Petchdam ត្រលប់​ជា​ថ្មី​ក្នុង​កម្មវិធី​ ONE: FIRE & FURY

បន្ទាប់​ពី​​បាត់​បង់​ខ្សែ​ក្រវាត់​ ONE Flyweight Kickboxing World Title ​កាល​​ឆ្នាំ​​មុន​ Petchdam Petchyindee Academy ឬ ​ឈ្មោះ​ហៅ​ក្រៅ​ “The Baby Shark” ​ត្រលប់​មក​​កាន់​សង្វៀន​អន្តរជាតិ​ ONE Championship ជា​ថ្មី​ដោយ​ប្រកួត​ក្នុង​ក្បាច់​​គុន​មួយ​ថៃ​ទម្ងន់ Flyweight​អតីត​ម្ចាស់​ខ្សែ​ក្រវាត់ Petchdam នឹង​ជួប​កីឡាករ​ជប៉ុន Kohei “Momotaro” Kodera ឬ ហៅ​​ក្រៅ “Momotaro” នៅ​ក្នុង​កម្មវិធី​ ONE:FIRE&FURY ​នៅ​ថ្ងៃ​ទី​ ​៣១ មករា​ ​​ខាង​មុខ​នេះ​ដែល​រៀប​ចំ​នៅ​សង្វៀន​ Mall Of Asia Arena ​នៅ​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។ ​

នេះ​​ជា​ឱកាស​របស់​ The Baby Shark” ​ដើម្បី​ស្តារ​កិត្តិយស​ឡើង​វិញ​​ក្នុង​ក្បាច់​គុន​មួយ​ថៃ​​​បន្ទាប់​ពី​រង​បរាជ័យ​ក្នុង​ការ​ប្រកួត​ Kickboxing។​ ​មួយ​វិញ​​ទៀត​វា​ជា​​ជំនាញ​របស់​ ​“The Baby Shark” ​ក្នុង​ការ​ប្រើ​ជង្គង់​ កណ្ដាប់ដៃ ​កែង និង​ ​​ក្បាច់​​ទាត់​ជា​ដើម។

The Baby Shark” បាន​ថ្លែង​ថា៖«​ខ្ញុំ​ពិត​ជា​ខក​ចិត្ត​ណាស់​ដែល​របូត​ខ្សែ​ក្រវាត់។ ​ Kickboxing វា​ខុស​ពី​ក្បាច់​មួយ​ថៃ ​ព្រោះ​​មាន​ក្បាច់​ប្រដាល់​សកល​​លាយឡំ​ច្រើន ​​ការ​ប្រើ​ជើង​​ទាត់​ និង ​ប្រើ​ចលនា​ច្រើន​ជា​ដើម។ ​យើង​មិន​អាច​ប្រើ​​​កែង ​ដូច្នេះ​ វា​ធ្វើ​​ឲ្យ​ខ្ញុំ​មាន​បញ្ហា​ជា​ច្រើន។ ​ហើយ​រឿង​មួយ​ទៀត ខ្ញុំ​បារម្ភ​អំពី​ការ​បង្កើត​កំហុស​ឡើង​ដោយ​ខុស​​ច្បាប់​ការ​ប្រកួត និង ខុស​លក្ខខណ្ឌ»។

បែប​ណា​ក្ដី​ ​ម្ចាស់​ខ្សែ​ក្រវាត់ WBC Muaythai World Featherweight (126lbs) Champion ​​គូស​បញ្ជាក់​ ៖«​ខ្ញុំ​មាន​​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រកួត​​​ក្បាច់​គុន​មួយ​ថៃ ​ដែល​ខ្ញុំ​ថ្នឹក​នឹង​វា​​កន្លង​មក​ ព្រោះ​ខ្ញុំ​បាន​ប្រកួត​វា​​តាំង​ពី​ខ្ញុំ​នៅ​ក្មេង។ ពេល​​គេ​ជួប​ខ្ញុំ​​ក្នុង​​ការ​ប្រកួត​ក្បាច់​មួយ​ថៃ គឺ ច្បាស់​ជា​គ្រោះ​ថ្នាក់​ជាង​​ការ​ប្រកួត​ Kickboxing។ ​ ម្ចាស់​ខ្សែ​ក្រវាត់ ​ទម្ងន់​ Flyweight ​នា​ពេល​បច្ចុប្បន្ន​ គឺ Rodtang Jitmuangnon។ ខ្ញុំ​គិត​ថា​​ខ្ញុំ​អាច​ធ្វើ​បាន ព្រោះ​​​ខ្ញុំ​ធ្លាប់​​ជួប Rodtang ​២​ដង​រួច​​មក​ហើយ។ ​ខ្ញុំ​ចាញ់​គេ​ម្ដង និង ឈ្នះ ​ម្ដង។ ខ្ញុំ​គិត​ថា​​ខ្ញុំ​អាច​ឈ្នះ​ Rodtang»។

ចំណែក​ កីឡាករ​ជប៉ុន Momotaro ​ក៏​មិន​ធម្មតា​ដែរ​ព្រោះ​រូប​គេ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ WBC Muay Thai International Championកីឡាករ​ជប៉ុន​​ដែល​បាន​រស់​នៅ​ជាយ​ក្រុង​តូក្យូ​​កាល​នៅ​ក្មេង​រូប​នេះ​មាន​ក្បាច់​គុន​​ល្អ​មិន​ចាញ់​កីឡាករ​ថៃ​នោះ​ឡើយ។ ​ក្រៅ​ពី​នោះ​រូប​គេ​មាន​ជំនាញ​​ក្បាច់​ការ៉ាតេ​ទៀត​ផង​ ​​ព្រោះ​ហាត់​កាល​នៅ​រៀន​​សាលា​មត្តេយ្យ​ ប៉ុន្តែ​រូប​គេ​​បោះបង់​ការ​ហាត់​ក្បាច់​គុន​​ពេល​នៅ​វិទ្យាល័យ។ ​បន្ទាប់​មក​ទៀត​​កីឡាករ​ជប៉ុន​រូប​នេះ​ បាន​បន្ត​អាជីព​ឡើង​វិញ​ដោយ​ក្ដី​ស្រលាញ់​ក្បាច់​គុន​ ពេល​ចប់​​ការ​សិក្សា​ និង ​បន្ត​ដល់​បច្ចុប្បន្ន។

ត្រឹម​​អាយុ​​ ២០​ឆ្នាំ​ Kodera ​​បាន​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​ជា​ច្រើន​ដោយ​​ឈ្នះ​ខ្សែ​ក្រវាត់​ WBC Japan Muay Thai និង​ NJKF Kickboxing Featherweight Championships ​មុន​ពេល​ចូល​ប្រឡូក​នៅ​សង្វៀន​ ONE Championship ជា​ច្រើន​ឆ្នាំ​មក​នេះ។

កុំ​ភ្លេច​ទស្សនា​ កម្មវិធី​​ប្រកួត​​បន្ទាប់​របស់​ស្ថាប័ន​ ONE Championship ​សូម​ទស្សនា​ ONE: FIRE & FURY ពី​ក្រុម​ម៉ានីល​ ​​នៅ​ថ្ងៃ​ទី ៣១ ​​ ខែ​មករា​ឆ្នាំ ២០២០ ចាប់​ពី​​វេលា​ម៉ោង​ ៦:៣០ ​ល្ងាច​តទៅ​​ដែល​មាន​ផ្សាយ​​​ផ្ទាល់​​តាម​រយៈ FacebookTwitterYouTube,​និង  ONE Super App៕ ​

អត្ថបទ៖ ​​ស៊ីធី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s