អែម ​សុវណ្ណារី ​​រៀន​អំពី​​​បរាជ័យ​ក្រោម​​កណ្ដាប់​ដៃ​ Rayaneនិង​ដាក់​គោល​ដៅ​បន្ទាប់ ​​ ​​

​កីឡាការិនី​គុន​ចម្រុះ​​កូន​ខ្មែរ​នៅ​អាមេរិក​ អែម សុវណ្ណារី ​​បាន​រៀន​សូត្រ​​ច្រើន​អំពី​​​​​បរាជ័យ​​នៅ​សង្វៀន​ ONE Championship ​លើក​ទី​១​​កាល​​ពី​ដើម​ខែ​ធ្នូ​កន្លង​ទៅ​នេះ។ ​អែម សុវណ្ណារី ​ដែល​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​​ចាញ់​កីឡាការិនី​​សញ្ជាតិ​ប្រេស៊ីល​ Rayane Bastos ​ត្រឹម​ទឹក​ទី១​ ដោយ​សារ​ក្បាច់​​ឃ្លេ​​ក​ក្នុង​កម្មវិធី​ ​ ONE: MARK OF GREATNESS ​​កាល​ថ្ងៃ​ទី​ ៦​ ខែ​ ធ្នូ​ ​នៅ​ក្រុង​កូឡាឡាំពួរ​​នៃ​​ប្រទេស​ម៉ាឡេស៊ី។

​​​កូន​ខ្មែរ​នៅ​អាមេរិក​បាន​​ អែម សុវណ្ណារី​ ​​បាន​ថ្លែង​ថា​ ៖«ខ្ញុំ​សូម​សរសើរ​ដល់​ Rayane ​គេ​ពិត​ជា​ខ្លាំង​មែន​​គេ​ធ្វើ​បាន​ល្អ​ណាស់​ទល់​នឹង​ខ្ញុំ។ ​ប៉ុន្តែ​ខ្ញុំ​បាន​រៀន​សូត្រ​ច្រើន​អំពី​ការ​ប្រកួត​នេះ​​ និង ​យក​ទៅ​អភិវឌ្ឍ​ខ្លួន​ឲ្យ​ល្អ​​ប្រសើរ​ដើម្បី​ប្រកួត​បន្ទាប់»។

សុវណ្ណារី ​បាន​ដឹង​រួច​ហើយ​ថា ​ការ​ប្រកួត​​​នេះ​ជា​ការ​ប្រកួត​ដ៏​លំបាក​មួយ ​ព្រោះ​RAYANE ​មាន​កម្លាំង​ខ្លាំង និង ​ពូកែ​ខាង​ចំបាប់​​រួម​ទាំង​​ឃ្លេ។ ​យ៉ាង​ណា​ក្ដី​ ​កីឡាការិនី​សម្បុរ​ស្រអែម​​​មក​ពី​អាមេរិក​មិន​អាច​ការពារ​​ក្បាច់​ឃ្លេ​របស់​ កីឡាការិនី​ប្រេស៊ីល​បាន​​ឡើយ។​ ​សុវណ្ណារី​ ​បាន​ប្រាប់​កន្លង​មក​ថា​ ​រូ​ប​គេ​មិន​ឲ្យ​ដៃ​គូ​ចូល​ចាប់​ងាយៗ​ទេ ​ប៉ុន្តែ​បែរ​ជា​ត្រូវ​ចូល​​ក្បាច់​គាប​ដើម​ដៃ​របស់​ Rayane ​ទៅ​វិញ​​​ទោះ​ខំ​ប្រឹង​រើ​ ក៏​រើ​មិន​រួច​ដែរ។ ​​ការ​ប្រកួត​​នៅ​ទឹក​ដំបូង​នេះ ​អែម សុវណ្ណារី ​បាន​ព្យាយាម​​ប្រើ​កណ្ដាប់​ដៃ​ ​និង​ ទាត់​ជើង​ដើម្បី​​ការពារ​ក្បាច់​របស់​ Rayane។

