​នៅ​ ​ស្រីពៅ ​រំលឹក​អំពី​ឆ្នាំ​ចាស់​ និង​ ដាក់​គោល​​ដៅ​ឆ្នាំ ២០២០

កីឡាការិនី​គុន​ខ្មែរ​​ដ៏​លេច​​ធ្លោ​ នៅ​ ស្រីពៅ​ បាន​រំលឹក​រឿងរ៉ាវ​ទាំង​ឡាយ​ដែល​បាន​កើត​ឡើង​នៅ​ឆ្នាំ ២០១៩​ ​និង​ ​ដាក់​គោល​ដៅ​​សម្រាប់​ឆ្នាំ ២០២០ ដែល​ជិត​ឈាន​ចូល​មក​ដល់​នា​ពេល​ខាង​មុខ​នេះ។ ​២០១៩ ​ជា​ឆ្នាំ​​ដ៏​ចង​ចាំ​មិន​អាច​បំភ្លេច​បាន ​ប៉ុន្តែ ឆ្នាំ​ ២០២០ គឺ​ជា​ឆ្នាំ​ដែល​ទន្ទឹង​រង់​ចាំ​​ជោគជ័យ​ថ្មី​សម្រាប់​ ​នៅ ​ស្រីពៅ ក្នុង​ពិភព​អ្នក​លេង​ក្បាច់​គុន។


ស្រី ពៅ​រំលឹក​ ឆ្នាំ ​២០១៩

​បន្ទាប់​​​ពី​ទទួល​បាន​ជ័យជម្នះ​ពីរ​លើក​ជាប់​គ្នា​នៅ​ឆ្នាំ ​២០១៨ ​នៅ​សង្វៀន​​អន្តរជាតិ​​ស្ថិត​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ ​​​កីឡាការិនី​ នៅ​ ស្រីពៅ​ បង្កើត​បាន​រឿង​រ៉ាវ​គួរ​​ភ្ញាក់​ផ្អើល​មួយ​នៅ​សង្វៀន​លំដាប់​ពិភព​លោក​ ONE Championship។ ​កីឡាការិនី​​​ដែល​ឡើង​សង្វៀន​បាន​ ១០០ ​ដង​ រូប​នេះ​បាន​យក​ឈ្នះ​កីឡាការិនី​ថៃ​ Rika Ishige ​​ដោយ​ពិន្ទុ​ ​កាល​ខែ​ ​កុម្ភៈ ​ឆ្នាំ ២០១៩ ​ក្នុង​កម្មវិធី​ ONE: CLASH OF LEGENDS ​ពេល​រៀប​ចំ​​នៅ​ប្រទេស​ថៃ។ ​​​ស្រីពៅ ​​ក្រសោប​បាន​ប្រជាប្រិយភាព​​ក្នុង​ស្រទាប់​​មហាជន និង អ្នក​គាំទ្រ​ប្រដាល់​នៅ​កម្ពុជា​ជា​ច្រើន​ពាន់​នាក់។ ​ ​

ស្រី​ពៅ ​បាន​​រំលឹក​ថា​ ៖«​ខ្ញុំ​សប្បាយ​ចិត្ត​ពេល​នោះ​​ព្រោះ​ខ្ញុំ​ទើប​ឡើង​សង្វៀន​ ONE ​បាន​ម្ដង​ ខណៈ​ដែល​ Riga ​ មាន​បទ​ពិសោធន៍​​​រហូត​ដល់​ ៨ ​ដង​លើ​សង្វៀន​នេះ។ ខ្ញុំ​មិន​​សូវ​​រំពឹង​ឈ្នះ​ទាល់​តែ​សោះ។ ​ប៉ុន្តែ ខ្ញុំ​ធ្វើ​បាន​ល្អ។ ​​ខ្ញុំ​ចង​ចាំ​មិន​ភ្លេច»។

