Kun Khmer ULTRA រួម​ចំណែក​អភិវឌ្ឍ​កីឡាករ​​​គុន​ខ្មែរ​​ដើម្បី​ប្រកួត​ខ្លាំងក្លា​​លើ​ឆាក​អន្តរជាតិ​ ​

លោក​ Matias Andrés ​ជា​អ្នកគ្រប់គ្រង​ទូទៅ​នៅ «​សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯក​ភ្នំ​» ឬ «Ek Phnom Kun Khmer Arena» ​ដែល​ជា​អ្នក​ផ្ដួច​ផ្ដើម​កម្មវិធី​ Kun Khmer ULTRA ​ដែល​មាន​​ការ​គាំទ្រ​ពី​​ ឧកញ៉ា ហេង តុលា ​​​ក្នុង​គោល​បំណង​ផលិត​ធនធាន​កីឡាករ​​ឲ្យ​មាន​​គុណភាព​ដើម្បី​​​មាន​ឈ្មោះ​បោះ​សំឡេង​ទៅ​ប្រកួត​កម្រិត​​​អន្តរជាតិ​ ដូច​សង្វៀន​ ONE Championship និង​ ​ការ​ប្រកួត​អន្តរជាតិ​នានា​នៅ​ក្រៅ​ប្រទេស។​ ឧកញ៉ា​ ហេង តុលា​ ​ជា​អ្នក​ជំនួញ​ជោគជ័យ​ម្នាក់​ ​​ហើយ​ ​កំពុង​តែ​វិនិយោគ​​​ពេលវេលា​ និង​ ប្រាក់កាស​​ជា​ច្រើន​ដើម្បី​ក្ដី​ស្រមៃ​​ ​ជួយ​​ក្បាច់​គុន​ខ្មែរ។ ​​នា​​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៩ ​ឧកញ៉ា​ ហេង តុលា ​បាន​បើក​សង្វៀន​ឯកភ្នំ​គុន​ខ្មែរ​ក្នុង​គោលបំណង​​​រួម​ចំណែក​ ​និង ​អភិវឌ្ឍ​​គុន​ខ្មែរ​ក្នុង​ខេត្ត​បាត់ដំបង និង ​ផ្ដល់​ឱកាស​ឲ្យ​កីឡាករ​ក្នុង​ខេត្ត​មួយ​នេះ​បាន​ប្រកួត​​​កម្រិត​​ថ្នាក់​ជាតិ​ និង​ ពង្រឹង​​ខ្លួន​រហូត​ដល់​កម្រិត​អន្តរជាតិ។

ពេល​បង្ហើប​អំពី​គម្រោង​ Kun Khmer ULTRA អ្នក​គាំទ្រ​ជា​ច្រើន​បាន​បង្ហាញ​ការ​ពេញ​ចិត្ត​ពេញ​ថ្លើម​ ពី​ព្រោះ​លទ្ធផល​ទៅ​ប្រកួត​នៅ​ក្រៅ​​ប្រទេស​​ ឬ ​នៅ​សង្វៀន​ ONE ​ជា​រឿយៗ​មិន​ទាន់​ទទួល​បាន​​លទ្ធផល​​ល្អ​​​នៅ​ឡើយ​ទេ​​ដោយ​សារ​​លទ្ធផល​​​ចាញ់ ​ច្រើន​​ជាង​ឈ្នះ។

លោក​ Matias Andrés ​បាន​រៀប​រាប់​ថា ៖«​បច្ចុប្បន្ន​នេះ​យើង​រវល់​នៅ​សង្វៀន​ Ek Phnom Kun Khmer Arena ដែល​យើង​មាន​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ ស្ទើរ​តែ​រាល់​សប្ដាហ៍ ​ប៉ុន្តែ​​ឆាប់​ៗ​នេះ​ ខ្ញុំ​នឹង​យក​ពេល​ទំនេរ​ដើម្បី​ជជែក​ជា​មួយ​ដៃ​គូ​មាន​សក្ដានុពល​ និង​ អ្នក​ឧបត្ថម្ភ។ ក្នុង​នោះ​មាន​ការ​ចាប់​អារម្មណ៍​​ពី​ស្ថានីយ​ទូរទស្សន៍​ ​ផង​ដែរ​ ហើយ​ ខ្ញុំ​សប្បាយ​ចិត្ត​ចំពោះ​រឿង​នេះ​​សម្រាប់​អ្នក​ដែល​ចង់​​វិនិយោគ​លើ​​គុន​ខ្មែរ​ទៅ​ថ្ងៃ​អនាគត។ ​ដើម្បី​ទទួល​បាន​​​លទ្ធផល​ល្អ​ ​​យើង​ត្រូវ​តែ​ជឿជាក់​​លើ​ទស្សនវិស័យ​របស់​យើង។ ​យើង​មិន​មែន​រៀប​ចំ​ធ្វើ​តែ​ឯង​ឡើយ ​ប៉ុន្តែ​​យើង​​ធ្វើ​ជា​មួយ​​​មនុស្ស​ ឬ ដៃ​គូ​មាន​សក្ដានុពល ដែល​នាំ​​ឲ្យ​សុបិន និង​ ​បំណង​របស់​យើង​ក្លាយ​ជា​ការពិត។ ​ពេល​ទទួល​បាន​លទ្ធផល​ល្អ ​គឺ​យើង​ច្បាស់​ជា​បង្ហាញ​កម្ពុជា​ និង គុន​ខ្មែរ​ ទៅ​កាន់​​ពិភព​លោក​ដ៏​ល្អ​បំផុត​តាម​រយៈ​ គុណភាព​ប្រកួត​ ទេពកោសល្យ, ​ការ​កម្សាន្ត, ​និង ការ​ឲ្យ​តម្លៃ​គ្នា​ទៅ​វិញ​ទៅមក​លើ​សង្វៀន​»។

