គ្រូ​បង្វឹក​ ហ៊ុន ច័ន្ទរាជ្យ​ ​​ដាក់​គោល​ការណ៍​បណ្ដុះ​​កីឡាករ​វ័យ​ក្មេង​ជំនាន់​ក្រោយ​ៗ

លោក​ ហ៊ុន ច័ន្ទរាជ្យ ​​​​គ្រូ​បង្វឹក​​​​ក្លិប​ Cambodian Top Team ​ បាន​ដាក់​គោល​ការណ៍​ទទួល​កីឡាករ​វ័យ​ក្មេង​ជំនាន់​ក្រោយ​ដើម្បី​ស្នង​តំណែង​គុន​ខ្មែរ ​ឬ ​គុន​ចម្រុះ​ក្នុង​គោល​ដៅ​​​ទៅ​ប្រកួត​លើក​ឆាក​អន្តរជាតិ​ឲ្យ​កាន់​តែ​មាន​លទ្ធផល​ល្អ​ប្រសើរ។

​​ម្ចាស់​ក្លិប​ Cambodian Top Team ​បាន​​​ថ្លែង​ថា៖«​បាទ​​បង​… យើង​ហាត់​សុខភាព​ផង​ ប៉ុន្តែ មិន​ភ្លេច​​ចំពោះ​​កូន​សិស្ស​អាជីព​​នោះ​ទេ។ ​កូន​សិស្ស​អាជីព​ខ្ញុំ​​ទទួល​ហាក់​​រើស​បន្តិច​​ មិន​មែន​ចេះ​តែ​យក​ៗ​​ទេ។​ បច្ចុប្បន្ន​ ​ខ្ញុំ​មាន​កីឡាករ​វ័យ​ក្មេង​ ៣ ​នាក់​ដែល​​មើល​ទៅ​មាន​​ទេព​កោសល្យ​​ល្អ។ ​ឥឡូវ​នេះ​​មាន​កូន​សិស្ស​ក្មេង​​ មត្ស្យ ច័ន្ទរាជ្យ​ ​ទើប​អាយុ​ ១០​ ឆ្នាំ​ ប៉ុន្តែ​​ឡើង​ប្រកួត​បាន​ចំនួន ៤ ដង​ ឈ្នះ ២ ​និង ចាញ់​ ២​ដង។ ​គេ​មាន​វ៉ៃ​មាន​ក្បាច់​​ល្អ​ និង ទេព​កោសល្យ​ល្អ»។

ការ​ដាក់​គោល​ដៅ​​រើស​កីឡាករ​ក្មេង​ៗ​នេះ ​​ដើម្បី​បន្ថែម​ពី​​លើ​កូន​សិស្ស​ដែល​មាន​ស្រាប់​ ដូច​​ជា​ រិន សារ័ត្ន​, អរុណា ច័ន្ទរាជ្យ, ឡុង ឡា, ​ស៊ឹម ប៊ុនស្រ៊ន់, មាស ម៉ើ, និង ​ចាន់ សំអាត ជា​ដើម។ ​​គ្រូ​បង្វឹក​ដដែល​​​​សង្កត់​ធ្ងន់​ថា ៖«​ក្មេង​ៗ​ខ្លះ​ គេ​ចង់​ហាត់​​ណាស់​​ហើយ​អាណាព្យាបាល​​ក៏​ចង់​​ឲ្យ​ហ្វឹកហាត់​ដែរ​ ប៉ុន្តែ​ ​​​ពួក​គេ​ធ្វើតេស្ត​ធ្លាក់​ ដូច្នេះ​ខ្ញុំ​​សម្រេច​អត់​យក​​មក​ហាត់​ទេ។ ​មិន​ថា​ឥឡូវ​ ឬ ឆ្នាំ​ថ្មី​ ខ្ញុំ​នៅ​បន្ត​រើស​​​កុមារ​​តូចៗ​​​មក​ហ្វឹកហាត់​ទៀត​នៅ​ក្លិប​របស់​​ខ្ញុំ​ជា​បន្ត​​បន្ទាប់​​បើ​សិន​មាន​ដុង»។

