Jonathan Haggerty មាន​រឿង​ភ្ញាក់​ផ្អើល​​ពេល​​ប៉ះ​ Rodtang ជា​ថ្មី

អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Flyweight Muay Thai World Champion ​កីឡាករ​ Jonathan Haggerty  ឬ ​​The General” បាន​រៀន​សូត្រ​រឿងរ៉ាវ​​មួយ​ចំនួន​​​ពេល​ជួប​គ្នា​ដំបូង ​ទល់​នឹង​ Rodtang Jitmuangnon  ឬ The Iron Man” ​ដើម្បី​វាយ​បក​ឈ្នះ​​តារា​របស់​​ថៃ​វិញ ​ក្នុង​ជំនួប​សងសឹក​ដណ្ដើម​ខ្សែ​ក្រវាត់​នៅ​ថ្ងៃ​ទី ១០ ខែ មករា​ ​ឆ្នាំ ២០២០ ខាង​មុខ។ ​កីឡាករ​សញ្ជាតិ​អង់គ្លេស​នឹង​ឡើង​ដណ្ដើម​​ខ្សែ​ក្រវាត់​នៅ​ក្នុង​កម្មវិធី​ ONE: A NEW TOMORROW ដែល​រៀប​ចំ​ឡើង​នៅ​សង្វៀន​ Impact Arena ​នា​ទី​ក្រុង​បាងកក​ប្រទេស​ថៃ។

Rodtang ​​​​កាន់​ខ្សែ​ក្រវាត់​ខាង​លើ​​​បន្ទាប់​ពី​ឈ្នះ​ពិន្ទុ​ «The General» ​​ពេល​ចប់​ការ​​ប្រកួត​ ៥​ទឹក​ពេញ​នៅ​​សង្វៀន​ Mall Of Asia Arena ​នៅ​ក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​​កាល​ខែ​ សីហា។ ​តាំង​ពី​ពេល​​នោះ​មក Haggerty ​បាន​ខិត​ខំ​ហ្វឹកហាត់​ និង​ រៀប​ជើង​ព្រួល​ដើម្បី​​ត្រលប់​មក​សង្វៀន​ជា​ថ្មី​ជា​មួយ​នឹង​ភាព​ខ្លាំង។​ ​មុន​ពេល​​ត្រលប់​​មកកាន់​សង្វៀន​ជា​ថ្មី កីឡាករ​​វ័យ​២២​ឆ្នាំ​មក​ពី​ក្រុង​ឡុងដុង ​បាន​​​​​ប្រាប់​អំពី​​ចំណុច​​ជា​ច្រើន​ពេល​ប៉ះ «The Iron Man»​ លើក​ទី​១ និង​បាន​​យល់​ដឹង​ច្រើន​អំពី​បរាជ័យ​ទាំង​នេះ។

https://youtu.be/FfZt2b8nzCo

ONE Championship: ​តើ​យល់​យ៉ាង​ណា​ដែរ​ចំពោះ​ការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ World Title ​ ឡើង​វិញ​នេះ?

Jonathan Haggerty:  ​វា​ជា​រយៈ​ពេល​មិន​យូរ​ប៉ុន្មាន​ដែល​​គេ​ផ្ដល់​ឱកាស​​​ឲ្យ​ខ្ញុំ​ដណ្ដើម​ខ្សែ​ក្រវាត់។ ខ្ញុំ​សូម​អរគុណ​ចំពោះ​រឿង​នេះ​ ប៉ុន្តែ ដំបូង​ឡើយ​ខ្ញុំ​មិន​ទាន់​​ត្រៀម​ខ្លួន​រួច​រាល់​នៅ​ឡើយ​ទេ។ ​​ខ្ញុំ​នៅ​​ធ្វើ​ឲ្យ​អារម្មណ៍​ល្អ​ និង​ហាត់​​ឲ្យ​ប្រសើរ​ឡើង​វិញ​ក្រោយ​រង​បរាជ័យ។ ​​ខ្ញុំ​អាច​ប្រកួត​បាន​ ប៉ុន្តែ​មិន​បាន ១០០% នោះ​ទេ។ ​កាល​ពី​មុន​ខ្ញុំ​​មិន​អាច​ទទួល​លទ្ធផល​ដែល​ចង់​បាន។ ​វា​ជា​រឿង​លំបាក​ដើម្បី​បដិសេធ​ការ​សងសឹក ប៉ុន្តែ ​​ឥឡូវ​​នេះ​ជា​ពេល​ដ៏​ត្រឹម​ត្រូវ​មួយ។ ​​​ថ្ងៃ​ទី ​១០ ​ខែ​ មករា ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អស្ចារ្យ​ ហើយ​វា​ជា​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​មួយ​ផង​ដែរ។

