៣ ​ចំណុច​​ដែល​អ្នក​គាំទ្រ​កម្ពុជា​ត្រូវ​តែ​ទស្សនា​ការ​ប្រកួត​ ONE :DREAMS OF GOLD

​ការ​ប្រកួត​​ដ៏​អស្ចារ្យ​នៅ​​សង្វៀន​ ONE :DREAMS OF GOLD ​​​ដែល​រៀប​ចំ​នៅ​ថ្ងៃ​​សុក្រ​ទី​ ១៦​ខែ សីហា ​ឆ្នាំ ២០១៩ ​នៅ​​ក្រុង​បាងកក​ ប្រទេស​ថៃ ​កាន់​តែ​ខិត​ជិត​មក​ដល់​ហើយ។ ​ក្នុង​នោះ​មាន​​ ៣ ចំណុច​​​​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ដែល​​អ្នក​គាំទ្រ​​​​នៅ​កម្ពុជា​ត្រូវ​តែ​​ទស្សនា។ ​ទី​១​រឿង​ដែល​អ្នក​គាំទ្រ​​ចង់​ដឹង​​និង​ តាម​ដាន​ខ្លាំង​​ គឺ​ ចាន់ រតនា​ តំណាង​​ឲ្យ​កម្ពុជា​ ​​ត្រូវ​ជួប​​​អ្នក​លេង​ក្បាច់​គុន​ជំនាញ​ចំបាប់​សញ្ជាតិ​គុយបា​ Gustavo Balart។​ ​ទី​២​ Petchdam Petchyindee Academy ​ឡើង​ការ​ពារ​ខ្សែ​ក្រវាត់ ​Flyweight Kickboxing World Championshipរបស់​ខ្លួន​​ទល់​នឹង​​ជើង​ខ្លាំង​ហុល្លង់​ Ilias Ennahachi។ ​ទី៣​ Smokin’ Jo Nattawut ​របស់​ថៃ​​ត្រូវ​ជួប​​​​ជើង​ខ្លាំង​កណ្ដាប់​ដៃ​ Giorgio Petrosyan មក​ពី​​អ៊ីតាលី ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ Featherweight Kickboxing World Grand Prix ដើម្បី​​​ដណ្ដើម​កៅ​​អី​ទៅ​​ឈ្នះ​ប្រាក់​រង្វាន់ ១ លាន​ដុល្លារ​អាមេរិក​ ស្រប​ពេល​ជើង​ខ្លាំង​មក​ពី​បារាំង​ ​Samy Sana​ ប៉ះ​ Dzhabar Askerov មក​ពី​រុស្សី​​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​​ដូច​គ្នា។