​ជា​មួយ​គ្នា​នោះ​ កីឡាករ​វ័យ​ក្មេង​ មត្ស្យ ច័ន្ទរាជ្យ​ ​​មាន​ត្រឹម​​វ័យ ​១០ ​ឆ្នាំ​មក​ពី​ស្រុក​សំរោង​ទង​​ខេត្ត​កំពង់​ស្ពឺ​បាន​​​​បង្ហើប​ថា៖«​ឳ​ពុក​ម្ដាយ​​របស់​ខ្ញុំ​ស្រលាញ់​ប្រដាល់​ គាត់​ជំរុញ​ខ្ញុំ​ហ្វឹកហាត់។ ​ខ្ញុំ​​ចង់​ល្បី​ដូច​ សុខ ធី ​ព្រោះ​​គាត់​​ខ្លាំង ​ហើយ​ ខ្ញុំ​ចង់​ចេញ​ទៅ​ប្រកួត​នៅ​​ក្រៅ​ប្រទេស​​ដូច​គាត់​ដែរ។ ​ខ្ញុំ​មក​ហាត់​នៅ​​​ក្លិប​​ប្រហែល​​ ១ ​ឆ្នាំ​មក​ហើយ។ ខ្ញុំ​ចង់​ឡើង​ប្រកួត​ ហើយ​សប្បាយ​ចិត្ត»។

ក្រៅ​ពី​បង្ហាត់​កីឡាករ​​អាជីព Cambodian Top Team ​ក៏​កំពុង​​បង្ហាត់​​​កូន​សិស្ស​​​ដែល​មក​ហាត់​សុខភាព​ជាង​ ៣០​ នាក់​ផង​ដែរ​​ជា​រៀងរាល់​ថ្ងៃ​នា​ពេល​ល្ងាច​ដល់​ម៉ោង​ ៨ ​យប់​​បន្ទាប់​កូន​សិស្ស​អាជីព​ហ្វឹកហាត់​​ចាប់​ពី​​ម៉ោង​ ​៤ ​រសៀល​ដល់​ម៉ោង​ ៦ ​ល្ងាច។ ​​​​ថ្មី​ៗ​នេះ​ លោក ហ៊ុន ​ច័ន្ទរាជ្យ ​មិន​ត្រឹម​តែ​រវល់​​ច្រើន​ក្នុង​ការ​បង្ហាត់​កូន​សិស្ស​ទេ​ ​ប៉ុន្តែ​​​ថែម​ទាំង​មមាញឹក​​ក្នុង​តួនាទី​ Promoter ​​នាំ​​កីឡាករ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ ដូច​ជា​ថៃ ​​, ​មីយ៉ាន់ម៉ា​ និង ​កម្មវិធី​ ONE Championship ជា​ដើម។



Shop Fairtex Kun Khmer – The best prices on Fairtex in the world

http://www.FairtexKunKhmer.com



​ក្លិប​ Cambodian Top Team ត្រូវ​បាន​បង្កើត​ឡើងយ​ដោយ​លោក ហ៊ុន ច័ន្ទរាជ្យ ​នៅ​ឆ្នាំ ២០១៣ ​ដែល​មាន​អាសយដ្ឋាន​បច្ចុប្បន្ន​​នៅ​​​ផ្ទះ​លេខ​ #2s ផ្លូវ​លេខ ៤៦៨ សង្កាត់ទួលទំពូង១ ខណ្ឌ ចំការ​មន​រាជ​ធានីភ្នំពេញ ដោយ​ទំហំទទឹង ១៤ ម៉ែត្រ និង បណ្ដោយ ៣៥ ម៉ែត្រ។ បើ​មាន​កូន​សិស្ស​ចង់​ហ្វឹកហាត់​អាជីព​ ឬ ហាត់​ដើម្បី​សុខភាព​មាំមួន ឬ ចង់​ចេះ​ក្បាច់​គុន​ ​សូម​ទាក់​ទង​តាម​រយៈ​លេខ​ទូរសព្ទ​ពីរ​ខ្សែ​ ​មាន​​ភាសាខ្មែរ ​012 282 282 និង​ និយាយ​ជាភា​សា​អង់គ្លេស​តាមរយៈ​លេខ​ 089 333 705។

កម្មវិធី​​បន្ទាប់​ សូម​កុំ​ភ្លេច​ទស្សនា​ កម្មវិធី​​ប្រកួត​បន្ទាប់​នៅ​ ONE: DAWN OF VALOR ​នៅ​ថ្ងៃ​ទី​ ២៥​ ​តុលា​ខាង​​មុខ​ពី​ប្រទេស​ ឥណ្ឌូណេស៊ី​ ​ចាប់​ពី​ ៧​ល្ងាច​តទៅ​ (ម៉ោង​កម្ពុជា) ​តាម​រយៈ ​https://www.facebook.com/ONEChampionship/ , ONE Super App ​,​ YouTube: https://www.youtube.com/user/OneFCMMA និង ផ្សាយ​បន្ត​ផ្ទាល់​ដោយ​​ CBS។



Shop Fairtex Kun Khmer – The best prices on Fairtex in the world

http://www.FairtexKunKhmer.com



អត្ថបទ៖ ស៊ីធី

Leave a Reply