អ្នកលេងគុនចម្រុះ ខុន ស៊ីចាន់ ដែលប្រកួតតំណាងឲ្យក្លិបប Phnom Penh MMA ប្ដូរមកហ្វឹកហាត់ជាមួយលោក Fernando Salvador គ្រូបង្វឹកកម្រិតខ្សែក្រវាត់ខ្មៅ៣ ដាន់ជីជិតស៊ូក្នុងដំណើរត្រៀមការប្រកួតនៅសង្វៀន ONE: MASTERS OF FATE នៅក្រុងម៉ានីលប្រទេសហ្វីលីពីននាថ្ងៃ ៨ ខែ វិច្ឆិកា ខាងមុខ។ ខុន ស៊ីចាន់ ប្រឈមនឹងកីឡាករឥណ្ឌា Roshan Mainam ដែលកំពុងហ្វឹកហាត់នៅ ក្លិប Evolve MMA ប្រទេសសិង្ហបុរី។
ក្នុងការត្រៀមហ្វឹកហាត់នៅក្លិប Prodal ជិតមួយសប្ដាហ៍មកនេះគ្រូបង្វឹក Fernando បានថ្លែងអំពីចំណុចសំខាន់ខ្លះៗថា ៖«ខុន ស៊ីចាន់ មានភាពរីកចម្រើនខ្លាំងទាំងផ្នែកកម្លាំង និង បច្ចេកទេស។ គេមិនដូចមុនទេ គេអាចគេចផុតពីការប៉ុនប៉ងឃ្លេក ឃ្លេពីមុខ ពីក្រោយ និង ក្បាច់គាបដៃជាដើម។ យើងនៅបន្តធ្វើការបន្ថែមទៀតឲ្យកាន់តែល្អប្រសើរ។ យើងដឹងថាគូប្រកួតរបស់យើង ពូកែណាស់ខាងចំបាប់ ដូច្នេះយើងត្រូវត្រៀមឲ្យបានគ្រប់គ្រាន់។ មិនត្រឹមតែត្រៀមការពារ ប៉ុន្តែ យើងក៏ត្រៀមក្បាច់ប្រយុទ្ធផងដែរ»។
ស៊ីចាន់ ដែលមានស្រុកកំណើតនៅខេត្តឧត្តរមានជ័យឡើងប្រកួតនៅសង្វៀន ONE បានចំនួន ៣ ដងមិនគិតពីការប្រកួតនៅ Khmer Warrior Challenge ក្នុងនោះចាញ់ ស៊ឹម ប៊ុនស្រ៊ន់នៅឆ្នាំ ២០១៥ពេលONE រៀបចំនៅកម្ពុជា, ឈ្នះកីឡាករឥណ្ឌូណេស៊ី Riski Umar កាលខែ មីនា ឆ្នាំ ២០១៨ និង ចាញ់កីឡាករឥណ្ឌូណេស៊ី Rudy Agustian កាលខែ កុម្ភៈ ឆ្នាំ ២០១៩ នៅសិង្ហបុរី។
https://www.onefc.com/videos/rudy-agustian-wastes-no-time-in-choking-out-khon-sichan/
លោក Fernando ជាគ្រូបង្វឹកមួយរូបធ្លាប់ហ្វឹកហាត់ជាមួយគ្រូគុនស្ថាបនិក MMA នៅសហរដ្ឋអាមេរិក ហើយ លោកមានបទពិសោធន៍យ៉ាងច្រើនលើឆាកអន្តរជាតិ។ ក្នុងរយៈពេលប្រមាណ ២ ឆ្នាំមកនេះនៅស្រុកខ្មែរ លោកបានធ្លាប់បង្ហាត់កូនសិស្សជាច្រើននៅកម្ពុជាដូចជា ស សី, ចាន់ សំអាត, Emmanuel Onyedikachi និង រិន សារ័ត្ន ជាដើម។
https://www.onefc.com/videos/khon-sichan-vs-riski-umar/
Shop Fairtex Kun Khmer – The best prices on Fairtex in the world
