ជើង​ខ្លាំង​ថៃ​ Lerdsila ​ដែល​ឈ្នះ​ សុខ ធី ​ពីរ​ដង​​ឡើង​សង្វៀន​ជា​ថ្មី​

កីឡាករ​ប្រដាល់​ជើង​ខ្លាំង​ថៃ​ម្នាក់​ Lerdsila Phuket Top Team ​​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​ប្រទេស​ថៃ​ ​ហើយ​ធ្លាប់​ឈ្នះ​កីឡាករ​កម្ពុជា​ សុខ ធី ​ចំនួន​​២​លើក​ និង​ ឈ្នះ​ខ្សែ​​ក្រវាត់​ Muay Thai World Champion  ​​ចំនួន​៨​​សម័យ​កាល​​នោះ​​​វិល​មក​សង្វៀន​ជា​ថ្មី​នា​ដើម​ខែ ​ធ្នូ​ខាង​មុខ។​ ​ Lerdsila​ ​ត្រូវ​ប៉ះ​ Elias Mahmoudi ​​​​ជា​ម្ចាស់​ខ្សែ​ក្រវាត់ ​​​Muay Thai World Champion ​ចំនួន​៣​សម័យ​​កាល​នា​ថ្ងៃ​ទី ៦ ខែ ​ធ្នូ​ ខាង​​មុខ​កម្មវិធី​ ONE: MARK OF GREATNESS ​នៅ​ក្រុង​កូឡាឡាំពួរ។

​កីឡាករ​វ័យ​​៣៨​ឆ្នាំ​មក​ពី​ក្លិប​ប្រដាល់​ Phuket Top Team ​មិន​ទាន់​ស្គាល់​ពាក្យ​​ថា​ចាញ់​ឡើយ​នៅ​សង្វៀន ONE Championship តាំង​ពី​ខែ​ មិថុនា ឆ្នាំ ​២០១៨​ មក រួម​ទាំង​ឈ្នះ​កីឡាករ​ជើង​ខ្លាំង​កម្ពុជា ​សុខ ធី ក្នុង​២ប្រកួត​ដំបូង​ផង​ដែរ។ ​​កីឡាករ​ជំនាញ​​​ក្បាច់​មួយ​ថៃ​ ​ឈ្នះ​​កីឡាករ​ជប៉ុន Momotaro ដោយ​ពិន្ទុ មុន​ ​វាយ​​កីឡាករ​​​កោះ​សាយប្រឺស​ Michael Savvas​ ​ឲ្យ​សន្លប់​ទឹក​ទី​២​នៅ​ក្នុង​កម្មវិធី​ ONE: DREAM OF GOLD ​​ដែល​ជា​ការ​ប្រកួត​ចុង​ក្រោយ​​កាល​ខែ​សីហា​នៅ​ប្រទេស​ថៃ​ បន្ទាប់​ពី​រូប​គេ​យក​ឈ្នះ​ សុខ ធី ពីរលើក​​ជាប់​គ្នា​ក្នុង​ឆ្នាំ ២០១៨។

