ហេតុ​​ផល​សំខាន់ៗ Emmanuel សរសើរពេល​ហ្វឹកហាត់​ជា​មួយ​ ចាន់ រតនា​

​ជើង​ខ្លាំង​​គុន​ចម្រុះ​​សញ្ជាតិ​នីហ្សេរីយ៉ា​ Emmanuel Onyedikachi ដែល​គេ​ស្គាល់​តាម​រយៈ​ការ​ហ្វឹកហាត់​​ជា​មួយ​​​​កីឡាករ​ជើង​ចាស់​និង​គ្រូ​បង្វឹក​ ​ចាន់ រតនា​ ​មុន​ឡើង​ប្រកួត​សង្វៀន​ ONE Championship ​នា​ពេល​កន្លង​មក​នោះ​បាន​ថ្លែង​សារ​សំខាន់​ៗ​ចំពោះ​​គ្រូ​បង្វឹក​​ផ្ដល់​​ឲ្យ​ ​​ដូច​ជា​ការ​រៀប​ចំ​បាន​ល្អ​មុន​ការ​ប្រកួត​ ការ​​ផ្ដល់​កម្លាំង​ស្មារតី ​​ការ​ផ្ដល់​បច្ចេកទេស ​និង ​ការ​ទូន្មាន​បំបាត់​ការ​ភ័យ​ខ្លាច​ជា​ដើម។

Onyedikachi ​បាន​ថ្លែង​​​ដូច្នេះ ​៖«​​គាត់ [ចាន់ រតនា] រៀប​ចំ​​សម្រាប់​ខ្ញុំ​បាន​ល្អ​ផ្នែក​ស្មារតី​។ គាត់​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​ពេល​វេលា​ច្រើន​មិន​ខ្លាច​ហត់​នឿយ​ ហើយ ​គាត់​ចាត់​​​ទុក​ថា ​ជា​ផ្នែក​នៃ​ការ​ហ្វឹកហាត់​មួយ។​គាត់​​ឲ្យ​ខ្ញុំ​យល់​អំពី​ការ​បំបាត់​ការ​ភ័យ​ខ្លាច​លើ​សង្វៀន​ហើយ​ មិន​ត្រូវ​ភ័យ​ទេ​ទោះ​ជួប​អ្នក​ណា​ក៏​ដោយ​លើ​សង្វៀន​ ​​ត្រូវ​​ចង់​ឈ្នះ​ មិន​ខ្លាច​របួស​ស្នាម​ និង ​​​ត្រូវ​ចាត់​ទុក​ជា​រឿង​ធម្មតា។ ​លក្ខណៈ​បច្ចេកទេស គាត់​បាន​បង្ហាត់​ខ្ញុំ​​​ទៀងទាត់​ និង ​​មាន​ភាព​អំណត់​អត់ធន់ ​ដែល​ធ្វើ​​ឲ្យ​ខ្ញុំ​មាន​សន្ទុះ​កាន់​តែ​ខ្លាំងក្លា។ ខ្ញុំ​ចាំ​ច្បាស់​ថា​ ​ខ្ញុំ​ត្រូវ​ស្រលាញ់​ការ​វៃ​របស់​ខ្ញុំ​រៀងរាល់​នាទី​ ព្រោះ​​យើង​ឡើង​មក​ដើម្បី​វ៉ៃ ឬ ប្រកួត»។

កីឡាករ​ដែល​ឡើង​សង្វៀន​ ONE ​បាន​ចំនួន​ ៣ ដង​រូប​នេះ ​បាន​រៀន​សូត្រ​ជា​ច្រើន​ក្នុង​រយៈ​កាល​កន្លង​ទៅ​ ក្នុង​នាម​កីឡាករ​ត្រូវ​តែ​ដោះ​ស្រាយ​​ឲ្យ​បាន​ល្អ​​នៅ​លើ​សង្វៀន ​កីឡាករ​ផ្សេងគ្នា​ត្រូវ​តែ​មាន​វិធី​​វ៉ៃ​ផ្សេង​​គ្នា​ដែរ​​ មិន​ត្រូវ​បារម្ភ​អំពី​​គូបដិបក្ខ​ ត្រូវ​មាន​ជំនឿ​​ចិត្ត​​ពេល​ឡើង​រេញ ​​និង​ មុន​​គ្រប់គ្រង​លើ​គូ​ប្រកួត​​ត្រូវ​គ្រប់គ្រង​ខ្លួន​​ឯង​សិន។

មិន​ត្រឹម​បង្រៀន​​ក្បាច់​គុន​ប៉ុន្តែ​ ​”The Biafran Warrior” ​បាន​ទទួល​ចិត្ត​សាស្រ្ត​ ឬ ​ពាក្យ​លើក​ទឹក​ចិត្ត ​ដូច​ជា​ ៖«ទី​១​ បើ​​ជា​កីឡាករ​​​វា​​ជា​ការងារ​របស់​​អ្នក ​កុំ​ខ្វល់​រឿង​អ្វី​ គឺ ​វ៉ៃ​​ទោះ​អ្នក​ណា​ក្ដី។ ​ទី​២ ហាត់​ខ្លាំង​ និង​មាន​ទំនុក​ចិត្ត​វ៉ៃ​ ទោះ​​វ៉ៃ​ឈរ​ ឬ ​វ៉ៃ​ជំហរ​ដេក។ ​ទី៣ ​កុំ​ផ្ដោត​លើ​ដៃ​គូ​ពេក​ ផ្ដោត​លើ​អ្វី​យើង​ត្រូវ​ធ្វើ​ចំពោះ​គូ​ប្រកួត។ ​​ទី​៤ ​ឈឺ​ក៏​ឈឺ​ចុះ​ ប៉ុន្តែ​​ត្រូវ​ចង់​ឈ្នះ​។ ទី​៥​ជឿជាក់​លើ​ជ័យជម្នះ​ ដែល​អាច​កើត​មាន និង ទី​៦​ កុំ​​បង្ហាញ​ភាព​ចាញ់​ច្រាប​មុន​ប្រកួត​ឲ្យ​ ​កុំ​ចាញ់​នឹង​បរិយាកាស​អ៊ូអរ​​»។

