មិត្តភ័ក្ដិ​ ចាន់ រតនា​ ​Phoe Thaw ជួប​ជើង​ខ្លាំង​កូរ៉េខាងត្បូង​ Yoon Chang Min នៅ​សង្វៀន​ ONE: CENTURY

អ្នក​លេង​គុន​ចម្រុះ​​មីយ៉ាន់ម៉ា​ ​ Phoe  Thaw ឬ​ ​រហស្ស​នាម​ថា​ « Bushido »​​ ដែល​ជា​មិត្តភ័ក្ដិ​ស្និទ្ធស្នាល​​នឹង​ចាន់ រតនា​ ត្រូវ​តតាំង​​នឹង​​ជើង​ខ្លាំង​គុន​ចម្រុះ​​​កូរ៉េខាងត្បូង​ Yoon Chang Min ​​ឬ ​​​​គេ​ស្គាល់​ថា​ «The Big Heart» នៅ​​សង្វៀន​​ ONE: CENTURY PART I។ តារា​​ក្បាច់​គុន​លេច​ធ្លោ​​​បាន​ចាក​ចេញ​ពី​ស្រុក​កំណើត​និង​គ្រួ​សាររួម​ទាំង​ក្លិប Team PT ​​ដើម្បី​​​ត្រៀម​លក្ខណៈ​រួច​រាល់​​ក្នុង​ការ​ប្រកួត​​គុន​ចម្រុះ​​​លើ​ប្រភេទ​ទម្ងន់​ Featherweight ​​ដែល​ជា​​ព្រឹត្តិការណ៍​ធំ​​បំផុត​​​​របស់​ខ្លួន។ «Bushido» ​បាន​​​ត្រៀម​រួច​ជា​ស្រេច​ដើម្បី​​យក​ជ័យជម្នះ​នៅ​​​រេញ​ Ryogoku Kokugikan ​នា​ថ្ងៃ​អាទិត្យ​ទី​ ១៣​ ​តុលា​ ​​ខាង​​មុខ​នា​ក្រុង​តូក្យូ​ប្រទេស​ជប៉ុន។

https://youtu.be/jMjZegxUMH4

កីឡាករ​មក​ពី​ក្រុង​ យ៉ុំាងហ្គោន​​ ​បាន​ហ្វឹកហាត់​បង្កើន​ជំនាញ​​ចាប់​ ជា​មួយ​កីឡាករ​ជប៉ុន​ Shunichi Shimizu ​និង​មិត្ត​រួម​ក្រុម​ផ្នែក​​គុន​ចម្រុះ​​ជា​ច្រើន​ទៀត​​ក្នុង​គោល​ដៅ​ឈាន​ដល់​ចំណុច​ល្អ​បំផុត។​

«​ពួក​គេ​​ស្វាគមន៍​ខ្ញុំ​ដោយ​ភាព​រីករាយ​អស់​ពី​បេះ​ដូង។ ពួក​គេ​ផ្ដល់​​ឲ្យ​ខ្ញុំ​​នូវ​អាទិភាព​​ចំពោះ​ម៉ោង​​ហ្វឹកហាត់ និង ជួយ​ខ្ញុំ​​ឲ្យ​​រីក​ចម្រើន​ដែល​ជា​តម្រូវ​ការ​សម្រាប់​ការ​ប្រកួត​នេះ» ។​ Phoe Thaw បង្ហើប​​​បែប​នេះ។​

