Angela Lee ​ ត្រឡប់​​មក​ការពារ​ខ្សែ​ក្រវាត់​​នៅ​សង្វៀន​ ONE នា​ដើម​ខែ​ ​កក្កដា​

កីឡាការិនី​គុន​ចម្រុះ​​ Angela Lee ដែល​​​ជា​ម្ចាស់​​ខ្សែ​​ក្រវាត់​​​ពិភព​លោក​ ONE Women’s Atomweight World Champion ​ត្រឡប់​មក​​​​ការពារ​ខ្សែ​ក្រវាត់​របស់​​ខ្លួន​នៅ​សង្វៀន​  ONE: MASTERS OF DESTINY ​នា​ដើម​ខែ​ កក្កដា​ ខាង​មុខ។ ​កីឡាការិនី​មក​ពី​សិង្ហបុរី​​វ័យ​ ២២ ​​ឆ្នាំ​រូប​នេះ​ប្រឈម​នឹង​ Michelle Nicolini ដែល​​ជា​ជើង​​ឯក​ជីជិតស៊ូ​​​កម្រិត​ពិភព​លោក​ជា​ច្រើន​​​សម័យ​​ (Jiu-Jitsu World Champion) ​នៅ​ថ្ងៃ​ទី​ ​១២ ខែ​ ​កក្កដា​ ​នៅ​ទីលាន​ Axiata Arena​ នា​​ក្រុង​​កូឡាឡាំពួរ​ប្រទេស​ម៉ាឡេស៊ី។​ ​ក្នុង​នាម​ម្ចាស់​ខ្សែ​ក្រវាត់​ខ្មៅ​ជីជិតស៊ូ ​Lee ​មាន​ទំនុក​ចិត្ត​ធ្វើ​​​ឲ្យ​ Michelle ​គ្រោះ​ថ្នាក់​​​ទោះ​​ប្រកួត​​ប្រើ​ជំហរ​ឈរ​​ និង​ ​វ៉ៃ​​ជំហរ​ដេក​​ក្ដី​ ​​​ដើម្បី​​​ការពារ​តំណែង​​ខ្សែ​ក្រវាត់​លំដាប់​ពិភព​លោក​របស់​ខ្លួន។ ​គេ​រង់ចាំ​តាម​ដាន​​​ថា​ Lee ​អាច​យក​ឈ្នះ​ Nicolini ដោយ​វិធី​ណា​ដើម្បី​ការពារ​ខ្សែ​ក្រវាត់​​ បន្ទាប់​ពី​ រង​បរាជ័យ​ទល់​នឹង​ Xiong Jing Nan​ម្ចាស់​ជើង​ឯក​ ONE Strawweight World Champion ​កាល​ខែ ​មីនា ​កន្លង​ទៅ។ ​សូម​តាម​ដាន​បទ​សម្ភាសន៍​ដូច​ខាង​ក្រោម៖

ONE : តើ​យល់​ណា​ចំពោះ​ការ​​ត្រឡប់​មក​សង្វៀន​ជា​ថ្មី នៅ​ ONE?

AL: ​ខ្ញុំ​សប្បាយ​ចិត្ត​​ខ្លាំង​ បន្ទាប់​ពី​​សម្រាក​តាំង​ពី​ខែ ​មីនា​មក។ ​ហើយ​ខ្ញុំ​នៅ​តែ​​បន្ត​សកម្មភាព​ហ្វឹកហាត់​របស់​ខ្ញុំ​ ដោយ​មិន​គិត​អំពី​​បរាជ័យ​កាល​នៅ​ជប៉ុន។​ ​ខ្ញុំ​ទន្ទឹង​រង់ចាំ​ដើម្បី​ការពារ​ខ្សែ​​ក្រវាត់ ​ពិភព​លោក​របស់​ខ្ញុំ មុន​ពេល​ចប់​ឆ្នាំ ២០១៩ ទោះ​ប៉ះ​អ្នក​ណា​ក៏​ដោយ។

ONE: ហេតុ​​អ្វី​បាន​ជា​ Lee ចង់​ប្រកួត​ក្នុង​​ទម្ងន់​​​ Strawweight ​នា​​ពេល​​​នោះ​?

