Rodtang ចង់ផ្ដួល Haggerty មិនឲ្យសង្ស័យច្រើន

Rodtang Jitmuangnon ឬ «The Iron Man» បានថ្លែងថាការប្រកួតមិនធ្វើឲ្យពិបាកសម្រេចចិត្តពីសំណាក់ចៅក្រមនោះទេពេលឡើងប្រកួតការពារខ្សែក្រវាត់ ONE Flyweight Muay Thai World Champion ទល់នឹងគូប្រជែងចាស់ នៅថ្ងៃសុក្រទី ១០ ខែ មករា ឆ្នាំ ២០២០ ។ ក្នុងកម្មវិធី ONE: A NEW TOMORROW កីឡាករជនជាតិថៃវ័យ ២២ឆ្នាំមានទេពកោសល្យ ត្រូវការពារខ្សែក្រវាត់ដែលជាជំនួបសងសឹកពេលប៉ះ Jonathan Haggerty ឬ “The General”។ នេះជាជំនួបស៊ីសាច់ហុតឈាម ព្រោះថា Jonathan Haggerty បានរបូតខ្សែក្រវាត់នេះកាលខែ សីហា ឆ្នាំមុន។ បែបណាក្ដី កីឡាករជំនាញមួយថៃ Rodtang បានសន្យាការពារខ្សែក្រវាត់ឲ្យខាងតែបាន និង មិនធ្វើឲ្យអ្នកគាំទ្រសង្ស័យអំពីលទ្ធផលនោះឡើយ។

យ៉ាងណាក្ដី Rodtang មិនទទួលជ័យជម្នះដោយងាយស្រួលប៉ុន្មានទេនាពេលកន្លងមក ព្រោះ Jonathan Haggerty ជាកំពូលកីឡាករមានក្បាច់ដៃនិងជើងល្អព្រមគ្នា ស្របពេលបម្លាស់ទីក៏រហ័សទៀតផង។

Rodtang បានថ្លែងអំពីជំនួបកន្លងទៅថា៖«ខ្ញុំគិតថា Haggerty ឈ្នះទឹកទី១ និង ទី២។ ខ្ញុំឈ្នះទឹកទី៣ និង ទទួលបានពិន្ទុ ១០-៨ នៅទឹកទី៤ ព្រោះខ្ញុំបានម៉ាត់រូបគេឲ្យដួលលើក្តាររេញ។ ប៉ុន្តែវាមិនស៊ីសងគ្នាប៉ុន្មានទេនៅទឹកទី៥»។

Haggerty បានទទួលស្គាល់បរាជ័យប៉ុន្តែរូបគេគិតថាខ្លួនឈ្នះចំនួន ៣ទឹក។ ហើយរឿងរ៉ាវមិនអស់ចិត្តនេះទើប គណៈកម្មការចាប់គូឲ្យប្រកួតសងសឹកសាជាថ្មី។ «The Iron Man» ក៏បានដឹងថាគូប្រជែងខ្សែក្រវាត់មកពីចក្រភពអង់គ្លេស អាចធ្វើឲ្យរូបគេមានបញ្ហាច្រើននៅពេលប្រកួត និងមិនងាយឲ្យស៊ីស្រួលៗនោះឡើយ។ ប៉ុន្តែ Rodtang រំពឹងថា គេអាចធ្វើឲ្យ Haggerty ចុកចាប់ជាថ្មី។ ពេលនេះ Rodtang បានដាក់គោលដៅប្រកួតឲ្យល្អបំផុត និង ផ្ដល់ឲ្យអ្នកគាំទ្រចំពោះការហ៊ោកញ្ជ្រៀវពេញសង្វៀនតែម្ដង។

«នៅទឹកទី១ ខ្ញុំនឹងមើលឃើញហើយថា Haggerty ចង់ប្រើក្បាច់អ្វី។ ឬ ក៏ប្រើក្បាច់ដូចលើកមុនដែរ។ ខ្ញុំមិនអាចចេញក្បាច់ដៃ និងជើងយឺតនោះឡើយ ព្រោះគេអាចផ្ដួលខ្ញុំបាន។ ក្រៅពីនោះខ្ញុំដើរចូលដោយគឃ្លើន និង លឿនៗ។ Haggerty មិនអាចទ្រាំនឹងការទាត់ចំដងខ្លួនរបស់ខ្ញុំទេ។ នោះជាចំណុចខ្សោយរបស់គេ»។ Rodtang ពន្យល់បែបនេះ។