https://www.facebook.com/ONEChampionship/videos/1490372964431542/

Lerdsila ​មាន​កំណត់​ត្រា​​​ឈ្នះ​ ១៩០ ​ដង​​ ចាញ់​ ៣១ ដង​ និង​ ស្មើ​៥​ដង។ ​ចំណែក​ Elias Mahmoudi មាន​កំណត់​ត្រា​ឈ្នះ ​៣១​​ដង ​ចាញ់ ​៤ដង​ និង​មិនដែល​​ស្មើ។ ​ Lerdsila មាន​ដើម​កំណើត​ចេញ​ពី​ក្រុង​តូច​មួយ​នៅ​​ភាគ​​ឦសាន​នៃ​​ប្រទេស​ថៃ។ ​គេ​ចាប់​ផ្ដើម​ហ្វឹកហាត់​ក្បាច់​គុន​មួយ​ថៃ​តាំង​ពី​អាយុ ៧ ឆ្នាំ​​ដោយ​មាន​ការ​បង្វឹក​​ពី​សំណាក់​ឱពុក​របស់​ខ្លួន​ និង​បាន​ឡើង​ប្រកួត​លើក​ដំបូង​​នៅ​ឆ្នាំ​ដដែល​នោះ​ដែរ។ ​ Lerdsila ​ផ្លាស់​ទៅ​បាងកក​ក្នុង​​​អាយុ ​១២ ឆ្នាំ ​ដើម្បី​បន្ត​អាជីព​ប្រដាល់​​របស់​ខ្លួន​ ​ដោយ​ហ្វឹកហាត់​នៅ​​ក្លិប​ Jockey Gym ​ដែល​មាន​​កាង​បង្ហាត់​ពី​សំណាក់​វីរបុរស​ Saenchai និង Somrak។

Lerdsila ​ឡើង​ប្រកួត​ច្រើន​ដង​​​ហើយ​ល្បី​​ឈ្មោះ​នៅ​សង្វៀន​ Lumpinee និង​ Rajadamnern Stadium ​ហើយ​ឈ្នះ​ខ្សែ​ក្រវាត់​ Rajadamnern Muay Thai World Title ​ក្នុង​៣​ប្រភេទ​ទម្ងន់​ផ្សេង​គ្នា​​ទៀត​ផង។ ​​ការ​ឡើង​ដល់​ចំណុច​កំពូល​​របស់​ Lerdsila គឺ​ឈ្នះ​រហូត​ដល់ ១០០​ លើក​ជាប់​គ្នា​ក្នុង​អាជីព ​​និង​បាន​​ជួប​ជើង​ខ្លាំង​​ជា​ច្រើន​ដូច​ជា ​Orono Wor Petchpun, Nong-O Gaiyanghadao, និង​ Jomthong Chuwattana ​ជា​ដើម។ ​តាំង​ពី​ផ្លាស់​ទៅ​​ក្លិប​ប្រដាល់​ Phuket Top Team ​នៅ​ឆ្នាំ ២០១៥​  Lerdsila ​នៅ​តែ​បន្ត​សកម្មភាព​ប្រកួត​​ជា​ហូរហែ​​ភាគច្រើន​នៅ​​​ចិន​ និង អាមេរិក។ ​កីឡាករ​រូប​នេះ​​ស្ថិត​ក្នុង​បញ្ជី​​កីឡាករ​កំពូល​​​ជើង​ឯក​ Muay Thai World Champions ​នៅ​​​ក្នុង​កម្មវិធី​ ​ONE Super Series ​ហើយ​រូប​គេ​​តែងតែ​ស្រេក​ឃ្លាន​នឹង​ខ្សែ​ក្រវាត់​ ONE Muay Thai World Title ​ទៅ​ថ្ងៃ​ខាង​មុខ។

https://www.onefc.com/videos/lerdsilas-phenomenal-muay-thai-arsenal/

កម្មវិធី​បន្ទាប់ សូម​កុំ​ភ្លេច​ទស្សនា​កម្មវិធី​ប្រកួត​បន្ទាប់​នៅ ONE: MARK OF GREATNESS នៅ​ថ្ងៃ​ទី​ ៦ ​ខែ ​​ធ្នូ​​​​ ​ខាង​មុខ ​ពី​​​ក្រុង​កូឡាឡាំពួរ​ ​ប្រទេស​ម៉ាឡេស៊ី​ ​ចាប់​ពី​ម៉ោង​ ​៥:០០​ ល្ងាច​តទៅ (ម៉ោង​កម្ពុជា)តាម​រយៈ FacebookTwitterYouTubeONE Super App, ​និង ផ្សាយ​បន្ត​ផ្ទាល់​ដោយ CBS។

អត្ថបទ៖​ ស៊ីធី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s