ONE: ​​តើ​មាន​ការ​វាយ​តម្លៃ​បែប​​ណា​ពេល​តតាំង​ Rodtang ​ជា​ថ្មី​ម្ដង​ទៀត​នេះ?

JH: ​ខ្ញុំ​មិន​ត្រូវ​ដាក់​អារម្មណ៍​ពេក​ ​និង​មិន​​ត្រូវ​ឆេវឆាវ​ពេក​​ទេ​។ ប៉ុន្តែ​ Rodtang​ ចង់​ឲ្យ​យើង​គ្រប់គ្រង​អារម្មណ៍​មិន​បាន។ គេ​​​​ចង់​ឲ្យ​យើង​ច្រឡោត​ និង​ លំបាក​គ្រប់​ពេល​វេលា។

ខ្ញុំ​ត្រូវ​រក្សា​លំនឹង​សម្រាប់​ក្បាច់​គុន​​របស់​​ខ្ញុំ។ ​​ខ្ញុំ​ត្រូវ​ធ្វើ​ឲ្យ​រូប​គេ​ខក​ចិត្ត​ និង​ ​​​ធ្វើ​ឲ្យ​រូប​គេ​ច្រឡោត​មក​វៃ​ខ្ញុំ​ដូច​​លើក​មុន។ ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​​អាច​វាយ​​សង​ ឬ ឆ្មក់​បាន​ពេល​រូប​គេ​ចូល​មក​សំដៅ​​ខ្ញុំ។

 

ONE: ​ពេល​អ្នក​ច្រឡោត​លើក​ដំបូង តើ​មាន​រឿង​អ្វី​កើត​ឡើង?

JH: ​ វា​មិន​មែន​ជា​ការ​ដោះ​សារ​ទេ។ គេ​បាន​ឈ្នះ​ការ​ប្រកួត​​នោះ​​យ៉ាង​ពិត​ប្រាកដ។ ខ្ញុំ​​ធ្វើ​បាន​ល្អ​នៅ​ទឹក​ដំបូង។ នៅ​ទឹក​ទី២​ ខ្ញុំ​បាន​គិត​ថា​​ដូច​​ដើរ​នៅ​ក្នុង​សួន​ផ្កា​អីចឹង​ដែរ ​ប៉ុន្តែ ​ជើង​ខ្លាំង​ថៃ​ធ្វើ​បាន​ល្អ​ ហើយ​ខ្ញុំ​បាន​ចង​ចាំ​រឿង​អស់​ទាំង​នេះ​ដោយ​មាន​ពិសោធន៍​ក្នុង​ចិត្ត។ ​នៅ​ទឹក​ទី​៣​ ខ្ញុំ​ខឹង​ខ្លាំង ខ្ញុំ​ដើរ​ចូល ប៉ុន្តែ​គេ​អាច​វាយ​កាត់​ដៃ​របស់​ខ្ញុំ។ ​ខ្ញុំ​ខក​ចិត្ត​ហើយ​បន្ទាប់​មក​ខ្ញុំ​មិន​អាច​​ធ្វើ​ចលនា​ដូច​​ពីរ​ទឹក​ដំបូង​ឡើយ។ ​ជើង​របស់​ខ្ញុំ​មិន​សូវ​​ស្រួល​ ហើយ​គេ​ប្រើ​កណ្ដាប់​ដៃ​ចំ​​មុខ​ញុំ។ ​​នៅ​ទឹក​ទី​៣ ​និង ទី​៤ ខ្ញុំ​ចង់​ស្តារ​ស្ថានការណ៍​មក​វិញ ​ប៉ុន្តែ​មាន​អារម្មណ៍​ថា​ដូច​កំពុង​រត់​ចេញ​ពី​ការ​ប្រកួត។ ខ្ញុំ​ចង់​ឈ្នះ​ខ្លាំង​នៅ​ទឹក​ទី​៥ ប៉ុន្តែ​វា​យឺត​ពេល​ទៅ​ហើយ។ សរុប​​សេច​ក្ដី​ទៅ គឺ​​ចាញ់​ពិន្ទុ។

