៣​​ចំណុច​អ្នក​អាច​មិន​ដឹង​អំពី​ ខុន ស៊ីចាន់ ​​​​​មុន​ការ​ប្រកួត​នៅ​ ONE

​អ្នក​លេង​គុន​ចម្រុះ​មក​ពី​ខេត្ត​​ឧត្តរមានជ័យ​​​ ខុន ស៊ីចាន់ ​​​ត្រូវ​ជួប​កីឡាករ​ឥណ្ឌា​ ​Roshan Mainam ដែល​ជំនាញ​ខាង​ចំបាប់​នៅ​ក្នុង​កម្មវិធី​ ​ONE: MASTERS OF FATE នៅ​ថ្ងៃ​ទី​ ៨ ​ខែ វិច្ឆិកា ​ខាង​មុខ​ នៅ​ក្រុង​ម៉ានីល​​ប្រទេស​ហ្វីលីពីន​។ ​​៣​ ចំណុច​​នេះ​អ្នក​អាច​មិន​ដឹង​អំពី​កីឡាករ​​កម្ពុជា​មុន​ទៅ​ប្រកួត​នៅ​ក្នុង​កម្មវិធី​លំដាប់​ពិភព​លោកONE Championship។

១-ចាក​ឆ្ងាយ​គ្រួសារ​ដើម្បី​ត្រៀម​ខ្លួន
​ដ្បិត​មិន​​បាន​​មក​​ហ្វឹកហាត់​​​​​នៅ​ក្លិប​ល្អ​ប្រសើរ​​​នៅ​​​រាជធានី​ភ្នំពេញ​​ដោយ​សារ​មាន​គ្រួសារ​​នៅ​ខេត្ត​ ​​ ស៊ីចាន់ ​បាន​ហ្វឹកហាត់​គុន​ខ្មែរ​ជា​ប្រចាំ​នៅ​ឯ​​ស្រុក​​អន្លង់​វែង​​ខេត្ត​​​ឧត្តរមានជ័យ។​ ​រឹត​តែ​ពិសេស​ ក្នុង​រយៈ​ពេល​​មួយ​ខែ​​មក​នេះ​ ស៊ីចាន់​ បាន​ចាក​ឆ្ងាយ​​ពី​​ប្រពន្ធ​កូន​មក​​បោះ​ជុំរុំ​ហ្វឹកហាត់​ត្រៀម​ប្រកួត​​​ក្នុង​​​កម្មវិធី​ ONE: MASTER OF FATE ​​នា​ក្រុង​ភ្នំពេញ​​ដោយ​ស្នាក់​នៅ​ជា​មួយ​គ្រូ​បង្វឹក​ Alan Mccune ​​និង​ ញុំា​​របប​អាហារ​ត្រឹម​ត្រូវ។ ​​​​​អំឡុង​ពេល​​​បោះ​ជុំរុំ​ ហ្វឹកហាត់​នេះ​ រូប​គេ​​មាន​ការ​តាំង​ចិត្ត​ខ្ពស់​ដើម្បី​​ទទួល​បាន​ជ័យជម្នះ​​ និង​ គោល​ដៅ​ដើម្បី​ទទួល​បាន​ប្រាក់​រង្វាន់​កើន​ឡើង​ផង​ដែរ។ ​ស៊ីចាន់ បាន​កំហិត​ពេល​វេលា​ទៅ​ជួប​គ្រួសារ​នៅ​ ស្រុក​អន្លង់​វែង​តិច​តួច​បំផុត។ ​​



Shop Fairtex Kun Khmer – The best prices on Fairtex in the world

http://www.FairtexKunKhmer.com



– ​​ទទួល​ការ​ហ្វឹកហាត់​ពី​គ្រូ​លំដាប់​អន្តរជាតិ

ខុន ស៊ីចាន់ ​​ទទួល​បាន​​​វិជ្ជា​គុន​​ពី​លោក​ Fernando Salvador ​គ្រូ​បង្វឹក​ជីជិត​សូ​​​​ខ្សែ​ក្រវាត់​ខ្មៅ​៣​ដាន់ និង​ ​​លោក​​ Chris Kennedy​​ គ្រូ​បង្វឹក​​ជីជិត​ខ្សែ​ក្រវាត់​ខ្មៅ​ពណ៌​ត្នោត​​ ​រួម​ទាំង​មាន​​​កីឡាករ​ផ្សេង​ទៀត​ជួយ​​​​ហាត់​សម ​ឬ ឡាំ​​គ្នា​ ​ដូច​ប្រកួត​​ការ​ពិត​ជា​អីចឹង​ជា​ប្រចាំ​ក្នុង​រយៈ​ពេល​​មួយ​​ខែ​មក​​នេះ​នៅ​ក្លិប​ប្រដាល់​ Prodal ​និង​ ​នៅ​ The Place Gym AEON 1។ ​ គ្រូ​បង្វឹក​សញ្ជាតិ​អាមេរិក​​​ Fernando Salvador បាន​​ឲ្យ​ដឹង​ថា​ ខុន ស៊ីចាន់ មាន​​ភាព​រីក​ចម្រើន​​ច្រើន​ជាង​មុន​ចំពោះ​​ ​​ក្បាច់​ដោះ​ ចាន់​ឃ្លេ និង ​គាប​ជា​ដើម​ បន្ទាប់​ពី​​បាន​ឡាំ​​ដក​ស្រង់​បច្ចេកទេស។ ​ក្នុង​ការ​ប្រកួត​​គុន​ចម្រុះ​​ទម្ងន់ Flyweight ​ ​គ្រូ​បង្វឹក​រូប​នេះ​រំពឹង​ថា​ ​កូន​របស់​ខ្លួន​ ​នឹង​ធ្វើ​បាន​ល្អ​ហើយ​ទទួល​បាន​លទ្ធផល​គាប់​ចិត្ត​ត្រលប់​ពី​ហ្វីលីពីន​វិញ។ ​ជា​មួយ​គ្នា​នេះ ​កីឡាករ​វ័យ​​វ័យ​ ៣១ ឆ្នាំ​បាន​កែ​ប្រែ​ចំណុច​​ខ្សោយ​​​បាន​​​​ល្អ​ជាង​មុន ក្រោយ​ចាញ់​ ឃ្លេ​ ​​កីឡាករ​​ឥណ្ឌូណេស៊ី​ Rudy Agustian ​ក្នុង​ទឹក​ទី​១​ កាល​ខែ​ ​កុម្ភៈ​នៅ​សិង្ហបុរី។ ​​

