ស សី ​​នឹង​វិល​​មក​​​បង្ហាត់​គុន​ខ្មែរ​​​ក្នុង​ស្រុក​ និង ​ឆាក​អន្តរជាតិ បើ​សិន​​​​ប្រាក់​​កម្រៃ​អាច​ផ្គត់ផ្គង់​គ្រួសារ​បាន

​កីឡាករ​​​គុន​ខ្មែរ​ជើង​ចាស់​ ស​ សី​ ​ដែល​ជំនាញ​​​គុន​ខ្មែរ​​និង​គុន​ចម្រុះ​បាន​ថ្លែង​ឲ្យ​​ដឹង​​ថា រូប​គេ​នៅ​តែ​មាន​ចិត្ត​​​ចង់​បង្ហាត់​គុន​​ខ្មែរ​​ដល់​ក្លិប​នានា​​ក្នុង​ស្រុក​ និង​ ក្លិប​នៅ​ក្រៅ​ប្រទេស​​សិន​​ត្រូវ​តម្លៃ​ប្រាក់​ខែ​គ្នា​​ហើយ​​​អាច​រ៉ាប់រង​ការ​ចំណាយ​សម្រាប់​​គ្រួសារ​ក្នុង​បន្ទុក​បាន។​ ​ការ​បង្ហើប​យ៉ាង​ដូច្នេះ​​ បន្ទាប់​ពី​មាន​​​ការ​ទាក់ទង​ពី​ក្លិប​ក្នុង​ស្រុក​​មួយ​ចំនួន​​ ​និង ​​​ក្លិប​នៅ​ក្រៅ​ប្រទេស​ ​​នា​ពេល​កន្លង​មក​ ប៉ុន្តែ​មិន​​ត្រូវ​​​តម្លៃ​ប្រាក់​ខែ​គ្នា​ ព្រោះ​ការ​ផ្ដល់​ឲ្យ​មាន​តម្លៃ​ទាប​ជាង​ពេល​កន្លង​មក​ក្នុង​នាម​រូប​គេ​មាន​បទ​ពិសោធន៍​បង្ហាត់។ ស សី ​ធ្លាប់​​ទៅ​បង្ហាត់​​គុន​ខ្មែរ​នៅ​ជប៉ុន​ ​២ ឆ្នាំ​ ពី​ឆ្នាំ ២០១៥ ដល់ ២០១៧ ​មុន​ចាប់​​ផ្ដើម​​កិច្ច​សន្យា​ប្រកួត​​៣​លើក​លើ​សង្វៀន ONE Championship។

https://www.onefc.com/videos/sor-sey-vs-phoe-thaw-4/

​កីឡាករ​ជើង​ចាស់​ដែល​មាន​បទ​ពិសោធន៍​ប្រកួត​នៅ​សង្វៀន​ ONE Championship ចំនួន​៤​​ដង​បាន​​​​គូស​បញ្ជាក់​ថា៖«​ខ្ញុំ​មាន​​ក្លិប​ក្នុង​ស្រុក​​​យើង​ទាក់​ទង​ ​ពីរ​បី​​ក្លិប​ដែរ​ដើម្បី​ទៅ​បង្ហាត់​កូន​សិស្ស​ប៉ុន្តែ​ គេ​ឲ្យ​តម្លៃ​ខ្ញុំ​​ទាប​បន្តិច​។ បើ​គិត​ទៅ​មិន​អាច​រ៉ាប់រង​​ការ​ចំណាយ​​លើ​ប្រពន្ធ​កូន​​របស់​ខ្ញុំ​ ដល់​ ៤​នាក់​ប្រចាំ​ថ្ងៃ​បាន​ឡើយ។ ​ដូច្នេះ​ខ្ញុំ​សម្រេច​ថា​​​អត់​​ធ្វើ​តែ​ម្ដង»។