AL: ​​​​ខ្ញុំ​​​មាន​មហិច្ឆតា​​បញ្ចប់​​កិច្ច​ការ​របស់​ខ្ញុំ។ ​ទោះ​បរជ័យ​ ខ្ញុំ​អត់​មាន​បញ្ហា​ទេ​ក្នុង​ការ​ប្រកួត​លើក​ចុង​ក្រោយ​របស់​ខ្ញុំ។ ខ្ញុំ​​ចង់​​ឲ្យ​​ខ្លួន​ឯង​រវល់ ​និង​ដាក់​កំហិត​ខ្លួន​ឯង​ឲ្យ​ខ្លាំង​ជាង​មុន។

ONE: ​​មាន​ពាក្យ​អ្វី​និយាយ​ទៅ​កាន់​វីរនារី​​ជើង​ឯក​​ជីជិត​ស៊ូ​ ដូច Michelle Nicolini មុន​ប៉ះ​គ្នា?

AL: ​​ខ្ញុំ​ពិត​ជា​រំភើប ហើយ​ខ្ញុំ​គិត​ថា​វា​ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ។ Michelle ​មាន​ឈ្មោះ​ល្បី​ណាស់​ជា​ពិសេស​​​ជំនាញ​ ជីជិតស៊ូ ។ ​ខ្ញុំ​ដឹង​អំពី​រឿង​ដែល​ត្រូវ​ធ្វើ​ និង​ ធ្វើ​ឲ្យ​ប្រកួត​កាន់​តែ​ជក់ចិត្ត។
ONE: តើ​​​ការ​ចាញ់​​ទល់​ននឹង​​ Tiffany Teo ​របស់​ Nicolini ជា​រឿង​មួយ​ដែល​​អាច​ទទួល​លទ្ធផល​ល្អ​ជា​មួយ Nicolini នា​ការ​ប្រកួត​ខាង​មុខ​ទេ?

AL: ការ​ពិត​​គ្រូ​បង្វឹក​របស់​ Tiffany Teo ​ធ្វើ​​ការងារ​ល្អ​ណាស់ និង​បាន​រៀប​ចំ​កល​ល្បិច​សម្រាប់​​កូន​សិស្ស​បាន​ល្អ។ ប៉ុន្តែ​បើ​មើល​ Michelle ​ពិត​ជា​ខ្លាំង​មិន​ធម្មតា​ដែរ។ ​គេ​ធ្វើ​បាន​ល្អ​ ​ព្យាយាម​ទាត់ ​ហើយ​មើល​ទៅ​ ៣ ​ទឹក​នោះ​​ពិត​ជា​ជក់​ជិត​មែន​ទែន។ ​ខ្ញុំ​គិត​ថា​វា​ជា​ការ​ប្រកួត​ដ៏​វ័យ​​ឆ្លាត​រវាង​គេ​ទាំង​ពីរ។ ​យ៉ាង​ណា​មិញ​ Michelle មាន​ក្បាច់​សម្លាប់ ​ជីជិត​ស៊ូ ​ប៉ុន្តែ​ខ្ញុំ​គិត​ថា​គេ​គ្មាន​ពេល​គ្រប់គ្រាន់​ដើម្បី​អភិវឌ្ឍ​​ក្បាច់​គុន​ចម្រុះ​នោះ​ទេ។ ​ ពិត​​ណាស់​​ ​ក្រុម​របស់​ខ្ញុំ​ និង​ ខ្ញុំ​កំពុង​តែ​រៀប​​ចំ​អ្វី​ដែល​អាច​ទប់​ទល់​នឹង​ជើង​ខ្លាំង​រូប​នេះ។ ​យើង​ត្រៀម​រួច​រាល់​សម្រាប់​ការ​ប្រកួត​គុន​ចម្រុះ​​នេះ។ ​យើង​ត្រូវ​តែ​ប្រើ​ក្បាច់​ខុស​គ្នា​​មិន​ដូច​ Teo ទេ។ ខ្ញុំ​នឹង​បញ្ចប់​គេ​​ឲ្យ​​បាន​​នៅ​ពេល​ណា​ដែល​​​មាន​ឱកាស។
ONE: ដៃ​គូ​មាន​កម្រិត​ជីជិត​ស៊ូ ខ្សែ​ក្រវាត់​ខ្មៅ​ ​តើ​ធ្លាប់​គិត​​​ថា​​ស្រួល​នឹង​ការ​វ៉ៃ​ផ្ដួល​លើ​ក្ដារេញ​ទេ?