ចាន់ រតនា vs Gustavo Balart

ចាន់​ រតនា ​​ត្រូវ​​​ជួប​​ជើង​ខ្លាំង​ Gustavo Balart​ មក​ពី​គុយ​បា។​ ​​​​ម្ចាស់​​ក្លិប​​ «សិល្បៈ» បាន​​បង្ហើប​ថា​ ត្រៀម​ខ្លួន​យ៉ាង​ល្អ​ក្នុង​ជំនួប​នេះ​ទាំង​​ក្បាច់​​ដោះ​ឃ្លេ​ ​ការពារ​ ​កម្លាំង​ស៊ុហ្វ​ ​និង​ វាយ​បក​យក​​ឈ្នះ​​ជើង​ខ្លាំង​វ័យ​​ ៣២ ​ឆ្នាំ​ដែល​ជា​ម្ចាស់​មេដាយ​មាស​ Pan American Games ឆ្នាំ​​ ​២០១១។​ ​ជា​មួយ​គ្នា​នោះ​​គ្រូ​បង្វឹក​ Lorenzo ​​បាន​បង្ហើប​ថា ៖«​ខ្ញុំ​​ជឿ​ជាក់​ថា​ ចាន់ រតនា​ ​​​អាច​ឈ្នះ​​​ Balart ​ត្រឹម​ទឹក​ទី២»។ ​ ​ចាន់ រតនា ​​​កំពុង​ប្រឹងប្រែង​ខ្លាំង​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​​រក​​ការ​ប្រកួត​ប្រជែង​ខ្សែ​ក្រវាត់​លំដាប់​ពិភព​លោក​នៅ​សង្វៀន ONE។ ​មុន​ឆ្ពោះ​ទៅ​ការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ រតនា នឹង​​អាច​បង្កើត​កំណត់​ត្រា​ថ្មី​នៅ​សង្វៀន​លំដាប់​ពិភព​លោក​ ONE ​បើ​សិន​អាច​​ឈ្នះ Balart។ ​ជ័យជម្នះ​នា​ថ្ងៃ​ទី​ ១៦ ខែ សីហា ខាង​មុខ​នឹង​ក្លាយ​ជា​កីឡាករ​ខ្មែរ​ដំបូង​​ដែល​​មាន​សមត្ថភាព​​ឈ្នះ​ ៣ ​លើក​ជាប់​គ្នា​នៅ​សង្វៀន​​លំ​ដាប់​ពិភព​លោក​ ONE​បន្ទាប់​ពី​ឈ្នះ​ ២ ​លើក​ជាប់​គ្នា​ពេល​កន្លង​​មក។ ​​តើ​​ ចាន់ ​រតនា​ អាច​​បង្កើត​កំណត់​ត្រា​ល្អ​ឯក​ទេ​​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​ក្រោយ​នោះ​ទេ?​
នេះ​ជា​​លីង​​វីដេអូ​ប្រកួត​ចុង​ក្រោយ​​រវាង​ Balart និង​ Wada : https://www.youtube.com/watch?v=03YYjjxoIEM ។ ​

-​ Petchdam Petchyindee Academy ត្រូវ​ការ​ពារ​ខ្សែ​ក្រវាត់​ទល់​នឹង​​ជើង​ខ្លាំង​ហុល្លង់​ Ilias

Ennahachi

តើ​ម្ចាស់​ខ្សែ​ក្រវាត់​ ​Flyweight Kickboxing World Championship ​កីឡាករ​ Petchdam Petchyindee Academy​ អាច​​ការពារ​ខ្សែ​ក្រវាត់​លំដាប់​ពិភព​លោក​របស់​ខ្លួន​បាន​ដែរ​ឬ​យ៉ាង​ណា? ​​ស្ថិត​ក្នុង​វ័យ​ ២៣​ ឆ្នាំ​ Ilias​ ​​បាន​ចុះ​កិច្ច​សន្យា​ ២ ឆ្នាំ​ប្រកួត​ឲ្យ​​ សង្វៀន​ ONE ​កាល​ខែ មិថុនា​​ឆ្នាំ​ ២០១៩ កន្លង​ទៅ​។ ​​​កូន​កាត់​​ហុល្លង់​-ម៉ារ៉ុក​ ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ World Fighting League 2018 និង​ មាន​កំណត់​ប្រកួត​ដ៏​អស្ចារ្យ។​ ​ក្នុង​​កំណត់​​ត្រា​ប្រកួត​ Kickboxing ​​​ម្ចាស់​ខ្សែ​ក្រវាត់​មក​ពី​ហុល្លង់​ ​ចាញ់​ត្រឹម​តែ​ ២ ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​ ៣១ ដង។​ តើ​​​Ilias​ ​អាច​ឈ្នះ​កីឡាករ​ថៃ​វ័យ​ ២១ ​ឆ្នាំ​ដែល​មាន​រហស្សនាម​ថា​ «The Baby Shark» ​បាន ឬ យ៉ាង​ណា?

