Nong-O ​នៅ​តែ​ខ្លាំង​ការពារ​ខ្សែ​ក្រវាត់​​​លើក​ទី៣​​បាន​ជោគជ័យ​…​​

ជើង​ខ្លាំង​ Nong-O Gaiyanghadao ការ​ពារ​ខ្សែ​ក្រវាត់​​ ONE BANTAMWEIGHT MUAY THAI WORLD TITLE របស់​ខ្លួន​បាន​ជោគជ័យ​លើក​ទី៣​​ បន្ទាប់​ពី​​ម៉ាត់​ Saemapetch Fairtex ​ឲ្យ​សន្លប់​ទឹក​ទី៤​នៅ​សង្វៀន​ ONE: EDGE OF GREATNESS។ចំណែក​កីឡាករ​ម្ចាស់​ផ្ទះ​ Amir Khan ​ឈ្នះ​ពិន្ទុ​មិន​ឯកច្ឆន្ទ​​លើ​កីឡាករ​ម៉ាឡេស៊ី​ Ev Ting ​ក្នុង​នាម​ជា​គូ​ឯក​រង។ រីឯ​ ​កីឡាការិនី​​អាមេរិក​ ​​Colbey Northcutt ​​ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​​លើ​​កីឡាការិនី​​ឥណ្ឌូណេស៊ី​ Putri Padmi ​ជា​ឯកច្ឆន្ទ។ ​ជើង​ខ្លាំង​​​ថៃ​ Petchmorakot Petchyindee Academy​ ផ្ដួល​កីឡាករ​ចក្រ​ភព​អង់គ្លេស​​ Charlie Peters ​ត្រឹម​ទឹក​ទី២។



Shop Fairtex Kun Khmer – The best prices on Fairtex in the world

http://www.FairtexKunKhmer.com



Nong-O Gaiyanghadaoការពារ​​បាន​សម្រេច​ទល់​នឹង​ Saemapetch Fairtex

ទឹក​ទី១​អាច​វ៉ៃ​និង​ទាត់​សង​គ្នា​ទៅ​វិញ​ទៅ​មក​ ប៉ុន្តែ​ ​Nong-O ​ម៉ាត់​ឆ្វេង​ស្ដាំ​ចុង​ទឹក​​​ទី​២​ធ្វើ​ឲ្យ ​Saemapetch Fairtex ​ដេក​ក្ដារ​រេញ​ ​ពីរ​ដង​​ ហើយ​​អាជ្ញា​កណ្ដាល​មិន​បាន​រាប់​ទេ​ដោយ​សារ​ងើប​វិញ​លឿន។ Saemapetch ​មាន​​ឱកាស​ប្រើ​ជំហរ​រឹង​របស់​ខ្លួន​ដើម្បី​​វ៉ៃ​ចូល​គោល​ដៅ​លើ​ម្ចាស់​ខ្សែ​ក្រវាត់​វិញ ​នៅ​ទឹក​ទី​៣ ​ប៉ុន្តែ​ ​មិន​ជា​បញ្ហា​ខណៈ​ Nong-O ​ក៏​បាន​ឆ្មក់​វិញ​ចំ​គោល​ដៅ​មួយ​ៗ​ដែរ។​ ដើម​ទឹក​ទី៤ ​កីឡាករ​ទាំង​ពីរ​នៅ​តែ​រក្សា​លំនឹង​​បាន​ល្អ​​ប៉ុន្តែ​​​មួយ​​ដៃ​ស្ដាំ​របស់​ Nong-O ​​ធ្វើ​ឲ្យ​ Saemapetch ​សន្លប់​ឈឹង​​ងើប​លែង​រួច​តែ​ម្ដង​នៅ​ពាក់​កណ្ដាល​ទឹក​នេះ។ ​ Nong-O ​នៅ​តែ​រក្សា​ខ្សែ​ក្រវាត់​របស់​ខ្លួន និង កើន​កំណត់​​ត្រា​ឈ្នះ ២៦១ ​ចាញ់ ​​៥៤ និង ​ស្មើ​ ១ ​ដង។ ​នេះ​ជា​ការ​ការពារ​ខ្សែ​ក្រវាត់​បាន​សម្រេច​លើក​ទី​៣​របស់ Nong-O។ ​កីឡាករ​វ័យ​វ័យ ៣៣ ឆ្នាំ​​ថ្លែង​ថា៖«​​​ជា​ដំបូង​​ខ្ញុំ​សូម​អរគុណ​​ដល់​អ្នក​គាំទ្រ​និង ​គ្រួសារ​របស់​ខ្ញុំ។ ​Saemapetch​ ពិត​ជា​ខ្លាំង​ណាស់​ទោះ​​ដួល​ពីរ​លើក​​នៅ​ទឹក​ទី២​ ប៉ុន្តែ​អាច​ងើប​មក​​ប្រកួត​​បាន​ទៀត។ ​​ខ្ញុំ​ហ្វឹកហាត់​ខ្លាំង​ណាស់។ ​នេះ​ជា​លើក​ទី១​ដែល​ខ្ញុំ​ផ្ដួល​ដៃ​គូ​​ប្រជែង​​​​ខ្សែ​ក្រវាត់​ឲ្យ​សន្លប់»។

