE JUNGLE នៅ​សង្វៀន​ ​Singapore Indoor Stadium ​ នា​ប្រទេស​សិង្ហបុរី។ ​ កីឡាកា​រិនី​មក​ពី​ Pattaya ​ជឿជាក់​ថា​ការ​ប្រកួត​សង​សឹក​នេះ​នឹង​ល្អ​មើល​ខ្លាំង​ជាក់​​ជា​មិន​ខាន។


Stamp បាន​​ថ្លែង​ថា​ ៖«​ការ​​ប្រកួត​​សង​សឹក​​ទល់​នឹង​ Janet ​គឺ​ដូរ​មក​ប្រកួត​ក្បាច់​ kickboxing ដូច្នេះ​វា​ពិត​ជា​ខុស​គ្នា។ ​ខ្ញុំ​គិត​ថា​យើង​ទាំង​ពីរ​ត្រូវ​រង់​ចាំ​បន្តិច​​ថា​តើ​ត្រូវ​​ចេញ​កណ្ដាប់​ដៃ ឬ ជើង​។ ហើយ​​យើង​​គិត​ដូច្នេះ​​ថា​ក្បាច់​ណា​អាច​ធ្វើ​ឲ្យ​គូ​ប្រជែង​គ្រោះ​ថ្នាក់​បាន»។

Shop at Fairtex OUTLET Kun Khmer – The best prices on Fairtex in the world!

https://fairtexkunkhmer.com/

វា​ជា​ឆ្នាំ​ដ៏​ រវល់​សម្រាប់​ Stamp ​បន្ទាប់​ពី​តតាំង​នឹង​ Todd ព្រោះ​រូប​គេ​បាន​​ប្រឡូក​ក្នុង​វិស័យ​គុន​ចម្រុះ​ និង ការពារ​ខ្សែ​ក្រវាត់​ Muay Thai ​ ទៀត​ផង។ ​បែប​ណា​ក្ដី “JT” ​នៅ​តែ​ជា​កីឡាការិនី​មាន​ក្បាច់​ប្រយុទ្ធ​ល្អ ​និង​ល្អ​ឡើង​ៗ​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត​ ​បន្ទាប់​ពី​ JT​ ឈ្នះ​៣លើក​ជាប់​គ្នា​​​ដូច​ជា​ឈ្នះ Wang Chin Long, ឈ្នះ​អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ ONE World Champion ​កីឡាការិនី​ Chuang Kai Ting, ​និង ឈ្នះ Ekaterina Vandaryeva។

Stamp ​មិន​មាន​អារម្មណ៍​ដូច​​ប៉ះ​គ្នា​លើក​មុន​នោះ​ទេ ​ព្រោះ​​ Todd ​នឹង​ល្អ​​ជា​មុន។ ​ប៉ុន្តែ Stamp ​បាន​សិក្សា​ដៃ​គូ​ដោយ​ទស្សនា​វីដេអូ​ខ្លះៗ​រួច​មក​ហើយ។ ​កីឡាការិនី​វ័យ​ ២២​​ ឆ្នាំ​​រំលឹក​បែប​នេះ៖ «​ខ្ញុំ​បាន​មើល​វីដេអូ​កាល​ប៉ះ​គ្នា​លើក​មុន។ ខ្ញុំ​នឹង​ប្រើ​វា​ដើម្បី​បង្កើត​ផែន​ការ​​លើ​សង្វៀន​ដោយ​ខ្លួន​ឯង។ ​ខ្ញុំ​គិត​ថា​​តាក់ទិក​របស់​ខ្ញុំ​នឹង​ល្អ​​ជាង​រូប​គេ។ ​ខ្ញុំ​នៅ​តែ​មាន​ប្រៀប​។ ​ផែន​ការ​របស់​ខ្ញុំ​ គឺ ​ម៉ាត់​ផង​​ទាត់​ផង​ដើម្បី​រក្សា​លំនឹង ​ការពារ​ខ្លួន និង ​ប្រើ​តាក់ទិក​​ ​គ្រប់គ្រង​ការ​ប្រកួត»។

