គ្រូ​បង្វឹក​​ខ្សែ​ក្រវាត់​ខ្មៅ​​ជីជិតស៊ូ​៣ដាន់​​និយាយ​អំពី​ជំហរ​ដេក​របស់​ ចាន់ រតនា ​ដែល​ត្រូវ​រៀន​​ក្បាច់​គុន​ជីជិតស៊ូ​​​បន្ថែម​

គ្រូ​បង្វឹក​ខ្សែ​ក្រវាត់​ខ្មៅ​ ជីជិតស៊ូ​ ​៣​ដាន់​លោក​ Fernando Salvador ​បាន​បញ្ចេញ​ទស្សនៈ​ថា​ ក្បាច់​គុន​ជីជិតស៊ូ​បាន​ដើរ​តួ​យ៉ាង​សំខាន់​​ដើម្បី​ជួយ​ឲ្យ​ ចាន់ រតនា​ ​មាន​​ការ​​ប្រកួត​​លើ​ជំហរ​ដេក​ ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង។

គ្រូ​បង្វឹក​សញ្ជាតិ​អាមេរិក​​រូប​នេះ​គូស​បញ្ជាក់​ថា​ ៖«​ដើម្បី​កសាង​ទំនុក​ចិត្ត​ក្នុង​ការ​ប្រកួត​លើ​​​ក្ដារេញ​ ឬ ​​ជំហរ​ដេក​ ការ​ហាត់​ជីជិតស៊ូ​ ​​ពិត​ជា​សំខាន់ ណាស់​សម្រាប់​​ជើង​ខ្លាំង​ ចាន់ រតនា ​ដែល​ត្រូវ​ហាត់​រាល់​ថ្ងៃ​ជា​ពិសេស​​នៅ​ពេល​ព្រឹក​ដែល​មាន​អារម្មណ៍​ល្អ ធ្វើ​ចិត្ត​ឲ្យ​ជ្រះ​ស្រលះ​ចិត្ត​ ​និង​ប្រើ​វិធី​សាស្ត្រ​​ផ្សេងៗ​ក្នុង​ការ​ធ្វើ​លំហាត់​​ប្រាណ​ដើម្បី​ឲ្យ​រាងកាយ​សុំា​​​ចង្វាក់​ប្រកួត​បាន​​លឿន និង​ ​ប្រើ​ពេល​វេលា​តិចតួច​ មាន​ភាព​អំណត់​។ ​នេះ​ជា​វិធី​ដែល​ធ្វើ​ឲ្យ ចាន់ រតនា ល្អ​ប្រសើរ​ឡើង​​ក្នុង​ការ​​ប្រកួត​គុន​ចម្រុះ​​»។

​បែប​ណា​ក្ដី​ រតនា​ ​ទទួល​បាន​ការ​ហ្វឹកហាត់​ក្បាច់​ជី​ជិតស៊ូ​ ពី​​​គ្រូ​បង្វឹក​ ខូវ វិវឌ្ឍនា​ ​​ជា​ប្រចាំ​ បូក​នឹង​ក្បាច់​​ចំបាប់​ និង​ MMA ​ផង​ដែរ។​ ប៉ុន្តែ​អ្វី​ដែល​គេ​មើល​​ឃើញ​​នោះ ​កីឡាករ​វ័យ​ ៣៣ ឆ្នាំ​រូប​នេះ​មិន​អាច​ប្រើ​ក្បាច់​វ៉ៃ​ដេក​ ឬ វ៉ៃ​ក្នុង​ជំហរ​ដេក​ដើម្បី​​ផ្ដួល​គូ​ប្រកួត​នោះ​ឡើយ​​ដោយ​ហេតុ​ថា​ ​​រូប​គេ​ពូកែ​​ខាង​យុទ្ធ​គុន​ខម​ និង​ គុន​ខ្មែរ​ប៉ុណ្ណោះ។ ​

ម្ចាស់​​ក្លិប «សិល្បៈ» ​ក៏​បាន​​សារភាព​ដែរ​ថា​​ ៖«​អ្វី​ដែល​ខ្ញុំ​​រៀន​ គឺ ខ្ញុំ​រៀន​ក្បាច់​ដោះ​ឃ្លេ ច្រើន​ជាង​ព្រោះ​យើង​មិនមែន​ជំនាញ​ខាង​ឃ្លេ។ ​ខ្ញុំ​មិន​​ពូកែ​​​ក្បាច់​ MMA ដើម្បី​ឈ្នះ​គូ​ប្រកួត​​ទេ»។