https://youtu.be/fVfOen1SjJI

កីឡាករ​ម្ចាស់​ផ្ទះ​ Amir Khan ឈ្នះ​ពិន្ទុ​មិន​ឯកច្ឆន្ទ​​លើ​កីឡាករ​ម៉ាឡេស៊ី​ Ev Ting

​នៅ​ទឹក​ទី​១​និង​ទឹក​ទី២​ មិន​ស៊ី​គ្នា​ប៉ុន្មាន​ទេ​​ដោយ​វ៉ៃ​ប្រយោល​ៗ​មិន​សូវ​ចូល​ចាប់​គ្នា​ទេ។ ​ទោះ​បី​ចូល​ចាប់​គ្នា​ក៏​​នៅ​តែ​​រើ​ហើយ​​ព្យាយាម​វ៉ៃ​ប្រយោល​ដូច​គ្នា​វិញ​ដែរ។ ​នៅ​ទឹក​ទី​៣ ​ក៏​នៅ​មិន​លើស​​គ្នា​ទោះ​ Ev Ting ​មាន​ឱ​កាស​ទាត់​ចំ​ក្បាល​ក្ដី។ ទី​បំផុត​ កីឡាករ​ម្ចាស់​ផ្ទះ​ឈ្នះ​ដោយ​ពិន្ទុ​មិន​​ឯកច្ឆន្ទ។ ​ដូច្នេះ​កីឡាករ​វ័យ​​២៥​​ឆ្នាំ​របស់​សិង្ហបុរី​​​កើន​កំណត់​ត្រា​ឈ្នះ ​១២ ​និង ​ចាញ់ ៦ ​លើក។ ​Amir Khan ​ថ្លែង​ថា៖« Ev Ting ពិត​​ជា​គ្រោះ​ថ្នាក់​ណាស់ ​និង​ជា​ការ​ប្រកួត​​ដ៏​តាន​តឹង។ ​អរគុណ​​ដល់​អ្នក​គាំទ្រ ​អរគុណ​ដល់​មិត្ត​រួម​ក្រុម»។

https://www.onefc.com/videos/amir-khan-edges-past-ev-ting-in-lightweight-thriller/

Colbey Northcutt ​​ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​​លើ​ Putri Padmi

កីឡាការិនី​ Colbey Northcutt ​ដែល​ជា​​​ម្ចាស់​ខ្សែ​​ក្រវាត់​ ​Karate World Champion ​ជា​ច្រើន​សម័យ​កាល​មក​ពី​អាមេរិក​​ទទួល​ជ័យជម្នះ​ក្នុង​ការ​បង្ហាញ​ខ្លួន​​លើក​ដំបូង​នៅ​​សង្វៀន​​ពិភព​លោក​ ONE Championship ​​លើ​កីឡាការិនី​​ឥណ្ឌូណេស៊ី​ Putri Padmi ​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ។ ​Northcutt ​សឹង​តែ​​​អាច​បញ្ចប់​​នៅ​ទឹក​ដំបូង ប៉ុន្តែ​ Padmi ​ អាច​រើ​​ពី​ក្រញាំ​​របស់​​ Northcutt ​និង​ បន្ត​ការ​ប្រកួត​យ៉ាង​រលូន​​រហូត​ដល់​​ចាញ់​ត្រឹម​​​​ពិន្ទុ​ប៉ុណ្ណោះ។

https://www.onefc.com/videos/colbey-northcutt-picks-up-a-decision-win-in-one-debut/