ONE: តើ​​​កត្តា​​អ្វី​ខ្លះ​​ដែល​​នាំ​ឲ្យ​អ្នក​ធ្វើ​បាន​ល្អ​នៅ​ទឹក​ទី​៥?

JH: ​ខ្ញុំ​គ្រាន់​តែ​ដឹង​ថា​ប៉ា​របស់​ខ្ញុំ​ស្រែក ​និង​ Chris ​គ្រូ​បង្វឹក​របស់​ខ្ញុំ​ស្រែក​ដាក់​ខ្ញុំ​ដែរ​ ថា ៖«យើង​ត្រូវ​តែ​ឈ្នះ​ទឹក​នេះ។ ខ្ញុំ​​ក៏​មិន​អស់​កម្លាំង​​និង ​មិន​​ថមថយ​កម្លាំង ​ដែរ​ ​ហើយ​​ត្រូវ​រឹង​​មាំ ​ប៉ុន្តែ ជើង​របស់​ខ្ញុំ​​​​មិន​អាច​ផ្លាស់​ទី​បាន​ល្អ​ទាល់​តែ​សោះ។

 

ONE: ​តើ​​Haggerty ​បាន​​មើល​ការ​ប្រកួត​ឡើង​វិញ​ទេ? តើ​យល់​យ៉ាង​ណា​ដែរ?

JH: បាទ! ​ខ្ញុំ​បាន​ទស្សនា​ការ​ប្រកួត​​ឡើង​វិញ។ ខ្ញុំ​ស្រលាញ់​ការ​ប្រកួត​នៅ​ទឹក​ទី​ ១ និង ទី២ ​ព្រោះ​ជា​ការ​ប្រកួត​កម្រិត​ខ្ពស់​មួយ។ ​ខ្ញុំ​មើល​ទៅ​មិន​គួរ​ឲ្យ​ជឿ។ ប៉ុន្តែ​ខ្ញុំ​​ត្រូវ​មើល​ការ​ប្រកួត​ទាំង​មូល​ដែរ។ ​មើល​​ទៅ​ពិបាក​មើល​នៅ​ទឹក​ទី​៤ ដែល​កម្លាំង​ធ្លាក់​ចុះ។ ខ្ញុំ​គិត​ថា​​វា​ជា​លើក​ទី​១​ដែល​បែប​នេះ។ ម៉ាក់​របស់​ខ្ញុំ​នៅ​ក្នុង​ចំណោម​ហ្វូង​មនុស្ស​ទាំង​ឡាយ។ ខ្ញុំ​ដក​ដណ្ដើម​មួយៗ​ ហើយ​​ត្រលប់​មក​បន្ត​ការ​ប្រកួត​ទៀត ​​ ​ប៉ុន្តែ​ ​វា​​គ្រាន់​តែ​ជា​ការ​ឆ្លៀត​ឱកាស​វាយ​បក​​ម្ដងៗ​ម្កាល ​​និង រក្សា​ជំហរ​ប៉ុណ្ណោះ។

ONE: ​មើ​មេរៀន​អ្វី​ខ្លះ​ដែល Haggerty ​ត្រូវ​ជៀស​វាង​បន្ទាប់​ពី​ការ​ប្រកួត​​លើក​ដំបូង?

