Janet Todd រៀប​គម្រោង​​បង្ក្រាប​អតីត​ជើង​ឯក​ពិភព​លោក​ Chuang Kai Ting នៅ​សង្វៀន​ ONE: MASTERS OF DESTINY

ពេល​ជួប​​កីឡាការិនី​លំដាប់​ពិភព​លោក​ Chuang Kai Tingនៅ​សង្វៀនONE: MASTERS OF DESTINY ​​កីឡាការិនី​​ជើង​​ខ្លាំង​​​កូន​កាត់​ជប៉ុន​-អាមេរិក​ Janet Todd ​​រំពឹង​ទទួល​បាន​លទ្ធផល​ល្អ​ ​នៅ​​ក្រុង​កូឡាឡាំពួរ​ ​ប្រទេស​ម៉ាឡេស៊ី​ នា​ថ្ងៃ​ទី​ ១២ ​ខែ កក្កដា​ ខាង​មុខ។។ តាម​រយៈ​ជ័យជម្នះ​នៅ​សង្វៀន​ ONE កាល​ខែ​ឧសភា ​​កូន​កាត់​ជប៉ុន​អាមេរិក​​​​ទទួល​បាន​ការ​ផ្គូផ្គង​ម្ដង​ទៀត​ត្រឹម​តែ​គម្លាត​​ ២ ខែ​ប៉ុណ្ណោះ។​ ​

Janet Todd ដែល​​ត្រូវ​គេ​ស្គាល់​ថា​ «JT» ​​​នោះ​​​​សម្ដែង​ភាព​រីករាយ​​ពេល​គេ​រៀប​ចំ​​ការ​​ប្រកួត​ទល់​នឹង​ Chuang Kai Ting ឬ​ «Killer Bee» អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Atomweight Kickboxing World ChampionTodd ធ្វើ​បាន​យ៉ាង​ល្អ​ដោយ​​​វាយ​ឲ្យ​ ​Chin Long ​ដែល​​ជា​មិត្ភភ័ក្ដិ​​របស់​ Chuang ​​ឲ្យ​​សន្លប់​ត្រឹម​ទឹក​ទី២ ​នៅ​សង្វៀន​ ONE: WARRIORS OF LIGHT។​ វា​ជា​ការ​ប្រកួត​ដ៏​ល្អ ​បន្ទាប់​ពី​ជួប ​កីឡាការិនី​ Stamp Fairtex​​​ ​ដែល​ម្ចាស់​ខ្សែ​ក្រវាត់​​ពិភព​លោក ​ONE Atomweight Muay Thai និង​ Kickboxing World Champion ជា​លើក​​ដំបូង​កាល​ខែ​កុម្ភៈ។​

Todd ​បញ្ជាក់​​បែប​នេះ ៖«​ខ្ញុំ​បាន​​រៀន​​មេរៀន​​ជា​ច្រើន​ មិន​ត្រឹម​តែ​ការ​ប្រកួត​​​ចុង​ក្រោយ​ទេ​ ប៉ុន្តែ​ ​​រៀន​បាន​អំពី​ការ​ប្រកួត​ជា​​ច្រើន​កន្លង​ទៅ។ ខ្ញុំ​ចូល​ចិត្ត​គ្រប់គ្រង​ស្ថានការណ៍​ឲ្យ​បាន​ច្រើន​នៅ​​លើ​រេញ។​ ​ខ្ញុំ​ដឹង​​ច្បាស់​ថា​ Chuang មក​ពី​ក្លិប​តែ​មួយ​ជា​មួយ​ Wang ​ដែល​ខ្ញុំ​ឈ្នះលើក​ចុង​ក្រោយ​ ហើយ​ពួក​គេ​មាន​បម្លាស់ទី​​និង​​​ចលនា​ល្អ តែ​​ខ្ញុំ​​​ត្រូវ​​គ្រប់គ្រង​ឲ្យ​បាន»។

