Eddie Alvarez មាន​ការ​តស៊ូ​​​លំបាក​​កាល​​នៅ​​​កុមារភាព​​នៅ​តំបន់​​ដែល​ខ្លួន​រស់​នៅ​រហូត​ជា​​ជើង​ខ្លាំង​លំដាប់​ពិភព​លោក

ជើង​ចាស់​ទម្ងន់​ Lightweight ​​កីឡាករ​ Eddie Alvarez ​ត្រលប់​មក​កាន់​ ONE​ ​ដែល​ត្រូវ​តតាំង​នឹង​អតីត​ម្ចាស់​ជើង​ឯក​ Lightweight World Champion របស់​ហ្វីលីពីន​ Eduard Folayang ឬ ​ហៅ​ថា​ «Landslide» នៅ​​សង្វៀន​ ONE: DAWN OF HEROES នា​ថ្ងៃ​ទី​ ២ ខែ​ ​សីហា ​ខាង​មុខ​នៅ​​​ក្រុង​ម៉ានីល​ប្រទេស​ ហ្វីលីពីន។​ ​គេ​ជា​កីឡាករ​មួយ​រូប​ដែល​ធំធាត់​​យ៉ាង​លំបាក​ម្នាក់​នៅ​​សហរដ្ឋ​អាមេរិក។​ ​យ៉ាង​ណា​ក្ដី Eddie Alvarez ឬ​​ «The Underground King» ​​​​ដែល​បាន​ស្ថិត​ក្នុង​សភាព​ការ​ល្អ​ ឬ ​អាក្រក់​ ​បាន​ក្លាយ​ជា​​គ្រាប់​ពេជ្រ​​ប្រចាំ​តំបន់​​របស់​ខ្លួន​។ «The Underground King» កើត​នៅ​Kensington ដែល​ជា​តំបន់​មួយ​នៅ​ភាគ​ខាង​ជើង​ Philadelphia ជា​ទឹក​ដី​មាន​ឧក្រិដ្ឋកម្ម​ ​​រហូត​ដល់​ ៨៣​ភាគរយ​ខ្ពស់​ជាង​​គេ​ជា​មធ្យម​នៅ​​ សហរដ្ឋ​អាមេរិក។​

Alvarez បាន​រំលឹក​ថា​ ​ស្រុក​កំណើត​មិន​អាក្រក់​ពេក​ទេ​​ពេល​ក្រុម​គ្រួសារ​​ផ្លាស់​ទៅ​​នៅ​ទីនោះ​លើក​ដំបូង​ ប៉ុន្តែ​ ពីរ​បី​ឆ្នាំ​​បន្ទាប់​មក​ក៏​មាន​ការ​ផ្លាស់​ប្ដូរ​កាន់​តែ​ច្រើន​ឡើង។

Alvarez ពន្យល់​​ទៀត​ថា៖«​ពេល​​ធំធាត់​​កាល​នៅ​កុមារ​ ​នា​ភាគ​​ខាង​ជើង​ Philadelphia គឺ​ពិត​ជា​ល្អ​ណាស់​ ហើយ​អ្វីៗ​កាន់​តែ​​ប្រែប្រួល​​​ខ្លាំង​ពេល​ខ្ញុំ​អាយុ​ប្រហែល ​៧ ទៅ​ ៨ ឆ្នាំ។ ​​ទី​នោះ​បាន​​ក្លាយ​ជា​​​កន្លែង​រត់​ពន្ធ​គ្រឿង​ញៀន។ ហេរូអ៊ីន​​ បាន​ជ្រាប​ចូល​មូលដ្ឋាន​របស់​ខ្លួន​កាល​នៅ​ក្មេងៗ ​និង​ ធ្វើ​​ឲ្យ​ស្ថានភាព​កាន់​​​តែ​ដុនដាប​ ​​​មាន​ភាព​ក្រីក្រ និង​ ​ក្លាយ​​ជា​​ទីតាំង​រត់​ពន្ធ​គ្រឿង​ញៀន»។

ខណៈ​ដែល​ស្ថានការណ៍​កាន់​​តែ​អាក្រក់​ ​ ​ឪ​ពុក​ម្ដាយ​របស់​ Alvarez​ បាន​​ព្យាយាម​ធ្វើ​រឿង​ល្អៗ​បំផុត​​សម្រាប់​កូនៗ​​របស់​ខ្លួន​ដោយ​បញ្ជូន​ទៅ​រៀន​នៅ​​សាលា​​ឯកជន​​​​ក្រៅ​ពី​តំបន់ ​ Kensington។ ​​នោះ​ជា​មធ្យោបាយ​ដែល​អាច​​ទទួល​បាន​ការ​​អប់រំ​ប្រសើរ​ឡើង​ និង​ ​នៅ​ឆ្ងាយ​ពី​បញ្ហា​ប៉ុន្តែ​ ​​វា​មើល​ទៅ​ហាក់​ដូច​ជា​​អ្នក​ខាង​ក្រៅ​ទៅ​វិញ​បើ​ធៀប​ជា​មួយ​ក្មេងៗ​ដទៃ​ជុំ​វិញ​ខ្លួន​នៅ​ក្នុង​តំបន់។

