ខុន ​ស៊ីចាន់ ​​​​​រៀន​សូត្រ​​ច្រើន​ពី​បរាជ័យ​​ក្រោម​ក្បាច់​​ឃ្លេ​​​​​របស់​ Rudy Agustian

លោក​ Alan Mccune ​​ដែល​​ជា​គ្រូ​បង្វឹក​ផ្ទាល់​របស់​​ ខុន ស៊ីចាន់​ ​បាន​​ថ្លែង​​ថា​​កូន​សិស្ស​របស់​ខ្លួន​ត្រៀម​ខ្លួន​បាន​យ៉ាង​ល្អ​​ដើម្បី​ប្រកួត​​​ក្នុង​កម្មវិធី​ ONE: MASTER OF FATE ​នៅ​​ថ្ងៃ​ទី​ ៨ ខែ វិច្ឆិកា ​ខាង​មុខ​នា​​ទី​ក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន។ ​ ​​ការ​ថ្លែង​​យ៉ាង​ដូច្នេះ​​​របស់​​គ្រូ​បង្វឹក​រូប​នេះ​​ ​មុន​ពេល​ ខុន ស៊ីចាន់ ​ត្រូវ​ប្រឈម​នឹង​ Roshan Mainam​ ដែល​ជា​ជើង​​ខ្លាំង​គុន​ចម្រុះ​ជំនាញ​ក្បាច់​ចំបាប់​​មក​ពី​​​ឥណ្ឌា​ ​នា​ដើម​ខែ វិច្ឆិកា​ ខាង​លើ និង​ ​ក្លាយ​ជា​ការ​ប្រកួត​ដ៏​ជក់​ចិត្ត​​​មួយ។​

ខុន ស៊ីចាន់ ​បាន​រៀន​ពី​ភាព​ជូរចត់​​ពេល​ចាញ់​ឃ្លេ​​​រើ​​ខ្លួន​មិន​​រួច​​ពី​សំណាក់​​កីឡាករ​ឥណ្ឌូណេស៊ី​ Rudy Agustian ​កាល​ខែ​ ​​កុម្ភៈ​​​ឆ្នាំ ២០១៩​ កន្លង​ទៅ​នៅ​សិង្ហបុរី។ ​​នេះ​ជា​រឿង​ដែល​បាន​រៀន​សូត្រ​បន្ថែម​និង​​មិន​អាច​ឲ្យ​រឿង​នេះ​កើត​ឡើង​ជា​ថ្មី​ម្ដង​ទៀត​ឡើយ។ ​

លោក Alan ​បាន​គូស​បញ្ជាក់​ថា៖«​យើង​រៀប​​ផែន​ការ​បាន​ល្អ​ ដោយ​មាន​ការ​គាំទ្រ​ពី​​លោក​​ Derek ​Bidaut ​អ្នក​គ្រប់គ្រង​ក្លិប​ប្រដាល់​ Prodal Fight and Fitness Gym ​ព្រោះ​ទទួល​ការ​ហ្វឹកហាត់​ជា​ប្រចាំ​នៅ​ទី​នោះ។​ ​ហើយ​ក៏​​​ទទួល​ការ​បង្ហាត់​​ពី​គ្រូ​បង្វឹក​លំដាប់​អន្តរជាតិ​​ Fernando Salvador ​​កម្រិត​​​ខ្សែ​ក្រវាត់​ខ្មៅ​ជីជិតស៊ូ​ ៣ ដាន់ ​​​រួម​ជា​មួយ​គ្រូ​បង្វឹក​Chris Kennedy​​កម្រិត​ខ្សែ​ក្រវាត់​ជីជិតស៊ូ​​ពណ៌​ត្នោត​ »។

https://www.onefc.com/videos/rudy-agustian-wastes-no-time-in-choking-out-khon-sichan/



Shop Fairtex Kun Khmer – The best prices on Fairtex in the world

http://www.FairtexKunKhmer.com



គ្រូ​បង្វឹក​​សញ្ជាតិ​ស្កុតឡែន​បន្ត​ថា​ ស៊ីចាន់ ​​បាន​ត្រៀម​ខ្លួន​​ខ្ជាប់ខ្ជួន​តាំង​​​ពី​​ចុង​ខែ​តុលា​ មក​ម៉្លេះ​ ក្នុង​​នោះ​​​ក្នុង​រយៈ​ពេល​ ៣ ​សប្ដាហ៍​​រូប​គេ​ទទួល​បាន​​យុទ្ធសាស្ត្រ​ថ្មីៗ​អំពី​ក្បាច់​ចំបាប់​ ​ក្បាច់​ឃ្លេ​ និង ចាប់​ព្រោះ​ ​​កីឡាករ​មក​ពី​ខេត្ត​ឧត្តរមានជ័យ​​រូប​នេះ​ត្រូវ​ជួប​កីឡាករ​ខ្លាំង​ខាង​ចំបាប់​​របស់​​ឥណ្ឌា។

លោក​ Alan សង្កត់​ធ្ងន់​ថា​៖«​យើង​ជួប​​អ្នក​លេង​ចំបាប់​ យើង​ត្រូវ​ហ្វឹកហាត់​ការពារ​ក្បាច់​របស់​គេ។​ Roshan ធ្វើ​បាន​ល្អ ​ប៉ុន្តែ​យើង​ត្រូវ​មាន​ល្បិច​ខ្លះ​​និង​ បាន​កែ​ប្រែ​ចំណុច​​ខ្វះខាត​ច្រើន​​ក្រោយ​ចាញ់​ Rudy Agustian។ ក្នុង​នោះ​ ​ស៊ីចាន់ ក៏​រក្សា​​ការ​តម​អាហារ​ ​និង​ ការ​ញុំា​ដើម្បី​រក្សា​​ទម្ងន់​ ៦២ គីឡូក្រាម​ ដែល​​ងាយ​ស្រួល​​សម្រាប់​ហ្វឹកហាត់​​និង​ស្ដារ​កម្លាំង​​មក​វិញ»។ ​