– Petchmorakot Petchyindee Academy​ ផ្ដួល​ Charlie Peters ​ទឹក​ទី២

​​កីឡាករ​ជើង​ខ្លាំង​ Petchmorakot Petchyindee Academy ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​​​ពីរ​ស្ថាប័ន​ផ្សេង​គ្នា​ Lumpinee Champion & WMC World Champion​ ​ផ្ដួល​​​ Charlie Peters ​​​ដែល​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ Muay Thai World Champion ​៣​​សម័យ​កាល​​ឲ្យ​ចុះ​ចាញ់​ត្រឹម​ទឹក​ទី​២។

https://www.onefc.com/videos/petchmorakot-demolishes-charlie-peters-with-knees-in-round-two/

លទ្ធផល​ផ្លូវ​ការ​​ទាំង​អស់​នៅ​ ONE: EDGE OF GREATNESS
ONE Bantamweight Muay Thai World Championship: Nong-O Gaiyanghadao ​ផ្ដួល​​ឲ្យ​ Saemapetch Fairtex ​សន្លប់​ទឹក​ទី​៤
Mixed Martial Arts Lightweight: Amir Khan ​ឈ្នះ​ពិន្ទុ​មិន​ឯកច្ឆន្ទ​លើ​ Ev Ting
Mixed Martial Arts Catchweight (68.5 kg): Troy Worthen ​ផ្ដួល​ Chen Lei ​ត្រឹម​ទឹក​ទី​២
Mixed Martial Arts Catchweight (81.0 kg): Rahul Raju ​ផ្ដួល​ Furqan Cheema ​ត្រឹម​ទឹក​ទី​២
Mixed Martial Arts Strawweight: Dejdamrong Sor Amnuaysirichoke ​ផ្ដួល​ Muhammad Imran ​ទឹក​ទី​៣
Mixed Martial Arts Flyweight: Colbey Northcutt ​​ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​​លើ​ Putri Padmi
Mixed Martial Arts Strawweight: Alex Silva ​ផ្ដួល​ Peng Xue Wen ​​ត្រឹម​ទឹក​ទី២​
Muay Thai Featherweight: Petchmorakot Petchyindee Academy​ ផ្ដួល​ Charlie Peters ​ឲ្យ​សន្លប់​ទឹក​ទី២
Muay Thai Flyweight: Nguyen Tran Duy Nhat ​ផ្ដួល​ Yuta Watanabe ​ត្រឹម​ទឹក​ទី២​
Mixed Martial Arts Bantamweight: Shuya Kamikubo ​​ឈ្នះ​ពិន្ទុ​​​ជា​ឯកច្ឆន្ទ​​លើ​ Bruno Pucci
Muay Thai Featherweight: Liam Nolan ​ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​លើ​​ Brown Pinas

កម្មវិធី​បន្ទាប់ សូម​កុំ​ភ្លេច​ទស្សនា​កម្មវិធី​ប្រកួត​បន្ទាប់​នៅ ONE: Mark OF GREATNESS នៅ​ថ្ងៃ​ទី​ ៦ ​ខែ ​​ធ្នូ​​​​ ​ខាង​មុខ ​ពី​​​ក្រុង​កូឡាឡាំពួរ​ ​ប្រទេស​ម៉ាឡេស៊ី​ ​ចាប់​ពី​ម៉ោង​ ​៥:០០​ ល្ងាច​តទៅ (ម៉ោង​កម្ពុជា)តាម​រយៈ FacebookTwitterYouTubeONE Super App, ​និង ផ្សាយ​បន្ត​ផ្ទាល់​ដោយ CBS។ ​



Shop Fairtex Kun Khmer – The best prices on Fairtex in the world

http://www.FairtexKunKhmer.com



អត្ថបទ៖​ ស៊ីធី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s