ស សី ​​ដែល​មាន​វ័យ​​ ៣៧ ឆ្នាំ​ហើយ​​នោះ​បាត់​មុខ​​ពី​​សង្វៀន​​ប្រដាល់​តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ​ ២០១៨​ ម៉្លេះ​ ​ក្រោយ​ចាញ់​កីឡាករ​ Xie Bin នៅ​សង្វៀន​ ONE ដោយ​ផ្អែក​លើ​វ័យ​កាន់​តែ​ជ្រេ​ កម្លាំង​ធ្លាក់​ចុះ​ ​​ហើយ​ គ្រួ​សារ​ផ្ទាល់​​ឃាត់​ឈប់​​ឲ្យ​ឡើង​​សង្វៀន​​តទៅ​ទៀត។​



Shop Fairtex Kun Khmer – The best prices on Fairtex in the world

http://www.FairtexKunKhmer.com



​បែប​ណា​ក្ដី​ ​បុរស​កូន​​៤​រូប​នេះ​ ​​រៀប​រាប់​​បន្ត​ថា ៖«​​​ខ្ញុំ​មាន​ប្រវត្តិ​បង្ហាត់​នៅ​ជប៉ុន ​២ ឆ្នាំ​​​​ក្នុង​វិស័យ​ក្បាច់​គុន​ខ្មែរ។ ខ្ញុំ​មិន​មែន​បង្ហាត់​លំៗ​យក​តែ​លុយ​ទេ​ ខ្ញុំ​បង្ហាត់​គឺ ម៉ឺងម៉ាត់។ ​ដូច្នេះ​​ក្លិប​នៅ​​ក្រៅ​ប្រទេស​​​ ឬ ក្នុង​ស្រុក​ក៏​ដោយ​​បើ​សិន​ឲ្យ​​ថ្លៃ​ឈ្នួល​ខ្ញុំ​ទាប​ពេក​ក៏​ខ្ញុំ​មិន​អាច​​បង្ហាត់​បាន​ដែរ។ ​ការ​ស្រលាញ់​គុន​ខ្មែរ​នៅ​តែ​មាន​ ប៉ុន្តែ​ កូន​ខ្ញុំ​​នៅ​តូច​ៗ និង ​ត្រូវ​ការ​ចំណាយ​​​ច្រើន​ និង បង់​លុយ​ប្រចាំ​ខែ​​ពេល​​ខ្ចី​គេ​​រក​ស៊ី​ទិញ​លក់-​គោ»។

​​បុរស​​មក​​ពី​ខេត្ត​​កណ្ដាល​ សង្កត់​ធ្ងន់​ថា៖«​ខ្ញុំ​​នៅ​តែ​ចង់​បង្ហាត់​ ហើយ​ខ្ញុំ​អាច​លក់​គោ​ចេញ​ទាំង​អស់​ បើ​សិន​ត្រូវ​ថ្លៃ​គ្នា​​លើ​ប្រាក់​កម្រៃ​​ជា​គ្រូ​បង្វឹក​ប្រចាំ​ខែ​នៅ​ក្លិប​ណា​មួយ​នា​ពេល​​ខាង​មុខ។ ​​ខ្ញុំ​មាន​ប្រវត្តិ​បង្ហាត់​ច្រើន​ ជួយ​បង្ហាត់​នៅ​ Cambodian Top Team ​និង បង្ហាត់​នៅ​ជប៉ុន​ ២ ​ឆ្នាំ។ ​ហើយ​បើ​ឲ្យ​តម្លៃ​ប្រហែល​ក្មេងៗ​​ស្រករ​ក្រោយ​ ខ្ញុំ​​សុំ​មិន​អាច​បង្ហាត់​ទេ»។ ​​​​