កីឡាករ​វ័យ​ ៣៤ ឆ្នាំ​រូប​នេះ​ក៏​បាន​​ចំណាយ​ពេល​​វេលា​​ខ្លះ​ដើម្បី​ហ្វឹកហាត់​នៅ​ក្លិប​ប្រដាល់​ Tiger Muay Thai នៅ​ Phuket ប្រទេស​ថៃ​ផង​ដែរ​​ ប៉ុន្តែ​​ អ្វី​ដែល​ផ្ដោត​សំខាន់​ខ្លាំង​គឺ​​តិកនិក​​បោក​​-ចាប់ ជា​មួយ​​​​កីឡាករ​ចំបាប់​ និង​ ​ជើង​ខ្លាំង​​យូដូ​នៅ​ប្រទេស​ជប៉ុន។ ​ជា​មួយ​គ្នា​នោះ «Bushido»​ ក៏​មាន​ជំនាញ​ខាង​​​កណ្ដាប់​ដៃ​និង​ជើង​​ដែល​ក្នុង​នោះ​​​គេ​មាន​កំណត់​ត្រា​រហូត​ដល់​ ៨៨%​ ​វាយ​ដៃ​គូ​​ឲ្យ​សន្លប់​នៅ​សង្វៀន​ The Home Of Martial Arts ​ដោយ​ប្រើ​ជំនាញ​​​ក្បាច់​ ឡេតវេ​ ​​និង​ការ៉ាតេដូ ​ហើយ​ការ​​បញ្ចប់​គូ​ប្រកួត​​ គឺ​ជា​ការ​ចង​ចាំ​មិន​អាច​បំភ្លេច​បាន​​នៅ​សង្វៀន​ ONE។​ ​បែប​ណា​ក្ដី​​កីឡាករ​កូរ៉េខាងត្បូង​ Yoon ​ក៏​បង្ហាញ​ខ្លួន​បាន​ល្អ​ដែរ​​ដោយ​វាយ​​ដៃ​គូ​​ឲ្យ​សន្លប់ និង​ ​វាយ​​ឲ្យ​ចុះចាញ់​ក្នុង​ការ​ប្រកួត​​២​​លើក​ដំបូង​នៅ​​សង្វៀន ONE។ ​ដូច្នេះ «Bushido» ​ត្រូវ​តែ​​ផ្ដោត​អារម្មណ៍​​ឲ្យ​ខ្លាំង​ក្លា​ និង ​ត្រូវ​ប្រយ័ត្ន​​គ្រប់​កាលៈទេសៈ។

Phoe Thaw ​រៀប​រាប់​ថា ៖«​គេ​ [Yoon] ​ពូកែ​ខាង​​ចំបាប់ និង​ ​​ប្រដាល់​សកល។ ហើយ​​ខ្ញុំ​ត្រូវ​បាន​គេ​ដឹង​ថា​ជា​អ្នក​​ពូកែ​ខាង​​​​​​ប្រយុទ្ធ​ជំហរ​ឈរ។ ដូច្នេះ​​ គេ​ច្បាស់​ជា​រៀប​ចំ​ផែន​ការ​ប្រកួត​ជា​មួយ​ខ្ញុំ​នៅ​​ជំហរ​ដេក​មិន​ខាន។ ​ខ្ញុំ​​ត្រូវ​តែ​តតាំង​ និង​ តេស្ត​សមត្ថភាព​ចំពោះ​ចំណុច​ខ្សោយ​របស់​ខ្ញុំ។ ​​ខ្ញុំ​​នឹង​បំពេញ​ចំណុច​ខ្សោយ​ទាំង​នេះ។ ខ្ញុំ​មិន​អាច​ចាញ់​ងាយ​ៗ​ដោយ​​ក្បាច់​ចំបាប់​នោះ​ទេ។ ​ការ​រៀប​ចំ​​ផែន​​ការ​​ហ្វឹកហាត់​​របស់​ខ្ញុំ​ គឺ​ ​ហាត់​ជា​មួយ​នឹង​​ក្បាច់​ដេក ​និង ​​ហាត់​ជា​មួយ​​​​កីឡាករ​ចំបាប់។ ​ដូច្នេះ​វា​​ជា​បទ​ពិសោធន៍​ដ៏​មាន​ប្រយោជន៍​សម្រាប់​ខ្ញុំ​ពេល​ខ្ញុំ​ប្រកួត»។

