ខ្លាំង​ៗ​ប៉ះ​គ្នា​​! ម្ចាស់​ខ្សែ​ក្រវាត់​ ONE Flyweight World Title ​​​ត្រូវ​ឡើង​ការពារ​នៅ​ប្រទេស​ចិន 

​​​​នេះ​ជា​ការ​ប្រកួត​ដ៏​​កក្រើក​នា​ដើម​ខែ​​ ​មេសា​ ​ព្រោះ​​ពួក​គេ​​សុទ្ធ​​តែ​មាន​ខ្សែ​ក្រវាត់​កាន់​​រៀងៗ​ខ្លួន។ ​បើ​សិន​ «Mighty Mouse» ដណ្ដើម​បាន ​នោះ​​​វីរបុរស​មក​ពី​អាមេរិក​រូប​នេះ​​នឹង​​កាន់​ខ្សែ​ក្រវាត់​ចំនួន ២ នៅ​ក្នុង​ដៃ។ ​ការ​ប្រកួត​ចុង​ក្រោយ​របស់​ម្ចាស់​ខ្សែ​ក្រវាត់​ Moraes ​នៅ​សង្វៀន​កម្រិត​ពិភព​លោក​ គឺ​​​​​ធ្វើ​ឡើង​កាល​ខែ​ មករា ​ឆ្នាំ ២០១៩។


ព័ត៌មាន​អំពី​ការ​ដណ្ដើម​ខ្សែ​ក្រវាត់​ខាង​លើ​​ត្រូវ​បាន​បញ្ចេញ​​ដោយ​ប្រធាន​ និង​ជា​នាយក​ប្រតិបត្តិ ONE Championship ​លោក​ Chatri Sityodtong ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក។

​​ជើង​ខ្លាំង​ទាំង​ពីរ​ខាង​លើ​ត្រូវ​បាន​​ប្រភព​បង្ហើប​ថា​​ការ​ប្រកួត​នេះ​គួរ​​ជួប​គ្នា​យូរ​មក​​​ហើយ​ ប៉ុន្តែ​ ​ ​Moraes បែរ​​ជួប​ និង​​យក​​ឈ្នះ​​ Geje “Gravity” Eustaquio ​កាល​ ​ថ្ងៃ​ទី​ ២៥ មករា ​​២០១៩​​ទៅ​វិញ​​នៅ​ក្នុង​កម្មវិធី​ ONE: HERO’S ASCENT។ ​បន្ទាប់​ពី​ប្រកួត​​ចប់​ ៥ ទឹក​ដ៏​ស្វិត​​ស្វាញ​អ្នក​​លេង​គុន​ចម្រុះ​សញ្ជាតិ​ប្រេស៊ីល​វ័យ ៣១ ឆ្នាំ​​បាន​ទទួល​ជ័យជម្នះ​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​ ​និង​ ​​​​បាន​កាន់​ខ្សែ​ក្រវាត់​ ONE Flyweight World Championship ​ត្រលប់​មក​វិញ។

ទោះ​ជា​បែប​ណា​ក្ដី​ Moraes ​ដែល​​​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ទើប​គ្រង​បាន​ប្រហែល​មួយ​ឆ្នាំ​មក​នេះ​ត្រូវ​ប្រឈម​នឹង​ ​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Flyweight World Grand Prix ​​ហើយ​គេ​រង់​ចាំ​មើល​ថា​ តើ​នរណា​​ជា​​​​ជើង​ខ្លាំង​​ពិត​ប្រាកដ។

បើ​​ងាក​មក ​Johnson ​ឯណេះ​វិញ​ក៏​មិន​ធម្មតា​ដែរ ពោល​​អាច​គ្រង​ខ្សែ​ក្រវាត់​ក្នុង​ចំណោម​គូ​ប្រជែង​​កម្រិត​កំពូល​​ក្នុង​ចំណោម​ ៨ ​នាក់​កាល​ដែល​ចាប់​ផ្ដើម​ប្រកួត​ជម្រុះ​នៅ​ខែ​ មីនា។ ​ វីរបុរស​វ័យ​ ៣៣ ឆ្នាំ​មក​ពី​អាមេរិក ​បង្កើត​​ឲ្យ​មាន​ភាព​ទាក់ទាញ​ក្នុង​ការ​បង្ហាញ​ខ្លួន​​លើក​ដំបូង​ពេល​ឈ្នះ​ Yuya “Little Piranha” Wakamatsu នៅ​ក្នុង​កម្មវិធី​ ONE: A NEW ERA ហើយ​​​បញ្ចប់​កីឡាករ​ជប៉ុន​​ដោយ​ក្បាច់​ឃ្លេ​ ​នៅ​ត្រឹម​ទឹក​ទី២។