​រឿង​រ៉ាវ ​ស្រដៀង​គ្នា​​នេះ​ នៅ​ ស្រី​ពៅ ​ក៏​មិន​ភ្លេច​​​​ក្នុង​ការ​ប្រកួត​លើក​ទី​២នៅ​សង្វៀន ONE​ ពេល​ចាញ់​កីឡាការិនី​ជើង​ចាស់​ Priscilla Hertati Lumban Gaol ​ដែល​ជា​រីរនារី​​កីឡាការិនី​ របស់​​ឥណ្ឌូណេស៊ី ​ដោយ​ពិន្ទុ​កាល​ខែ​ ​ឧសភា ឆ្នាំ​ដដែល​នេះ។ ​យ៉ាង​ណា​ក្ដី ​ការ​ចាញ់​​ពិន្ទុ​នេះ ​ត្រូវ​បាន ស្រីពៅ ​លើក​សរសើរ​ថា​ Priscilla ​ជា​​កីឡាការិនី​​ជំនាញ​ឃ្លេ​នេះ​យូរ​មក​ហើយ ​ខណៈ​ដែល​រូប​គេ​ទើប​​​រៀន​ក្បាច់​ឃ្លេ​​តែ​ប៉ុណ្ណោះ។ ​ភាព​បរាជ័យ​នេះ​​ធ្វើ​ឲ្យ​ ​កីឡាការិនីវ័យ​២៤​ ​ឆ្នាំ​ដាក់​គោល​ដៅ​​ហ្វឹកហាត់​បន្ថែម​បើ​សិន​មាន​​ការ​ប្រកួត​គុន​ចម្រុះ​លើក​ក្រោយ។

https://www.onefc.com/videos/nou-srey-pov-vs-priscilla-hertati-lumban-gaol/

រឿង​​ចង​ចាំ​មួយ​ទៀត​ឆ្នាំ​ ២០១៩៖

«​ខ្ញុំ​​មិន​អាច​បំភ្លេច​បាន​​​មួយ​ទៀត​​​ព្រោះ​វា​ជា​មេដាយ​​សំរឹទ្ធ​ដំបូង​សម្រាប់​ខ្ញុំ​នៅ​ស៊ីហ្គេម ​និង ​ជា​ការ​ប្រកួត​លើក​ដំបូង​ដែរ​នៅ​ស៊ីហ្គេម​ឆ្នាំ ២០១៩​ នេះ។ ​ប៉ុន្តែ​វា​រឿង​សោក​ស្ដាយ​​ពេល​ចាញ់​កីឡាការិនី​វៀតណាម​​​មិន​បាន​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ដោយ​សារ​មាន​បញ្ហា​របួស​ជើង។ ​ខ្ញុំ​ពិត​ស្ដាយ​ខ្លាំង​ណាស់ ខ្ញុំ​ខំ​ហាត់​នៅ​ជប៉ុន​​​​រយៈ​ពេល​ប្រមាណ​ ៣​ ខែ ​បែរ​មក​ជួប​​បញ្ហា​បែប​នេះ​ទៅ​វិញ។ ​យ៉ាង​ណា​ក្ដី​ ខ្ញុំ​សប្បាយ​ចិត្ត​សម្រាប់​មេដាយ​ដំបូង​នេះ​​ហើយ​ត្រូវ​ត្រៀម​ខ្លួន​ឲ្យ​ល្អ​ថែម​ទៀត​​នា​ប្រកួត​លើក​ក្រោយ​ទៀត»។ ​

គោល​ដៅ​ឆ្នាំ ​២០២០៖

​កូន​សិស្ស​​​មក​ពី​​ក្លិប​ប្រដាល់​តាឡី​ដំរី​មាន​រិទ្ធិ​បាន​​ដាក់​គោល​ដៅ​ស្វែង​រក​​ការ​ប្រកួត​ឲ្យ​បាន​ច្រើន​​បើ​សិន​មិន​មាន​បញ្ហា​របួស​ទេ។ ​

