៥​នាក់​អាច​ជួប​​​គូ​ប្រជែង​ខ្លាំង​ៗ​​​​បន្ត​ទៀត​​ក្រោយ​ឈ្នះ​នៅ​ ONE: EDGE OF GREATNESS

នៅ​​ក្នុង​កម្មវិធី​ប្រកួត ONE: EDGE OF GREATNESS ​កាល​ថ្ងៃ​​​ទី​ ២២​ ខែ​ វិច្ឆិកា​​ ​នៅ​ប្រទេស​​សិង្ហបុរី​កន្លង​មក​ ​គេ​អាច​រក​ឃើញ​កីឡាករ​​មាន​ទេព​កោសល្យ​​ចំនួន​​៥​នាក់​ដែល​អាច​ឡើង​ទៅ​ជួប​គូ​ប្រកួត​ល្អៗ​​នៅ​ថ្ងៃ​មុខ និង​ អាច​ឈាន​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​​​​កម្រិត​ពិភព​លោក។ ​​​ខាង​ក្រោម​នេះ​ជា​កីឡាករ​មាន​សក្ដានុពល​អាច​ប្រឈម​មុខ​ដាក់​គ្នា។


Troy Worthen

Troy Worthen ឬ ​«Pretty Boy» ​បង្ហាញ​ខ្លួន​លើក​ដំបូង​នៅ​សង្វៀន​ ONE ​ប្រកប​ដោយ​​គុណភាព​​ហើយ​​​​ផ្ដួល​​ដៃ​គូ​​ឲ្យ​សន្លប់​​នៅ​ទឹក​ទី​២​នៅ​ពេល​យក​ឈ្នះ​ Chen Lei​ ឬ Rock Man”។ Worthen ​បាន​ប្រើ​​ជំនាញ​ចំបាប់​ដ៏​ខ្លាំង​របស់​ខ្លួន​ដើម្បី​គ្រប់គ្រង​​ការ​ប្រកួត​លើ​កីឡាករ​ចិន​។ ​ដូច្នេះ​​​ជើង​ខ្លាំង​​ Yusup Saadulaev ​អាច​ជា​​កីឡាករ​ដ៏​សក្ដិសម​ម្នាក់​ដើម្បី​ធ្វើ​តេស្ត​សមត្ថភាព​។ បុរស​មក​ពី​ Dagestan ​ជា​កីឡាករ​​កម្រិត​ខ្សែ​ក្រវាត់​ខ្មៅ​ជឺជិតស៊ូ​ និង​ ​ពូកែ​ខាង​កីឡាករ​ចំបាប់​ទៀត​ផង។ ​ Yusup ​​​ជា​កីឡាករ​ជើង​ខ្លាំង​ក្នុង​ប្រភេទ​ទម្ងន់​របស់​ខ្លួន​ ​​ក្រោយ​​ឈ្នះ ​៥ លើក​ជាប់​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​ bantamweight។ ​បើ​សិន​ការ​ប្រកួត​នេះ​ពិត​ជា​អាច​ទៅ​រួច​មែន ​អ្នក​ឈ្នះ​នឹង​ក្លាយ​ជា​ជើង​​ខ្លាំង​ពិត​​ប្រាកដ​ក្នុង​​ទម្ងន់​ bantamweight។

 

Shuya Kamikubo

កីឡាករ​ម្នាក់​ដែល​អាច​ប្រជែង​ខ្សែ​ក្រវាត់​ក្នុង​​ប្រភេទ​ទម្ងន់​ ONE Bantamweight World Title គឺ​ Shuya Kamikubo ​ ឬ Stealth”។ ​​កីឡាករ​ជប៉ុន​​គ្រប់គ្រង​ការ​ប្រកួត​បាន​ល្អ​​​ដើម្បី​​ឈ្នះ​​​ការ​​ប្រកួត​ជា​ឯកច្ឆន្ទ​​លើ​ Bruno Pucci។ «Stealth» ​ឥឡូវ​នេះ​បាន​ទទួល​​​ជ័យជម្នះ​ ៤ ​លើក​ជាប់​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​របស់​ខ្លួន​ ប៉ុន្តែ ​គេ​មិន​ទាន់​ល្បី​ខ្លាំង​​ក្នុង​នាម​ជា​កីឡាករ​កំពូល​នៅ​ឡើយ​ទេ។ ​យ៉ាង​ណា​ក្ដី​ អតីត​​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Bantamweight World Champion កីឡាករ​ Kevin BelingonThe Silencer” អាច​ជា​កីឡាករ​​ម្នាក់​ដែល​រូប​​​គួរ​​ប្រឈម​ទៅ​ថ្ងៃ​មុខ។ ​​កីឡាករ​​មក​ពី​ Team Lakay ​មាន​ក្បាច់​ការពារ​ជំនាញ​​ខាង​ប៉ុនប៉ង​ផ្ដួល​​​យ៉ាង​​ល្អ​ និង​ ​មាន​ក្បាច់​ប្រយុទ្ធ​ល្អ​​ ដែល​ Kamikubo ​មិន​ទាន់​បាន​ជួប​នៅ​ឡើយ​​នៅ​ក្នុង​អាជីព​របស់​គេ​កន្លង​មក។ បើ​សិន​កីឡាករ​​ជប៉ុន​អាច​ប៉ះ​អតីត​​ម្ចាស់​ខ្សែ​ក្រវាត់​រូប​នេះ ​វា​​​​​​​នឹង​អស់​មន្ទិល​សង្ស័យ​អំពី​ការ​​ឆ្ពោះ​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​នោះ​ឡើយ​។