​​ជើង​ខ្លាំង​ ចាន់ រតនា ​​​បាន​បង្កើត​​គួរ​ឲ្យ​កត់​សម្គាល់​និង​អស្ចារ្យ​​លើ​សង្វៀន​គុន​ចម្រុះ​ដោយ​​ឈ្នះ​​ ៧ ​ដង​ និង ចាញ់​ ៣ លើ។ ​​រឿង​ជា​មោទនភាព​មួយ​ទៀត​ ​រូប​គេ​ក្លាយ​ជា​កីឡាករ​​​កម្ពុជា​​ទី១ ​ដែល​ឈ្នះ​លើ​សង្វៀន​អន្តរជាតិ​ ONE រហូត​​ដល់​ ៣ លើក​ជាប់​គ្នា​ ​ក្រោយ​​​​​វាយ​ Abrou Fernandes ​​​ , ​និង​ Rudy Agustian ​​​ឲ្យ​ចុះ​ចាញ់​ត្រឹម​ទឹក​ទី២​ ​ ហើយ​បន្ត​ ឈ្នះ​​ Gustavo Balart ​​​កាល​ខែ​ សីហា នៅ​បាងកក។ ​

​Fernando Salvador ​​ដែល​​​​​ជា​​គ្រូ​​បង្ហាត់​ក្បាច់​​គុន​ចម្រុះ​​ដ៏​មាន​បទ​ពិសោធន៍​​នោះ​​បាន​​​ថ្លែង​​ទៀត ៖«​​ចាន់ រតនា​ ជា​កីឡាករ​មាន​ទេពកោសល្យ​ និង​ ​ការ​​តាំង​ចិត្ត​សម្រេច​​​សមិទ្ធផល​ខ្លួន​ឯង​និង​​តំណាង​កម្ពុជា។ ការ​បោះ​ជំរំ​ហ្វឹកហាត់​ និង ខំ​ប្រឹង​ខ្លួន​ឯង គឺ​ជា​កត្តា​ដែល​ទទួល​ជ័យជម្នះ​បន្ត​បន្ទាប់។ ​​ខ្ញុំ​គិត​ថា រតនា នឹង​ជួប​គូ​ប្រកួត​ខ្លាំងៗ ​ដែល​ត្រូវ​​រៀប​ចំ​​​យុទ្ធសាស្ត្រ​ថ្មីៗ​ ជា​ពិសេស​ក្បាច់​គុន​ចម្រុះ និង ជីជិតស៊ូ​។ រតនា ​ត្រូវ​រៀប​ចំ​ការ​​ប្រកួត​​លើ​​ក្ដារេញ ​​មាន​គាប​ឃ្លេ​ដៃ​ និង​ ប្រើ​ជើង​​ឲ្យ​កាន់​តែ​ល្អ​​ប្រសើរ​បូក​ផ្សំ​នឹង​ការ​ប្រកួត​ឈរ​ដែល​មាន​ស្រាប់»។

​គួរ​រំលឹក​ថា​លោក​ ​​លោក​ Fernando Salvador ​ជា​គ្រូ​បង្វឹក​បង្ហាត់​​ចំបាប់​តាំង​ពី​ឆ្នាំ​ ១៩៨៩ បន្ទាប់​មក​លោក​​បន្ត​ទៅ​បង្ហាត់​ ជីជិត​ស៊ូ (Jiujitsu) និង​ គុន​ចម្រុះ​(MMA) ​ដល់​បច្ចុប្បន្ន។ ​គ្រូ​បង្វឹក​​​​​សញ្ជាតិ​អាមេរិក​​​រូប​នេះ​បាន​​មក​​បង្ហាត់​​គុន​ចម្រុះ​​នៅ​កម្ពុជា​រយៈ​ ​ជិត​ ២ ឆ្នាំ​មក​ហើយ។​ ​​ជា​មួយ​គ្នា​នោះ​ ​មាន​កូន​សិស្ស​ជា​ច្រើន​ធ្លាប់​​​ហាត់ ជា​មួយ​លោក ដូច​ជា រិន សារ័ត្ន , ស សី , ​និង ចាន់ សំអាត​ ជា​​ដើម៕

កុំ​ភ្លេច​តាម​ដាន​ កម្មវិធី​កក្រើក​​មិន​ធ្លាប់​មាន​គម្រប់​១០០​លើក​នៃ​ការ​រៀប​ចំ​ការ​ប្រកួត​​​​​របស់​ស្ថាប័ន ONE Championship ​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា ONE: CENTURYONE CENTURY នឹង​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី​ ១៣ តុលា​ ខាង​មុខ​​នឹង​ផ្សាយ​​បន្ត​ផ្ទាល់​​ចាប់​ពី​ម៉ោង​ ៩ យប់​តទៅ (ម៉ោង​កម្ពុជា) តាម​រយៈ ​https://www.facebook.com/ONEChampionship/ , ONE Super App ​និង​ YouTube: https://www.youtube.com/user/OneFCMMA

ត្ថបទ៖ ស៊ីធី

Leave a Reply