Brice Delval ​ជឿ​ជាក់​ថា​អាច​ធ្វើ​ឲ្យ​​ម្ចាស់​ខ្សែ​ក្រវាត់​ Nong-O ​ខក​ចិត្ត​នៅ​វៀតណាម

Brice Delval ឬ ​​រហស្ស​នាម​ «The Truck » ​ជឿ​ជាក់​ថា​ ​​ខ្លួន​អាច​​ធ្វើ​​ឲ្យ​​ម្ចាស់​ខ្សែ​ក្រវាត់ ​Nong-O Gaiyanghadao ​ខក​ចិត្ត​​នៅ​សង្វៀន​ ONE: IMMORTAL TRIUMPH ​ដែល​រៀប​ចំ​នៅ​ប្រទេស​វៀតណាម​លើក​ដំបូង។ ​ នៅ​ថ្ងៃ​សុក្រ​ទី​ ៦ ​ខែ កញ្ញា​ ​​ខាង​មុខ​ម្ចាស់​ខ្សែ​ក្រវាត់ ​ S1 Muay Thai World Champion ​​សញ្ជាតិ​​អាល់ហ្សេរី​ នឹង​​តេស្ត​សមត្ថភាព​​ដ៏​ខ្លាំង​ក្លា​​ក្នុង​អាជីព​​​នៅ​ក្រុង​ហូជីមិញ​ប្រទេស​វៀតណាម​​​​ពេល​ជួប​ ​​ជើង​ខ្លាំង​ថៃ​​ Nong-O Gaiyanghadao ​ដើម្បី​ប្រជែង​​​​​យក​ខ្សែ​ក្រវាត់​​ ONE Bantamweight Muay Thai World Title។

​កីឡាករ​​វ័យ​២០​ឆ្នាំ​បាន​ថ្លែង​ថា​ ៖«​គូ​ប្រកួត​របស់​​ខ្ញុំ​ គឺ​លំដាប់​ពិភព​លោក។ គេ​ជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់​ ហើយ​មិន​ទាន់​ចាញ់​សោះ​ក្នុង​ប្រភេទ​ទម្ងន់​នេះ។​ គេ​មាន​អាជីព​ល្អ​បំផុត​នៅ​ប្រទេស​ថៃ ​និង​ជា​​ជើង​​ឯក​ ៤​ សម័យ​កាល​រ​បស់​សង្វៀន​ Lumpinee , និង​ Rajadamnern។ ​គេ​ប្រកួត​ជា​មួយ​​​ជើង​ខ្លាំង​បំផុត​ជា​ច្រើន។​ ​ខ្ញុំ​​មាន​កិត្តិយស​ដែល​បាន​ប្រកួត​ជា​មួយ​​​គាត់»។

«​​ខ្ញុំ​គិត​ថា​ Nong-O ​​ជំនាញ​ខាង​ទាត់​និង​វ៉ៃ​ខាវ ។ ​គេ​ជា​កីឡាករ​ប្រដាល់​ដ៏​មាន​ថាម​ពល​ខ្លាំង​ក្លា។ ​វា​ជា​​ប្រកួត​ដ៏​តាន​តឹង​ តែ​​ខ្ញុំ​បាន​​ហ្វឹកហាត់​ត្រៀម​សម្រាប់​ការ​ប្រកួត​នេះ។ ខ្ញុំ​​ត្រៀម​រួច​រាល់​ហើយ»។ ជើង​ខ្លាំង​មក​ពី​អាល់ហ្សេរី​ បញ្ជាក់​បែប​នេះ។

វីដេអូ​ខ្សែ​ជីវិត Delval ៖

https://www.youtube.com/watch?v=EVMetxj_srg

Delval បាន​លើក​សរសើរ​ដល់​ក្លិប​ Mahmoudi Gym ​ដែល​បាន​បណ្ដុះ​បាន​​​​​ធនធាន​តារា​លេច​ធ្លោ​​នៅ​ ONE Super Super Series ​គឺ​ Elias ​ Mahmoudi។ ​Delval ​កំពុង​តែ​បង្កើត​កំណត់​ល្អ​មួយ​ដោយ​ឈ្នះ​​​ ៣០ ដង​ និង ចាញ់​ត្រឹម​ ៥ ​ដង​ក្នុង​នាម​ជា​​កីឡាករ​វ័យ​​ក្មេង។ ​​កីឡាករ​សញ្ជាតិ​អាល់ហ្សេរី​មាន​ទំនុក​ចិត្ត​ខ្ពស់​​ក្រោយ​ទទួល​ការ​ហ្វឹកហាត់​ពី​​គ្រូ​បង្វឹក និង​ ​​ជឿ​ជាក់​ថា​គេ​អាច​ទទួល​បាន​ជ័យជម្នះ​​នា​ពេល​ខាង​មុខ​។

