២០២០ ​ជា​ឆ្នាំ​​ទន្ទឹង​រង់​ចាំ​របស់​ គង់ សំបូរ ​​​

​​​​​គង់​ សំបូរ​ ​​​ ​ជា​កីឡាករ​ប្រដាល់​ម្នាក់​គួរ​ឲ្យ​កត់​សម្គាល់​តាម​​រយៈ​ការ​ប្រកួត​​​មួយ​​ក្នុង​ឆ្នាំ​​២០១៩​នេះ​បន្ទាប់​ពី​រូប​គេ​ផ្អាក​ការ​ប្រកួត​ជិត​ ២​ ឆ្នាំ ​មុន​ផ្លាស់​ទៅ​ក្លិប​​​គុហារ​ព្រហ្ម​ជ័យ​នៃ​​​ខេត្ត​សៀម​រាប។ ​ពេល​​​បង្ហាញ​ខ្លួន​​​ជា​បន្តបន្ទាប់​នៅ​សង្វៀន​ក្នុង​ស្រុក​ជា​​ច្រើន, ​សង្វៀន​នៅថៃ ​និង ​សង្វៀន​អន្តរជាតិ ONE Championship​ គង់ ​សំបូរ​ ​ដាក់​ចិត្ត​ដាក់​កាយ​​បន្ត​ពង្រឹង​ស្មារតី​ និង ​ការ​តាំង​ចិត្ត​កាន់​តែ​ខ្លាំង​ដើម្បី​ប្រកួត​ខ្សែ​ក្រវាត់​ និង ប្រកួត​អន្តរជាតិ​​​នានា​​​នៅ​ឆ្នាំ ២០២០។

ការ​តាំង​ចិត្ត​​របស់ គង់ សំបូរ​ នៅ​ឆ្នាំ​ ២០២០៖

​កីឡាករ​ដែល​ជំនាញ​ទាត់​ជើង​ឆ្វេង​ គង់ សំបូរ ​បាន​បង្ហើប​បែប​នេះ​៖«​នៅ​ឆ្នាំ ២០២០ ខ្ញុំ​ដាក់​គោល​ដៅ​ហ្វឹកហាត់​​ឲ្យ​បាន​ខ្លាំង​​ជាង​មុន​ ព្រោះ​ខ្ញុំ​ដឹង​ថា​មាន​​​​កម្មវិធី​ប្រកួត​ដ៏​ធំ។ ​​​​​ខ្ញុំ​នឹង​សុំ​គ្រូ​​​ចាប់​ឲ្យ​​​គូ​ប្រកួត​ឲ្យ​បាន​ច្រើន​ ព្រោះ​ការ​ប្រកួត​ច្រើន​ធ្វើ​​ឲ្យ​រហ័សរហួន ​ហើយ​មួយ​វិញ​ទៀត​ ខ្ញុំ​ក៏​​បាន​​ឮ​ដំណឹង​​ទៀត​ថា​ ខ្ញុំ​នឹង​ប្រកួត​​ដណ្ដើម​ខ្សែ​ក្រវាត់​នៅ​ដើម​ឆ្នាំ ២០២០ ។ ​ខ្ញុំ​​ដាក់​គោល​ដៅ​យក​ខ្សែ​ក្រវាត់ និង​ ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស ហើយ​ក៏​ចង់​ឲ្យ​សង្វៀន ONE Championship ​មើល​ឃើញ​ខ្ញុំ​ម្ដង​ទៀត​ដែរ»។

