៥គូ​ល្អ​​មើល​បំផុត​នៅ​​ ONE: MARK OF GREATNESS

​នេះ​ជា​ឆ្នាំ​ដ៏​អស្ចារ្យ​សម្រាប់​ ONE Championship និង​ ជា​ព្រឹត្តិការណ៍​ដ៏​ទាក់ទាញ​ក្នុង​ការ​ប្រកួត​​​ជា​ប្រវត្តិសាស្ត្រ​ ​ក្នុង​កម្មវិធី​ ONE Super Series World Title ​នៅ​ក្រុង​​កូឡាឡាំពួរ​ប្រទេស​​ម៉ាឡេស៊ី។ ​ONE: MARK OF GREATNESS ​ដែល​រៀប​ចំ​នៅ​សង្វៀន​​ Axiata Arena ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រាប់​​លាន​នាក់​​​មាន​ភាព​សប្បាយ​រីករាយ​ជុំ​វិញ​ពិភព​លោក។ ​មុន​ពេល​ឈាន​ដល់​ការ​ប្រកួត​នៅ​ឆ្នាំ ២០២០ ​​​នេះ​ជា​គូ​ប្រកួត​ចំនួន ​៥ គូ​ដែល​មិន​អាច​បំភ្លេច​បាន​​​​​នា​យប់​ថ្ងៃ​ទី​ ៦ ​ខែ​ ធ្នូ​ ពី​ប្រទេស​ម៉ាឡេស៊ី​ កន្លង​ទៅ។

#1 Sam-A ​បង្កើត​ប្រវត្តិសាស្ត្រ​​​ថ្មី

https://www.facebook.com/watch/?ref=external&v=1297814753738515

អតីត​​ម្ចាស់​ខ្សែ​ក្រវាត់​​ ONE Flyweight Muay Thai World Champion កីឡាករ​  Sam-A Gaiyanghadao ​បាន​បង្កើត​ប្រវត្តិ​សាស្ត្រ​ថ្មី​មួយ​​​​ពេល​​ឈ្នះ​​ខ្សែ​ក្រវាត់​ ONE Strawweight Kickboxing World Title ​ដែល ជា​ខ្សែ​ក្រវាត់​ទើប​ដាក់​ឲ្យ​ប្រកួត​លើក​ដំបូង។ ​គូ​ប្រកួត​របស់​គេ​ Wang JunguangGolden Boy” ជា​គូ​បដិបក្ខ​​ដ៏​​គ្រោះ​ថ្នាក់​​និង​ល្អ​​បំផុត​មួយ ​ដែល​​នាំ​ឲ្យ​វីរបុរស​របស់​ថៃ​ត្រូវ​​បង្ហាញ​ក្បាច់​ដ៏​អស្ចារ្យ​និង​ប្រើ​កម្លាំង​ខ្លាំងៗ។ ​កីឡាករ​ចិន​រូប​នេះ​អាច​ចេញ​ក្បាច់​ដៃ​ និង ជើង​ក្នុង​ពេល​រួម​គ្នា​បាន​​យ៉ាង​ល្អ។ ​ហេតុ​នេះ​ទើប​ធ្វើ​ឲ្យ​​អ្នក​ប្រដាល់​ជើង​ចាស់​ Sam-A ​ត្រូវ​​ការ​ការពារ​ទាំង​កណ្ដាប់​ដៃ​ និង ​​ការ​ទាត់​ជើង។ ​​ហើយ​ វីរបុរស​​របស់​ថៃ ត្រូវ​ប្រើ​ភាព​ឆ្លាត​វ៉ៃ​របស់​ខ្លួន​ ទាំង​ការពារ​ និង ​ការ​វាយ​​បក​ដើម្បី​យក​ឈ្នះ​ «Golden Boy»។ ​Sam-A បាន​ប្រើ​កណ្ដាប់​ដៃ​និង​​ការ​ទាត់​ជើង​​សំដៅ​ Wang បាន​យ៉ាង​ល្អ។ ​ក្រោយ​ឈ្នះ​ខ្សែ​ក្រវាត់​ ​ Sam-A ​ ​បាន​ក្លាយ​ជា​​កីឡាករ​ប្រដាល់​ដំបូង​ឈ្នះ​ខ្សែ​ក្រវាត់​ពីរ​​ក្នុង​ប្រភេទ​ទម្ងន់​ផ្សេង​គ្នា​នៅ​សង្វៀន​អន្តរជាតិ ONE។