AL: ខ្ញុំ​ជឿ​ជាក់​លើ​សមត្ថភាព​របស់​ខ្ញុំ​​ ហើយ​ធ្វើ​ឲ្យ​បាន​ពេល​​​មាន​កម្លាំង​ខ្ញុំ​អាច​​ប្រើ​លើ​គេ។ ​យើង​មាន​ស្ទិល​សម្លាប់​ផ្សេង​គ្នា​នៅ​លើ​ក្ដារ​​រេញ។ ​ខ្ញុំ​ដឹង​ថា​​រូប​គេ​​នឹង​ធ្វើ​​ឲ្យ​ខ្ញុំ​លំបាក ហើយ​ខ្ញុំ​ក៏​ដូច​គ្នា។ ​ខ្ញុំ​នឹង​រក​វិធី​​​​បញ្ចប់​​គេ​តាម​របៀប​​របស់​ខ្ញុំ។

ONE: Lee ​ធ្វើ​បាន​ល្អ​ក្នុង​ការ​​​វា​​ឲ្យ​សន្លប់​ក្នុង​រយៈ​​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​​តើ​អាច​ទៅ​រួច​ទេ​​​​ដើម្បី​វ៉ៃ​ Michelle ​ឲ្យ​សន្លប់?

AL: ​នោះ​ជា​រឿង​ដ៏​អស្ចារ្យ​បំផុត។ ​ខ្ញុំ​ធ្លាប់​គេ​វ៉ៃ​សន្លប់​ក្នុង​​អាជីព​របស់​ខ្ញុំ​ម្ដង។ ​ប៉ុន្តែ​​បើ​សិន​យើង​មិន​សន្លប់​ វា​​ជា​រឿង​ល្អ​បំផុត។ ​យ៉ាង​ណា​ យើង​ដឹង​ថា រឿង​អ្វី​ក៏​អាច​កើត​មាន​បាន​ដែរ។ ​ការ​ប្រកួត​របស់​ខ្ញុំ​នឹង​បង្ហាញ​នា​ពេល​ខាង​មុខ​ តែ​ខ្ញុំ​មិន​អួត​ក្អេងក្អាង​ទេ។ ខ្ញុំ​មិន​ទាន់​ក្លាយ​ជា​អ្នក​ប្រកួត​ដ៏​ល្អ​​ឥត​ខ្ចោះ​នៅ​ឡើយ។ ​នៅ​មាន​រឿង​ជា​ច្រើន​ត្រូវ​រៀន ហើយ​ពេល​ខ្ញុំ​ឈាន​ជើង​ចូល​រេញ​ ​លើក​ដំបូង​ ​ខ្ញុំ​គិត​ថា​​ខ្ញុំ​ជា​អ្នក​ប្រយុទ្ធ​ដើម្បី​គោល​ដៅ​ថ្មី​។