«​ឪ​ពុក​ម្ដាយ​របស់​ខ្ញុំ​​បាន​សន្សំ​លុយ​គ្រប់គ្រាន់​ដើម្បី​​បញ្ជូន​ទៅ​រៀន​នៅ​សាលា​​កាតូលិក​មួយ។ ​វា​មើល​ទៅ​ងាយ​ស្រួល​ ដោយ​មិន​មាន​ក្មេង​ច្រើន​ប៉ុន្មាន​ឡើយ។ ​បើ​សិន​ខ្ញុំ​នៅ​​រៀន​សាលា​រដ្ឋ​ជា​មួយ​ក្មេង​ក្នុង​តំបន់​ ​​វា​មិន​គួរ​មាន​​កិច្ច​​ខំ​ប្រឹងប្រែង​មក​លើ​ខ្ញុំ​នោះ​ទេ»។ Alvarez បញ្ជាក់​បែប​នេះ។

ដោយ​សារ​រស់​នៅ​តំបន់​លំបាក​ Alvarez ​ទទួល​ស្គាល់​ថា​​កន្លែង​​នោះ​បាន​​ផ្ដល់​​ផល​ចំណេញ​រយៈ​ពេល​យូរ​អង្វែង​ និង​​បាន​បង្កើត​​ឱកាស​ថ្មី​​មួយ​​​ដោយ​ព្យាយាម​រហូត​ដល់​ជោគជ័យ​នៅ​ក្នុង​ជីវិត។

បុរស​មក​ពី​តំបន់​ Kensington ​បាន​​ដឹង​រឿង​​រន្ធត់ៗ​ជា​ច្រើន​អំពី​មនុស្ស​ដែល​​ធំធាត់​នៅ​ក្បែរ​ខ្លួន។ ក្មេងៗ​ទាំង​នោះ​បាន​​​ធ្លាក់​ក្នុង​អំពើ​អបាយមុខ​ ​សេពគប់​​គ្រឿង​ញៀន​ ឬ​​ ធ្លាក់​ក្នុង​ការ​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​ ​ដោយ​គ្មាន​ជម្រើស។ ​Alvarez ​គូស​បញ្ជាក់​ថា​៖«​​ខ្ញុំ​ត្រូវ​បាន​កំណត់​ទិស​ដៅ​កាល​នៅ​ក្មេងៗ។ ​ខ្ញុំ​យល់​ថា​ខ្ញុំ​មក​ពី​ណា​, បរាជ័យ​ជា​រឿង​​សាមញ្ញ​ ​ហើយ​ខ្ញុំ​អាច​បរាជ័យ​បើ​មិន​ធ្វើ​បាន​ល្អ។​ ​​នោះ​ជា​ការ​លើក​ទឹក​ចិត្ត​​ល្អ​បំផុត​ក្នុង​ជីវិត»។

យ៉ាង​​​​ណា​ក្ដី​​កីឡាករ​រូប​នេះ​បាន​ទទួល​ស្គាល់​ថា​ រូប​គេ​ធ្វើ​ការងារ​ធ្ងន់​រហូត​ដល់​ ​២​ទៅ​​៣​ដង​​​​​ច្រើន​ជាង​អ្នក​ធម្មតា​​កាល​​​រស់​នៅ​ក្នុង​តំបន់​​របស់​ខ្លួន​​​​ក្នុង​​អាយុ​​ចន្លោះ​ពី​ ៧ ​ទៅ ៨​ឆ្នាំ។ ​​កាល​នោះ Alvarez ​បាន​ប្រឡូក​ក្នុង​ជីវិត​ជា​សមាជិក​ក្រុម​កីឡា​ម្នាក់​​នៅ​សាលា​​កាតូលិក​​ផង​ដែរ។​ មុន​ពេល​​​ចូល​ហ្វឹកហាត់​ ​ក្បាច់​គុន «The Underground King» ជា​​កីឡាករ​នៅ​ក្រុម​ Track Team ​ប្រចាំ​សាលា​របស់​ខ្លួន។ ​គេ​ក៏​​​នឹក​គុណ​ដល់​​ការ​ណែនាំ​របស់​​​ប៉ា​ខ្លួន​ និង​បន្ត​កិច្ច​ការ​នេះ​រហូត​ទទួល​បាន​ជោគជ័យ។