បន្ទាប់​មក​​ទៀត​​ Johnson ​ក៏​ឈ្នះ​លើ​កីឡាករ​ជប៉ុន​ម្នាក់​ទៀត​​ដែល​ជា​មិត្ត​រួម​ជាតិ​របស់ Wakamatsuគឺ​ Tatsumitsu “The Sweeper” Wada។ ​ជ័យជម្នះ​​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​​​នៅ​​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ​ក្នុង​កម្មវិធី​ ONE: DAWN OF HEROES ​កាល​ខែ សីហា​បាន​​ធ្វើ​​បុរស​មក​ពី​វ៉ាស៊ីនតោន ​​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ONE Flyweight World Grand Prix Championship ។

ONE Championship​ បាន​​បង្ហាញ​គូ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ទម្ងន់​ flyweight ដែល​រៀប​ចំ​ឡើង​នៅ​​​ក្រុង​ Chongqing ប្រទេស​​ចិន។ ​នៅ​ថ្ងៃ​សៅរ៍​ទី​ ១១​ ​ខែ​ មេសា ​ខាង​មុខ ​​​កីឡាករ​ Adriano Moraes ឬ ឈ្មោះ​ហៅ​ក្រៅ​ «Mikinho» ​នឹង​​​ឡើង​មក​ការ​ពារ​ខ្សែ​ក្រវាត់​ ONE Flyweight World Champion ​របស់​ខ្លួន​ ​ទល់​នឹង​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Flyweight World Grand Prix Champion ​កីឡាករ​ Demetrious Johnsonឬ ឈ្មោះ​ក្រៅ «Mighty Mouse» នៅ​​ក្នុង​កម្មវិធី​ ​ ONE: REIGN OF DYNASTIES

មិន​យូរ​ប៉ុន្មាន​ «Mighty Mouse» យក​ឈ្នះ​  Danny “The King” Kingad​ នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ក្នុង​កម្មវិធី​ ONE: CENTURY PART I ​កាល​ខែ​តុលា​បន្ទាប់​ពី​ប្រកួត​៣​ទឹក​ពេញ។ ​ជ័យជម្នះ​នេះ​ធ្វើ​​ឲ្យ​រូប​គេ​កាន់​ខ្សែ​ក្រវាត់​ World Title ​និង ​មាន​ឱកាស​​​ជួប​ប្រកួត​​នឹង​ Moraes ដើម្បី​ដណ្ដើម​ខ្សែ​ក្រវាត់​ថ្មី​មួយ​ទៀត។


ក្រៅ​ពី​នោះ គូ​ប្រកួត​ផ្លូវ​ការ​ជា​ច្រើន​ទៀត​​នៅ​ក្នុង​កម្មវិធី​ ONE: REIGN OF DYNASTIES ​នឹង​ត្រូវ​បង្ហាញ​សប្ដាហ៍​នេះ នៅ​លើ​វិបសាយថ៍ ONEFC.com ។

កុំ​ភ្លេច​ទស្សនា​ កម្មវិធី​​ប្រកួត​​បន្ទាប់​របស់​ស្ថាប័ន​ ONE Championship ​សូម​ទស្សនា​ ONE: FIRE & FURY ពី​ក្រុម​ម៉ានីល​ ​​នៅ​ថ្ងៃ​ទី ៣១ ​​ ខែ​មករា​ឆ្នាំ ២០២០ ចាប់​ពី​​វេលា​ម៉ោង​ ៦:៣០ ​ល្ងាច​តទៅ​​ដែល​មាន​ផ្សាយ​​​ផ្ទាល់​​តាម​រយៈ FacebookTwitterYouTube,​និង  ONE Super App ​ អត្ថបទ៖ ​​ស៊ីធី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s