https://www.onefc.com/videos/rudy-agustian-wastes-no-time-in-choking-out-khon-sichan/

​​៣- ដឹង​​ចំណុច​​ខ្លាំង​របស់​គូ​ប្រកួត​ដើម្បី​ទប់​ទល់

​​ខុន ស៊ីចាន់​​ ​បាន​ថ្លែង​ក្នុង​បទ​សម្ភាសន៍​ថា​ ៖«​ខ្ញុំ​បាន​​មើល​វីដេអូ​​ខ្លះ​ៗ​អំពី​គូ​ប្រកួត​ Mainam ។ គេ​​ល្អ​​កម្លាំង ​ល្អ​ខាង​ចូល​ចាប់​បោក​យើង,​ ​​ល្អ​ខាង​​រឹត​ក​ ឬ ឃ្លេ​ក,​ ​ល្អ​ខាង​ម៉ាត់​បើ​សិន​ករណី​គេ​នៅ​ពី​លើ​​​ខ្ញុំ​ ​ប៉ុន្តែ ​​ក្បាច់​ឈរ​វ៉ៃ​​របស់​​គេ​អត់​សូវ​ល្អ​ទេ។ ​ករណី​ដែល​យើង​ដោះ​​​ឃ្លេ​អត់​ចេញ​ ​​ហើយ​​​គេ​នៅ​ពី​លើ​ ​ខ្ញុំ​អាច​នឹង​យ៉ាប់​របស់​ក្បាច់​គេ​មិន​ខាន។ ​និយាយ​រួម​​​បើ​វ៉ៃ​ជំហរ​ដេក​ Mainam ​​​មាន​ប្រៀប​​និង​ល្អ​ម៉ាត់​ពី​លើ»។ ​​​​​យ៉ាង​​ណា​ក្ដី​ ​​​ម្ចាស់​ខ្សែ​ក្រវាត់​​ Khmer Warrior Challenge ​វគ្គ​​១​​​ ​បាន​ហ្វឹកហាត់​ក្បាច់​ដើម្បី​ទប់​យក​​ជ័យជម្នះ​​ក្រោម​ការ​បង្វឹក​​យ៉ាង​ដិត​ដល់​​ពី​គ្រូ​បង្វឹក​លំដាប់​អន្តរជាតិ។​ ​​កីឡាករ​មាន​បទ​ពិសោធន៍​ប្រកួត​នៅ​សង្វៀន​​ ONE Championship​ ​​ចំនួន​ ៣ដង​​​បាន​ហាត់​ពត់​លត់​ដំ​​តិកនិក​​ការពារ​ពេល​​គេ​នៅ​ពី​លើ​ ​​​និង​ ​ពេល​​កីឡាករ​ឥណ្ឌា​ចូល​ចាប់​​ផ្ដួល​ ជា​ដើម។ ​អតីត​កូន​​សិស្ស​លោក​ ឡោ វុទ្ធី​​ ដឹង​ច្បាស់​ថា​​ បើ​សិន​ខ្ញុំ​ការពារ​បាន​ នោះ​រូប​គេ​សង្ឃឹម​ឈ្នះ​ ៩០ % ​ដោយ​ប្រើ​ក្បាច់​វាយ​បក​ ឬ គុន​ខ្មែរ។​
https://www.onefc.com/videos/khon-sichan-vs-riski-umar/

កម្មវិធី​បន្ទាប់ សូម​កុំ​ភ្លេច​ទស្សនា​កម្មវិធី​ប្រកួត​បន្ទាប់​នៅ ONE: MASTERS OF FATE

នៅ ថ្ងៃ ទី​ ៨ ​វិច្ឆិកា​​​ ​ខាង​មុខ ​ពី​ក្រុង​ម៉ានីល ​ចាប់​ពី ៧​ ល្ងាច​ តទៅ (ម៉ោង​កម្ពុជា) តាម​រយៈ FacebookTwitterYouTubeONE Super App, និង ផ្សាយ​បន្ត​ផ្ទាល់​ដោយ CBS។ 
អត្ថបទ៖ ស៊ីធី



Shop Fairtex Kun Khmer – The best prices on Fairtex in the world

http://www.FairtexKunKhmer.com



 

Leave a Reply