 

Rahul Raju

កីឡាករ​ឥណ្ឌា​ដែល​​​ហ្វឹកហាត់​នៅ​សិង្ហបុរី​ Rahul Raju ​ឬ ​ឈ្មោះ​ក្រៅ The Kerala Krusher” ​ត្រលប់​មក​​ទទួល​​ជ័យជម្នះ​​ពីរ​ប្រកួត​ជាប់​គ្នា​ក្រោយ​បញ្ចប់​ Furqan Cheema។ ​​កីឡាករ​ប្រភេទ​ទម្ងន់​ lightweight ​​ដែល​អាច​ជា​​ការ​​ធ្វើ​​តេស្ត​សមត្ថភាព​ដ៏​ល្អ​គឺ  Pieter Buist។ ​កីឡាករ​​ហូឡង់​ ​រូប​​នេះ​កំពុង​ឡើង​​​កូដ​ខ្លាំង​ដោយ​ឈ្នះ​២​លើក​ជាប់​គ្នា​ក្នុង​ឆ្នាំ​នេះ។ ​ ​​ប្រភេទ​ទម្ងន់​ lightweight ​សុទ្ធ​តែ​​​ជើង​​ខ្លាំង។ ​​បើ​សិន​ពួក​​គេ​ទាំង​ពីរ​ជួប​គ្នា​​​មែន​​នោះ​ច្បាស់​ជា​អាច​​​ដឹង​​ចម្លើយ​ថា​អ្នក​​ណា​ខ្លាំង​ពិត​ប្រាកដ។

Alex Silva

អតីត​ម្ចាស់​ខ្សែ​​ក្រវាត់​​​ ONE Strawweight World Champion ​​កីឡាករ​ Alex Silva ឬ ​ “Little Rock” ​បាន​​ធ្វើ​ឲ្យ​ ​​កីឡាករ​ចិន​ Peng Xue Wen ​ចុះ​ចាញ់​ត្រឹម​ទឹក​ទី២​ ​ដោយ​សារ​កណ្ដាប់​​វា​យ​ពី​លើ​​ពេល​​​ដេក​​​លើ​ក្ដារ​រេញ។ ​ការ​ប្រកួត​បន្ទាប់​ Alex ​គួរ​ជួប​ Jeremy Miado។ ​​​កីឡាករ​ហ្វីលីពីន​រូប​​នេះ​អាច​​រំកិល​ទៅ​កាន់​ការ​ប្រកួត​​​​ល្អ​ប្រសើរ​មួយ​កម្រិត​ទៀត​​ក្នុង​ដំណើរ​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ World Title។ ​ ​នៅ​ថ្ងៃ​មុខ​វា​ជា​​ការ​ប្រកួត​ដ៏​អស្ចារ្យ​ ​រវាង​​អ្នក​ខ្លាំង​ចំបាប់ និង​ អ្នក​ពូក​កែ​កណ្ដាប់​ដៃ​ប្រយុទ្ធ។ Alex Silva និង​  Jeremy Miado នឹង​ធ្វើ​ឲ្យ​ការ​ប្រកួត​កាន់​តែ​រំភើប​ញាប់ញ័រ​​ដល់​អ្នក​គាំទ្រ។

Petchmorakot Petchyindee Academy

​វា​ជា​ការ​ត្រលប់​មក​រក​​លទ្ធផល​ល្អ​​វិញ​​​សម្រាប់​​កីឡាករ​ជើង​​ខ្លាំង​ថៃ Petchmorakot Petchyindee Academy ​នៅ​​សង្វៀន​ Singapore Indoor Stadium​ ហើយ​វា​ជា​ការ​​ប្រកួត​ដ៏​​អស្ចារ្យ។ ​​កីឡាករ​​របស់​ថៃ​បាន​បញ្ចប់​ Charlie Peters ​ដោយ​​កែង​និង​ជង្គង់​។ បើ​​សិន​រូប​គេ​​​ជួប​ ​កីឡាករ​​​ដែល​ទើប​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ WORL GRAND PRIX ​សញ្ជាតិ​បារាំង​ Samy Sana ឬ AK47” ​ច្បាស់​ជា​ល្អ​មើល​​ជាក់​ជា​មិន​ខាន។ ​កីឡាករ​ទាំង​ពីរ​មាន​អាវុធ​មុត​ស្រួច​រៀង​ខ្លួនៗ ជា​ពិសេស​កណ្ដាប់​ដៃ ​និង​ជើង​​វែង​ៗ​របស់​ពួក​គេ។

កម្មវិធី​បន្ទាប់ សូម​កុំ​ភ្លេច​ទស្សនា​កម្មវិធី​ប្រកួត​បន្ទាប់​នៅ ONE: Mark OF GREATNESS នៅ​ថ្ងៃ​ទី​ ៦ ​ខែ ​​ធ្នូ​​​​ ​ខាង​មុខ ​ពី​​​ក្រុង​កូឡាឡាំពួរ​ ​ប្រទេស​ម៉ាឡេស៊ី​ ​ចាប់​ពី​ម៉ោង​ ​៥:០០​ ល្ងាច​តទៅ (ម៉ោង​កម្ពុជា)តាម​រយៈ FacebookTwitterYouTubeONE Super App, ​និង ផ្សាយ​បន្ត​ផ្ទាល់​ដោយ CBS។

អត្ថបទ៖​ ស៊ីធី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s