កីឡាករថៃវ័យ ២២ ឆ្នាំគូសបញ្ជាក់ថា៖«កណ្ដាប់ដៃរបស់ខ្ញុំ នឹងផ្ដួលរូបគេឲ្យសន្លប់មិនខាន។ ប៉ុន្តែខ្ញុំត្រូវរង់ចាំឱកាសលើសង្វៀន។ ខ្ញុំមានទំនុកចិត្ត តែមិនត្រូវធ្វេសប្រហែសនោះឡើយ។ ហើយខ្ញុំរង់ចាំដល់ថ្ងៃទី ១០ មករា ចាំមើលថាត្រូវផ្ដួល Haggerty ដោយវិធីណា»។

Rodtang កំពុងរង់ចាំយ៉ាងអន្ទះអន្ទែងព្រោះវាជាការប្រកួត ONE Super Series World Title លើកដំបូងនៅទឹកដីកំណើតរបស់ខ្លួន។

Rodtang ឈ្នះខ្សែក្រវាត់កាលខែ សីហានៅហ្វីលីពីន មុនពេលការពារ ខ្សែក្រវាត់បានសម្រេច លើកដំបូងកាលខែតុលា។ ប៉ុន្តែពេលនេះខុសពីលើកមុនព្រោះវាជាឱកាសប្រកួតនៅមុខជនរួមជាតិយ៉ាងកុះករ។

«ខ្ញុំសប្បាយចិត្តពេលការប្រកួតនេះនៅប្រទេសថៃ ដើម្បីការពារខ្សែក្រវាត់ពិភពលោករបស់ខ្ញុំ។ ខ្ញុំមានម៉ាក់ប៉ារបស់ខ្ញុំទៅទស្សនាដែរ។ ខ្ញុំពិតជារំភើបណាស់»។ Rodtang គូសបញ្ជាក់បែបនេះ។

អ្នកគាំទ្រភាគច្រើននៅសង្វៀន Impact Arena នឹងអបអរសាទរកាន់ជើងកីឡាករវ័យ២២ឆ្នាំមកពីខេត្ត Phatthalung រួមបញ្ចូលទាំងអ្នកគាំទ្រដែលស្រលាញ់ និង អ្នកគាំទ្រផ្ទាល់ខ្លួនរបស់រូបគេផង។

«ក្នុងនោះខ្ញុំប្រហែលមានកូនឡានដឹកអ្នកដំណើរលើសពីពីរគ្រឿងសម្រាប់ដឹកគ្រួសាររបស់ខ្ញុំ រួមទាំងអ្នកមកពីក្លិបផង។ វាជាលើកដំបូងដែលឳពុកម្ដាយខ្ញុំ ឃើញខ្ញុំប្រកួតដោយផ្ទាល់»។

នេះជាជំនួបលើកទី២របស់ Rodtang ទល់នឹង Haggerty តែមានការលើកទឹកចិត្តពីសំណាក់គ្រួសារនៅប្រទេសថៃ។ កីឡាករលេខ១ក្នុងទម្ងន់របស់ខ្លួន ដាក់ចិត្តដាក់កាយការពារខ្សែក្រវាត់ឲ្យខាងតែបាននៅមុខទស្សនិកជនរាប់ពាន់នាក់។ Rodtang សង្កត់ធ្ងន់ថា៖«អ្នករាល់គ្នាចង់បានខ្សែក្រវាត់ ប៉ុន្តែវាមិនងាយស្រួលទេដើម្បី ឈ្នះទេ។ គូប្រជែងកាន់តែលំបាក, និង ល្អៗ តែខ្ញុំក៏ត្រូវតែល្អជាងរូបគេដែរ»។

កុំភ្លេចទស្សនា កម្មវិធីបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនា ONE: A NEW TOMORROW នៅថ្ងៃទី ១០ ខែ មករា ចាប់ពីវេលាម៉ោង ៧ ល្ងាចតទៅដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s