ទោះ​បី​ជា​ Nong-O មាន​ចំណុច​ខ្លាំង ​ប៉ុន្តែ Delval សន្យា​​ដល់​អ្នក​គាំទ្រ​ថា​​​​នឹង​សម្រុក​ដើម្បី​​វាយ​​ដៃ​គូ​​ឲ្យ​សន្លប់​នៅ​លើ​សង្វៀន។ «​​ខ្ញុំ​ធ្លាប់​មើល​ការ​ប្រកួត​​​ជា​​ជា​ច្រើន​របស់ Nong-O ​តាម​អ៊ិនធឺណិត​ ។ គេ​ពិត​ជា​​ល្អ​ខ្លាំង​ទល់​នឹង​​ជើង​ខ្លាំង​នានា។ ខ្ញុំ​មើល​សឹង​​មិន​ឃើញ​ចំណុច​ខ្សោយ ​​និង​គេ​​ចេះ​បត់​បែន​តាម​​កាលៈទេសៈ​ពេល​ជួប​គូ​ប្រកួត។ ប៉ុន្តែ​​​គុណ​សម្បត្តិ​របស់​ខ្ញុំ​ គឺ​មាន​ប្រៀប​លើ​កម្ពស់​ និង​ ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្ញុំ។ ហើយ​ខ្ញុំ​មាន​គ្រូ​បង្វឹក​ល្អៗ ដែល​​ជួយ​ជ្រោមជ្រែង​ការ​ប្រកួត និង​រៀប​ចំ​គម្រោង​របស់​ខ្ញុំ។ ខ្ញុំ​នឹង​ប្រកួត​​ឲ្យ​​ល្អ​បំផុត។​ ខ្ញុំ​​នឹង​ទទួល​លទ្ធផល​ល្អ»។

វីដេអូ ហាយឡាយ Nong-O និង Delval

https://www.youtube.com/watch?time_continue=6&v=woP7oMCZMqE

 កីឡាករ​រហស្សនាម​ «The Truck» ​ឡើង​សង្វៀន​​នា​ដើម​ខែ​​កញ្ញា​ខាង​មុខ​ជា​មួយ​នឹង​ភាព​វិជ្ជមាន ​ជា​ពិសេស​​ភាព​​វ័យ​ក្មេង​ជា​កម្លាំង​ដែល​អាច​រុញ​ច្រាន​ធ្វើ​ឲ្យ​គេ​​ទទួល​លទ្ធផល​ជូន​អ្នក​គាំទ្រ។ ​«The Truck» ​ធ្លាប់​​ឈ្នះ​គូ​ប្រកួត​​​ខ្លាំងៗ​ថៃ​ជា​ច្រើន​នា​ពេល​កន្លង​មក​ ហើយ​គេ​រំពឹង​ថា​​ធ្វើ​ឲ្យ​ពិភព​លោក​ភ្ញាក់​ផ្អើល។

ជើង​ខ្លាំង​វ័យ ២០ ឆ្នាំ​​សង្កត់​ធ្ងន់​ថា ៖«​វា​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​រីករាយ​ដែល​មាន​គូ​ប្រកួត​ដ៏​អស្ចារ្យ ​និង​ប្រកួត​ដើម្បី​ដណ្ដើម​ខ្សែ​ក្រវាត់​នៅ ​ONE Championship។ ហើយ​រឿង​ពិសេស​​នោះ​ជា​ការ​ប្រកួត​​ដំបូង​របស់​ខ្ញុំ។ ​​ខ្ញុំ​នឹង​ធ្វើ​រឿង​គ្រប់​យ៉ាង​ដើម្បី​ឈ្នះ​ការ​ប្រកួត ​ទោះ ​Nong-O ​ល្អ​ តែ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​​ល្អ​ជាង»។

សូម​ទស្សនា​​ការ​​​ផ្សាយ​ផ្ទាល់​​​​​ ពី​សង្វៀន​ ONE: IMMORTAL TRIUMPH ​​នៅ​ថ្ងៃ​ទី​ ៦ ​ខែ កញ្ញា​ ​​​​ដែល​រៀប​ចំ​នៅ​ប្រទេស​វៀតណាម​ចាប់​ពី​ម៉ោង​៥:៣០ ​ល្ងាច​តទៅ​https://www.facebook.com/ONEChampionship/, ONE Super App ​និង​ YouTube: https://www.youtube.com/user/OneFCMMA ៕ ​​

អត្ថបទ៖ ស៊ីធី

Leave a Reply