ចាន់ សំអាត ​​​មាន​ភាគរយ​ខ្ពស់​ដើរ​ចេញ​​ពី​ពិភព​ក្បាច់​គុន​ទៅ​ប្រកប​របរ​ផ្សេង​នៅ​ថ្ងៃ​មុខ

កីឡាករ​ ចាន់ សំអាត​ ​​ដែល​ជា​អ្នក​លេង​គុន​ចម្រុះ​មាន​ឈ្មោះ​​បោះ​សំឡេង​ម្នាក់​នៅ​ព្រះរាជា​ណា​ចក្រ​​កម្ពុជា​បាន​បង្ហើប​អំពី​គោល​ដៅ​ទៅ​ថ្ងៃ​អនាគត​ថា​ ​នឹង​មាន​ភាគរយ​ខ្ពស់​ដើម្បី​ចាក​ចេញ​ពី​​​​ការងារ​ក្បាច់​គុន ​​និង​ ផ្ដោត​លើ​មុខ​របរ​ផ្សេង​ទៅ​វិញ។​

កីឡាករ​គុន​ចម្រុះ​វ័យ​ ២៦​ ឆ្នាំ​រូប​នេះ​បញ្ជាក់​ដូច្នេះ ៖«រាល់​ថ្ងៃ​​ខ្ញុំ​មិន​ទាន់​ច្បាស់​ទេ​បង​ទោះ​។ ​ខ្ញុំ​នៅ​មាន​កម្លាំង។ ​ខ្ញុំ​ខំ​ប្រឹង​ហ្វឹកហាត់ ​ហើយ​ ឡើង​ចុះ​ញឹកញាប់​ពី​ខេត្ត​ឧត្ដរមានជ័យ ​មក​ភ្នំពេញ​ដើម្បី​ហាត់​នៅ​ក្លិប ​Cambodian Top Team ។ ​តែ​ខ្ញុំ​​​​​អាច​ឈប់​​ពី​​​កីឡា​ក្បាច់​គុន​មួយ​នេះ​ពេល​អាយុ​ជ្រេ​​បន្តិច​ទៀត។​ ​រាល់​​​ថ្ងៃ​​ ​ខ្ញុំ​ខំ​ហ្វឹកហាត់​ខ្លួន​ឯង​ផង និង​ ជួយ​បង្ហាត់​សិស្ស​នៅ​ CTT ​ផង។ ​ការ​ជួយ​នេះ​​មិន​មែន​ទទួល​ប្រាក់​ខែ​អ្វី​ទេ ​​ហើយ​មិន​​ទាន់​ប៉ង​ក្លាយ​ជា​គ្រូ​បង្វឹក​ដែរ​ ​ព្រោះ​លោក​ គ្រូ​ ហ៊ុន ច័ន្ទរាជ្យ​ គាត់​ជួយ​សម្រួល​ដល់​ខ្ញុំ​ បង្ហាត់​ខ្ញុំ​ ​ផ្ដល់​ការ​ស្នាក់​នៅ ការ​​ហូប​ចុក​ ​រក​សង្វៀន​​​ឲ្យ​ប្រកួត​ជា​ដើម។ ​ដូច្នេះ​យើង​ត្រូវ​​ជួយ​គាត់​វិញ​តាម​តែ​អាច​ធ្វើ​ទៅ​បាន»។

​បច្ចុប្បន្ន​ ​កូន​សិស្ស​លោក​ ហ៊ុន ច័ន្ទរាជ្យ ​​​កំពុង​​បុក​ហ្វឹកហាត់​​យ៉ាង​ខ្លាំងក្លា​​ដើម្បី​​ត្រៀម​ប្រកួត​នៅ​សង្វៀន ONE និង​ កំពុង​ប្រកួត​​ដណ្ដើម​ខ្សែ​ក្រវាត់​​ប្រភេទ​ទម្ងន់​ ៦០ ​គីឡូក្រាម​​នៅ​ស្ថានីយ​​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ ដែល​មាន​បេក្ខភាព​​កីឡាករ​ខ្មែរ​ ៤ នាក់ និង ថៃ ៤ ​នាក់។​ ​​ឆ្លង​កាត់​ ៣ ប្រកួត​កន្លង​មក ចាន់ សំអាត​ ឈ្នះ ២ និង ចាញ់​​ម្ដង។​ ជ័យជម្នះ​ ២ លើក​ កន្លង​ទៅ​​អាច​​ធ្វើ​ឲ្យ​គេ​មា​សង្ឃឹម​ឡើង​ទៅ​វគ្គ​បន្ត។ ​​កីឡាករ​មក​ពី​ខេត្ត​ឧត្តរមានជ័យ​រូប​នេះ​​​​មាន​ឈ្មោះ​ទៅ​ប្រកួត​​នៅ​សង្វៀន​ ONE Championship ជា​ថ្មី​នា​ដើម​ខែ​ សីហា​ ឆ្នាំ ២០១៩​ ខាង​មុខ​នៅ​ប្រទេស​សិង្ហបុរី។ ​ការ​ឡើង​សង្វៀន​ ONE ​លើក​នេះ​គឺ​ ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​ ពី​ ៥៦ ​ទៅ​ ​៦០ ​គីឡូក្រាម។ ​​

