មាស ម៉ើ ​គ្រោង​ត្រលប់​​​មក​កាន់​សង្វៀន​ជា​ថ្មី​បន្ទាប់​ពី​ព្រឹត្តិការណ៍​ស៊ីហ្គេម

អ្នក​លេង​ក្បាច់​គុន​យូដូ​ ​មាស ម៉ើ​​ ដែល​មាន​បទ​ពិសោធន៍​នៅ​សង្វៀន​ ONE Championship ​ចំនួន​៣​លើក​កន្លង​មក​ ​​បាន​ដាក់​គោល​ដៅ​​ឡើង​ប្រកួត​លើ​សង្វៀន​វិញ​​​បន្ទាប់​ពី​ព្រឹត្តិការណ៍​​ស៊ីហ្គេម​បញ្ចប់​ទៅ​​នា​ថ្ងៃ​ទី​ ១០ ​ខែ ធ្នូ​ ​ថ្មីៗ​នេះ។​ មាស ម៉ើ​ ​​ ​បាន​ខក​បំណង​​ក្នុង​ការ​យក​មេដាយ​ជូន​ជាតិ​ ​និង​ ​សម្រាប់​ខ្លួន​ឯង​ក្រោយ​ចាញ់​ជុំ​ទី២​នៅ​ស៊ីហ្គេម​ ​នា​ពេល​ថ្មីៗ​​នេះ​។ ​រូប​គេ​បាន​យក​ឈ្នះ​កីឡាករ​​​ម៉ាឡេស៊ី​ ​នៅ​ជុំ​ទី១ ​ប៉ុន្តែ​បែរ​​ចាញ់​កីឡាករ​ម្ចាស់​ផ្ទះ​ហ្វីលីពីន ​​​នៅ​ជុំ​ទី២​ហើយ​មិន​អាច​​ឆ្លង​​ទៅ​​ដល់​​វគ្គ​យក​មេដាយ​ជូន​កម្ពុជា​ឡើយ។

ម្ចាស់​ខ្សែ​ក្រវាត់​​​ Khmer Warrior Challenge ​​វគ្គ​​២ ​និង ​ជា​កីឡាករ​មាន​បទ​​ពិសោធន៍​ក្រាស់​ក្រែល​​នៅ​សង្វៀន​គុន​ចម្រុះ​​​ក្នុង​ស្រុក​និង​អន្តរជាតិ​បាន​ផ្អាក​​រត់​​ឡាន​​​ទួរីស​ ១២​ កៅ​អី​ពី​​កំពង់​ធំ​-ភ្នំពេញ​​កាល​​ជិត​១​ឆ្នាំ​មក​​ហើយ​​​ដើម្បី​​ត្រៀម​ខ្លួន​ប្រកួត​នៅ​ស៊ីហ្គេម ប៉ុន្តែ​មិន​​អាច​ទទួល​បាន​លទ្ធផល​ល្អ ព្រោះ​នេះ​ជា​លើក​ទី១​ សម្រាប់​រូប​គេ​​នៅ​ព្រឹត្តិការណ៍​កីឡា​​កម្រិត​អាស៊ាន​មួយ​នេះ។

​​​បែប​ណា​ក្ដី ​មាស ម៉ើ បង្ហាញ​ភាព​សោក​ស្ដាយ​ដែល​​ធ្វើ​មិន​បាន​ល្អ​​​នៅ​ស៊ីហ្គេម​សម្រាប់​ខ្លួន​ឯង​​​​យ៉ាង​ដូច្នេះ​ ៖«​ខ្ញុំ​សោក​ស្ដាយ​​ក្នុង​ការ​ប្រកួត​​លើក​ដំបូង​នៅ​ស៊ីហ្គេម​របស់​​ខ្ញុំ​ពេល​ចាញ់​កីឡាករ​ម្ចាស់​ផ្ទះ​ហ្វីលីពីន​នៅ​ជុំ​ទី២។ ខ្ញុំ​ចង់​ឈ្នះ​មេដាយ​​ដើម្បី​គ្រួសារ​ខ្ញុំ​និង​ជូន​អ្នក​គាំទ្រ។​ ខ្ញុំ​បាន​ប្រឹង​ខ្លាំង​ណាស់​​​​ តែ​​លទ្ធផល​វា​មិន​ដូច​ការ​គិត​ទុក​នោះ​ទេ»។

https://www.onefc.com/videos/meas-meul-vs-edward-kelly-4/

​​មាស ម៉ើ​ ដែល​​ខក​ខាន​ឡើង​សង្វៀន​ ​និង​ ហ្វឹកហាត់​តាំង​ពី​ចុង​​ខែ​ វិច្ឆិកា​ ឆ្នាំ ២០១៨ ​បាន​គូស​បញ្ជាក់​ថា៖«​ខ្ញុំ​សម្រាក​នៅ​ជា​មួយ​គ្រួសារ​ ប្រពន្ធ​កូន​របស់​ខ្ញុំ​​រយៈ​​ពេល​ ១ អាទិត្យ​ ២ អាទិត្យ​សិន​ព្រោះ​តាំង​ពី​ហ្វឹកហាត់​មក​ជិត​១​ឆ្នាំ​ពេញ​​ដែល​​ខ្ញុំ​មិន​សូវ​​បាន​នៅ​ជុំ​ប្រពន្ធ​កូន​ជាប់​លាប់​នោះ​ទេ​តាំង​ពី​​មុន​ ​រហូត​​ដល់​ចប់​ស៊ីហ្គេម។ ​ខ្ញុំ​នឹង​ស្វែង​​រក​ក្លិ​ប​ហាត់​ដើម្បី​ឡើង​ប្រកួត​វិញ​មិន​ថា​ក្នុង​ស្រុក​ ឬ អន្តរជាតិ​ឡើយ​​»។

