មាស ម៉ើ ​សម្រេច​បាន​​បំណង​ប្រាថ្នា​ទៅ​ប្រកួត​ស៊ីហ្គេម​​​លើក​ដំបូង​ក្នុង​​ជីវិត​​​​​តំណាង​ឲ្យ​​កម្ពុជា​

អ្នក​​លេង​គុន​​ចម្រុះ​មាន​ពិសោធន៍​​​៣​លើក​​នៅ​សង្វៀន​អន្តរជាតិ​ ONE Championship ​មាស ​ម៉ើ​ ​​​​​​បាន​សម្រេច​បំណង​ប្រាថ្នា​ធំ​បំផុត​ក្នុង​ជីវិត​ដើម្បី​​ទៅ​ប្រកួត​ស៊ីហ្គេម​តំណាង​ឲ្យ​​កម្ពុជា​នា​ចុង​ឆ្នាំ​នេះ​ក្នុង​វិញ្ញាសា​យូដូ។ ​បំណង​ប្រាថ្នា​របស់​ មាស ម៉ើ​ បាន​កើត​ឡើង​​​ជា​យូរ​មក​ហើយ​ បន្ទាប់​ពី​​ឃើញ​ សែន រ៉ាឌី ​ឈ្នះ​មេដាយ​ប្រាក់​និង ​​​​​​ប៉ាល់ ឆរស្ម៊ី ​​ឈ្នះ​មេដាយ​​មាស​កាល​ស៊ីហ្គេម​ ឆ្នាំ​ ២០១១​ ​​ក្នុង​វិញ្ញាសា​​វ៉ូវីណាម។​ ​ដ្បិត​​​ទៅ​ប្រកួត​ក្នុង​វិញ្ញាសា​​ខុស​គ្នា​​ ប៉ុន្តែ​វា​ជា​ការ​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​ដូច​គ្នា​នៅ​ព្រឹត្តិការណ៍​​​តំបន់​អាស៊ាន ឬ ឆាក​អន្តរជាតិ។
https://www.onefc.com/videos/meas-meul-vs-edward-kelly-4/

កីឡាករ​យូដូ​ជម្រើស​ជាតិ​​បាន​​​​​​ថ្លែង​ថា​៖«​ខ្ញុំ​ឃើញ​ សែន រ៉ាឌី ​​និង​ ប៉ាល់ ឆរស្ម៊ី ​ឈ្នះ​មេដាយ​ ខ្ញុំ​ក៏​​កើត​កូន​ចិត្ត​ថា​ដាច់​ខាត​ត្រូវ​តែ​​​​ទៅ​ប្រកួត​​តំណាង​ជាតិ​នៅ​​ស៊ីហ្គេម​ ក្នុង​ជីវិត​របស់​ខ្ញុំ​បាន​ម្ដង។ ​ដូច្នេះ​​ខ្ញុំ​​​ខំ​​ទុក​ឡាន​ចោល​លែង​រត់​មួយ​រយៈ​ និង ​នៅ​ឆ្ងាយ​ពី​​ប្រពន្ធ​កូន​ដើម្បី​​ហ្វឹកហាត់​ត្រៀម​ស៊ីហ្គេម​ ដែល​ចាប់​ផ្ដើម​​ចុង​ខែ​​ឆ្នាំ​នេះ»។

​​​កីឡាករ​​មក​ពី​ស្រុក​បារាយណ៍​គូស​បញ្ជាក់​ថា​ ៖«ខ្ញុំ​ធ្លាប់​ចូល​​រួម​ប្រកួត​​លំដាប់​​អន្តរជាតិ​​ជា​ច្រើន​​ ​ប៉ុន្តែ​ ​ខ្ញុំ​អត់​ដែល​បាន​ទៅ​ស៊ីហ្គេម​ទេ។ ​​ខ្ញុំ​​បាន​ស្នើ​ទៅ​ថ្នាក់​លើ​ធ្វើ​តេស្ត​ខ្ញុំ​ជា​មុន​សិន។ បើ​​ខ្ញុំ​វ៉ៃ​ចាញ់​កីឡាករ​ក្នុង​ស្រុក​ ខ្ញុំ​មិន​ទៅ​ចូល​រួម​ទេ។ ​ខ្ញុំ​វ៉ៃ​ឈ្នះ​កីឡាករ​​ជម្រើស​ជាតិ​ខ្មែរ​រហូត ៥​ នាក់​ ទើប​ខ្ញុំ​ជាប់​ឈ្មោះ​ពេល​នេះ។ ​​ចំណែក​ ​កីឡាករ​ម្នាក់​ទៀត​មក​ពី​បារាំង​ដែល​​ត្រូវ​ធ្វើ​តេស្ត​ជា​មួយ​ខ្ញុំ​​ចុង​​ខែ​ តុលា​ នេះ ​ធ្លាក់​ហើយ។ ​ខ្ញុំ​ត្រូវ​តេស្ត​វ៉ៃ​ជា​មួយ​គាត់​ថ្ងៃ​ទី​ ៣១ តុលា ប៉ុន្តែ​​ គាត់​វ៉ៃ​ជម្រុះ​​ធ្លាក់​មុន​មក​ជួប​ខ្ញុំ។ ​ដូច្នេះ​ខ្ញុំ​តំណាង​ឲ្យ​កម្ពុជា​ក្នុង​ទម្ងន់​ ៦៦​ គីឡូក្រាម​នៃ​ការ​ប្រកួត​យូដូ។ ​ក្រៅ​ពី​នោះ​មាន​គីឡូ​ផ្សេង​គ្នា​ ៣ នាក់​ផ្សេង​ទៀត មាន​ស្រី២ នាក់ និង​ ប្រុស​២ ​ទៅ​ប្រកួត​តំណាង​ខ្មែរ»។