JH: ​​ខ្ញុំ​មិន​​ត្រូវ​​ឲ្យ​រឿង​នេះ​កើត​ឡើង​ម្ដង​ទៀត។ ​​ត្រូវ​ប្រកាន់​ខ្ជាប់​ផែន​ការ​លើក​សង្វៀន។ ត្រូវ​តាំង​ស្មារតី​វាយ​បក​ឲ្យ​បាន​​​ល្អ ដែល​មនុស្ស​គ្រប់​គ្នា​ចង់​បាន។ ​ខ្ញុំ​​ត្រូវ​ប្រើ​​កណ្ដាប់​ម៉ាត់​​ឲ្យ​បាន​ល្អ ​​ហើយ​មិន​បាត់​ជំហរ​ និង​​ស្វែង​​រក​មុំ​ដើម្បី​ផ្ដួល​គូ​ប្រកួត។

ONE: ​តើ​Haggerty​ អាច​កត់​ចំណាំ​ខ្លះៗ​ទេ​អំពី​ការ​ការពារ​ខ្សែ​ក្រវាត់​ World Title ​​ទល់​នឹង Walter Goncalves ​នៅ​ក្នុង​កម្មវិធី​ ONE: CENTURY របស់ Rodtang?

JH: វា​ជា​ការ​ប្រកួត​ដ៏​ល្អ។ ការ​ប្រកួត​មិន​​ចាញ់​ឈ្នះ​គ្នា​អី​ប៉ុន្មាន​ទេ។ វា​មិន​អាច​​ដើរ​តាម​គន្លង​បែប​នេះ​ ព្រោះ​ Goncalves ​មិន​មែន​ជា​កីឡាករ​ប្រកួត​ដូច​រូប​​ខ្ញុំ។ ​ Goncalves មាន​ស្ទិល​វ៉ៃ​ដូច​​ Rodtang។ ​ ប៉ុន្តែ​អ្នក​អាច​មើល​ឃើញ​ថា​ Rodtang ​​អាច​រក​ចន្លោះ​វ៉ៃ​បាន​ទោះ​​​យើង​បម្លាស់ទី​ក៏​ដោយ។ គេ​ឈរ​រឹង​ណាស់​ ​បិទ​បាន​ល្អ ​និង​អាច​​ដើរ​ចូល​​ទៅ​រក​គូ​ប្រកួត​ទៀត​ផង។

ONE: តើ​ការ​​សងសឹក​នេះ​អាច​​ងាយ​ស្រួល​ជាង​មុន ឬ ​​លំបាក​ជាង​​មុន​ពេល​អ្នក​ទាំង​ពីរ​​រៀប​ផែន​ការ​ដូច​គ្នា​​បែប​នេះ?

JH: ​ស្រួល​ជាង​មុន ​ព្រោះ​​ពួក​​យើង​ដឹង​អ្វីៗ​អាច​កើត​ឡើង។​ ​ខ្ញុំ​មិន​គិត​រូប​គេ​មាន​អ្វី​ពិសេស​នោះ​ឡើយ។ ​​ការ​ពិត​ណាស់! ​​ Rodtangម៉ាត់​ល្អៗ​មួយ​ចំនួន​​មក​លើ​ខ្ញុំ​។ ខ្ញុំ​គិត​ថា​ គេ​ម៉ាត់​​ចំ​ខ្ញុំ​៣​ដៃ​ល្អៗ។ ​ប៉ុន្តែ​បច្ចេកទេស​ខ្ញុំ​ល្អ​ជាង។ ​ពេល​នេះ ​សុទ្ធ​តែ​រឿង​មិន​​ដឹង​ដូច​គ្នា និង​ មិន​អាច​ស្មាន​ដល់។ វា​មាន​ផ្លែ​​ចាក់​រៀងៗ​ខ្លួន​​​ដើម្បី​​​យក​ឈ្នះ​គូ​ប្រជែង។

កុំ​ភ្លេច​ទស្សនា​ កម្មវិធី​បន្ទាប់​របស់​ស្ថាប័ន​ ONE Championship ​សូម​ទស្សនា​ ONE: A NEW TOMORROW ​​នៅ​ថ្ងៃ​ទី ១០ ​​ខែ​ មករា​ ចាប់​ពី​​វេលា​ម៉ោង​ ៧ ​ល្ងាច​តទៅ​​ដែល​មាន​ផ្សាយ​​​ផ្ទាល់​​តាម​រយៈ FacebookTwitterYouTube,​និង  ONE Super App។ អត្ថបទ៖​ ស៊ីធី

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s