​គ្រូ​និង​សិស្ស​នៅ​​ Cambodian Top Team ​​​ចូលរួម​ថតរឿង​ឲ្យ​ក្រុម​ហ៊ុន​ផលិត​ភាព​យន្ត​អាមេរិក​មួយ

​គ្រូ​បង្វឹក​បង្វឹក​ ​ហ៊ុន ច័ន្ទរាជ្យ ​នៃក្លិប​ប្រដាល់​ Cambodian Top Team (CTT) ​​​បាន​បង្ហើប​ថា​ ​លោក និង​ ​កូន​សិស្ស​ជា​ច្រើន​នាក់​​​​​ត្រូវ​បាន​​​​ក្រុម​ហ៊ុន​​ផលិត​ភាព​យន្ត​​ឯកសារ​របស់​អាមេរិក​មួយ​​​ជ្រើស​រើស​​ឲ្យ​ដើរ​តួ​​ថត​ឈុត​អ្នក​ស៊ើប​អង្កេត​​​ដល់​​អ្នក​ជាប់​ទោស​ ឬ ​អ្នក​ជាប់​គុក​ម្នាក់​​​ក្នុង​រយៈ​ពេល​២​សប្ដាហ៍​កន្លង​ទៅ​នេះ។

​យ៉ាង​ណា​ក្ដី​​ភាគី​ខាង​ក្រុម​ហ៊ុន​​អាមេរិក​មិន​បង្ហើប​​អំពី​ចំណង​ជើង​រឿង​ដែល​មក​ថត​នៅ​ស្រុក​ខ្មែរ​នោះ​ទេ ​ប៉ុន្តែ​ ​ភាព​យន្ត​​ឯកសារ​​​នៅ​បន្ត​ថត​ទៀត​នៅ​ទឹក​ដី​អាមេរិក​ និង​​ទីតាំង​នានា​តាម​តម្រូវ​ការ​ផលិត​ ​ក្រោយ​បញ្ចប់​​ការ​យក​ទីតាំង​កម្ពុជា​ថត​កាល​សប្ដាហ៍​មុន។ ភាយ​យន្ត​​ឯកសារ​នេះ​គ្រោង​នឹង​ដាក់​បញ្ចាំង​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ​ ២០២០ ​ខាង​មុខ។ ​

​​លោក​ ហ៊ុន ច័ន្ទរាជ្យ​​ បាន​​បន្ត​ថា​៖«​​ខាង​ក្រុម​ហ៊ុន​គេ​អត់​ចង់​បង្ហើប​សាច់​រឿង​ ប៉ុន្តែ​ខ្ញុំ​បាន​ដើរ​តួ​​ធំ​ដែរ​ គឺ តួ​ជា​មេ​​ប៉ូលិស​ស៊ើប​អង្កេត​អ្នក​ទោស​ និង​ ស៊ើប​អង្កេត​​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ទៀត​ផង​ ហើយ​កូន​សិស្ស​​ខ្ញុំ​ជា​ច្រើន​​ក្នុង​ក្លិប​​បាន​ដើរ​តួ​ដែរ។ ​តាម​ពិត​សាច់​រឿង​នេះ​​​គឺ​តម្រូវ​​ថត​នៅ​ថៃ​តែ​គេ​យក​ទីតាំង​មក​ថត​​នៅ​កម្ពុជា ​ហើយ​ខ្ញុំ​​ជា​មេ​ប៉ូលិស​​ពាក់​ឈុត​ខោអាវ​ប៉ូលិស​ថៃ​ដើម្បី​ស៊ើប​អង្កេត»។

គ្រូ​បង្វឹក​និង​កីឡាករ​ដែល​ចូល​រួម​ថត​រួម​មាន​ ​គ្រូ​ហ៊ុន ច័ន្ទរាជ្យ,សាន សៅយ៉ាន់, ស សី, ​សុខ ធី, សុខ រិទ្ធ, រិន សារ័ត្ន, ចាន់ សំអាត, ​និង ​កូន​សិស្ស​ជា​ច្រើន​ទៀត។ ​​​ចំណែក​ទីតាំង​ថត​​ដែល​មាន​សកម្មភាព​​​ស៊ើប​អង្កេត​ និង ​មាន​អ្នក​ទោស​ជាប់​គុក​ជាប់​ច្រវាក់​ផង​នោះ​នៅ​ម្ដុំ​វាល​ព្រះ​មេរុ។ ​