កីឡាការិនី​វ័យ​ ៣៣ ឆ្នាំ​​​បន្ត​​ទៀត​ថា​ ​៖«ការ​ពិត​ណាស់ Chuang ​មាន​ល្បឿន​លឿន និង ​ការ​ចេញ​ដៃ​ក៏​លឿន។ ខ្ញុំ​គិត​ថា​វា​ជា​គុណសម្បត្តិ​មួយ​ដែរ។ ​ខ្ញុំ​ត្រូវ​តែ​ធ្វើ​ការ​ធ្ងន់​ដើម្បី​ទប់​កណ្ដាប់​ដៃ​ បន្ទាប់​ពី​​​​​មាន​បទ​ពិសោធន៍​ជា​មួយ​ Stamp។ ​ខ្ញុំ​កំពុង​រៀន​អំពី​ក្បាច់​ដែល​ត្រូវ​ទប់ទល់​បាន​ល្អ»។ Todd ​រៀប​រាប់​​ថា​ ​ការ​​ហ្វឹកហាត់​​ជា​​កត្តា​ចម្បង​​សម្រាប់​ការ​ប្រកួត​នីមួយៗ​ ​ហើយ​ ​​ការ​ឡើង​ប្រកួត​​ ៣ ​ដង​ក្នុង​ ៧​ ខែ ​​​នឹង​​នាំ​ឲ្យ​រូប​គេ​កាន់​តែ​រឹង​មាំ។ ​ កីឡាការិនី​សញ្ជាតិ​អាមេរិក​បាន​​​ទស្សនា​ការ​ប្រកួត​​របស់​ Chuang តាំង​ពី​ឈាន​​ជើង​ចូល​ប្រកួត ​ ONE Super Series ​មក​ម៉្លេះ​ហើយ​គេ​ដឹង​ច្បាស់​​យុទ្ធសាស្ត្រ​ទប់ទល់​នឹង​ក្បាច់​ដៃ​ពេល​​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ទីលាន​ Axiata Arena ​នា​ថ្ងៃ​ទី​ ១២​ កក្កដា ខាង​មុខ។ ​ JT គូស​បញ្ជាក់​ ៖«​វា​ជា​ការ​ប្រកួត​ដែល​ស្ថិត​​ក្រោម​សម្ពាធ។ អ្នក​មិន​បាន​ទទួល​សម្ពាធ​​ដូច​នៅ​ក្នុង​ក្លិប​​ហ្វឹកហាត់​ទេ​ ប៉ុន្តែ​វា​ជា​សម្ពាធ​​​ដែល​ប្រកួត​ប្រជែង ​​ត្រូវ​តែ​ទប់​ទល់ ។ នេះ​ជា​​ចំណុច​​ដែល​ខ្ញុំ​ចូលចិត្ត»។

Chuang ​មាន​ស្នៀត​ល្អ​គ្រប់​​ពេល​​​​វ៉ៃ​​ឈ្នះ​ Yodcherry Sityodtong ​ដើម្បី​ឈ្នះ​ខ្សែ​ក្រវាត់​កម្រិត​ពិភព​លោក​ ONE Atomweight Kickboxing World Championship ​កាល​ឆ្នាំ​មុន។ ​Chuang ​មិន​អាច​យក​ឈ្នះ Stamp Fairtex ប៉ុន្តែ​កីឡាការិនី​វ័យ ២៤ ​ឆ្នាំ​រូប​នេះ​បង្ហាញ​ក្បាច់​​ពិសេស​ជា​ច្រើន​ក្នុង​ ៥ ទឹក​ និង​ធ្វើ​ឲ្យ​​មាន​ការ​ប្រកួត​កាន់​តែ​ស្រួចស្រាល់​​នៅ​ទឹក​ដី​ថៃ។ Chuang ​មាន​​​ចំណុច​ខ្លាំង​ជា​ច្រើន​ ប៉ុន្តែ JT ​ក៏​មាន​ក្បាច់​​​ការពារ​ដើម្បី​យក​ឈ្នះ​​​ក្នុង​ការ​ប្រកួត​​ខាង​លើ​​ដែរ។ ​

«ខ្ញុំ​​បាន​កត់​សម្គាល់​ចំណុច​ខ្លាំង​របស់​ Chuang រួច​ហើយ​​ដោយ​មាន​​​ក្បាច់​ដៃ​ខ្លាំង ​និង​​រហ័ស។ ប៉ុន្តែ​ ការ​ទាត់​​​របស់​គេ​ក៏​មើល​ទៅ​មាន​ប្រសិទ្ធ​ភាព​ដែរ»។ JT សង្កត់​ធ្ងន់​បែប​នេះ។

