កីឡាករ​កំពូល​គុន​​ចម្រុះ​រូប​​ណា​ជា​​និមិត្តរូប​របស់ ចាន់​ រតនា?

​​អ្នក​លេង​គុន​ចម្រុះ​ ចាន់ រតនា ​និង ​​​ជា​​កីឡាករ​ម្នាក់​ជាប់​កិច្ច​សន្យា​ប្រកួត​នៅ​សង្វៀន​​លំដាប់​ពិភព​លោក​ ONE Championship នោះ​បាន​​បង្ហើប​អំពី​កីឡាករ​ជា​មិត្ត​រូប​ ឬ Idol ​ដែល​ខ្លួន​ចូល​ចិត្ត​គឺ​ ​ជា​​​​​កីឡាករ​ជើង​​​ខ្លាំង​គុន​ចម្រុះ​អតីត​​ម្ចាស់​ខ្សែ​ក្រវាត់​ featherweight និង lightweight ​កីឡាករ​ ​Conor McGregor មក​ពី​សាធារណរដ្ឋ​​​អៀរឡង់។ ​

ចាន់ រតនា ​បាន​​គូស​បញ្ជាក់​ថា៖«​​​បាទ​បង​ខ្ញុំ​ស្រលាញ់​ការ​ប្រកួត​របស់​ ​Conor McGregor ​មើល​ទៅ​ពិត​ជា​ខ្លាំង​ណាស់​ជា​​ពិសេស​ការ​បញ្ចប់​ដៃ​គូ​ដោយ​កណ្ដាប់​ឆ្វេង​ ​អស្ចារ្យ​មែន​ទែន។ ​ខ្ញុំ​តែង​តែ​តាម​​​ដាន​ពេល​​ Conor ​ឡើង​ប្រកួត​​ជា​រឿយ​ៗ។​ ​​គាត់​ជា​កីឡាករ​ហាត់​អាជីព​ច្បាស់​លាស់​ ហើយ​ ​​ពេល​ទស្សនា​វីដេអូ​របស់​គាត់​​ ខ្ញុំ​តែង​តែ​​​ខំ​ប្រឹង​ដើម្បី​​ធ្វើ​ឲ្យ​ល្អ​នៅ​​សង្វៀន​អន្តរជាតិ​ ONE»។

https://youtu.be/eUUH8VAQRhE



Shop Fairtex Kun Khmer – The best prices on Fairtex in the world

http://www.FairtexKunKhmer.com



ម្ចាស់​ក្លិប​​​ប្រដាល់​ «សិល្បៈ​»គឺ​ជា​កីឡាករ​​កម្ពុជា​ល្អ​បំផុត​ម្នាក់​​ដែល​ធ្វើ​បាន​ល្អ​នៅ​សង្វៀន​ពិភព​លោក​ ONE Championshipមួយ​រយៈ​ចុង​ក្រោយ​នេះ​តាំង​ពី​​ចុង​ឆ្នាំ​ ២០១៨ ​រហូត​ដល់​​ឆ្នាំ ២០១៩ ​​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​ទាល់​តែ​សោះ​។ ​កីឡាករ​វ័យ​៣៣ ឆ្នាំ​រូប​នេះ​មិន​ទាន់​បញ្ឈប់​​ក្ដី​ស្រមៃ​​ត្រឹម​នេះ​នោះ​ទេ ពោល​រូប​គេ​ចង់​ឡើង​ប្រកួត​ខ្សែ​ក្រវាត់​កម្រិត​ពិភព​លោក​​​​លើ​​ទម្ងន់​ Flyweight នៅ​ថ្ងៃ​ណា​មួយ ​តាម​ការ​រៀប​ចំ​របស់​ ONE និង ​ប្រកួត​ឲ្យ​អស់​ពី​កម្លាំង​កាយ​ចិត្ត​តំណាង​ឲ្យ​កម្ពុជា។ ​​

ចាន់ រតនា​​ ​សង្កត់​ធ្ងន់​ថា​ ៖«​​​ខ្ញុំ​មិន​ខ្វល់​អំពី​រឿង​ផ្ទាល់​ខ្លួន​របស់​ Conor McGregor ​ច្រើន​ទេ​​ ប៉ុន្តែ​​ខ្ញុំ​ស្រលាញ់​​ភាព​ជា​កីឡាករ​អាជីព​របស់​គេ។ ​គេ​ធ្វើ​បាន​ល្អ​តំណាង​ឲ្យ​ប្រទេស​អៀរឡង់​ និង ធ្វើ​ឲ្យ​ពិភព​លោក​បាន​ស្គាល់។ ខ្ញុំ​ក៏​ត្រូវ​រៀន​សូត្រ​ពី​គាត់​ [Conor McGregor] ដើម្បី​ឲ្យ​គេ​ស្គាល់​​កម្ពុជា​ដូច​គ្នា។ ​ដូច្នេះ​​ទើប​ខ្ញុំ​មាន​គ្រូ​ច្រើន​ផ្នែក​ទៅ​តាម​ជំនាញ​នីមួយៗ​ជួយ​បង្ហាត់​ ខ្ញុំ​ឲ្យ​ល្អ​ប្រសើរ​ ​និង ​ឆ្ពោះ​ទៅ​រក​កីឡាករ​អាជីព​ពិត​ប្រាកដ»។

