សំណួរ​-ចម្លើយ​​បន្ទាប់​​ពី ឡុង ឡា ឡើង​សង្វៀន ONE WARRIOR SERIE ​លើក​ដំបូង

​អ្នក​លេង​​គុន​​ចម្រុះ​ ឡុង ឡា​ ​ ដែល​ប្រកួត​តំណាង​ឲ្យ​​ក្លិប​ ​Cambodian Top Team ​​​រង​បរាជ័យ​​ក្រោម​ថ្វី​ដៃ​កីឡាករ​​ម្ចាស់​​ជប៉ុន​ Asuka Tsubaki ​នៅ​​ត្រឹម​ទឹក​ទី​២ ​ដោយ​ក្បាច់​ឃ្លេ​ពី​លើ​ ​កាល​ថ្ងៃ​ទី​ ៥ ខែ​ តុលា​ ​​កន្លង​ទៅ​នៅ​ក្រុង​តូក្យូ​ប្រទេស​​​ជប៉ុន។ ​​តើ​កីឡាករ ​ឡុង​ ឡា ​ថ្លែង​បែប​ណា​​ហើយ​ ​រៀប​ចំ​គម្រោង​​​​យ៉ាង​ដូច​ម្ដេច​ទៀត​​នា​ប្រកួត​បន្ទាប់?

ONE៖ ​តើ​មាន​អារម្មណ៍​ភ័យ​ខ្លាច​ ឬ​​យ៉ាង​ណា​ដែរ​ពេល​ឡើង​សង្វៀន​ ONE Warrior Series លើក​ដំបូង​ ហើយ​នៅ​​មុខ​​អ្នក​គាំទ្រ​ច្រើន​ទៀត?

ឡុង ឡា៖ ​​ខ្ញុំ​អាច​ទប់​អារម្មណ៍​បាន​​​ពេល​ប្រកួត​ទល់​នឹង​ ​ ​Asuka Tsubaki ​ព្រោះ​​ធ្លាប់​មាន​បទ​ពិសោធន៍​ប្រកួត​នៅ​ថៃ​​ក្នុង​ការ​ប្រកួត​គុន​ចម្រុះ​ដែរ។​ ​ប៉ុន្តែ​អ្វី​ដែល​ប្លែក​នៅ​​​សង្វៀន​​ធំ​បែប​នេះ​​ ខ្ញុំ​ក៏​មាន​អារម្មណ៍​ភ័យ​ខ្លះ​ដែរ​ ហើយ​នៅ​មុខ​​អ្នក​​គាំទ្រ​ជប៉ុន​ជា​ច្រើន​ទៀត​​ពេល​បង្ហាញ​ខ្លួន​​លើក​​ដំបូង​របស់​ខ្ញុំ។ ​

ONE៖ ទឹក​ទី១​ ធ្វើ​បាន​ល្អ​​​ពោល​ ឡុង​ ឡា​​ មិន​ឲ្យ​ Asuka ​ចូល​ចាប់​បាន​និង​វ៉ៃ​ប្រយោល​ ​តើ​​ហេតុ​អ្វី​បាន​ទឹក​ទី២​ ​គេ​អាច​ចូល​ចាប់​ និង​​រើ​លែង​រួច​តែ​ម្ដង?

ឡុង ឡា៖ ​បាទ! ​ទឹក​ទី​១ ​ខ្ញុំ​នៅ​មាន​កម្លាំង​ស៊ុហ្វ​ល្អ​ណាស់​ ​ហើយ​ខ្ញុំ​ចង់​បុក​គេ​ដើម្បី​យក​ឈ្នះ​ចុង​ទឹក​ទី១ ​ទៀត​ផង​ ប៉ុន្តែ​មិន​អាច​ធ្វើ​បាន​ដោយ​​ប្រើ​ក្បាច់​គុន​ខ្មែរ។​ ​​ពេល​ចូល​ដល់​ទឹក​ទី​២​ ខ្ញុំ​អស់​​កម្លាំង​ស៊ុហ្វ​ខ្លះ​ ដែល​មិន​ទាច​ទប់​ Asuka បាន​ ហើយ​​កម្លាំង​គេ​ល្អ​ជាង។ ​​ពេល​គេ​ចូល​ចាប់​ ​​ហើយ​កម្លាំង​​​របស់​គេ​នៅ​ល្អ​ជាង​ខ្ញុំ​ ទើប​ខ្ញុំ​មិន​អាច​រើ​បម្រាស​បាន​រហូត​ដល់​ចាញ់​តែ​ម្ដង។ ​កាល​ណា​កម្លាំង​អន់​ជាង​គេ​ គឺ​ ​ពិបាក​​ដោះ​ឃ្លេ​​របស់​គេ​ចេញ​ណាស់។



 

Shop Fairtex Kun Khmer – The best prices on Fairtex in the world

http://www.FairtexKunKhmer.com

 



ONE៖ ​តើ​មាន​ផល​លំបាក​អ្វី​ខ្លះ​ពេល​​បរាជ័យ​ក្រោម​ថ្វី​ដៃ Asuka?