ប៉ុន្តែ​​​ពេល​ដែល​ សុវណ្ណារី ​​បាន​ចូល​ចាប់​ជើង​បាន​សម្រេច​ក្នុង​គោល​ដៅ​​ដើម្បី​ផ្ដួល​​ ​កីឡាការិនី​​ប្រេស៊ីល ​បាន​ប្រើ​​ក្បាច់​ដៃ​ឃ្លេ​ក​​ សុវណ្ណារី ​ជាប់​មិន​ឲ្យ​រើ​រហូត​​​​ដួល​ទៅ​នឹង​ក្ដារ​រេញ។ ​ទោះ​ខំ​រើ​យ៉ាង​ណា​​ ក៏ សុវណ្ណារី ​មិន​អាច​គេច​ផុត​ពី​ក្រញាំ​ដៃ​របស់ ​កីឡាការិនី​វ័យ​ ២០ ​ឆ្នាំ​មក​ពី​ប្រេស៊ីល​ដែរ។ ទីបំផុត​ អែម សុវណ្ណារី ​ទះ​ដៃ​​​ខ្លួន​​របស់​គូ​ប្រជែង​ដើម្បី​សុំ​ចុះ​ចាញ់​ដោយ​សារ​តែ​ទ្រាំ​លែង​បាន​ត្រឹម​រយៈ​ពេល​ ២ ​នាទី​ និង ៤០ វិនាទី។ ​ជ័យជម្នះ​នេះ​ធ្វើ​ឲ្យ Rayane ​​ម្ចាស់​ជើង​ឯក​​​៥​សម័យ​កាល​​ក្នុង​​កា​រ​ប្រកួត​ជើង​ឯក​ក្បាច់​ជឺជិតស៊ូ​​នៅ​ស្រុក​កំណើត​​មិន​ដែល​ស្គាល់​ពាក្យ​​ចាញ់​ក្នុង​ការ​ប្រកួត​អាជីព​ (ឈ្នះ ៤ និង​ ​​ស្មើ​១​ដង) ​ហើយ​វា​​ជា​ជ័យជម្នះ​​​​លើក​ដំបូង​នៅ​​សង្វៀន​ ONE Championship។

https://www.onefc.com/videos/rayane-bastos-opens-the-show-with-submission-of-sovannahry-em/

សុវណ្ណារី សង្កត់​ធ្ងន់​ថា៖«​ខ្ញុំ​បាន​​​មើល​​វីដេអូ​លម្អិត​ ​និង​ វិភាគ​​សម្រាប់​បរាជ័យ​របស់​ខ្ញុំ​លើក​នេះ។ ​ខ្ញុំ​ត្រូវ​ការ​ពេល​វេលា​បន្ថែម​ទៀត​ដើម្បី​រៀន​សូត្រ​អំពី​​ការ​ប្រកួត​វាយ​ដាក់​ទ្រុង​បន្ត។ ​គម្រោង​របស់​​ខ្ញុំ​ គឺ​ចង់​បាន​ការ​ប្រកួត​ច្រើន​ទៀត​នៅ​ឆ្នាំ ​២០២០។ ​ឥឡូវ​នេះ​ខ្ញុំ​បាន​ចាប់​ផ្ដើម​ហ្វឹកហាត់​​វិញ​ហើយ​​ក្រោយ​ត្រលប់​ពី​ម៉ាឡេស៊ី។ ​​ខ្ញុំ​ចង់​ប្រកួត​នៅ​កម្រិត​ខ្ពស់​​បន្ថែម​ទៀត»។

គួរ​ដឹង​ថា​ អែម សុវណ្ណារី មាន​​វ័យ​២៧ ​ឆ្នាំ ​និង​កំពុង​​ហ្វឹកហាត់​​នៅ​ក្លិប​​ Modern Martial Arts and Fitness ​ស្ថិត​នៅ​ក្រុង​ Pasadena ​រដ្ឋ​​កាលីហ្វ័រញ៉ា​។ ​នេះ​ជា​បរាជ័យ​លើក​ដំបូង​របស់​ ​អែម សុវណ្ណារី ​នៅ​សង្វៀន​ ONE ​បន្ទាប់​ពី​​ឈ្នះ​កីឡាការិនី​អ៊ុយក្រែន Iryna Kyselova ​ដោយ​​​ផ្ដួល​​ឲ្យ​​​សន្លប់​ត្រឹម​​កាល​ខែ​ ​ធ្នូ ​ឆ្នាំ​ ២០១៨។

កុំ​ភ្លេច​ទស្សនា​ កម្មវិធី​បន្ទាប់​របស់​ស្ថាប័ន​ ONE Championship ​សូម​ទស្សនា​ ONE: A NEW TOMORROW ​​នៅ​ថ្ងៃ​ទី ១០ មករា​ ចាប់​ពី​​វេលា​ម៉ោង​ ៧ ល្ងាច​តទៅ​​ដែល​មាន​ផ្សាយ​​​ផ្ទាល់​​តាម​រយៈ FacebookTwitterYouTube,​និង  ONE Super App អត្ថបទ៖​ ស៊ីធី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s