ខុន ស៊ីចាន់ សិស្សក្បាច់គុនចម្រុះមកពី Phnom Penh MMA ត្រូវឡើងមកតតាំងនឹងជើងខ្លាំងគុនចម្រុះឥណ្ឌា Roshan Mainam ក្នុងកម្មវិធី ONE: MASTERS OF FATE នៅថ្ងៃទី ៨ ខែ វិច្ឆិកា ខាងមុខ នៅក្រុងម៉ានីលប្រទេសហ្វីលីពីន។ ខុន ស៊ីចាន់ មានក្បាច់បាតខាងគុនខ្មែរ ខណៈដែល Roshan Mainam មានក្បាច់បាតហាត់ដំបូងខាងចំបាប់។ មុនការប្រកួតចាប់ផ្ដើម កីឡាករគុនចម្រុះដែលត្រូវប្រកួតក្នុងទម្ងន់ Flyweight បានផ្ញើសារដាក់គ្នាមុនប្រកួតចាប់ផ្ដើមដូចខាងក្រោម។
Shop Fairtex Kun Khmer – The best prices on Fairtex in the world
http://www.FairtexKunKhmer.com
https://www.onefc.com/videos/rudy-agustian-wastes-no-time-in-choking-out-khon-sichan/
ស៊ីចាន់ ដែលមានបទពិសោធន៍ ONE Championship ចំនួន ៤ដងបានថ្លែងថា៖« ខ្ញុំដឹងថា Roshan គេពូកែចូលចាប់ បោក និង ផ្ដួលព្រោះគេជាកីឡាករហាត់ខាងចំបាប់ពីមុន។ ប៉ុន្តែខ្ញុំខ្លាំងការពារឥឡូវនេះ ខ្ញុំហ្វឹកហាត់បានល្អ។ បើសិនខ្ញុំការពារបានពេលក្បាច់ Roshan ចូលផ្ដួលហ្នឹងគឺខ្ញុំសង្ឃឹមឈ្នះ ៩០% ហើយ»។
កូនសិស្ស របស់លោក Alan Mccune បោះជុំរុំហ្វឹកហាត់ត្រៀមខ្លួនបានល្អជាងការប្រកួតមុនៗ ជាពិសេសបានហ្វឹកហាត់ជាមួយគ្រូបង្វឹកកម្រិតអន្តរជាតិពីររូបមកពីអាមេរិករួមមានលោក Fernando Salvador គ្រូបង្វឹកជីជិតស៊ូខ្សែក្រវាត់ខ្មៅ៣ដាន់ និង លោក Chris Kennedy គ្រូបង្វឹកជីជិតស៊ូខ្សែក្រវាត់ពណ៌ត្នោត រួមទាំងអ្នកជួយសមប្រកួតគ្នាជាហូរហែ។
អ្នកលេងគុនចម្រុះមកពីខេត្តឧត្តរមានជ័យសង្កត់ធ្ងន់ថា៖«បើមានឱកាស ខ្ញុំអាចវាបកក្បាច់គុនចម្រុះ ឬ គុនខ្មែរទៅតាមកាលៈទេសៈ។ ខ្ញុំដោះឃ្លេឲ្យលឿន និង វាយបក»។ អតីតកូនសិស្សលោក ឡោ វុទ្ធី ក៏ទទួលស្គាល់ថា រូបគេចាញ់ប្រៀបបន្តិចលើការប្រកួតនៅលើក្ដាររេញ ឬ ជំហរដេក ប៉ុន្តែ ១០០% ខ្ញុំមានប្រៀបលើក្បាច់ឈរ»។
បែបណាក្ដី កីឡាករដែលមានបទពិសោធន៍តំណាងឲ្យកម្ពុជាតែម្នាក់គត់ក្នុងការប្រកួតនៃកម្មវិធីខាងលើមិនបណ្ដោយឲ្យ កីឡាករមកពីឥណ្ឌានៅពីលើស្រួលៗឡើយ។