ONE: ​តើ​មាន​​​ចំណុច​អ្វី​ត្រូវ​និយាយ​ក្រោយ​បរាជ័យ​ទល់​នឹង Xiong?
AL: ​វា​ជា​ការ​ពិត​​ នេះ​ជា​កំណត់​ត្រា​របស់​​ខ្ញុំ​ ​ដែល​មិន​ល្អ។​ ខ្ញុំ​ចង់​រក្សា​ការ​ប្រកួត​មិន​ដែល​ចាញ់។ ​ តែ​ជា​ពេល​លំបាក​​ក្នុង​ធ្វើ។ យ៉ាង​​ណា​ក្ដី​ខ្ញុំ​មាន​មោទនភាព​​នូវ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​​ដល់​ពេល​នេះ។ ​បើ​ត្រឡប់​ទៅ​មើល​ការ​ប្រកួត​នោះ ខ្ញុំ​ត្រូវ​តែ​កែ​ប្រែ ​ហាត់​ឲ្យ​ខ្លាំង​ ​ធ្វើ​ការ​​ខ្លាំង ​និង ​បង្កើត​ការ​តាំង​ចិត្ត​ឡើង​វិញ។ ​ដំបូង​ឡើយ​​ យើង​ត្រូវ​ប្រកួត​នា​ខែ ​វិច្ឆិកា​ ​ទេ​នៅ​សិង្ហបុរី​ ​ប៉ុន្តែ​ត្រូវ​ពន្យារ​ពេល​​ដោយ​សារ​ខ្ញុំ​របួស​ខ្នង​ពេល​ហ្វឹកហាត់​ ហើយ​អាច​ជះ​ដល់​លទ្ធផល​ដែរ។ ​ខ្ញុំ​គ្មាន​ការ​ដោះ​សារ​ទេ​។ ​ខ្ញុំ​នឹង​មិន​ឲ្យ​រឿង​​នេះ​កើត​ឡើង​ម្ដង​ទៀត​ឡើយ។ ​ខ្ញុំ​បាន​រៀន​ជា​ច្រើន​នៅ​លើ​រេញ​ ហើយ​ ខ្ញុំ​នឹង​ប្រើ​វិធី​វ័យ​ឆ្លាត​របស់​ខ្ញុំ។

ONE: តើ​​អ្នក​គិត​ថា​អាច​នឹង​យក​ឈ្នះ Xiong ​ដើម្បី​សង​​សឹក​វិញ​ទេ?
AL: ​ច្បាស់​ណាស់!​ ​វា​ការងារ​មិន​ទាន់​បញ្ចប់​ទេ។ ​យើង​រង់​ចាំ​ការ​ប្រកួត​ ​ប្រភេទ​ទម្ងន់ Atomweight វិញ​ម្ដង។ ខ្ញុំ​ពិត​ជា​ចង់​​ស្ដារ​កិត្តិយស​របស់​​ខ្ញុំ។ ​​បើ​មាន​​ឱកាស​ខ្ញុំ​នឹង​ចាប់​វា។ ​​ឥឡូវ​នេះ​ខ្ញុំ​ផ្ដោត​លើ​ការ​ការពារ​ ​ខ្សែ​ក្រវាត់​របស់​ខ្ញុំ Atomweight World Title ​ឆ្នាំ​នេះ​សិន។ ​រង់​ចាំ​មើល​ថា​អ្នក​ណា​ជា​កំពូល​កីឡាការិនី​ពិត​ប្រាកដ។

ONE: ​យើង​ឃើញ​ថា Mei Yamaguchi ​ឈ្នះ​ជា​បន្ត​បន្ទាប់​នា​ពេល​ថ្មីៗ​នេះ ហើយ​ Xiong ក៏​ដូច​គ្នា តើ​អ្នក​​​ចង់​ឲ្យ​គេ​ទាំង​​ពីរ​ដណ្ដើម​ខ្សែ​ក្រវាត់​ World Title ​របស់​ខ្លួន​ទេ?

AL: ​ខ្ញុំ​មិន​ទាន់​ច្បាស់​ដែរ​ថា​ អ្នក​ណា​ដែល​ ONE Championship ​ចង់​​​ឲ្យ​ដណ្ដើម​ខ្សែ​ក្រវាត់​​​កម្រិត​ពិភព​លោក​ពី​ខ្ញុំ ជា​ជាង​​អ្នក​ទាំង​ពីរ​ទេ។ ខ្ញុំ​មិន​ទាន់​​ឃើញ​អ្នក​ណា​ដែល​ល្អ​ជាង​ពួក​គេ​ទាំង​​ពីរ​​​នោះ​ឡើយ​នា​ពេល​​ឥឡូវ​នេះ។ ​ខ្ញុំ​គោរព​លើ​ការ​សម្រេច​​ចិត្ត​របស់​ ONE។ ​ខ្ញុំ​រីករាយ​នឹង​ជួប​ពួក​គេ​ ឬ Xiong​ ម្ដង​ទៀត​ ឬ ​​​ពេល​​ណា​ដែល​សម​ស្រប៕
​​​

​អត្ថបទ៖ ស៊ីធី

Leave a Reply