កែវ រំចង់ ការប្រគួតដែលនឹងមកដល់នៅសង្វៀនឯកភ្នំខាងមុខនេះ៖ “ខ្ញុំបានត្រៀមខ្លួនហើយ!”

ការប្រកួតចុងក្រោយរបស់អ្នកគឺនៅទីក្រុងភ្នំពេញ។ តើអ្នកបានកំពុងតែធ្វើអ្វីដែរចាប់តាំងពីពេលនោះមក?

– ខ្ញុំបានឈ្នះការប្រកួតនៅភ្នំពេញដោយឯកឆ័ន្ទក្នុងការប្រកួតចុងក្រោយរបស់ខ្ញុំ ។ហើយចាប់តាំងពីពេលនោះមក ខ្ញុំបាននិងកំពុងតែប្រមូល និងរៀបចំឯកសារនានាទៅដាក់ទៅសហព័ន្ធ និងដាក់ទៅបារាំងសម្រាប់ការប្រកួតនៅទីនោះ។ ក្នុងពេលជាមួយគ្នានេះដែរ ជីដូនរបស់ខ្ញុំបានទទួលមរណភាពកាលពី២-៣ថ្ងៃមុនហើយខ្ញុំពិតជាមមាញឹកនឹងពិធីបុណ្យសពរបស់គាត់ខ្លាំងណាស់។

តើអ្នកមានអារម្មណ៍ និងការព្រួយបារម្ភយ៉ាងណាដែរ?

– ខ្ញុំមានរម្មណ៏សប្បាយធម្មតា ប៉ុន្តែទំងន់របស់ខ្ញុំធ្វើអោយខ្ញុំព្រួយបារម្ភបន្តិច។ ខ្ញុំត្រូវសម្រកទម្ងន់ចំនួន៥ គីឡូក្រាមដើម្បីផ្គូរផ្គងជាមួយការប្រកួតបន្ទាប់របស់ខ្ញុំ។ ប៉ុន្តែវាមិនមែនជាបញ្ហាធំនោះទេ ព្រោះខ្ញុំដឹងពីរបៀបបញ្ចុះទម្ងន់។ តាមពិតទៅ ខ្ញុំញុំាអាហារដូចជនបរទេសអីចឹង គឺថាមិនហូបបាយទេព្រោះបាយធ្វើឲ្យយើងធាត់បាន មានហូបតែសាច់ និងបន្លែតែប៉ុណ្ណោះ។ ខ្ញុំក៏បានរត់ជាទៀតទាត់រាល់ថ្ងៃដែរ ដោយរត់ពេលព្រឹកផង និងពេលល្ងាចផង។



Shop Fairtex Kun Khmer – The best Fairtex prices in the world!

http://www.FairtexKunKhmer.com



អ្នកនឹងប្រកួតជាមួយដៃគូមកពីម៉ុងហ្គោលីនៅថ្ងៃទី ១៣ ខែតុលានៅខេត្តបាត់ដំបង​​តើអ្នកនឹងត្រៀមខ្លួនសម្រាប់ការប្រកួតនេះយ៉ាងដូចម្តេចដែរ?

– ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ។ វាមិនមែនជាសំណួរដែត្រូវសួរថាតើខ្ញុំនឹងត្រៀមខ្លួនបែបណាទេ ពីព្រោះតាមពិតខ្ញុំបាននិងកំពុងត្រៀមខ្លួនសម្រាប់ការប្រកួតនេះតាំងពីដើមមកម្ល៉េះ។ ខ្ញុំបានមើលវីដេអូនៃការប្រកួតជាច្រើនរបស់គាត់ មើលពីបច្ចេកទេសនៃការប្រកួតរបស់គាត់ និងក៏ដូចជារបៀបវាយរបស់គាត់ដែរ។ ខ្ញុំសង្ឃឹមថាខ្ញុំនឹងឈ្នះ ៧០ ភាគរយក្នុងការប្រកួតជាមួយគាត់នៅលើសង្វៀន។

កីឡាករ រឿង សោភ័ណ្ឌ គឺជាមិត្តភ័ក្ករបស់អ្នក ហើយគេក៏ប្រកួតក្នុងព្រឹត្តិការណ៍តែមួយជាមួយអ្នកផងដែរ ។តើអ្នកអាចប្រាប់យើងបន្តិចបានទេអំពីទំនាក់ទំនងរបស់អ្នកជាមួយគាត់  ថាតើបងស្គាល់គាត់យូរប៉ុណ្ណាដែរហើយ? តើអ្វីដែលធ្វើឱ្យគាត់ក្លាយជាអ្នកប្រយុទ្ធដ៏អស្ចារ្យ ឬក៏ជាមនុស្សល្អម្នាក់?

– សោភ័ណ្ឌមិនមែនគ្រាន់តែជាមិត្តភក្តិរបស់ខ្ញុំទេ តែតាមពិតទៅគាត់ត្រូវជាប្អូនធម៌របស់ខ្ញុំ។ ខ្ញុំបានស្គាល់គាត់រយៈពេលប្រហែលជាង ៦-៧ ឆ្នាំហើយ។ គាត់ជាអ្នកប្រយុទ្ធដ៏ល្អម្នាក់ដែលមានភាពទាក់ទាញខ្លាំង។ កណ្តាប់ដៃនីមួយៗរបស់គាតធ្ងន់ ហើយនិងការចាប់ឃ្លេ ប៉ុន្តែខ្ញុំក៏តែងតែប្រាប់គាត់ជារឿយៗឱ្យគាត់ហ្វឹកហាត់បន្ថែមទៀតឲ្យបានកាន់តែខ្លាំង។

តើអ្នកគិតថាការប្រកួតរវាង រឿង សោភ័ណ្ឌ និងអ៊ីឃ្យូស៊ាំងនឹងបញ្ចប់ដោយសន្លប់ ឬអ្នកណាមួយនឹងឈ្នះដោយពិន្ទុ ?

– ខ្ញុំមិនហ៊ាននិយាយអ្វីទេពីបញ្ហានេះ ហើយខ្ញុំក៏មិនចង់ធ្វើការអត្ថាធិប្បាយដែរ។ អ៊ីឃ្យូស៊ាំង គឺជាអ្នកប្រយុទ្ធដ៏ល្អម្នាក់ដែលមានសមត្ថភាពខ្ពស់ក្នុងការវាយកាត់ ខ្ញុំបានប្រាប់សោភ័ណ្ឌថាកុំឲ្យភ័យ ឬខ្លាចគាត់។ ‘’ កុំឲ្យគាត់គ្រប់គ្រងស្ថានការណ៍បាន ព្រោះគាត់នឹងធ្វើភ្យុះធ្វើភ្លៀងតាមតែចិត្តរបស់គាត់។ ត្រូវបញ្ចេញស្នៀតឲ្យបានរហ័សនិងឱ្យលឿនតាមដែលអាចធ្វើបាន ហើយសំខាន់ជាងនេះទៀតសូមហ្វឹកហាត់ខ្លួនអ្នកឱ្យអស់ពីសមត្ថភាព។‘’ 

Interview made by Ravy Khieng

Leave a Reply