កីឡាករ​វ័យ​២៩​ឆ្នាំ​​សង្កត់​ធ្ងន់​ថា៖«​ប្រពន្ធ​ខ្ញុំ​​តែងតែ​ឃាត់​ខ្ញុំ​មិន​ឲ្យ​ឡើង​ប្រកួត​ ប៉ុន្តែ​ដោយ​សារ​ខ្ញុំ​ស្រលាញ់​ និង​ ​ធ្លាប់​ឡើង​វ៉ៃ​​​​ក៏​​នៅ​តែ​ចង់​​​ឡើង​សង្វៀន​រហូត​​ ទោះ​​​​​កាល​​ខ្ញុំ​នៅ​រត់​ឡាន​​​ក៏​ដោយ។ ​ឥឡូវ គីឡូ​ខ្ញុំ​ត្រឹម​៦៥គីឡូ ​បន្ទាប់​ពី​សម្រក​តាំង​ពី​ ៨២ ​គីឡូក្រាម​មក។ ​ក្បាច់​គុន​ ឬ គុន​ចម្រុះ​​ជា​ក្ដី​ស្រលាញ់​របស់​ខ្ញុំ។ ​​ខ្ញុំ​​រក្សា​​ទម្ងន់​នេះ​ដើម្បី​ប្រកួត​លើ​សង្វៀន​ មិន​ឲ្យ​ឡើង​ទម្ងន់​ច្រើន​ទៀត​ទេ»។

https://www.onefc.com/videos/xie-chao-vs-meas-meul/

​មាស ម៉ើ​ ជា​កីឡាករ​​​កំពូល​​យូដូ​ម្នាក់​​សម្រាប់​កម្ពុជា​ព្រោះ​រូប​គេ​​បាន​ធ្វើ​តេស្ត​​ប្រកួត​ឆ្លង​កាត់​កីឡាករ​ចំនួន ​៤ រូប​​ទើប​អាច​មាន​ឈ្មោះ​ជា​កីឡាករ​មាន​សមត្ថភាព​​ទៅ​ប្រកួត​នៅ​ស៊ីហ្គេម​ឆ្នាំ ២០១៩​នេះ។

​អតីត​​កូន​សិស្ស​លោក​​ ឡាច វុទ្ធី​ ​​​បាន​បន្ថែម​ថា៖«​ខ្ញុំ​មិន​ទាន់​ទាក់ទង​ក្លិប​​ហ្វឹកហាត់​ទេ។ ប៉ុន្តែ​​បើ​ហ្វឹកហាត់​ដើម្បី​ឡើង​ប្រកួត​លើ​សង្វៀន​ ​ខ្ញុំ​​អាច​នឹង​ទៅ​ហ្វឹកហាត់​នៅ​ខេត្ត​សៀមរាប។ ​ខ្ញុំ​បាន​ត្រៀម​រួច​ហើយ​។ វា​​ឆ្ងាយ​គ្រួសារ​បន្តិច​ ប៉ុន្តែ​អាច​ហ្វឹកហាត់​​ល្អ ​ប្រមូល​អារម្មណ៍​បាន​ល្អ​ ហើយ ​មាន​មិត្ត​ភ័ក្ដិ​ច្រើន​នៅ​ទី​នោះ»។

​គួរ​បញ្ជាក់​ថា​ មាស ម៉ើ​ ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​​​គុន​​ចម្រុះ​ Khmer Warrior Challenge ​វគ្គ​២ ​​ក្នុង​ប្រភេទ​ទម្ងន់​ ​៦៥ ​គីឡូក្រាម​ពេល​មាន​ការ​ប្រកួត​វ៉ៃ​ដាក់​ទ្រុង​នៅ​កម្ពុជា​រៀប​ចំ​ដោយ​ស៊ីធីអិន​ និង MyTV។ ​មាស​ ម៉ើ​ ជា​កីឡាករ​គុន​ចម្រុះ​ប្រកួត​​ក្នុង​ស្រុក​មិន​ដែល​ចាញ់ ហើយ​ រូប​គេ​មាន​បទ​ពិសោធន៍​ប្រកួត​​គុន​​ចម្រុះ​នៅ​ថៃ​ រហូត​ដល់​សង្វៀន​​លំដាប់​ពិភព​លោក​ ONE Championship។​ ​មាស ម៉ើ ​ឡើង​ប្រឡូក​​លើ​ឆាក​អន្តរជាតិ​ចំនួន ​៨ ​ដង​​ក្នុង​នោះ​ឈ្នះ​ ៥ ​ដង​ និង ចាញ់​ ៣ ដង ​ក្រោយ​ឡើង​ប្រកួត​គុន​​​ចម្រុះ​តាំង​ពី​ឆ្នាំ ២០១៣។ ​ប៉ុន្តែ​​​កំណត់​ត្រា​ចាញ់​ ៣ លើក​ជាប់​គ្នា​នោះ ​គឺ​​​ចាញ់​​នៅ​សង្វៀន​ ONE ​ទាំង​ ៣ ​ដង​ នៅ​ឆ្នាំ​២០១៨។

កុំ​ភ្លេច​ទស្សនា​ កម្មវិធី​បន្ទាប់​របស់​ស្ថាប័ន​ ONE Championship ​សូម​ទស្សនា​ ONE: A NEW TOMORROW ​​នៅ​ថ្ងៃ​ទី ១០ មករា​ ចាប់​ពី​​វេលា​ម៉ោង​ ៧ ល្ងាច​តទៅ​​ដែល​មាន​ផ្សាយ​​​ផ្ទាល់​​តាម​រយៈ FacebookTwitterYouTube,​និង  ONE Super App

 អត្ថបទ៖​ ស៊ីធី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s