ទោះ​មិន​បាន​ឡើង​​មក​ហ្វឹកហាត់​នៅ​ក្លិប​របស់​ខ្លួន​ Cambodian Top Team ​នៅ​ភ្នំពេញ​​ប៉ុន្តែ​ ​អតីត​កូន​សិស្ស​លោក​ សឹង សារិទ្ធ,​ និង​ អេ ភូថង​ ឆ្លៀត​​បង្ហាត់​កូន​​ និង​ ក្មួយៗ​​របស់​ខ្លួន​ជា​ប្រចាំ​នៅ​ស្រុក​កំណើត​របស់​ខ្លួន។ ​ទោះ​ពួក​គេ​មិន​ទាន់​អាច​ឡើង​ប្រកួត​បាន​ ​ក៏​ត្រូវ​ហាត់​ដើម្បី​ចេះ​ក្បាច់​​គុន​ ព្រោះ​តែ​ឈាម​ជ័រ​ជា​​អ្នក​លេង​គុន​ខ្មែរ។​ ​ប៉ុន្តែ​ ​ទោះ​ថ្ងៃ​អនាគត​ បើ​សិន​កូន​របស់​ខ្លួន​ស្រលាញ់​ក្បាច់​ ឬ ចង់​​ប្រកួត​​លើ​សង្វៀន​ ​ក៏​លោក​​​​មិន​ជំទាស់​ដែរ។​

​ស សី ប្រឡូក​​លើ​សង្វៀន​គុន​ខ្មែរ​​ជា​ច្រើន​ដង​​នៅ​ក្នុង​ស្រុក​ ​ប៉ុន្តែ​​ ​​​ឡើង​​សង្វៀន​គុន​ចម្រុះ​​ជាតិ​​-អន្តរជាតិ​បាន​ចំនួន​ ៨ ​ដង​​​ក្រោយ​ចាប់​ប្រកួត​​គុន​ចម្រុះ​​តាំង​ពី​ឆ្នាំ​ ២០១៦​ មក។ ​អតីត​កូន​សិស្ស​របស់​លោក ឈិត សារឺម​ ​នៅ​តែ​រីករាយ​​នឹង​ការ​បង្ហាត់​ដល់​កីឡាករ​ពន្លក​ក្រោយ​ ​​បើ​សិន​​ទទួល​បាន​កម្រៃ​ត្រលប់​មក​វិញ​សមរម្យ​ជា​ថ្នូរ​នឹង​កម្លាំង​ញើស​ឈាម។

​​បច្ចុប្បន្ន​ ​ស សី ​​មាន​ទី​លំនៅ​​នៅ​​ភូមិ​ ស្វាយ​ជ្រុំ ​ឃុំ​ព្រែក​ដំបង​ ​ស្រុក​មុខ​កំពូល​ខេត្ត​កណ្ដាល​ ហើយ​គេ​មាន​​ប្រពន្ធ​ និង​ កូន​៤​នាក់​នៅ​ក្នុង​​បន្ទុក​ (ប្រុស​២​ស្រី​២)។ ​នេះ​ជា​ចំណង​ប្រាំ​ប្រការ​ដែល​ត្រូវ​ចិញ្ចឹម​កូន​នៅ​បន្ទុក​ ​និង​ ​មើល​ថែ​ជា​ប្រចាំ។ ​​​កូន​សិស្ស​​នៅ​ក្លិប Cambodian Top Team ​មាន​របរ​​​​រក​ស៊ី​​ទិញ​-​លក់​គោ​ដើម្បី​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ៕

កម្មវិធី​​បន្ទាប់​ សូម​កុំ​ភ្លេច​ទស្សនា​ កម្មវិធី​​ប្រកួត​បន្ទាប់​នៅ​ ONE: DAWN OF VALOR ​នៅ​ថ្ងៃ​ទី​ ២៥​ ​តុលា​ខាង​​មុខ​ពី​ប្រទេស​ ឥណ្ឌូណេស៊ី​ ​ចាប់​ពី​ ៧​ល្ងាច​តទៅ​ (ម៉ោង​កម្ពុជា) ​តាម​រយៈ ​https://www.facebook.com/ONEChampionship/ , ONE Super App ​,​ YouTube: https://www.youtube.com/user/OneFCMMA និង ផ្សាយ​បន្ត​ផ្ទាល់​ដោយ​​ CBS។



Shop Fairtex Kun Khmer – The best prices on Fairtex in the world

http://www.FairtexKunKhmer.com



អត្ថបទ៖ ស៊ីធី

​​​​​​

Leave a Reply