យ៉ាង​ណា​ក្ដី​កីឡាករ​មក​ពី​​​យុំាងហ្គោន​​សង្កត់​ធ្ងន់​ថា ៖«​វា​ជា​រឿង​ពិបាក​សម្រាប់​ខ្ញុំ​​ដើម្បី​ម៉ិក​ ឬ​ទាយ​ទុក​មុន។​ ខ្ញុំ​​​​ត្រូវ​​ប្រយុទ្ធ​​ផង​និង​​ស្ទាបស្ទង់​​ ហើយ​មើល​ស្ថានភាព​ជាក់​ស្ដែង។ អ្វី​ជា​គុណ​វិបត្តិ​របស់​ខ្ញុំ​គឺ កម្លាំង​​កាល​ប្រកួត​ពី​មុន។ ​​ខ្ញុំ​ត្រូវ​កែ​តម្រូវ​ចំណុច​នេះ​​ដើម្បី​ឈាន​ដល់​ចំណុច​កំពូល»។

https://youtu.be/SLA_FXcoUX4



Shop Fairtex Kun Khmer – The best prices on Fairtex in the world

http://www.FairtexKunKhmer.com



Phoe Thaw ​មាន​​​មហិច្ឆតា​​​​​ប្រកួត​ឲ្យ​ល្អ​បំផុត​ពេល​ប៉ះ​​គូ​ប្រកួត​ខ្លាំងៗ​​ និង ​​បង្កើត​កំណត់​ត្រា​ដ៏​អស្ចារ្យ​​​លើ​សង្វៀន​ជា​ប្រវត្តិសាស្ត្រ​នៅ​ក្រុង​ តូក្យូ​ដោយ​បន្សល់​ទុក​រាល់​ស្នាម​ញញឹម។ ​ ​ម្ចាស់​ពាន​ ONE Myanmar Featherweight Tournament 2016 Champion ​មាន​ទំនុក​ចិត្ត​ដើម្បី​បង្កើត​​​​​​​កំណត់​ត្រា​ជ័យជម្នះ​នៅ​​ជប៉ុន។

កីឡាករ​​មីយ៉ាន់ម៉ា​​បាន​​គូស​បញ្ជាក់​ថា៖«​ខ្ញុំ​​​មិន​អាច​ចេះ​តែ​រក​នឹក​វ៉ៃ​តាម​ចិត្ត​ចង់​នោះ​ទេ។ ​ ព្រោះ​គេ​អាច​​ចូល​ចាប់​ ​​និង​ ​​ក្បាច់​ប្រយុទ្ធ​ល្អ។ ​ដូច្នេះ​ខ្ញុំ​ត្រូវ​​រក​វិធី​ដើម្បី​តតាំង​​គេ។ ​ខ្ញុំ​នឹង​ប្រើ​ក្បាច់​វាយ​បក​ដើម្បី​ផ្ដួល​រូប​គេ​ឲ្យ​សន្លប់​លឿនៗ។ បើ​មិន​អាច​​​ធ្វើ​តាម​ផែន​ការ​ទេ ​​នោះ​លទ្ធផល​នឹង​បរាជ័យ»។

ONE: CENTURY ​ជា​ការ​ប្រកួត​​​គុន​ចម្រុះ​លំដាប់​ពិភព​លោក​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​​​។​ ​ក្នុង​នោះ​មាន​ការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ ​ជា​ច្រើន​ដូច​ជា​​វគ្គ​ផ្ដាច់​ព្រ័ត្រ​​ World Grand Prix​ Championship ​ក្នុង​​៣ប្រភេទ​ទម្ងន់​ផ្សេង​គ្នា​ ហើយ​​មាន​គូ​ប្រកួត​ជើង​ឯក​ពិភព​លោក​ ប៉ះ​ជើង​ឯក​ពិភព​លោក​​។
កុំ​ភ្លេច​តាម​ដាន​ កម្មវិធី​កក្រើក​​មិន​ធ្លាប់​មាន​គម្រប់​១០០​លើក​នៃ​ការ​រៀប​ចំ​ការ​ប្រកួត​​​​​របស់​ស្ថាប័ន ONE Championship ​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា ONE: CENTURY។ ONE CENTURY  នឹង​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី​ ១៣ តុលា​ ខាង​មុខ​​នឹង​ផ្សាយ​​បន្ត​ផ្ទាល់​​ចាប់​ពី​ម៉ោង​ ៩ យប់​តទៅ (ម៉ោង​កម្ពុជា) តាម​រយៈ ​https://www.facebook.com/ONEChampionship/ , ONE Super App ​និង​ YouTube: https://www.youtube.com/user/OneFCMMA



Shop Fairtex Kun Khmer – The best prices on Fairtex in the world

http://www.FairtexKunKhmer.com



ត្ថបទ៖ ស៊ីធី

Leave a Reply