​កីឡាករ​វ័យ​ ២៣ ​ឆ្នាំ​ដែល​ប្រកួត​​ចាញ់​ពិន្ទុ​ជើង​ខ្លាំង​ចិន​ ​Zhang Chenlong ​នៅ​សង្វៀន​ ONE ​កាល​ខែ​ ​កុម្ភៈ​ ​ឆ្នាំ២០១៩ នៅ​ប្រទេស​សិង្ហបុរី​ ​បាន​រៀប​រាប់​ទៀត​ថា​ ​ឆ្នាំ ២០១៩​ ​ជិត​ផុត​ទៅ​ហើយ​ ​ហើយ​ក៏​បន្សល់​ទុក​​ការ​ឈឺចាប់ និង​ រឿង​ល្អៗ​ជា​ច្រើន​ដែរ។ ​ដូច្នេះ​​ឆ្នាំ ២០២០ ​​ដែល​ខិត​ជិត​ចូល​មក​ដល់​ជា​ឆ្នាំ​ថ្មី​មួយ​សម្រាប់​ ​សំបូរ​ ​រួម​​ទាំង​​ការ​តាំង​ចិត្ត​​ថ្មី ​ជា​ពិសេស​រូប​គេ​ប៉ង​​ដណ្ដើម​យក​ខ្សែ​ក្រវាត់​​ក្នុង​ប្រភេទ​​ទម្ងន់ ៦៣,៥ ​ឲ្យ​​ខាង​តែ​បាន។​ ​​

កូន​សិស្ស​​របស់​​លោក ជា រិទ្ធ​ សង្កត់​ធ្ងន់​ថា​៖«​​​ឆ្នាំ​២០២០ ខ្ញុំ​ចង់​បាន​ខ្សែ​ក្រវាត់​តាម​តែ​អាច​ធ្វើ​ទៅ​បាន​ ហើយ​បើ​មិន​បាន​ច្រើន​​ក៏​ដាច់​ខាត​ត្រូវ​តែ​បាន​ខ្សែ​ក្រវាត់​​មួយ​យ៉ាង​​តិច»។

https://youtu.be/pyHLs071Pz8

សម្រង់​សម្ដី​គ្រូ​បង្វឹក៖

លោក​ ជា រិទ្ធ​ គ្រូ​​​បង្វឹក​របស់​ គង់ សំបូរ​ ​បាន​​​​ថ្លែង​អំពី​ការ​រួម​ចំណែក​ដាក់​គោល​ដៅ​ឲ្យ​កូន​សិស្ស​ថា ៖«​បាទ​ហ្នឹង​ហើយ​​បង!​ ​ឆ្នាំ​ថ្មី​ខាង​មុខ​​​ខ្ញុំ​បាន​ដាក់​ សំបូរ​ទៅ​ប្រកួត​​​យក​ពាន​នៅ​ប៉ុស្តិ៍​លេខ៥។ ក្នុង​នោះ​ក៏​មាន​ការ​ប្រកួត​​ខ្សែ​ក្រវាត់​ផ្សេងទៀត​ដែរ​ ​ហើយ​ជា​ពិសេស​ខ្ញុំ​ចង់​ឲ្យ​ សំបូរ ប្រកួត​ Kickboxing ​បើ​សិន​ជា​​អាច​​កើត​ឡើង»។

លោក​ ជា រិទ្ធ​ ​​​គូស​បញ្ជាក់​ថា៖«​បើ​​ប្រកួត​នៅ​ថៃ ខ្ញុំ​ចង់​ឲ្យ​ សំបូរ​ ប្រកួត​តែ​ ៥ ​ដង​អី​ទេ​នៅ​ឆ្នាំ​​ខាង​មុខ​ ព្រោះ​យើង​ត្រូវ​សម្រិតសម្រាំង​បន្តិច​ មិន​មែន​​ចេះ​តែ​ទៅ​ប្រកួត​ប៉ាត​ណា​ប៉ាត​ណី​ទេ​ ព្រោះ​សង្វៀន​ខ្លះ​ក៏​អត់​មាន​គុណភាព​ដែរ»។