JD បាន​គិត​ក្នុង​ចិត្ត​​​​យ៉ាង​ដូច្នេះ ៖«​គម្រោង​របស់​ខ្ញុំ​មិន​​យក​ឈ្នះ​​ភ្លាមៗ​នោះ​ទេ។ ​​ខ្ញុំ​រក្សា​លំនឹង និង​ ​​តាំង​ចិត្ត​ត្រជាក់ៗ ​ហើយ​​ការ​ប្រើ​កម្លាំង​មិន​បង្ខំ​​របស់​ខ្ញុំ​​នឹង​ទទួល​​បាន​ផល​ល្អ។ ពេល​ខ្ញុំ​​​វ៉ៃ​ចេញ​ ខ្ញុំ​ចេញ​ឲ្យ​ច្បាស់​ៗ។ ខ្ញុំ​មិន​អាច​លឿន​ដូច​ Chuang ទេ​ ប៉ុន្តែ​ខ្ញុំ​ស្គាល់​ការ​វ៉ៃ​ចេញ​របស់​ខ្ញុំ​ដោយ​ទម្ងន់​ដៃ»។

Todd ទទួល​ស្គាល់​ថា «Killer Bee» អាច​ប្រយុទ្ធ​​លឿន​ជា​មួយ​នឹង​​ក្បាច់​រហ័ស ​ក្នុង​រយៈ​ពេល​ ៣​ទឹក​ដំបូង ​ហើយ​​ខ្លួន​ត្រូវ​​ដឹង​អំពី​ការ​ទប់​​ស្កាត់​​ឲ្យ​បាន ដូច​ជា​ ​ការ​​ពារ​លើ​កណ្ដាប់​ដៃ និង ​វ៉ៃ​សង ​​ជា​ដើម។ ​បើ​សិស​ជា​​ឈ្នះ​លើ​ Chuang ​ម្ដង​នេះ​ Todd ​កាន់​តែ​បោះ​ជំហាន​​​ដើម្បី​ទៅ​ប្រកួត​ជា​ថ្មី​ជា​មួយ​ជើង​ឯក​ពិភព​លោក Stamp។ ​យ៉ាង​​ណា​ក្ដី​​ជើង​​ឯក​ពិភព​លោក​​​សញ្ជាតិ​ថៃ​រូប​​នេះ​អាច​នឹង​ទៅ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​​​​គុន​ចម្រុះ​ ​មួយ​ទៀត​​នា​ពេល​ខាង​មុខ ។ ដូច្នេះ​ ​កីឡាការនី​វ័យ​ ៣៣ ​​​កូនកាត់​ជប៉ុន​អាមេរិក ​ត្រូវ​រក្សា​កំណត់​ត្រា​ឈ្នះ​​រហូត​ដល់​មាន​​​ឱកាស​សង​សឹក។ ​ហើយ​ Todd ក៏​មិន​ទាន់​ផ្ដោត​លើ​ការ​សងសឹក​​ដែរ ពោល​ត្រូវ​រៀប​ចំ​ខ្លួន​ដើម្បី​ឈ្នះ ​កីឡាការិនី​មក​ពី​​ឆាយនីសតាយប៉ិ (ចិន​តៃវ៉ាន់) សិន។

នៅ​សង្វៀន ONE: MASTERS OF DESTINY ជា​មួយ​គ្នា​​នោះ​ដែរ​​ជើង​ខ្លាំង​សញ្ជាតិ​ថៃ​ Petchmorakot ​ត្រូវ​ជួប​​សង​សឹក​​​នឹង​​កីឡាករ​សញ្ជាតិ​អ៊ីតាលី ​ Giorgio Petrosyan ក្នុង​វគ្គ​ ៨ នាក់​ចុង​ក្រោយ​នៃ​កម្មវិធី​ ONE Featherweight Kickboxing World Grand Prix ដែល​មាន​ប្រាក់​រង្វាន់​ដល់​ ១ ​ម៉ឺន​ដុល្លារ​អាមេរិក៕

អត្ថបទ៖ ស៊ីធី ​​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s