ឡុង ឡា៖ ​ការ​ពិត! ការ​​ធ្វើ​ដំណើរ​ហូប​ចុក​​អី​​អត់​មាន​បញ្ហា​ទេ។ ​ប៉ុន្តែ​ ​​គីឡូ​ខុស​គ្នា​ទើប​ជា​រឿង​ដែល​ពិបាក​ទប់។ ​ក្នុង​​ការ​ប្រកួត​​ទម្ងន់​ Featherweight ​នេះ​​ពេល​ថ្លឹង​គីឡូ​​ទៅ​ ខ្ញុំ​​មាន​ទម្ងន់​ ៦៣​ គីឡូក្រាម ប៉ុន្តែ ​Asuka ​លើស​ខ្ញុំ​ដល់​ ២ គីឡូក្រាម។ ​ដូច្នេះ​គីឡូ​ចាញ់​គេ​ កម្លាំង​យើង​ពិបាក​ទប់​ជា​មួយ​គេ​​​ ។ មួយ​វិញ​ទៀត​ ខ្ញុំ​ក៏​​ហ្វឹកហាត់​ក្បាច់​គុន​​ចម្រុះ​ (MMA) ​​​បាន​តិច​​ប្រហែល​ជា​ ៣​ សប្ដាហ៍​មុន​ចេញ​ទៅ​ប្រកួត​នៅ​សង្វៀន​ OWS ​ទោះ​ខ្ញុំ​ធ្លាប់​ហ្វឹក​ហាត់​ពី​មុន​ក្ដី។
​​

ONE៖ ក្រោយ​បរាជ័យ​ ​តើ​ ឡុង ឡា ​នឹង​​រៀប​ចំ​​ផែន​ការ​​បែប​​ណា ​បើ​សិន​មាន​ការ​ប្រកួត​គុន​ចម្រុះ​នា​​ពេល​បន្ទាប់?

ឡុង ឡា៖ ​ខ្ញុំ​ទទួល​ដំណឹង​​ថា​ លោក​ ហ៊ុន ច័ន្ទរាជ្យ ​នឹង​ស្វែង​​រក​ការ​ចាប់​គូ​ប្រកួត​​គុន​ចម្រុះ​នៅ​​ថៃ​ជា​បន្ត​ទៀត។ ​ដូច្នេះ​ខ្ញុំ​​ត្រូវ​ហ្វឹកហាត់​ ​ក្បាច់​ប្រដាល់​​​គុន​ខ្មែរ​ផង​ និង ​ក្បាច់​គុន​ MMA ​ផង​ជា​ប្រចាំ​រាល់​ថ្ងៃ​ពី​ថ្ងៃ​ចន្ទ​ ដល់​ថ្ងៃ​សៅរ៍​ ​ដើម្បី​ត្រៀម​ខ្លួន​ជា​​ស្រេច​ក្នុង​ការ​ទទួល​​​ប្រកួត​​លើក​ក្រោយ។​ ​ខ្ញុំ​ដឹង​ថា​ ខ្ញុំ​ចាញ់​ក្បាច់​គុន​ចម្រុះ​គេ​លើក​នេះ​ ​​ដូច្នេះ​ត្រូវ​​តែ​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​នៅ​ប្រកួត​បន្ទាប់​​​​​​មិន​ថា​គុន​ចម្រុះ​នៅ​ថៃ​ ឬ សង្វៀន OWS។​

​ONE: CENTURY ​ជា​ការ​ប្រកួត​​​គុន​ចម្រុះ​លំដាប់​ពិភព​លោក​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​​​។​ ​ក្នុង​នោះ​មាន​ការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ ​ជា​ច្រើន​ដូច​ជា​​វគ្គ​ផ្ដាច់​ព្រ័ត្រ​​ World Grand Prix​ Championship ​ក្នុង​​៣ប្រភេទ​ទម្ងន់​ផ្សេង​គ្នា​ ហើយ​​មាន​គូ​ប្រកួត​ជើង​ឯក​ពិភព​លោក​ ប៉ះ​ជើង​ឯក​ពិភព​លោក​​។

កុំ​ភ្លេច​តាម​ដាន​ កម្មវិធី​កក្រើក​​មិន​ធ្លាប់​មាន​គម្រប់​១០០​លើក​នៃ​ការ​រៀប​ចំ​ការ​ប្រកួត​​​​​របស់​ស្ថាប័ន ONE Championship ​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា ONE: CENTURY។ ONE CENTURY  នឹង​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី​ ១៣ តុលា​ ខាង​មុខ​​នឹង​ផ្សាយ​​បន្ត​ផ្ទាល់​​ចាប់​ពី​ម៉ោង​ ៩ យប់​តទៅ (ម៉ោង​កម្ពុជា) តាម​រយៈ ​https://www.facebook.com/ONEChampionship/ , ONE Super App ​និង​ YouTube: https://www.youtube.com/user/OneFCMMA



Shop Fairtex Kun Khmer – The best prices on Fairtex in the world

http://www.FairtexKunKhmer.com

 



ត្ថបទ៖ ស៊ីធី

Leave a Reply