ខុន ស៊ីចាន់ ​ស្ថិត​ក្នុង​​​ភ្នែក​អ្នក​គាំទ្រ​នៅ​​​ក្នុង​កម្មវិធី ONE: WARRIOR’S CODE

អ្នក​គាំទ្រ​​​ជា​​ច្រើន​​បាន​ដាក់​ជា​សំណួរ​​​​លើ​ ខុន ស៊ីចាន់ ​ទៅ​ប្រកួត​ចាញ់​​ញឹកញាប់​​ពោល​មិន​ទទួល​បាន​លទ្ធផល​ល្អ​ជា​​ពិសេស​អ្នក​​តាម​ដាន​​​ព្រឹត្តិការណ៍​ប្រកួត​ដែល​រៀប​ចំ​ដោយ​​​សង្វៀន​អន្តរជាតិ ​ONE Championship។ ​តាម​រយៈ​​ទំព័រ​ផ្លូវ​ការ​របស់ ​ONE Championship ខុន ស៊ីចាន់ ​ត្រូវ​បាន​​គាំទ្រ​ខ្មែរ​​ជា​ច្រើន​ពាន់​នាក់​​​លើក​ឡើង​ថា គ្រាន់​តែ​ឃើញ​ដឹង​តែ​ចាញ់ ​ឬ គ្រាន់​តែ​ទៅ​ប្រកួត​ គឺ អត់​សង្ឃឹម​ឈ្នះ​ជា​ដើម។ ​តើ​ ខុន ស៊ីចាន់ អាច​នឹង​វិល​មក​​រក​ជ័យជម្នះ​ដើម្បី​បន្សាប​ការ​រិះ​គន់​បាន​ ឬ ​យ៉ាង​ណា?


​​​អ្នក​លេង​គុន​ចម្រុះ​មក​ពី​ឧត្តរមានជ័យ​​កាច់​ក្បាល​ឆ្នាំ​​២០២០​​ដោយ​​​ប៉ះ​​កីឡាករ​ជម្រើស​ជាតិ​​ឥណ្ឌូណេស៊ី​​ផ្នែក​ចំបាប់​ Eko Roni Saputra ​នៅ​​ថ្ងៃ​ទី​ ​៧ ​ខែ ​កុម្ភៈ​ ​ក្នុង​កម្មវិធី​​​ ONE: WARRIOR’S CODE ដែល​រៀប​ចំ​នៅ​​ក្រុង​ ហ្សាកាតា​ ប្រទេស​ឥណ្ឌូណេស៊ី។

យ៉ាង​ណា​ក្ដី​មុន​ការ​ប្រកួត​ចាប់​ផ្ដើម​ ​ម្ចាស់​ខ្សែ​ក្រវាត់​​ Khmer Warrior Challenge ​ឆ្នាំ​២០១៣ ​បាន​​ឲ្យ​ដឹង​ថា ៖«​ខ្ញុំ​គិត​ថា​ ខ្ញុំ​អាច​ធ្វើ​ល្អ​ជាង​មុន។ ​ខ្ញុំ​ទទួល​ស្គាល់​ថា​​កាល​ឆ្នាំ​ ២០១៩ ​ខ្ញុំ​ធ្វើ​មិន​បាន​ល្អ​សោះ។ ​វា​ជា​កីឡា​ ប៉ុន្តែ ​​យើង​មិន​អាច​ដោះ​សារ​ទេ។ ​ពេល​គេ​ខ្លាំង​ជាង​យើង​ គឺ គេ​ឈ្នះ​ហើយ។ យើង​ចាញ់​ក្បាច់​ឃ្លេ​របស់​គេ។ ​តែ​ពេល​​នេះ​ខ្ញុំ​បាន​ហាត់​យ៉ាង​ល្អ​ប្រសើរ។ ឯ​ Eko Roni ​ក៏​​ទើប​ឡើង​សង្វៀន​បាន ២ ដង​ដែរ មិន​ដូច​កីឡាករ​មុន​ៗ​ទេ។ ​ដូច្នេះ​ខ្ញុំ​សង្ឃឹម​​លទ្ធផល​ឈ្នះ​មិន​ដូច​ការ​ប្រកួត​មុនៗ​នោះ​ទេ»។


