ព្រំសំណាងរីករាយក្នុងការប្រកួតនៅសង្វៀនឯកភ្នំនាថ្ងៃអាទិត្យនេះ

1. បងធ្វើបានល្អណាស់សម្រាប់ការប្រគួតចុងក្រោយរបស់បង។ តើបងមានមូលហេតុអ្វីនៅពីក្រោយជោគជ័យរបស់បងនេះដែរឬទេ? តើបងហាត់ខ្លាំងជាងមុនឬហាត់ខុសប្លែកជាងមុនឬយ៉ាងម៉េចដែរ?

និយាយទៅដោយសារមួយរយៈចុងក្រោយនេះគឺបានប្រគួតច្រើន ហើយមានលុយគ្រប់គ្រាន់ ហូបបាន និងប្រឹងហាត់បានខ្លាំងជាងមុនដើម្បីកុំឲ្យមានការខកចិត្តពីសំណាក់អ្នកគាំទ្រ។ ណាមួយដោយសារតែតម្លៃខ្លួនឡើងមួយរយៈចុងក្រោយនេះ។

2. នៅថ្ងៃអាទិត្យនេះ បងនឹងមកប្រគួតនៅសង្វៀនឯកភ្នំជាលើកដំបូង តើបងមានអារម្មណ៏បែបណាដែរមុនពេលការប្រគួតនេះឈានមកដល់?

មានអារម្មណ៏ថាសប្បាយ និងរីករាយដែលបានទៅប្រកួតនៅសង្វៀនប្រដាល់គុនខ្មែរឯកភ្នំ និយាយទៅគឺចង់វ៉ៃនៅទីហ្នឹងយូរដែរហើយ។

3. តើបងដែលមកបាត់ដំបងដែរឬទេកាលពីមុនមក? តើបងមានអារម្មណ៏យ៉ាងណាដែរចំពោះបាត់ដំបង?

ខ្ញុំធ្លាប់បានទៅវ៉ៃនៅបាត់ដំបងម្តងដែរកាលពីបួនប្រាំាឆ្នាំមុន។ រឿងតែម្យ៉ាងដែលខ្ញុំបារម្ភគឺខ្លាចតែពុលឡានទេ ពីព្រោះខ្ញុំមិនសូវចេះជិះឡាន។ បើការហ្វឹកហាត់របស់ខ្ញុំដូចនៅភ្នំពេញរាល់ថ្ងៃនេះ ខ្ញុំមិនសូវព្រួយនោះទេ។ ខ្ញុំប្រហែលជាត្រូវទៅថ្ងៃសុក្រមុន ព្រោះខ្លាចពុលឡាន ដូចនេះខ្ញុំអាចសម្រាកបាន២ថ្ងៃ។ 


Shop Fairtex in Cambodia – The best prices on Fairtex in the world

http://www.FairtexKunKhmer.com



4. មានអ្នកគាំទ្របងជាច្រើនអ្នកដែលកំពុងតែរំភើបនិងរងចាំការប្រគួតរបស់បងនៅថ្ងៃអាទិត្យនេះ ហើយពួកគាត់ជឿថាបងនឹងយកឈ្នះដៃគូរប្រគួតរបស់បង។ តើបងមានអ្វីចង់និយាយទៅកាន់អ្នកគាំទ្ររបស់បងដែរឬទេ?

ការប្រគួតរបស់ខ្ញុំគឺខ្ញុំទុកចិត្ត ប៉ុន្តែខ្ញុំខ្លាចតែម្យ៉ាងទេគឺរឿងភ្លាត់។ ប្រសិនបើមានការភ្លាត់នៅក្នុងការប្រគួត សូមបងប្អូនកុំខឹងនិងអាក់អន់ចិត្តធ្វើអ្វីពីព្រោះការប្រគួតតែតែមើលមិនឃើញទេ។ ប៉ុន្តែបើនិយាយពីការរំពឹងទុករបស់ខ្ញុំវិញ គឺខ្ញុំសង្ឃឹមខ្ពស់ទោះបីជាដៃគូរបស់ខ្ញុំខ្លាំងប៉ុណ្ណាក៏ដោយ។ 

5. ជាចុងក្រោយ តើបងមានអនុសាសន៏អ្វីខ្លះសម្រាប់ប្អូនៗជំនាន់ក្រោយដែលចង់ក្លាយជាអ្នកប្រគួតដ៏អស្ចារ្យដូចបង?

មានតែឲ្យគាត់ខំហ្វឹកហាត់ឲ្យខ្លាំង កុំយកពេលវេលាដើរលេងឥតប្រយោជន៏ធ្វើអ្វី។ ប្រសិនបើយើងស្តាយពេលវេលាហ្វឹកហាត់ យើងនឹងក្លាយខ្លួនជាអ្នកខ្លាំងបាន។

 

Interview made by Ravy Khieng

Leave a Reply