ស្រី​ពៅ​ ​ថ្លែង​ថា៖«គោល​ដៅ​ឆ្នាំ​ថ្មី​​ គឺ ចង់​បាន​ការ​ប្រកួត​ឲ្យ​ច្រើន​​ជាង​មុន​ មិន​ថា​ ​សកល ​ប្រដាល់​សេរី ឬ ​គុន​ចម្រុះ​ទេ​ដើម្បី​បាន​បទ​ពិសោធន៍ និង ពង្រឹង​ក្បាច់​គុន។ ​ខ្ញុំ​នឹង​ប្រឹង​ប្រែង​​ជាង​ឆ្នាំ​ចាស់។ ​ខ្ញុំ​ចូល​ហ្វឹកហាត់​នៅ​ក្លិប​របស់​​ខ្ញុំ​ តាឡី​ដំរី​មាន​រិទ្ធិ​ វិញ​នៅ​ខែ​ មករា ​ឆ្នាំ​ ២០២០ ​ខាង​មុខ បន្ទាប់​ពី​ប្រកួត​ស៊ីហ្គេម​ទើប​បញ្ចប់​ថ្មីៗ»។ ​​​​

កូន​សិស្ស​​របស់​លោក​ ញ៉ូវ ម៉ាក ម៉ាក សាខន ​បាន​សង្កត់​ធ្ងន់​ថា៖«​​បើ​ខ្ញុំ​មាន​ឱកាស​ទៅ​ប្រកួត​នៅ​សង្វៀន​ ONE Championship ជា​ថ្មី​ ខ្ញុំ​នឹង​ទៅ​​ដោយ​សប្បាយ​ចិត្ត​នៅ​ឆ្នាំ ២០២០។ ​​ព្រោះ​យើង​អាច​​​​​​បង្កើន​សមត្ថភាព​លើ​សង្វៀន​ដែល​សម្បូរ​ដោយ​កីឡាករ​កីឡាការិនី​មាន​ទេព​កោសល្យ​​មួយ​នេះ»។

​គួរ​រំលឹក​ថា​ ​ នៅ ស្រីពៅ ​​មាន​កំណត់​ត្រា​ប្រកួត​​បាន​ចំនួន​​ ១០០ ​ដង​ក្នុង​ការ​ប្រកួត​លើ​សង្វៀន​​​ប្រដាល់​​គុន​ខ្មែរ ​សកល និង ​គុន​ចម្រុះ។ ​​ប៉ុន្តែ​​​​បើ​និយាយ​អំពី​ការ​ចេញ​ទៅ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​​មិន​មែន​ស៊ីហ្គេម​ ​រូប​គេ​​​ប្រកួត​បាន​ចំនួន​ ៤ដង​ ​ក្នុង​នោះ​ឈ្នះ​​ ៣ ដង​ ​និង​ចាញ់ ​១​ ដង។ ​នៅ ស្រីពៅ ជា​កីឡាការិនី មាន​ទេពកោសល្យ​ម្នាក់​ក្នុង​ទម្ងន់ ​៥៣ គីឡូក្រាម ​ហើយ​អាច​ប្រកួត​បាន​ទាំង​ប្រដាល់​គុន​ខ្មែរ វ៉ៃ​សកល និង វ៉ៃ​​គុន​ចម្រុះ។

កុំ​ភ្លេច​ទស្សនា​ កម្មវិធី​បន្ទាប់​របស់​ស្ថាប័ន​ ONE Championship ​សូម​ទស្សនា​ ONE: A NEW TOMORROW ​​នៅ​ថ្ងៃ​ទី ១០ ​​ខែ​ មករា​ ចាប់​ពី​​វេលា​ម៉ោង​ ៧ ​ល្ងាច​តទៅ​​ដែល​មាន​ផ្សាយ​​​ផ្ទាល់​​តាម​រយៈ FacebookTwitterYouTube,​និង  ONE Super App អត្ថបទ៖​ ស៊ីធី

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s