​ចាន់ រតនា​ ​ជា​កីឡាករ​ម្នាក់​ដែល​មាន​បច្ចេកទេស​ហ្វឹកហាត់​ត្រឹម​ត្រូវ​ និង ​ត​ស៊ូ​ព្យាយាម​ខ្លាំង​ទោះ​មាន​ប្រពន្ធ​​ និង​ ​​រវល់​បង្ហាត់​កូន​សិស្ស​ជា​ប្រចាំ​ក៏​ដោយ។ ​រតនា ​មាន​​គ្រូ​បង្វឹក​គ្រប់​ជំនាញ​ដើម្បី​ជួយ​គេ​ឲ្យ​ល្អ​​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​​ភាព​អាជីព​​​ដូច​កីឡាករ​​អន្តរជាតិ។ ​រតនា​ ​បង្វឹក​ដោយ​គ្រូ​ Lorenzo Lanzafame ​មក​ពី​ LLFitness ​ដែល​​បង្ហាត់​​ បច្ចេកទេស​, ​កម្លាំង​ និង​ ​របប​អាហារ,​ ​គ្រូ​​ ​ខូវ វិវឌ្ឍនា​ ​បង្ហាត់​​ក្បាច់​គុន​​ជីជិតស៊ូ​ ​ចំបាប់​ និង​ MMA, គ្រូ​បង្វឹក​ Rolando ​ជន​ជាតិ​គុយបា​ បង្វឹក​ផ្នែក​ប្រដាល់​សកល, ​គ្រូ​​បង្វឹក​​ Sov ​​បង្វឹក​ភាព​អំណត់ ​និង​ គ្រូ​បង្វឹក​ ​ Jeppe ​​បង្ហាត់​​ខាង​ចលនា​សរសៃ​​និង​ម៉ាស្សា។

https://www.onefc.com/videos/chan-rothana-vs-rudy-agustian/

​បច្ចុប្បន្ន​នេះ​ ចាន់ រតនា ​ជា​កីឡាករ​បាន​បែង​ចែក​ពេល​វេលា​ច្បាស់​លាស់​ដើម្បី​ហ្វឹកហាត់​ខ្លួន​ឯង​ និង បង្ហាត់​កូន​សិស្ស​នៅ​ក្លិប​ «សិល្បៈ»។ ​​ស្ថិត​ក្នុង​វ័យ​៣៣​ឆ្នាំ​ ចាន់ រតនា ​​បាន​ប្ដូរ​ពី​ការ​ប្រកួត​ប្រដាល់​សេរី​ជា​ច្រើន​​លើក​​​មក​ប្រកួត​​​គុន​​ចម្រុះ​អាជីព​​បាន​ចំនួន ​១០ ​លើក​​ក្នុង​នោះ​ឈ្នះ​ ៧ លើក ​និង ចាញ់​ ៣ ​លើ។ ​ជ័យជម្នះ​ល្អ​បំផុត​​ ​គឺ ​ឈ្នះ​ ៣​លើក​ចុង​ក្រោយ​នៅ​សង្វៀន​​ពិភព​លោក​ ONE ​ដូច​ជា​វ៉ៃ កីឡាករ​ឥណ្ឌូណេស៊ី​២​នាក់​ ​Abrou Fernandes ​​​​និង​ Rudy Agustian ​ឲ្យ​ចុះ​ចាញ់​ ​​​ហើយ​ បន្ត​ឈ្នះ​ពិន្ទុ ​​ ​កីឡាករ​ Gustavo Balart​ ​កីឡាករ​ធ្លាប់​ប្រកួត​ចំបាប់​នៅ​អូឡាំពិក​កាល​ពាក់​កណ្ដាល​ខែ​ សីហា ​​ឆ្នាំ ២០១៩​ កន្លង​ទៅ។ ​ ​

កម្មវិធី​បន្ទាប់ សូម​កុំ​ភ្លេច​ទស្សនា​កម្មវិធី​ប្រកួត​បន្ទាប់​នៅ ONE: AGE OF DRAGONSនៅ ថ្ងៃ ទី​ ១៦ ​វិច្ឆិកា​​​ ​ខាង​មុខ ​ពី​ប៉េកាំង​ ​ចាប់​ពី​ម៉ោង​ ​៦​ ល្ងាច​ តទៅ (ម៉ោង​កម្ពុជា) តាម​រយៈ FacebookTwitterYouTubeONE Super App, ​និង ផ្សាយ​បន្ត​ផ្ទាល់​ដោយ CBS។



Shop Fairtex Kun Khmer – The best prices on Fairtex in the world

http://www.FairtexKunKhmer.com



អត្ថបទ៖ ស៊ីធី

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s