​សំអាត​​​បង្ហើប​ក្ដី​រំពឹង​បែប​នេះ​៖ «​ខ្ញុំ​សង្ឃឹម​​បាន​លទ្ធផល​​​ល្អ​លើក​នេះ ​ព្រោះ​កន្លង​ទៅ​​ចាញ់​នៅ​សង្វៀន​ ONE។ ល្អ​​ណាស់​ដែល​ត្រូវ​គីឡូ​ខ្ញុំ។ ​ពី​មុន​លំបាក​បន្តិច​​ព្រោះ​​ខ្ញុំ​​​ទៅ​វ៉ៃ ​ចន្លោះ​​គីឡូ​ ៦០​ ទៅ ​៦៥ ​គីឡូ​ក្រាម​។ គីឡូ​ខ្ញុំ​​ដំឡើង​ ហើយ​ គេ​ទម្លាក់​មក​​ចាំ​វ៉ៃ​យើង»។

​​កីឡាករ​មក​ពី​​ស្រុក​អន្លង់​វែង​ ​រៀបរាប់​ទៀត​ថា​ ដ្បិត​ជួយ​បង្វឹក​កីឡាករ​​ក្មេងៗ​នៅ​ក្លិប CTT និង​បង្ហាត់​កូន​សិស្ស​ដើម្បី​សុខភាព​ ប៉ុន្តែ​​ គេ​មិន​មាន​មហិច្ឆតា​ខ្ពស់​ដើម្បី​ក្លាយ​ជា​គ្រូ​ ឬ ​បើក​ក្លិប​អ្វី​នោះ​ឡើយ​ដោយ​សារ​​កត្តា​ថវិកា ឬ ​​ទំនង​មិន​អាច​មាន​អ្នក​​ឧបត្ថម្ភ​​ទៀត​ផង។​ ​

សំអាត​​ ​សង្កត់​ធ្ងន់​ថា​ ៖«​បើ​សិន​អនាគត​ យើង​បើក​ក្លិប​មិន​ប្រាកដ​​ជោគជ័យ​ដែរ ព្រោះ​ក្លិប​មួយ​ចំនួន​រលំ​​ហូរហែ។ ​យើង​អត់​សូវ​ចេះ​គ្រប់គ្រង ​​យើង​អត់​មាន​បណ្ដាញ​រក​​សង្វៀន​​ឲ្យ​កីឡាករ​ប្រកួត​។ នេះ​ហើយ​សុទ្ធ​តែ​បញ្ហា​ប្រឈម»។

ការ​ដែល​​នាំ​ឲ្យ​ ចាន់ សំអាត​ ​មាន​កូន​ចិត្ត​ប្រកប​របរ​រក​ស៊ី ឬ​ទៅ​រក​ស៊ី​នៅ​ស្រុក​កំណើត​​​វិញ​នោះ​ ព្រោះ​​​កត្តា​នៅ​ជិត​ប្រពន្ធ​កូន​​ក៏​​​​ជា​​​ការ​ជំរុញ​ទឹក​ចិត្ត​មួយ​ដែរ។​ ​ការ​វិល​ទៅ​រក​ស៊ី​នៅ​​​ខេត្ត​ឧត្តរមានជ័យ​ ​វិញ​​ទៅ​ថ្ងៃ​អនាគត​​ គឺ​អាច​រស់​នៅ​​ជួបជុំ​ប្រពន្ធ​​កូន។ ​​​យ៉ាង​ណា​ក្ដី​ ​មុខរបរ​ ដែល​ ចាន់​ សំអាត​ គ្រោង​​ចាប់​យក​នៅ​​ថ្ងៃ​មុខ​មិន​​ទាន់​ត្រូវ​បាន​ទម្លាយ​នៅ​ឡើយ​ទេ​ ព្រោះ​ត្រូវ​រង់​ចាំ​បន្តិច​សិន​ ទម្រាំ​​ឡើង​​ប្រកួត​លែង​កើត ឬ ​​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ​ទៀត។ ​​​

គួរ​ដឹង​ថា​ ចាន់ សំអាត​ ​ចាប់​ផ្ដើម​ប្រលូក​​​លើ​​សង្វៀន​ប្រដាល់​ដំបូង​នៅ​ឆ្នាំ​ ២០០៨ ​ដោយ​ទៅ​ហ្វឹកហាត់​ជា​មួយ​គ្រូ​បង្វឹក ឡោ វុទ្វី​ ​​នៅ​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ៣​​ខេត្ត​​ព្រះវិហារ ​តាម​រយៈ​​​កីឡាករ ខុន ស៊ីចាន់​ មុន​នឹង​ចាប់​ផ្ដើម​ហ្វឹកហាត់​​ក្បាច់​គុន​ចម្រុះ​​នៅ​ឆ្នាំ​ ២០១៣​ ​​​ពេល​​កម្មវិធី​ Khmer Warrior Challenge ចាប់​ផ្ដើម។​ ចាន់ សំអាត​​ជា​ម្ចាស់​ខ្សែ​ក្រវាត់​​ Khmer Warrior Challenge វគ្គ​៣ ឬ ​​ហៅ​ថា​ម្ចាស់​ខ្សែ​ក្រវាត់​វ៉ៃ​ដាក់​ទ្រុង​ ដែល​រៀប​​ឡើង​ដោយ​ស្ថានីយ​ទូរទស្សន៍​ ស៊ីធីអិន ​និង​ MyTV។ ​​ ​កី

អត្ថបទ៖ ស៊ីធី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s