http://www.FairtexKunKhmer.com
គ្រូបង្វឹកដែលមានបទពិសោធន៍ផ្នែកក្បាច់គុនជាង ៣០ ឆ្នាំមកនេះបានគូសបញ្ជាក់បែបបច្ចេកទេសថា ៖«យើងមិនចាំបាច់ហ្វឹកហាត់រហូតដល់ហត់ខ្លាំង ២ ឬ ៣ ម៉ោងទេ ព្រោះយើងប្រកួតត្រឹម ១៥ នាទី។ យើងហាត់១ម៉ោងជារៀងរាល់ថ្ងៃ តែមានល្បិចនិងតិកនិកច្រើន ហើយ ស៊ីចាន់ ក៏ហាត់គុនខ្មែរដែរ។ ប៉ុន្តែពេលប្រកួតជាក់ស្ដែងត្រឹមត្រឹម ១៥ នាទី។ យើងក៏បង្ហាត់ ១៥ នាទីមិនឈប់ឈរ… មានវិធីមិនឲ្យ ស៊ីចាន់ អស់កម្លាំងស៊ុហ្វ និង អាចរកល្បិចផ្ដួលគូប្រកួតបានដោយភាពឆ្លាតវៃនិងរក្សាកម្លាំងវាយបក»។
គ្រូបង្វឹកវ័យ ៤៩ ឆ្នាំសញ្ជាតិអាមេរិកបង្ហាត់ជំនួស លោក Alan Mccune ដែលមានបញ្ហាសុខភាពមិនទាន់វិលមករកសភាពដើមវិញ ប៉ុន្តែ Alan អាចធ្វើការស្រាលៗបានធម្មតានៅក្រុមហ៊ុនរបស់លោក។ គ្រូបង្វឹកជំនាញជីជិតស៊ូ បានកត់សម្គាល់ថា ស៊ីចាន់ ធ្វើបានល្អចំពោះលំហាត់ ឬ ការហ្វឹកហាត់ដែលបានដាក់ឲ្យជាពិសេសជំហរប្រកួតដេកនៅក្ដាររេញ។ គ្រូបង្វឹកដែលបង្ហាត់ចំបាប់, ជីជិតស៊ូ និង គុនចម្រុះ តាំងពីឆ្នាំ១៩៨៩ បានរំលឹកថា កីឡាករកម្ពុជាភាគច្រើនចាញ់គូបដិបក្ខក្នុងការប្រកួតជំហរដេក ដូច្នេះហើយទើបលោកត្រូវផ្ដោតខ្លាំងជាងគេគឺការដោះឃ្លេពេលដេក និង រើបម្រាស់វាយបកឡើងវិញ។
ONE: CENTURY ជាការប្រកួតគុនចម្រុះលំដាប់ពិភពលោកមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ក្នុងនោះមានការប្រកួតដណ្ដើមខ្សែក្រវាត់ ជាច្រើនដូចជាវគ្គផ្ដាច់ព្រ័ត្រ World Grand Prix Championship ក្នុង៣ប្រភេទទម្ងន់ផ្សេងគ្នា ហើយមានគូប្រកួតជើងឯកពិភពលោក ប៉ះជើងឯកពិភពលោក។
កុំភ្លេចតាមដាន កម្មវិធីកក្រើកមិនធ្លាប់មានគម្រប់១០០លើកនៃការរៀបចំការប្រកួតរបស់ស្ថាប័ន ONE Championship ត្រូវបានដាក់ឈ្មោះថា ONE: CENTURY។ ONE CENTURY នឹងរៀបចំឡើងនៅថ្ងៃទី ១៣ តុលា ខាងមុខនឹងផ្សាយបន្តផ្ទាល់ចាប់ពីម៉ោង ៩ យប់តទៅ (ម៉ោងកម្ពុជា) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA។
Shop Fairtex Kun Khmer – The best prices on Fairtex in the world
http://www.FairtexKunKhmer.com
អត្ថបទ៖ ស៊ីធី