កីឡាការិនី​ដែល​មាន​ស្រុក​កំណើត​នៅ​ Rayong ​​ហ្វឹកហាត់​ជា​មួយ​គ្រូ​ប្រដាល់​សកល​ជំនាញ​ដើម្បី​ជួយ​​ឲ្យ​រូប​គេ​​ល្អ​​​ប្រសើរ​ និង អាច​ផ្លាស់​ប្ដូរ​ក្បាច់​​​មក​ប្រកួត ​kickboxing ​បាន​ល្អ។ ​ដោយ​សារ​​មិន​អាច​​ចូល​ចាប់ ​ឬ អត់​ប្រើ​កែង​ Stamp បាន​ផ្ដោត​លើ​ក្បាច់​ដែល​ត្រូវ​ធ្វើ។ ​ក្បាច់​ដៃ​របស់​ Stamp ​ក៏​មិន​អន់​ដែរ ​ពោល​មាន​ប្រសិទ្ធ​ដូច​​កាល​ជួប​​ Todd លើក​មុន​អីចឹង​ និង​ បន្ត​ពង្រឹង​ខ្លួន​បន្ថែម​ទៀត ​មុន​ជួប​គ្នា។

«​ខ្ញុំ​ត្រូវ​តែ​ដាល់​ឲ្យ​ច្រើន​ ​ព្រោះ​ខ្ញុំ​ត្រូវ​ការពារ​ខ្សែ​ក្រវាត់​មួយ​ឆ្នាំ​មាន​តែ​ម្ដង​ប៉ុណ្ណោះ។ ​ខ្ញុំ​ត្រូវ​អនុវត្ត​​​ប្រកួត​ប្រដាល់​សកល​​ឲ្យ​បាន​ច្រើន​តាម​អាច​ធ្វើ​ទៅ​បាន។ ​ ​ខ្ញុំ​ផ្ដោត​អារម្មណ៍ និង​​ហាត់​​ប្រដាល់​សកល​ឲ្យ​ច្រើន»។ ​កីឡាការិនី​មក​ពី​ Fairtex ​ពន្យល់​បែប​នេះ។
https://youtu.be/0ewC52btT9Y

ដើម្បី​ស្វែង​យល់​ដៃ​គូ​ឲ្យ​កាន់​តែ​ច្បាស់​ Stamp ​បាន​ follow Instagram ​របស់​ Todd ​និង​​​​​​លើក​សរសើរ​អំពី​ការ​ហ្វឹកហាត់​​របស់​កីឡាការិនី​វ័យ​​៣៤​​​ឆ្នាំ​រូប​នេះ។ ​កីឡាការិនី​ថៃ ​នឹង​​ប្រកួត​អស់​ពី​កម្លាំង​កាយ​ចិត្ត​​ក្នុង​៥​ទឹក​​ដោយ​ឥត​លាក់លៀម និង​ ​ដើម្បី​ទទួល​បាន​ពិន្ទុ​ឈ្នះ​ពី​សំណាក់​ចៅ​ក្រម។

«ចំពោះ​​ Todd ​ខ្ញុំ​គិត​ថា​​​ ​មាន​ប្រៀប​របស់​គេ​គឺ រាង​កាយ។ ​គេ​មាន​សាច់​​មាំ​​ល្អ​ និង​ ​​មើល​ទៅ​មាំ​មួន​ណាស់។ ​​ខ្ញុំ​បាន​មើល​គេ​តាម Instagram ​​គេ​សម​ជា​កីឡាការិនី​​ដ៏​ល្អ​ពិត​មែន។​ តែ​ខ្ញុំ​នឹង​ឈ្នះ។ ការ​ប្រកួត​នេះ​មិន​អាច​ចូល​កៀក​ពេក​ទេ។ ​ខ្ញុំជឿ​ជាក់​ថា​​អាច​ផ្ដួល Todd ​ឲ្យ​សន្លប់​បាន​​ដែល​ខ្ញុំ​មិន​​បាន​ធ្វើ​​​ពី​មុន»។ ​Stamp ​គូ​បញ្ជាក់​បែប​នេះ។

ការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ World Championship ​​​ត្រូវ​បាន​ទទួល​ដំណឹង​​​បន្ទាប់​ពី​ការ​ប្រកួត​ចុង​ក្រោយ​របស់​​ Stamp។ ​Stamp ​បាន​​បញ្ចប់​ Puja “The Cyclone” ​Tomar ​​មិន​ដល់​មួយ​ទឹក​នោះ​ទេ​នៅ​ក្នុង​កម្មវិធី​ ​​ONE: A NEW TOMORROW កាល​​ដើម​ខែ មករា។

Stamp ​បន្ថែម​ថា​៖«​​វា​ជា​ពេល​ដែល​សម្រាក​បាន​ល្អ។ ការ​ហ្វឹកហាត់​​ធម្មតា។ ខ្ញុំ​ហ្វឹកហាត់ និង គេង​បាន​ល្អ។ ដូច្នេះ​វា​គ្រប់គ្រាន់​ហើយ។ ​ឥឡូវ​នេះ​ខ្ញុំ​គិត​ថា ខ្ញុំ​ត្រៀម​រួច​រាល់​​ ៧៥% ​​ហើយ។ ​វា​ពិត​ជា​សំខាន់​ណាស់។ ក្នុង​នាម​ម្ចាស់​ខ្សែ​ក្រវាត់ ​ខ្ញុំ​ត្រូវ​តែ​ការពារ​វា​ឲ្យ​បាន ហើយ​ខ្ញុំ​ជា​កីឡាការិនី​​ដំបូង​​ឈ្នះ​ខ្សែ​ក្រវាត់​ពីរ​ស្ថាប័ន​ផ្សេង​គ្នា»។

Stamp ​សង្កត់​ធ្ងន់​ថា​៖«​ខ្ញុំ​ចង់​សំណូម​ពរ​ដល់​ប្រជាជន​ថៃ​​ទៅ​ទី​នោះ​ដើម្បី​គាំទ្រ​ខ្ញុំ។ ​ខ្ញុំ​មិន​ត្រឹម​តែ​ប្រឹង​ឲ្យ​អស់​សមត្ថភាព​ទេ​ ប៉ុន្តែ​ថែម​ទាំង​ ​ពាក់​ខ្សែ​​ក្រវាត់​ដដែល​នេះ​មក​ប្រទេស​ថៃ​វិញ និង ​នៅ​ជា​មួយ​ខ្ញុំ​​​ឲ្យ​បាន​យូរ​តាម​តែ​អាច​ធ្វើ​ទៅ​បាន»។

កុំ​ភ្លេច​ទស្សនា​ ​កម្មវិធី​​ប្រកួត​​បន្ទាប់​របស់​ស្ថាប័ន​ ONE Championship ​សូម​ទស្សនា​​ការ​ប្រកួត​ក្នុង​កម្មវិធី​ ​ONE:KING OF THE JUNGLE ​ ​​នៅ​សុក្រ​ទី ២៨​ ​​ ខែ កុម្ភៈ ​ឆ្នាំ ២០២០ ​ចាប់​ពី​​វេលា​ម៉ោង​ ៦:៣០ ​ល្ងាច​តទៅ​​​នៅ​ ប្រទេស​សិង្ហបុរី​ ​ដែល​មាន​ផ្សាយ​​​ផ្ទាល់​​តាម​រយៈ FacebookTwitterYouTube,​និង  ONE Super App៕ ​ អត្ថបទ៖ ​​ស៊ីធី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s