តើ ​Emmanuel ​ដែល​ហាត់​នៅ​កម្ពុជា​អាច​​សង​សឹក​ Devon បាន​ទេ​នៅ​សង្វៀន​ ONE :WARRIOR SERIES ​​នា​ប្រទេស​ជប៉ុន?

កីឡាករ​​​គុន​ចម្រុះ​​សញ្ជាតិ​នីហ្សេរីយ៉ា​ Emmanuel Onyedikachi ​ដែល​សំងំ​ហ្វឹកហាត់​​​នៅ​ក្លិប​ «សិល្បៈ» ​​ត្រូវ​ឡើង​សងសឹក​​កីឡាករ​អាមេរិក​ ​ Devon Morris ​​ ​នៅ​សង្វៀន​ ONE :WARRIOR SERIES 8 ​នា​​ថ្ងៃ​ទី​ ៥ ​តុលា ​ខាង​​មុខ​នៅ​​ទី​ក្រុង​តូក្យូ​ប្រទេស​ជប៉ុន ​បន្ទាប់​​ចាញ់​ត្រឹម​ទឹក​ទី​២ ​កាល​ខែ​ កុម្ភៈ ​នៅ​សិង្ហបុរី។​ Devon Morris ​ជា​​​​កីឡាករ​សញ្ជាតិ​អាមេរិក​ មាន​មូលដ្ឋាន​ហ្វឹកហាត់​នៅ​ក្លិប PHUKET Top Team ​​ប្រទេស​ថៃ។ ​ការ​ប្រកួត​​​រវាង​ Emmanuel ​និង Devon ជា​ការ​ប្រកួត​គូ​ឯក​ប្រចាំ​សង្វៀន​ ONE :WARRIOR SERIES 8 ​ក្នុង​ប្រភេទ​ទម្ងន់ WELTERWEIGHT។

Devon ​ជា​កីឡាករ​មាន​បទ​ពិសោធន៍​ច្រើន​ជាង Onyedikachi ​ក្នុង​ពិភព​គុន​ចម្រុះ។ Devon ​​ឡើង​សង្វៀន​រហូត​ដល់​ ៩ ដង ​​ប៉ុន្តែ រូប​គេ​ទើប​​ឡើង​សង្វៀន ONE ​បាន​៣​ដង​​ប៉ុណ្ណោះ។ ​អ្វី​គួរ​ឲ្យ​ចាប់ អារម្មណ៍​ ​កីឡាករ​សញ្ជាតិ​អាមេរិក ​មិន​ទាន់​ចាញ់​ទេ​ក្នុង​ការ​ប្រកួត​ ៣ លើក​​នៅ​សង្វៀន ONE Championship។ ៣​ដង​ដែល​ Devon ឈ្នះ​នោះ ​គឺ ​​​​ប្រើ​កណ្ដាប់​ដៃ​វ៉ៃ​​កីឡាករ​ចិន​ Guoan Fu ​ឲ្យ​សន្លប់​កាល​ខែ តុលា ឆ្នាំ ២០១៨, ឈ្នះ ​Onyedikachi ត្រឹម​ទឹក​ទី២ ​កាល​ខែ កុម្ភៈ ឆ្នាំ ២០១៩​ និង​ ចុង​ក្រោយ​ឈ្នះ ​​កីឡាករ ​ឥណ្ឌា​ Javed Mulla កាល​ខែ​ ​​មិថុនា ឆ្នាំ​ ២០១៩។

Devon Morris​ ពូកែ​​មួយ​ចប់​ ទាំង​កណ្ដាប់​ដៃ ​ក្បាច់​ទាត់​ ​​ក្បាច់​ចូល​ចាប់ និង​ ឃ្លេ​​ដើម្បី​បញ្ចប់​គូ​ប្រកួត។ ក្នុង​ជ័យជម្នះ​ ៥ លើក​​ពី​ការ​ប្រកួត​ ៩​លើក​លើ​សង្វៀន​គុន​ចម្រុះ​​ទាំង​អស់​ Devon ​​​អាច​សម្លាប់​​គ្រប់​ក្បាច់​​​ដែល​គេ​មាន​ដូច​ជា​ ​ទាត់​ចំ​ក្បាល កណ្ដាប់​ដៃ​ ​ឃ្លេ ​និង ​គាប​ដៃ​យក​ឈ្នះ​គូ​ប្រកួត​ជា​ដើម​អម​ដោយ​ភាព​រហ័សរហួន។ ​ងាក​មក​កាន់​ ​ ​Onyedikachi ​​​វ័យ​​៣២​ឆ្នាំ​ដែល​សំងំ​ហ្វឹកហាត់​​ជា​មួយ​គ្រូ​បង្វឹក ចាន់ រតនា និង លោក ខូវ វិឌ្ឍនា ​​នោះ​​ក៏​មិន​​ចុះ​ចាញ់​ងាយ​ៗ​ដែរ។​ ​Onyedikachi ​​​ ​អាច​ប្រើ​កណ្ដាប់​ដៃ ​ក្បាច់​ឃ្លេ និង​ កណ្ដាប់​ដៃ​​ដើម្បី​ឈ្នះ​គូ​ប្រកួត​​​​កន្លង​មក។ ​ក្នុង​ចំណោម​ជ័យជម្នះ​ ៣ លើក​នៅ​សង្វៀន ONE ​កីឡាករ​សញ្ជាតិ​នីហ្សេរីយ៉ា​រូប​នេះ​ ​​ទទួល​ជ័យជម្នះ​ ២ ដង​ដោយ​​ពិន្ទុ និង ម្ដង​ទៀត​ដោយ​​ការ​ទាត់​គូ​ប្រកួត​ឲ្យ​ចុះ​ចាញ់។