#2 ក្បាច់​របស់​ Ramazanov ពិត​គ្រោះ​ថ្នាក់​ណាស់

https://www.facebook.com/watch/?ref=external&v=799775800461171

បន្ទាប់​ពី​ការ​ប្រកួត​ ១៥ នាទី​ Alaverdi Ramazanov ឬ “Babyface Killer” ​​បាន​ប្រើ​កណ្ដាប់​ដៃ​ប្រកប​ដោយ​គុណភាព​​​​ដើម្បី​ក្លាយ​ជា​​កីឡាករ​ទី១​ឈ្នះ​ខ្សែ​ក្រវាត់​ ONE Bantamweight Kickboxing World Championship។ កីឡាករ​វ័យ​២៥​ ឆ្នាំ​មក​ពី​រុស្សី​ ​​ធ្វើ​បាន​ល្អ​​នៅ​​ពីរ​ទឹក​ដំបូង និង​បន្ត​សកម្មភាព​អស្ចារ្យ​នៅ​ទឹក​ទី​៣។ “Babyface Killer” ​ជន្ល​​ឆ្វេង​​ម៉ាត់​​ស្ដាំ​ធ្វើ​ឲ្យ​ជើង​ខ្លាំង​​កីឡាករ​ចិន​ Zhang Chenglong ​​ដួល​អុក​គូថ​លើ​ក្ដារ​រេញ។ ​​ហើយ​ពីរ​ទឹក​ចុង​ក្រោយ​ ​កីឡាករ​មក​ពី​​ចិន​​រឹតែ​ក្ដៅ​ម៉ាស៊ីន​ដើម្បី​​ដើរ​ចូល​ស្ដារ​ពិន្ទុ​វិញ ប៉ុន្តែ​មិន​ទាន់​ល្អ​គ្រប់គ្រាន់​ឡើយ​​ក្នុង​ការ​ប៉ង​ផ្ដួល​ Ramazanov ​ព្រោះ​កីឡាករ​រុស្សី​ការពារ​បាន​ល្អ។ ​ទីបំផុត  Ramazanov ​ក្លាយ​ជា​កីឡាករ​រុស្សី​ទី​១​​ ឈ្នះ​ខ្សែ​ក្រវាត់​ ONE Super Series ​ពី​សង្វៀន​ ONE Championship។

#3 Stoica ​នៅ​តែ​រក្សា​កំណត់​​ត្រា​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់

https://www.facebook.com/watch/?ref=external&v=474357633434002

Andrei Stoicaនៅ​តែ​សក្ដិសម​នឹង​ឈ្មោះ​ហៅ​ក្រៅ​ «Mister KO» ​ព្រោះ​បាន​ផ្ដួល​ Anderson Silva ​មិន​ដល់​ ២​នាទី​ស្រួលបួល​ផង។ ​កីឡាករ​​រ៉ូម៉ានី​ វ័យ​ ៣២ ឆ្នាំ​ ​នៅ​តែ​ជា​កីឡាករ​​​ខ្លាំង​បំផុត​​ក្នុង​ ប្រជែង​ខ្សែ​ក្រវាត់​ ONE Light Heavyweight Kickboxing World Championship។ ​ក្រោយ​ខក​ខាន​​ប្រើ​កណ្ដាប់​ដៃ​កេវ​ខាង​ឆ្វេង​ Stoica ​បាន​បំបែក​ឃុំ​​បាន​សម្រេច​ដោយ​កណ្ដាប់​ដៃ​ឆ្វេង​មួយ​ដៃ​​ធ្វើ​ឲ្យ​ Silva ងីងើ​ប្រកួត​លែង​កើត​ទោះ​​បី​ជា​​អាជ្ញា​កណ្ដាល​ Atsushi Onari ​រាប់​ក្ដី​ក៏​មិន​អាច​​បន្ត​ការ​ប្រកួត​បាន​ឡើយ។ ​ ដូច្នេះ​ជ័យជម្នះ​នេះ​​​​បាន​​ទៅ​លើ​ Mister KO” ​​នៅ​ទឹក​ទី១។