​គ្រូ​បង្វឹក​ដដែល​​ពិពណ៌នា​​ថា​ ​ក្រៅ​ពី​ការ​ហ្វឹកហាត់​ត្រៀម​ខ្លួន ​​ស៊ីចាន់ ​ក៏​ញុំា​ប្រូតេអិន​ ជា​ប្រចាំ​​​រួម​ជា​មួយ​​អាហារ​ដ៏​ត្រឹម​ត្រូវ​ដែល​ធ្វើ​ឲ្យ​មាន​កម្លាំង​គ្រប់គ្រាន់​​សម្រាប់​ការ​ហ្វឹកហាត់​ក​កម្លាំង​ស៊ុហ្វ​ និង ប៉ូវ​កម្លាំង។ ​​គ្រូ​បង្វឹក​​ដែល​បង្ហាត់​ក្បាច់​គុន​ MMA តាំង​ពី​ឆ្នាំ​ ១៩៩៦​ មក​បាន​​រំលឹក​ថា​ ​ដ្បិត​​ Roshan ប្រកួត​​​បាន​​​៥​លើក​​លើ​សង្វៀន​គុន​ចម្រុះ​ ប៉ុន្តែ​រូប​គេ​​មិន​​​ដែល​​ប្រកួត​​នៅ​សង្វៀន​ ONE Championship នោះ​​ឡើយ។ ​ដូច្នេះ​ នេះ​​​​​ជា​សម្ពាធ​​មួយ​​ចំពោះ​កីឡាករ​​ឥណ្ឌាដែល​​ ​​​ចង់​ឈ្នះ ស៊ីចាន់ ដាច់​ខាត​​​ពេល​បង្ហាញ​ខ្លួន​លើក​ដំបូង​នេះ។ ​បែប​ណា​​ក្ដី​ ​​កីឡាករ​គុន​ចម្រុះ​តំណាង​ឲ្យ​កម្ពុជា​មក​ពី​ស្រុក​អន្លង់​វែង​ ​មិន​ដែល​ញញើត​នឹង​គូ​ប្រកួត​ឡើយ​ ហើយ​តែង​តែ​ដើរ​ចូល​ដើម្បី​​ប្រកួត​ជា​និច្ច​ទោះ​​ស្ថិត​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ​​ និង​ មាន​ក្បួន​ដើម្បី​ទប់​ទល់​នឹង​កីឡាករ​ជំនាញ​ចំបាប់​មិន​ខាន។

គួរ​រំលឹក​ថា​ លោក​ Alan Mccune​ ​បាន​បង្វឹក​ MMA តាំង​ពី​ឆ្នាំ​ ១៩៩៦ មក។ លោក​ជា​គ្រូ​បង្វឹក​គុន​ចម្រុះ​ម្នាក់​​ក្នុង​ចំណោម​គ្រូ​បង្វឹក​ទាំង​ឡាយ​​នៃ​​​កម្មវិធី​ Khmer Warrior Challenges ​ដែល​រៀប​ចំ​​ដោយ​ស៊ីធីអិន និង MyTV ​រយៈ​ពេល ៣ ឆ្នាំ។ លោកAlan Mccune ​​មក​រស់​នៅ​កម្ពុជា​​​រយៈ​ ៧ ឆ្នាំ​មក​ហើយ​​ ហើយ​​ ​ លោក​​បង្ហាត់​ MMA ​​នៅ​កម្ពុជា​លើក​​ដំបូង​នៅ​ឆ្នាំ​ ២០១៣ ​ពេល​​ស្ថានីយ​​​ទូរទស្សន៍​ល្បី​ក្នុង​ស្រុក​ ស៊ីធីអិន និង MyTV រៀប​ចំ​​​ជើង​ឯក​គុន​ចម្រុះ​​ឈ្មោះ​ថា​ Khmer Warrior Challenges។​ ​​​​ កូន​សិស្ស​​​ស្រុក​ខ្មែរ​ដែល​ធ្លាប់​ហ្វឹកហាត់​ជា​មួយ​លោក​ មិន​តិច​ជាង​​១០០ នាក់​នោះ​ឡើយ៕

កម្មវិធី​បន្ទាប់ សូម​កុំ​ភ្លេច​ទស្សនា​កម្មវិធី​ប្រកួត​បន្ទាប់​នៅ ONE: MASTERS OF FATE

នៅ ថ្ងៃ ទី​ ៨ ​វិច្ឆិកា​​​ ​ខាង​មុខ ​ពី​ក្រុង​ម៉ានីល ​ចាប់​ពី ៧​ ល្ងាច​ តទៅ (ម៉ោង​កម្ពុជា) តាម​រយៈ FacebookTwitterYouTubeONE Super App, និង ផ្សាយ​បន្ត​ផ្ទាល់​ដោយ CBS។



Shop Fairtex Kun Khmer – The best prices on Fairtex in the world

http://www.FairtexKunKhmer.com



 អត្ថបទ៖ ស៊ីធី​

 

Leave a Reply