Shop Fairtex Kun Khmer – The best prices on Fairtex in the world

http://www.FairtexKunKhmer.com



មុន​ពេល​ចាញ់​ Morris កាល​ខែ កុម្ភៈ ​​ត្រឹម​ទឹក​ទី២​ ​ ​​ Onyedikachi ​ឈ្នះ​កីឡាករ​​ថៃ​ Nat Natchayangkul ​​ដោយ​ពិន្ទុ​ ​កាល​ខែ​ មីនា​ ឆ្នាំ​ ២០១៨ ​មុន​ឈ្នះ ​​ជើង​ខ្លាំង​គុន​ចម្រុះ​​​ជន​ជាតិ​​ឥណ្ឌា​ Sandeep Kumar Dahiya នៅ​ទឹក​ទី១​ កាល​ ​ខែ​ កក្កដា ​​និង​ ឈ្នះ​ កីឡាករ​ចិន Xiaoxiang Xie ​​ដោយ​ពិន្ទុ​​ កាល​​ខែ​ តុលា​ឆ្នាំ​ ២០១៨។

ទោះ​ជា​បែប​ណា​ក្ដី​ ​កីឡាករ​រហស្ស​នាម​ «The Biafran Warrior» ​​បាន​​អះអាង​ថា​ ៖«Devon Morris ជា​កីឡាករ​ល្អ​​ម្នាក់ និង មាន​បទ​​ពិសោធន៍​ច្រើន។ ​ខ្ញុំ​សប្បាយ​ចិត្ត​ដែល​បាន​ឡើង​ប្រកួត​​សង​សឹក​​ម្ដង​ទៀត។ ​ខ្ញុំ​គិត​ថា ​​​ខ្ញុំ​នឹង​មិន​ចាញ់​ទៀត​ទេ​ព្រោះ​​កាល​​លើក​មុន​បញ្ចប់​ទៅ​ដោយ​លទ្ធផល​​​មិន​ល្អ​រួច​ហើយ។ ​ហើយ​ការ​ប្រកួត​របស់​ខ្ញុំ​នឹង​ខុស​ប្លែក​ពី​មុន។ មាន​តែ​ដល់​ពេល​ប្រកួត​ទេ​​ទើប​ដឹង​​ចាញ់​ឈ្នះ។ ខ្ញុំ​ហ្វឹកហាត់​បាន​ល្អ​​មុន​ឡើង​ប្រកួត»។

ONE: CENTURY ​ជា​ការ​ប្រកួត​​​គុន​ចម្រុះ​លំដាប់​ពិភព​លោក​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​​​។​ ​ក្នុង​នោះ​មាន​ការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ ​ជា​ច្រើន​ដូច​ជា​​វគ្គ​ផ្ដាច់​ព្រ័ត្រ​​ World Grand Prix Championship ​ក្នុង​​៣ប្រភេទ​ទម្ងន់​ផ្សេង​គ្នា​ ហើយ​​មាន​គូ​ប្រកួត​ជើង​ឯក​ពិភព​លោក​ ប៉ះ​ជើង​ឯក​ពិភព​លោក​​។

កុំ​ភ្លេច​តាម​ដាន​ កម្មវិធី​កក្រើក​​មិន​ធ្លាប់​មាន​គម្រប់​១០០​លើក​នៃ​ការ​រៀប​ចំ​ការ​ប្រកួត​​​​​របស់​ស្ថាប័ន ONE Championship ​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា ONE: CENTURYONE CENTURY  នឹង​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី​ ១៣ តុលា​ ខាង​មុខ​​នឹង​ផ្សាយ​​បន្ត​ផ្ទាល់​​ចាប់​ពី​ម៉ោង​ ៩ យប់​តទៅ (ម៉ោង​កម្ពុជា) តាម​រយៈ ​https://www.facebook.com/ONEChampionship/ , ONE Super App និង​ YouTube: https://www.youtube.com/user/OneFCMMA

គូ​ប្រកួត​​​នៅ​ថ្ងៃ​ទី​ ៥ តុលា ខាង​មុខ៖

  • De’von Morris vs. Emmanuel Onyedikachi (mixed martial arts — welterweight)
  • Ryoji Kudo vs. Jerry Olsim (mixed martial arts — featherweight)
  • Ayaka Miyauchi vs. Sandra Godvik (Muay Thai — women’s atomweight)
  • Kodai Murata vs. Min Jong Song (mixed martial arts — bantamweight)
  • Koki Naito vs. Alex Schild (mixed martial arts — flyweight)
  • Kazumasa Sugawara vs. Ali Motamed (mixed martial arts — featherweight)
  • Hikaru Yoshino vs. Chan Samart (mixed martial arts — bantamweight)
  • Satomi Takano vs. So Yul Kim (mixed martial arts — women’s atomweight)
  • Takuya Nagata vs. Otgonbaatar Nergui (mixed martial arts — lightweight)
  • Asuka Tsubaki vs. Long La (mixed martial arts — featherweight)
  • Ryuichi Yamashita vs. Ahmed Faez Anuar (mixed martial arts — lightweight)
  • Koki Shimokawa vs. Sean Rush (kickboxing — lightweight)
  • Yuko Suzuki vs. Edilah Johany (mixed martial arts — women’s atomweight)
  • Hiroyasu Sakurai vs. Shimamura Naoki (74-kilogram catch weight)
  • Shoa Arii vs. Lehe (kickboxing — 55-kilogram catch weight)
  • Kanta Motoyama vs. Cep Holick (kickboxing — strawweight)


Shop Fairtex Kun Khmer – The best prices on Fairtex in the world

http://www.FairtexKunKhmer.com



ត្ថបទ៖ ស៊ីធី

Leave a Reply