#4 McLaren ​​បន្ត​ឈ្នះ​៥​លើក​ជាប់​គ្នា​

https://www.facebook.com/watch/?ref=external&v=520579745468590

Reece McLarenឬ “Lightning” ​ឆ្លង​កាត់​តេស្ត​សមត្ថភាព​ឆ្នាំ ២០១៩​ យ៉ាង​ល្អ ហើយ​គេ​បាន​បញ្ចប់​ Gurdarshan Mangat ដើម្បី​ទទួល​ជ័យជម្នះ​​៥​លើក​ជាប់​គ្នា​មុន​ឆ្លង​ឆ្នាំ​ថ្មី។ ​​​​​សល់​ប៉ុន្មាន​វិនាទី​មុន​ចប់​​ទឹក​ទី​១​ ​កីឡាករ​ចំបាប់​មក​ពី​​អូស្ត្រាលី​​​​ខិត​ខំ​ប្រយុទ្ធ​យ៉ាង​​ខ្លាំង។ ​ទី​បំផុត​

​ពេល​ Mangat ​ព្យាយាម​វាយ​បក​ McLaren ​ប្រើ​ល្បឿន​យ៉ាង​​លឿន​​ចូល​ចាប់​​​ឃ្លេ​ក​​ ហើយ​គាប​យ៉ាង​ស្អិត​ដើម្បី​​បញ្ចប់​ឲ្យ​ចុះ​ចាញ់​តែ​ម្ដង។

#5 Yoon ​ទទួល​លទ្ធផល​អស្ចារ្យ​មុន​បញ្ចប់​ឆ្នាំ

https://www.facebook.com/watch/?ref=external&v=584174102388199

កីឡាករ​ Yoon Chang Min ឬ The Big Heart” ​ទទួល​លទ្ធផល​ជា​ទី​គាប់​ចិត្ត​នៅ​​ឆ្នាំ ២០១៩​ដោយ​ឈ្នះ​គូ​ប្រកួត​នៅ​ទឹក​ទី​២។ ​នេះ​ជា​ជ័យជម្នះ​លើក​ទី​៤​របស់​​កីឡាករ​កូរ៉េ​ខាង​ត្បូង ​​ហើយ​​វា​​​ជា​កំណត់​ត្រា​ល្អ​​ឥត​ខ្ចោះ​សម្រាប់​ឆ្នាំ ២០១៩។  Yoon ​គ្រប់គ្រង​ការ​ប្រកួត​បាន​ល្អ​និង​​​បន្ត​បែប​នេះ​​​ទៅ​​ទឹក​ទី២។ ​គេ​បាន​ធ្វើ​ឲ្យ​ Rodian Menchavez ​ទទួល​ភាព​ជូរចត់​ដោយ​​សារ​កណ្ដាប់​ដៃ និង​ ជើង​ឆ្វេង ​អម​ដោយ​​ជង្គង់​ហោះ​ទៀត​ផង។​ ​ពេល​កីឡាករ​ហ្វីលីពីន​ហត់​ “The Big Heart” ​ហក់​ចូល​ចាប់​និង​ប្រើ​ក្បាច់​ឃ្លេ​​ផ្ដាច់​ឲ្យ​ចុះ​ចាញ់​តែ​ម្ដង។

កុំ​ភ្លេច​ទស្សនា​ កម្មវិធី​បន្ទាប់​របស់​ស្ថាប័ន​ ONE Championship ​សូម​ទស្សនា​ ONE: A NEW TOMORROW ​​នៅ​ថ្ងៃ​ទី ១០ មករា​ ចាប់​ពី​​វេលា​ម៉ោង​ ៧ ល្ងាច​តទៅ​​ដែល​មាន​ផ្សាយ​​​ផ្ទាល់​​តាម​រយៈ FacebookTwitterYouTube,​និង  ONE Super App

អត្ថបទ៖​ ស៊ីធី

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s