ស្ថាបនិក​​នៃ​ក្លិប CTT ​​បាន​​​បញ្ជាក់​ថា៖«​ដ្បិត​ថត​នៅ​កម្ពុជា តែ​​​ក្រុម​ហ៊ុន​អាមេរិក និង ក្រុម​ហ៊ុន​នៅ​ថៃ​គេ​សហការ​គ្នា។ ​ខ្ញុំ​ជា​តួ​ម្នាក់​ដែល​​​ស្វែង​រក​ការ​ពិត​​នៃ​សាច់​រឿង​ ហើយ​​ ការ​តុបតែង​​រៀប​ចំ​នោះ​​ក៏​​​មាន​ភាគី​ថៃ​។ ​​គេ​មាន​ឈុត​ឆាក​ថ្ងៃ​យប់​ជា​ច្រើន។ ​​​​ឈុត​នេះ​​សំដៅ​លើ​ជីវិត​ពិត​របស់​អ្នក​ទេសចរ​ ដែល​ត្រូវ​គេ​ចាប់​ដាក់​គុក​​នៅ​ថៃ»។​​

គ្រូ​បង្វឹក​ដដែល​ ​​​​រៀបរាប់​ទៀត​ថា​ ​លោក​​មិន​បាន​ដឹង​លម្អិត​អំពី​សាច់​រឿង​ទាំង​មូល​នោះ​ទេ​ ព្រោះ​តែ​ក្រុម​គេ​មិន​​ទាន់​ចង់បង្ហាញ​ឲ្យ​ដឹង​​ ប៉ុន្តែ​​ អ្វី​ដែល​សំខាន់​នោះ​​ គឺ ក្រុម​គ្រូ​បង្វឹក​​និង​​កូន​សិស្ស​​ត្រូវ​ដើរ​​តួ​​តាម​ឈុត​ដែល​ផលិត​ករ​គេ​ចង់​បាន​ប៉ុណ្ណោះ​ជា​ថ្នូរ​នឹង​​ប្រាក់​ឈ្នួល​​ដែល​គេ​​ផ្ដល់​ជូន​ក្នុង​តម្លៃ​សមរម្យ​មួយ។

​ក្លិប​ Cambodian Top Team ​​ ជា​ក្លិប​ប្រដាល់​មួយ​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​​សំណាក់​​​ការ​ហ្វឹកហាត់​ក្នុង​ស្រុក​និង​អន្តរជាតិ​ ហើយ​ក្លិប​មាន​ទំនាក់ទំនង​ទៅ​ក្រៅ​ប្រទេស​ជា​ច្រើន​ដូច​ជា​ថៃ មីយ៉ាន់ម៉ា និង សង្វៀន​ ONE Championship ជា​ដើម។ ក្លិប​នេះ​ត្រូវ​​បាន​​បង្កើត​ដោយ​​លោក ហ៊ុន ច័ន្ទរាជ្យ ​នៅ​ឆ្នាំ​ ២០១៣ ​ដោយ​ប្ដូរ​ទីតាំង​ចំនួន ៣ ដង​រួច​មក​​ហើយ។​ ​បច្ចុប្បន្ន​នេះ​ ​ក្លិប​​មាន​​​​ទី​តាំង​ថ្មី​​​នៅ​ផ្ទះ​លេខ​ #2s ផ្លូវ​លេខ​ ​៤៦៨​ សង្កាត់​​ទួល​ទំពូង​១ ​ខណ្ឌ​​ ចំការ​មាន​រាជធានី​ភ្នំពេញ​ ដោយ​ទំហំ​ទទឹង​ ១៤ ម៉ែត្រ​ និង ​បណ្ដោយ ៣៥ ម៉ែត្រ​។

បើ​សិន​ជា​​អ្នក​ស្រលាញ់​កីឡាប្រដាល់​​​និង​ចាប់​អារម្មណ៍​ហាត់​​​ដើម្បី​សុខភាព ឬ ​ចង់​ចេះ​ក្បាច់​ប្រដាល់​ដើម្បី​​ឡើង​ប្រកួត​​អាជីព​ ​អាច​ទាក់ទង​បាន​តាម​រយៈ​លេខ​ទូរសព្ទ​​ពីរ​​​ខ្សែ​ ​ ​ភាសា​ខ្មែរ ​012 282 282 ​និង​និយាយ​ជា​ភាសា​អង់គ្លេស​តាម​រយៈ​លេខ​ 089 333 705។

សូម​ទស្សនា​​ការ​​​ផ្សាយ​ផ្ទាល់​​​​​គ្រប់​ការ​ប្រកួត​របស់​សង្វៀន ONE Championship តាម​រយៈ​ https://www.facebook.com/ONEChampionship/ , ONE Super App ​និង​ YouTube: https://www.youtube.com/user/OneFCMMA ៕ ​​

​​​​អត្ថបទ៖ ស៊ីធី ​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s