ឆ្លើយឆ្លងទៅនឹង ខុន ស៊ីចាន់ Roshan Mainam បានបង្ហើបថា៖«គ្រូបង្វឹករបស់ខ្ញុំ និង មិត្តរួមក្រុមនៅ EVOLVE MMA ត្រៀមខ្លួនបានល្អទល់នឹង ខុន ស៊ីខាន់។ ខ្ញុំគិតថាល្អណាស់ ខ្ញុំត្រៀមរួចរាល់ហើយ។ ខ្ញុំមិននិយាយអ្វីច្រើនទេ ប៉ុន្តែខ្ញុំដឹងថា ស៊ីចាន់ ជាអ្នកប្រយុទ្ធដ៏អង់អាច និង បម្លាស់ទីបានលឿន។ ខ្ញុំបានយល់អំពីការប្រកួតរបស់គេ»។ Roshan គូសបញ្ជាក់ថា ៖«ខ្ញុំផ្ដោតអារម្មណ៍គ្រប់ពេល ហើយបើមានឱកាសខ្ញុំវ៉ៃយកឈ្នះតែម្ដង។ ខ្ញុំបានរៀបចំផែនការរួចហើយតាំងពីការចាប់ និង ប្រយុទ្ធ។ ខ្ញុំមានផលចំណេញលើការប្រយុទ្ធក្បាច់ដេកលើ ស៊ីចាន់ ហើយវានឹងក្លាយជាការប្រកួតអស្ចារ្យ»។ Roshan អះអាងទៀតថា៖«ខ្ញុំនឹងបញ្ចប់ ខុន ស៊ីចាន់ នៅទឹកទី១»។
Roshan រៀបរាប់ថា កីឡាករ MMA នៅឥណ្ឌាមានច្រើនឥឡូវនេះហើយ កំពុងតែរីកចម្រើនច្រើនឡើងលើកីឡាប្រយុទ្ធ។ Roshan ប្រាប់ដល់អ្នកគាំទ្រឥណ្ឌាថារូបគេនឹងដាក់សម្ពាធលើ ស៊ីចាន់ រហូត និង គ្រប់គ្រងការប្រកួតនៅលើសង្វៀន ហើយវាជាការប្រកួតដ៏រំភើបសម្រាប់អ្នកគាំទ្រ និង អ្នកទស្សនាផ្ទាល់។
https://www.onefc.com/videos/khon-sichan-vs-riski-umar/
គួរដឹងថា ខុន ស៊ីចាន់ ជាម្ចាស់ខ្សែក្រវាត់ Khmer Warrior Challenge វគ្គ១ដែលរៀបចំដោយ MyTV និង ស៊ីធីអិន នៅឆ្នាំ ២០១៣។ ស៊ីចាន់ ឡើងសង្វៀន ONE Championship បានចំនួន ៤ ដងក្នុងនោះឈ្នះ ១ ដង និងចាញ់ ៣ ដង។ ស៊ីចាន់ ចាញ់ មិត្តរួមជាតិ ស៊ឹម ប៊ុនស្រ៊ន់ កាល ONE រៀបចំនៅខ្មែរឆ្នាំ ២០១៥,ចាញ់ Yodsanan Sityodtong កាលពាក់កណ្ដាលឆ្នាំ ២០១៦,ឈ្នះ Riski Umar នៅឆ្នាំ ២០១៨ និង ចាញ់ Rudy Agustian នៅដើមឆ្នាំ ២០១៩ នៅសិង្ហបុរី។
ចំណែក Roshan Mainam គឺជាការឡើងសង្វៀន ONE Championship លើកដំបូង។ ប៉ុន្តែរូបគេបានឡើងប្រកួតគុនចម្រុះនៅឥណ្ឌាចំនួន ៥ ដង ក្នុងនោះ ឈ្នះ ៣ ដង និង ចាញ់ ២ ដង។ ២ប្រកួតចុងក្រោយ Roshan ឈ្នះ Ateet Kelvin Gupta តែ មិនអាចសងសឹកលើ Kantharaj Shankar Agasa នៅដើមឆ្នាំ ២០១៨ ដែលធ្លាប់ចាញ់កាលឆ្នាំ ២០១៧។
កម្មវិធីបន្ទាប់ សូមកុំភ្លេចទស្សនាកម្មវិធីប្រកួតបន្ទាប់នៅ ONE: MASTERS OF FATE
នៅ ថ្ងៃ ទី ៨ វិច្ឆិកា ខាងមុខ ពីក្រុងម៉ានីល ចាប់ពី ៧ ល្ងាច តទៅ (ម៉ោងកម្ពុជា) តាមរយៈ Facebook, Twitter, YouTube, ONE Super App, និង ផ្សាយបន្តផ្ទាល់ដោយ CBS។
Shop Fairtex Kun Khmer – The best prices on Fairtex in the world
http://www.FairtexKunKhmer.com
អត្ថបទ៖ ស៊ីធី