​​ម្ចាស់​ខ្សែ​ក្រវាត់​​​ Khmer Warrior Challenge ​​វគ្គ​​២​​​​​រូប​នេះ​បាន​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​តាំង​ពី​ខែ ​ឧសភា​មក​ដែល​​​ខំ​​ហ្វឹកហាត់​​ និង ​សម្រក​គីឡូ​តាំង​ពី​ជាង​ ៨០ គីឡូក្រាម មក​នៅ​ថេរ​ត្រឹម​ ៦៦​ គីឡូក្រាម។ ​បច្ចុប្បន្ន​រូប​ មាស​ ម៉ើ​ ​បោះ​ជុំរុំ​ហ្វឹកហាត់​​ក្នុង​ក្រុម​យូដូ​ជម្រើស​ជាតិ​ មុន​ចេញ​ទៅ​ស៊ីហ្គេម​ ដែល​ចាប់​ផ្ដើម​ពី​​ថ្ងៃ​ទី​ ៣០ ​វិច្ឆិកា​ ដល់​​ថ្ងៃ​ទី ១១ ខែ ធ្នូ​ ​២០១៩ ​នៅ​ប្រទេស​ហ្វីលីពីន។



Shop Fairtex Kun Khmer – The best prices on Fairtex in the world

http://www.FairtexKunKhmer.com



កីឡាករ​វ័យ​ ២៩ ឆ្នាំ​​រូប​នេះ​​សង្កត់​ធ្ងន់​ថា ៖«​គោល​ដៅ​របស់​ខ្ញុំ​ ចង់​បាន​លទ្ធផល​​ល្អ​នៅ​ស៊ីហ្គេម​ ខ្ញុំ​ដាក់​កំហិត​ខ្លួន​​ឯង។ ខ្ញុំ​ប្រឹង​ឲ្យ​អស់​សមត្ថភាព។ ​ខ្ញុំ​ដាក់​គោល​ដៅ​ប្រកួត​ជម្រុះ​រហូត​ដល់​ជាប់​ជម្រើស​ជាតិ។ វា​ជា​កិត្តិយស​របស់​ខ្ញុំ»។

ក្រៅ​ពី​​​ការ​តាំង​ចិត្ត​បាន​សម្រេច​​ ​កីឡាករ​មក​ពី​កំពង់​ធំ​​ក៏​ចង់​ឡើង​ប្រកួត​នៅ​សង្វៀន​នានា​ឡើង​វិញ​ដែរ ​ជា​ពិសេស​​នៅ​សង្វៀន​ ONE Championship ​ដែរ​រូប​គេ​ធ្វើ​មិន​បាន​ល្អ​កាល​គ្រា​មុន។ ​មាស​ ម៉ើ មិន​ដែល​ចាញ់​ការ​ប្រកួត​គុន​ចម្រុះ​ក្នុង​ស្រុក​ និង នៅ​ប្រទេស​ថៃ ​លើក​លែង​តែ​​ ONE Championship ប៉ុណ្ណោះ។

https://www.onefc.com/videos/anthony-engelen-stops-meas-meul-in-39-seconds/

​គួរ​​រំលឹក​ថា​ មាស ម៉ើ​ ​ជា​​ម្ចាស់​ខ្សែ​ក្រវាត់​ពី​ព្រឹត្តិការណ៍​ប្រកួត​​ដាក់​ទ្រុង​​នៅ​កម្ពុជា​ ឬ ខ្សែ​ក្រវាត់ Khmer Warriors Challenges វគ្គ​ ២ ​ពេល​ ស៊ីធីអិន និង MyTV រៀប​ចំ។ ​មាស ម៉ើ​ ​ឡើង​ប្រកួត​​លើ​​សង្វៀន​គុន​​ចម្រុះ​​ទាំង​ក្នុង​ស្រុក​ និង ​ឆាក​អន្តរជាតិ​ចំនួន​ ៨ ​ដង​​ក្នុង​នោះ​ឈ្នះ​ ៥ ​ដង​ និង​ ចាញ់​ ៣ ដង។

​នៅ​ពេល​​ឃ្លាត​ឆ្ងាយ​ពី​សង្វៀន​តាំង​ពី​​ចុង​​ឆ្នាំ​ ២០១៨​ ក្រោយ​រង​បរាជ័យ​នៅ​សង្វៀន​ ONE ដោយ​​​សារ​ជាប់​​រវល់​រត់​ឡាន​ទួរីស ​១២ កៅ​អី​​ពី​ភ្នំពេញ​​-កំពង់​ធំ ​​ដើម្បី​ជីវភាព​គ្រួសារ។

កុំ​ភ្លេច​ទស្សនា​ កម្មវិធី​​ប្រកួត​បន្ទាប់​នៅ​ ONE: DAWN OF VALOR ​នៅ​ថ្ងៃ​ទី​ ២៥​ ​តុលា​ខាង​​មុខ​ពី​ប្រទេស​ ឥណ្ឌូណេស៊ី​ ​ចាប់​ពី​ ៧​ល្ងាច​តទៅ​ (ម៉ោង​កម្ពុជា) ​តាម​រយៈ https://www.facebook.com/ONEChampionship/ , ONE Super App ​,YouTube: https://www.youtube.com/user/OneFCMMA និង ផ្សាយ​បន្ត​ផ្ទាល់​ដោយ​​ CBS



Shop Fairtex Kun Khmer – The best prices on Fairtex in the world

http://www.FairtexKunKhmer.com



អត្ថបទ៖ ស៊ីធី

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s