សុទ្ធ​តែ​អ្នក​ត្រូវ​ការ​កៅ​​អី​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​​ដោយ​ Smokin’ Jo Nattawut ​ ប៉ះ​ Giorgio Petrosyan ​ខណៈ​ដែល​​Samy Sana​ ប៉ះ​ Dzhabar Askerov មក​ពី​រុស្សី​​ ប្រជែង​​កៅ​អី​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ក្នុង​កម្មវិធី​​ Featherweight Kickboxing World Grand Prix ​ ដូច​គ្នា

Smokin’ Jo Nattawut ធ្លាប់​ចាញ់​ Giorgio Petrosyan ​ម្ដង​រួច​ហើយ​កាល​ខែ ​មេសា​ ឆ្នាំ​ ​២០១៨។ ដូច្នេះ​​ ​Petrosyan ​​រំពឹង​ថា​​អាច​បង្កើត​កំណត់​ត្រា​ល្អ​​ដើម្បី​ឈាន​ទៅ​ដណ្ដើម​ទឹក​ប្រាក់​ ១ ​លាន​ដុល្លារ។

Petrosyan ​​អះអាង​ថា​៖«​​​អ្វីៗ​អាច​កើត​ឡើង​គ្រប់​ពេល​លើ​សង្វៀន ដូច្នេះ​អ្នក​សង្ឃឹម​ឈ្នះ​មិន​ប្រាកដ​​ថា​ឈ្នះ​នោះ​ឡើយ ជាក់​ស្ដែង​ដូច​បាន​ឃើញ​ស្រាប់​​​ Yodsanklai ​ចាញ់​ Sana ជា​ដើម។ ​ខ្ញុំ​ផ្ដោត​​លើ​ការ​ប្រកួត​ជា​ជាង​ផ្ដោត​លើ​​ទឹក​ប្រាក់ ​១ ​លាន​ដុល្លារ។ ​គេ​​​ច្បាស់​ជា​មាន​ការ​ផ្លាស់​ប្ដូរ​ដោយ​សារ​ទើប​ឈ្នះ​ ៤ ប្រកួត​ចុង​ក្រោយ​បន្ទាប់​ពី​ចាញ់​ខ្ញុំ។ ​តែ​ខ្ញុំ​នឹង​​រៀប​ចំ​ក្បាច់​ប្រយុទ្ធ​ខុស​ប្លែក​ពី​។ វា​ជា​សង្គ្រាម​លើ​សង្វៀន​ដ៏​រំភើប»។ ​ចំណែក​ Sana ​បញ្ចេញ​ឆន្ទៈ​បែប​​នេះ ​៖«​យើង​មិន​​មែន​វ៉ៃ​ដើម្បី​លុយ​មួយ​មុខ​ទេ។ ​យើង​វ៉ៃ​ព្រោះ​ជា​ក្ដី​ស្រលាញ់​របស់​យើង ​ព្រោះ​​ឈាម​ជ័រ​របស់​យើង​ជា​អ្នក​ប្រដាល់​ ដូច្នេះ​ត្រូវ​តែ​ប្រកួត»។ ​ទឹក​ប្រាក់ ​១ លាន​ដុល្លារ​ពិត​ជា​​ច្រើន​សម្បើម​ណាស់​ ដូច្នេះ ​«AK47» ​ត្រូវ​តែ​ធ្វើ​​ឲ្យ​ភ្ញាក់​ផ្អើល​ និង​ ​​កើត​ឡើង​ពេល​ជួប Askerov។ ​តើ​​កីឡាករ​ពីរ​រូប​​ណា​អាច​​ឡើង​ទៅ​វគ្គ​​ផ្ដាច់​ព្រ័ត្រ?

សូម​ទស្សនា​​ការ​​​ផ្សាយ​ផ្ទាល់​​​ពី​សង្វៀន​ ONE: DREAMS OF GOLD ពី​​ប្រទេស​ថៃ​​​​ល្ងាច​ថ្ងៃ​ទី​ ១៦ ​សីហា ចាប់​ពី​ម៉ោង​ ​៥ កន្លះ​ ​​ល្ងាច​​តទៅ ​ តាម​រយៈ​ផេក​ ​ https://www.facebook.com/ONEChampionship/ ​និង​ YouTube: https://www.youtube.com/user/OneFCMMA ។ ​​

អត្ថបទ៖ ស៊ីធី ​

Leave a Reply