​ប្រធាន​​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៃ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​រូប​នេះ​​បាន​រៀប​រាប់​ទៀត​ថា ​​​បើ​សិន​​ជា​សង្វៀន​មើល​ទៅ​​រាង​យ៉ាប់​ គឺ លោក​មិន​​ឲ្យ​កូន​សិស្ស​ទៅ​ប្រកួត​នោះ​ឡើយ។ ​ប៉ុន្តែ​​បច្ចុប្បន្ន​ លោក​មើល​ឃើញ​ថា ទីផ្សារ​ប្រកួត​នៅ​ម៉ាឡេស៊ី​ ក៏​ខ្លាំង​ដែរ​សម្រាប់​កីឡាករ​ខ្មែរ ​ដូច្នេះ​លោក​ទំនង​​ចង់​ឲ្យ​កូន​សិស្ស ឬ កីឡាករ​ខ្មែរ​​ទៅ​ប្រកួត​នៅ​ម៉ាឡេស៊ី​​​​ច្រើន​ជាង។ ​​លោក​ ជា រិទ្ធ​ មិន​ត្រឹម​តែ​បណ្ដុះ​​​បណ្ដាល​ផ្នែក​ក្បាច់​គុន​នោះ​ទេ ប៉ុន្តែ​ ថែម​ទាំង​បណ្ដុះបណ្ដាល​ផ្នែក​ស្មារតី​រឹងមាំ​ដល់​កូន​សិស្ស​ទៀត​ផង ​ពោល​​ឡើង​ប្រកួត​ បើ​​ចាញ់ គឺ ​ចាញ់​​ឲ្យ​ល្អ​មើល។ ​

ពាក្យ​មួយ​ទៀត​ដែល​លោក​បាន​​​ប្រាប់​ដល់​សិស្ស​ ​ជា​រឿយ​ៗ​គឺ «ទឹក​ចិត្ត​កីឡាករ​​ដាច់​ខាត​ត្រូវ​ហ៊ាន​ប្ដូរ​ មិន​​​មែន​​វ៉ៃ​លំៗ​នោះ​​ឡើយ»។

​គួរ​រំលឹក​ផង​ដែរ​ថា​មួយ​រយៈ​ចុង​ក្រោយ​នេះ​ គង់ សំបូរ ​បាន​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ជា​ច្រើន​​ដូច​ជា​សង្វៀន​​ Super Champ ​ប្រទេស​ថៃ, ​ សង្វៀន Thai Fight ​និង​ ឡើង​​ប្រកួត​​នៅ​សង្វៀន ONE Championship ជា​ដើម។ ​បន្ទាប់​ពី​​​ចាញ់​​ពិន្ទុ​​កីឡាករ​ចិន ​Zhang Chenlong ​​កាល​ខែ​ កុម្ភៈ​ នៅ​សង្វៀន​ ONE Championship ​​ សំបូរ​ ​បាន​ព្យាយាម​ហ្វឹកហាត់​​​​យ៉ាង​ល្អ​ប្រសើរ​ ​និង​ បំពេញ​ចន្លោះ​ខ្វះ​ខាត​បាន​មួយ​​ផ្នែក​ធំ​ ហើយ​ក៏​បន្ត​អភិវឌ្ឍ​ខ្លួន​បន្ថែម​ទៀត​ដើម្បី​ឈាន​ទៅ​​រក​ជោគជ័យ​ឆ្នាំ ២០២០។

កុំ​ភ្លេច​ទស្សនា​ កម្មវិធី​បន្ទាប់​របស់​ស្ថាប័ន​ ONE Championship ​សូម​ទស្សនា​ ONE: A NEW TOMORROW ​​នៅ​ថ្ងៃ​ទី ១០ ​​ខែ​ មករា​ ចាប់​ពី​​វេលា​ម៉ោង​ ៧ ​ល្ងាច​តទៅ​​ដែល​មាន​ផ្សាយ​​​ផ្ទាល់​​តាម​រយៈ FacebookTwitterYouTube,​និង  ONE Super App អត្ថបទ៖​ ស៊ីធី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s