Samontha ដែល​ជា​ក្មួយ កែវ រំចង់ មាន​ក្ដី​ស្រមៃ​ធំ​ចង់​នាំ​ពូ​​ទៅ​​ប្រកួត​នៅ​អាមេរិក

កីឡា​ការិនី​ខ្មែរ​អាមេរិក Samontha Stephenson បង្ហាញ​ចំណាប់​អារម្មណ៍​ចង់​នាំ​ពូ​របស់​ខ្លួន​ដែល​ជា​អ្នក​ប្រដាល់​ល្បី​ក្នុង​ប្រទេស​កម្ពុជា កែវ រំចង់ ទៅ​ហ្វឹកហាត់​​និង​ប្រកួត​លើ​ទឹក​ដី​សហរដ្ឋអាមេរិក។

កាល​ពី​ឆ្នាំ​មុន Samontha បាន​ធ្វើ​ដំណើរ​ពី​សហរដ្ឋអាមេរិក​មក​លេង​ប្រទេស​កម្ពុជា​ជាមួយ​ឪពុក។ ក្នុង​នោះ​នាង​បាន​​មក​ជួប​ពូ​របស់​ខ្លួន កែវ រំចង់ និង​កីឡាករ​ល្បី​មួយ​ចំនួន​របស់​កម្ពុជា​ដូច​ជា ឡុង​ សុភី​និង​សេន ប៊ុន​ថេន​ជា​ដើម។ យ៉ាងណាមិញ​ កាល​ពី​ម្សិលមិញ Samontha ​បាន​សរសេរ​ចំនួន​ដ៏​វែងអន្លាយ​មួយ​លើ​បណ្ដាញ​សង្គម​ហ្វេស៊ុក បង្កប់​អត្ថន័យ​ចង់​ជួយ​កែង រំចង់។

 

​​​Samontha បាន​បញ្ចេញ​​អារម្មណ៍​របស់​ខ្លួន​ថា ពូ​របស់​ខ្លួន​កែវ រំចង់ ជា​ហេតុផល​ធ្វើ​ឲ្យ​នាង​ចាប់​ផ្ដើម​ហាត់​និង​វាយ​ប្រដាល់។ ពេល​នៅ​ក្មេង​នាង​តែងតែ​​សិក្សា​​ពី​ការ​ប្រកួត​របស់​រំចង់ តាម​រយៈ Youtube និង​ធ្វើ​តាម។

ក្ដី​ស្រមៃ​ធំ​របស់​ខ្ញុំ​​គឺ​ចង់​រក​វិធី​នាំ​ពូ​របស់​ខ្ញុំ​មក​អាមេរិក​ដើម្បី​ហ្វឹកហាត់​និង​ប្រកួត។ ឪពុក​របស់​ខ្ញុំ​បាន​ព្យាយាម​​​ចង់​នាំ​​គាត់​​មក​ទី​នេះ និង​កំពុង​ព្យាយាម​ធ្វើ​អ្វី​ដែល​គាត់​អាច​ធ្វើ​បាន ប៉ុន្តែ​មិន​ដឹង​ពី​ជំហាន​នោះ​ទេ។ វា​ពិត​ជា​ពិបាក​ក្នុង​ការ​មក​អាមេរិក ប្រសសិន​ជា​អ្នក​រស់​នៅ​ប្រទេស​កម្ពុជា៕ ​​​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s