ក្នុង​ការ​ឡើង​សង្វៀន​ ONE ​៥​លើក​ចុង​ក្រោយ​​កន្លង​មក​ កូន​សិស្ស​​លោក​ Alan Mccune ​មក​ពី​​ក្លិប​ Phnom Penh MMA ​ឈ្នះ​តែ​ម្ដង​គត់។ ​ជ័យជម្នះ​​ម្ដង​នោះ​គឺ ​ឈ្នះ​ ​កីឡាករ​ឥណ្ឌូណេស៊ី Riski Umar កាល​ខែ​មីនា ឆ្នាំ ២០១៨។ ​ចំណែក​លទ្ធផល​ចាញ់​ ​៤​ លើក​​​​នោះ​គឺ ​ចាញ់​​មិត្ត​រួម​ជាតិ​ ស៊ឹម ​ប៊ុនស៊្រន់ ​ឆ្នាំ ២០១៥ ពេល​រៀប​ចំ​នៅ​កម្ពុជា, ចាញ់​កីឡាករ​ថៃ Yodsanan Sityodtong ​កាល​ខែ​ឧសភា​ ឆ្នាំ ២០១៦, ​​ចាញ់​កីឡាករ​​ឥណ្ឌូណេស៊ី​ Rudy Agustian កាល​ខែ​កុម្ភៈ ឆ្នាំ ២០១៩ ​ក្នុង​កម្មវិធី ONE : CALL TO GREATNESS ​ និង ​ចាញ់ ​​កីឡាករ​ឥណ្ឌា​កាល​ខែ​ វិច្ឆិកា ឆ្នាំ ២០១៩ ​ក្នុង​កម្មវិធី​ ONE:MASTER OF FATE កន្លង​ទៅ។ ​

​​ប៉ុន្តែ​ពេល​នេះ​​ ខុន​ ស៊ីចាន់ ​បញ្ជាក់​អំពី​ភាព​តឹងរ៉ឹង​នៃ​​ការ​ហ្វឹកហាត់​​ដើម្បី​​កែខៃ​​លទ្ធផល​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង​វិញ និង យក​ជ័យជម្នះ​ជូន​អ្នក​គាំទ្រ​នៅ​កម្ពុជា។​ ​

ស៊ីចាន់ ​បាន​​​​សង្កត់​ធ្ងន់​ ៖«​​​​​ខ្ញុំ​បាន​មើល​​វីដេអូ​របស់​​ Eko Roni ​​ហើយ​។ គេ​នៅ​​ស្ទើរ​​ឃ្លេ​ដែរ​ និង​មិន​ដូច​កីឡាករ​ដែល​ខ្ញុំ​ធ្លាប់​វ៉ៃ​ពី​មុន​ទេ។ ​អ្វី​ដែល​គេ​ខ្លាំង​នោះ គឺ ការ​ចាប់​បោក​ ព្រោះ​គេ​ជំនាញ​ចំបាប់​ និង​ជា​កីឡាករ​ជម្រើស​ជាតិ​​ឥណ្ឌូណេស៊ី។ ​ប៉ុន្តែ ខ្ញុំ​សង្ឃឹម​ឈ្នះ»។

Eko Roni Saputra ​គឺ​ជា​ម្ចាស់​ជើង​ឯក​​ចំបាប់​ថ្នាក់​ជាតិ​ Indonesian National Wrestling Champion។ ​កូន​សិស្ស​​មក​ពី​​ក្លិប​​​ Evolve MMA ​ឡើង​សង្វៀន​​ ONE ​បាន​ពីរ​ដង​ពោល​ ឈ្នះ​ ១​ ដង​ និង ​ចាញ់ ១​ដង។​ Eko Roni ចាញ់​ Nico Soe ​កាល​ខែ​ មេសា​ ឆ្នាំ ២០១៩ ​មុន​ពេល​ឈ្នះ ​កីឡាករ​ហ្វីលីពីន ​Kaji Ebin ​កាល​ខែ​តុលា​ ឆ្នាំ ​២០១៩។

ឆ្លង​តាម​ការ​​ហ្វឹកហាត់​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ ​គ្រូ​បង្វឹក​​ Alan Mccune ​បាន​ថ្លែង​​យ៉ាង​ជឿជាក់​​ថា​ លោក​​បាន​ដាក់​កម្មវិធី​ហ្វឹកហាត់​ល្អៗ និង មាន​ដៃ​គូ​​ឡាំ​គ្នា​​ចូល​រួម​សហការ​ជា​ច្រើន​ទាំង​ក្នុង​ស្រុក​​រួម​ទាំង​អន្តរជាតិ។ ​ ​លោក Alan ​រំពឹង​ថា​លទ្ធផល​មិន​ដូច​​មុនៗ​ទេ ​តាម​រយៈ​ការ​បង្វឹក​របស់​លោក​ Fernando Salvador ​កម្រិត​ខ្សែ​ក្រវាត់​ខ្មៅ​ជឺជិតស៊ី ៣ ដាន់ ​​បូក​ទាំង​ដៃ​គូ​ជា​មួយ​សម​រាល់​ថ្ងៃ​ផង។

កុំ​ភ្លេច​ទស្សនា​ កម្មវិធី​​ប្រកួត​​បន្ទាប់​របស់​ស្ថាប័ន​ ONE Championship ​សូម​ទស្សនា​ ONE: FIRE & FURY ពី​ក្រុម​ម៉ានីល​ ​​នៅ​ថ្ងៃ​ទី ៣១ ​​ ខែ​មករា​ឆ្នាំ ២០២០ ចាប់​ពី​​វេលា​ម៉ោង​ ៦:៣០ ​ល្ងាច​តទៅ​​ដែល​មាន​ផ្សាយ​​​ផ្ទាល់​​តាម​រយៈ FacebookTwitterYouTube,​និង  ONE Super App ​ អត្ថបទ៖ ​​ស៊ីធី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s