អ្នក​លេង​គុន​ចម្រុះ​វ័យ​ ៣២ ឆ្នាំ​រូប​នេះ​ ​បង្ហើប​ថា​ ការ​ដែល​ជ្រើស​រើស​ក្លិប​ «សិល្បៈ» ​នៅ​កម្ពុជា​ជា​កន្លែង​ហ្វឹកហាត់​ ​ព្រោះ​​បាន​ដឹង​​ថា​ ​ចាន់ រតនា ​ជា​​​កីឡាករ​មាន​បទ​ពិសោធន៍​ជោកជាំ​ ​ទាំង​ក្បាច់​គុន​ខ្មែរ ​​យុទ្ធ​គុន​ខម គុន​ចម្រុះ និង​ បាន​បង្ហាត់​​​កីឡាករ​​កម្រិត​ពិភព​លោក​​ដើម្បី​ជួយ​ផ្លាស់​ប្ដូរ​គុន​ខ្មែរ​នៅ​កម្ពុជា។ ​ដ្បិត​​​ Onyedikachi ​ជា​ជន​បរទេស ​ប៉ុន្តែ​ រតនា បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ហើយ​ ​ជឿ​ថា​​​កម្រ​មាន​​កីឡាករ​កម្ពុជា​ណា​អាច​ទទួល​ឱកាស​បែប​នេះ​ឡើយ។ ​​ម្ចាស់​ក្លិប​ «សិល្បៈ»​ បាន​ផ្ដល់​​ឲ្យ​រូប​គេ​ច្រើន​ជាង​​គ្រូ​បង្វឹក​ណា​ទាំង​អស់​នៅ​កម្ពុជា​ ​ពេល​​​ទទួល​ការ​បង្វឹក​ គុន​ខ្មែរ និង គុន​ចម្រុះ​​នោះ​​ឡើយ​។

Onyedikachi ​សង្កត់​ធ្ងន់​ថា ៖«​ខ្ញុំ​បាន​ដើរ​តាម​គន្លង​ ចាន់ រតនា។ ​ខ្ញុំ​បាន​ឃើញ​ ​​គ្រូ​ រតនា កាល​ ១០​​មុន​ គាត់​ស្រលាញ់​គុន​ខ្មែរ​ និង​ ការ៉ាតេដូ ​ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​តែង​តែ​ស្រមៃ​ក្លាយ​ជា​​អ្នក​ប្រយុទ្ធ​ដ៏​​អង់អាច។​ខ្ញុំ​ស្រមៃ​ឃើញ​ការ​ទាត់​ និង ការ​វ៉ៃ​ចេញ​របស់​គាត់​​មាន​កម្លាំង​ខ្លាំងក្លា។ ​កាល​នោះ​ខ្ញុំ​ចង់​ណាស់​ ប៉ុន្តែ​គ្មាន​សំណាង​ទេ។ ប៉ុន្តែ​ឥឡូវ​​​​នេះ​ ខ្ញុំ​អាច​ធ្វើ​បាន​ពេល​​បាន​ជួប​គាត់​​ [ចាន់ រតនា] និង​បាន​​ហាត់​ជា​មួយ​គាត់»។

គួរ​បញ្ជាក់​ថា ​រហូត​ដល់​ពេល​នេះ​ Emmanuel Onyedikachi ​ឡើង​សង្វៀន​ ONE បាន​ចំនួន​ ៣ ​ដង​ ឈ្នះ​ទាំង​ ៣ ដង​ នៅ​ឆ្នាំ​ ២០១៨។ ​ប្រកួត​លើក​ទី​១ គេ​ឈ្នះ​កីឡាករ​​ថៃ​ Nat Natchayangkul នៅ​ទឹក​ទី​៣ ​​កាល​ខែ មីនា ​មុន​ឈ្នះ ​អ្នក​គុន​ចម្រុះ​មាន​បទ​ពិសោធន៍​ជន​ជាតិ​​ឥណ្ឌា Sandeep Kumar Dahiya នៅ​ទឹក​ទី១​ កាល​ ​ខែ​ កក្កដា ​និង​ ឈ្នះ កីឡាករ​ចិន Xiaoxiang Xie ​ក្នុង​ទឹក​ទី​៣​ កាល​​ខែ​ តុលា​ឆ្នាំ​ ២០១៨។ ​នៅ​ឆ្នាំ​​ ២០១៩ គេ​មិន​ទាន់​ត្រូវ​បាន​​ចាប់​គូ​ឲ្យ​ “The Biafran Warrior” ​ឡើង​ជា​ថ្មី​ម្ដង​​ឡើយ​ ប៉ុន្តែ​​​កីឡាករ​​ដើម​កំណើត​នីហ្សេរីយ៉ា​រូប​នេះ​​​រំពឹង​ទទួល​បាន​ការ​ប្រកួត​​ឆាប់ៗ​នា​ពេល​ខាង​មុខ៕

អត្ថបទ៖ ស៊ីធី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s