«​​​ខ្ញុំ​ចូល​រួម​ Track Team ​ហើយ​សាលា​របស់​ខ្ញុំ​មាន​​ចម្ងាយ​ ៣ ​ម៉ាយ​ ដូច្នេះ​ខ្ញុំ​បាន​​ស្ពាយ​កាតាប​ពី​ក្រោយ​ ហើយ​​ខ្ញុំ​មិន​​ព្យាយាម​ជិះ​កង់​ទៅ​សាលា​ទេ។ ខ្ញុំ​​បាន​​​រត់​ទៅ​សាលា។ ប៉ា​របស់​ខ្ញុំ​បាន​ប្រាប់​អីចឹង»។

បុរស​វ័យ​ ៣៥ ឆ្នាំ​រូប​នេះ​រៀប​រាប់​​​ទៀត​ ​​គេ​តែង​តែ​​ស្ពាយ​កាតាប​នៅ​ក្រោយ​ខ្នង​ពេល​អាយុ​ ៨ ឆ្នាំ​ និង​ រត់​ទៅ​សាលា​​​​ឡើង​បែក​ញើស​ ​ហើយ​​ក៏​ប្ដូរ​​​​ឯកសណ្ឋាន​សាលា​កាតូលិក​ ​មុន​ចូល​ថ្នាក់​បន្ទាប់​ពី​ដោះ​សម្លៀក​បំពាក់​​សើម​​ញើស​ដាក់​ក្នុង​កាតាបវិញ។ ពេល​នឹក​ដល់​រឿង​រ៉ាវ​កាល​ពី​ក្មេង​ ​កីឡាករ​ជើង​ខ្លាំង​របស់​អាមេរិក​​ថា​ពិត​ជា​មាន​​ការ​ទទួល​ខុស​ត្រូវ និង​ ​បាន​ធ្វើ​អ្វី​ដែល​​ក្មេង​ៗ​ជា​ច្រើន​មិនបាន​ធ្វើ​វា។ ពេល​វ័យ​កាន់​​ធំ Alvarez​បាន​ចូល​ហ្វឹកហាត់​ចំបាប់​ និង​ រៀន​អំពី​ក្បាច់​គុន។​ ​​នោះ​ជា​ពេល​ត្រូវ​​ជម្នះ​គ្រប់បែប​យ៉ាង​ដែល​មិន​​ធ្លាប់​ប្រាថ្នា​កន្លង​​មក​ក្នុង​បរិយាកាស​ជុំ​វិញ​ខ្លួន។ Alvarez ​​ជា​អ្នក​ជិត​ខាង​​​នៃ​តារា​​ភាព​យន្ត​ប្រដាល់​​ដ៏​ល្បី​ឈ្មោះ​ Rocky ហើយ​គេ​​ក៏​ទទួល​បាន​ឥទ្ធិពល​នេះ។ ​Alvarez​ មាន​អារម្មណ៍​ថា​ ខ្លួន​រស់​នៅ​ក្នុង​សភាព​ស្រដៀង​នឹង​ខ្សែ​ភាព​យន្ត​នោះ​ដែរ។

«Rocky ដែល​​ជា​តារា​ភាព​យន្ត​​​​រឿង​ប្រដាល់​ដ៏​​ល្បី​ជា​អ្នក​​​រស់​នៅ​ជិត​គ្នា​នៅ​ភាគ​ខាង​ជើង​ជើង​Philadelphia។ ដូច្នេះ​​ការ​​​ចេះ​ក្បាច់​គុន​ទាត់​ធាក់​ គឺ​​​ដូច​គ្នា។ ​ខ្ញុំ​ធំ​ឡើង​បាន​ឃើញ​ភាព​ជោគជ័យ ​និង​ការងារ​​របស់​ Rocky ។ ខ្ញុំ​ពេញ​ចិត្ត​នឹង​​​រឿង​នេះ។ ខ្ញុំ​មើល​ហើយ​មើល​ទៀត។ ​ឥឡូវ​នេះ​វា​កន្លង​ផុត​ទៅ​ជិត​ ២ ​ទសវត្សរ៍​ហើយ»។ Alvarez ពន្យល់​បន្ថែម​បែប​នេះ។

ខ្សែ​ភាព​យន្ត​នោះ​បាន​ធ្វើ​ឲ្យ​ជីវិត​ និង​ គ្រួសារ​របស់​ Alvarez ​កាន់​តែ​ប្រសើរ​ឡើង។ ​ហើយ​គេ​មិន​ដែល​ភ្លេច​ទី​កំណើត​នោះ​ទេ។ ភាព​លំបាក​ និង​ជួប​ឧបសគ្គ​ទាំង​ឡាយ​បាន​ធ្វើ​ឲ្យ​ Alvarez ​ ​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពិភព​លោក និង​ កម្រិត​ពិភព​លោក​ដល់​បច្ចុប្បន្ន៕

អត្ថបទ៖ ស៊ីធី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s