ការ​ផ្ដួច​ផ្ដើម​ Kun Khmer ULTRA ​​ទទួល​ការ​គាំទ្រ​ពី​សំណាក់​​កីឡាករ​ល្បីៗ​មួយ​ចំនួន​ដូច​​ជា​ កែវ រំចង់ និង​​ តារា​ប្រចាំ​​សង្វៀន​ ONE ​​កីឡាករ​ Emmanuel Onyedikachi ​​ជា​ដើម​ ​ដែល​ពួក​ពូក​សុទ្ធ​តែ​បង្ហាញ​ឆន្ទៈ​​ខ្ពស់​ដើម្បី​ចូល​រួម។ លើស​ពី​​នេះ​ទៅ​ទៀត​​មាន​កីឡាករ​មាន​ទេព​កោសល្យ​ក្មេងៗ​ជា​ច្រើន​ ​ក៏​​នឹង​​ចង់​រួម​ចំណែក​​ក្នុង​កម្មវិធី​ដើម្បី​គុន​ខ្មែរ​នេះ​ផង​ដែរ។ ​នេះ​ជា​​ការ​បោះ​ជំហាន​​មួយ​ទៅ​​មុខ​សម្រាប់​មជ្ឈដ្ឋាន​គុន​ខ្មែរ។

​​អ្នក​គ្រប់គ្រង​ដដែល​នេះ​​បាន​គូស​បញ្ជាក់​ថា ៖«Kun Khmer ULTRA ​ជា​កម្មវិធី​មួយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​ ​​ព្រះរាជា​ណា​ចក្រ​កម្ពុជា​សម្បូរ​ដោយ​​ធនធាន​​កីឡាករ​ និង​ ​បង្កើត​ឲ្យ​បាន​ស៊ុបពើស្តារ​ទៅ​ថ្ងៃ​អនាគត​ដ៏​ខ្លី​​ខាង​មុខ។​ ​ជា​មួយ​គ្នា​នេះ​ ខ្ញុំ​គិត​ថា​បើ​អត់​មាន​ការ​គាំទ្រ​ពី​សំណាក់​អ្នក​ពាក់​ព័ន្ធ​ កម្ពុជា​មិន​អាច​​​ផលិត​បាន​កីឡាករ​លំដាប់​កំពូល​បាន​ទេ​ ហើយ ​ប្រទេស​​នានា​ក្នុង​លោក​​ក៏​ដូច​គ្នា​ដែរ។ ​​​ពី​​កម្មវិធី​ Kun Khmer ULTRA ​យើង​នឹង​ទទួល​បាន​​រជ្ជកាល​​គុន​ខ្មែរ​ថ្មី​​មួយ​​នា​ពេល​ខាង​​មុខ »។

«​សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯក​ភ្នំ​» បាន​ចាប់​ផ្ដើម​​ប្រកួត​នា​ដើម​ខែ​ កុម្ភៈ​ ​ឆ្នាំ​ ២០១៩។​ ​សង្វៀន​ប្រដាល់​មួយ​នេះ​បាន​​​នាំ​យក​កីឡាករ​ល្បី​ជា​ច្រើន​នាក់​ទៅ​ប្រកួត​លំដាប់​អន្តរជាតិ ​ដូច​ជា ឡុង សុភី, កែវ រំចង់, ខុន ស៊ីចាន់, និង ឈុត សេរីវណ្ណថង ​ជា​ដើម។ ​សង្វៀន​ថ្មី​នេះ​ជា​ការ​ផ្ដួច​ផ្ដើម​របស់​​ ឧកញ៉ា ហេង តុលា​​ ​​ដែល​ចូល​ចិត្ត​និង​ស្រលាញ់​គុន​ខ្មែរ។​ ​លោក​បាន​​ធ្វើ​សកម្មភាព​​ចុះ​ទៅ​ជួប​កីឡាករ និង​ គ្រូ​បង្វឹក​ជា​ប្រចាំ​នៅ​ក្លិប​ប្រដាល់​​ជា​ច្រើន​នៅ​​ខេត្ត​បាត់​ដំបង​ និង​ ​បាន​ឧបត្ថម្ភ​សម្ភារ​ហ្វឹកហាត់​ជា​ហូរហែ។​​ នេះ​ជា​ឆ្នាំ​ថ្មី ​និង ​ទំព័រ​ដើម្បី​បំផុស​ចលនា​ប្រដាល់​ក្នុង​ខេត្ត​​ទិស​​ពាយព្យ​​នៃ​ប្រទេស​កម្ពុជា​មួយ​នេះ។ ​ដោយ​សារ​តែ​មាន​ «​សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯក​ភ្នំ​» ​ដែល​ទទួល​បាន​ប្រជាប្រិយភាព​ ​ទើប​​ធ្វើ​​ឲ្យ​អ្នក​រៀប​ចំ​កម្មវិធី ​និង ឧកញ៉ា​ ម្ចាស់​សង្វៀន​ឈាន​មួយ​ជំហាន​ទៀត​ដើម្បី​រៀប​ចំ​កម្មវិធី​ Kun Khmer ULTRA

អត្ថបទ៖ ស៊ីធី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s