គ្រូ​បង្វឹក​​​ Lorenzo ​​ថា​ រតនា​ ​ហាត់​ខ្លាំង​ វិន័យ​ របប​អាហារ​ ស្មារតី​​ និង​ទទួល​ការ​បង្វឹក​ពី​ LLFitness ទើប​​ឈ្នះ​ ២ ​ប្រកួត​ជាប់​គ្នា​នៅ​សង្វៀន​ ONE

គ្រូ​បង្វឹក​​​សញ្ជាតិ​អ៊ីតាលី ​លោក​ Lorenzo ​​និង​ ក្រុម​ការងារ​ LLFitnes បាន​ដើរ​តួច​យ៉ាង​សំខាន់​ដើម្បី ​ជួយ​ពង្រឹង​កម្លាំង​​​កីឡាករ​ជើង​ខ្លាំង​គុន​ចម្រុះ​​​​កម្ពុជា ​​ចាន់ រតនា​​ ​ឲ្យ​កាន់​តែ​ខ្លាំងក្លា​ និង​ ទទួល​ជ័យជម្នះ​ ២ ​លើក​ជាប់​គ្នា​ចុង​ក្រោយ​នៅ​សង្វៀន​ ONE Champinship។​ ​ទន្ទឹម​គ្នា​​នេះ​ ​រតនា ​ហ្វឹកហាត់​ខ្លាំង​ ​​មាន​វិន័យ​ ស្មារតី និង​ ​របប​អាហារ​ញុំា​ត្រឹម​ត្រូវ។

លោក​ Lorenzo ​ដែល​មក​​ស្រុក​ខ្មែរ​តាំង​ពី​ ៥ ​ឆ្នាំ​មុន​​បាន​​រៀប​រាប់​ថា​៖«​ដំបូង​ឡើយ​ខ្ញុំ​​មក​កម្ពុជា​គ្រាន់​តែ​​​ថ្ងៃ​សម្រាក​របស់​ខ្ញុំ​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​ខ្ញុំ​បាន​ដក់​ចិត្ត​ស្រលាញ់​ប្រទេស​នេះ ​ហើយ​ក៏​សម្រេច​ចិត្ត​​ស្នាក់​នៅ​តែ​ម្ដង។ ​​ចំណុច​ទី១​ ការ​ពិត​​ណាស់​​ជ័យជម្នះ​២​ លើក​របស់​ចាន់ រតនា​ ​​បាន​មក​ដោយ​សារ ​ការ​លះ​បង់ និង​ ​មាន​វិន័យ​ផ្ទាល់​ខ្លួន ​​រួម​ទាំង​ទំនាក់​ទំនង​ល្អ​រវាង​​ គេ​[រតនា] និង​ ខ្ញុំ។ យើង​បាន​ក្លាយ​ជា​មិត្ត​ដ៏​ល្អ​​អស់​ពេល​ជា​ច្រើន​ឆ្នាំ។ ​​​​ចំណុច​ទី២​ ​ខ្ញុំ​ដឹង​ថា​ ​គេ​ជឿជាក់​លើ​សមត្ថភាព​របស់​ខ្លួន​ ដូច្នេះ​​ហើយ​ខ្ញុំ​​សង្ឃឹម​ថា​រូប​គេ​ផ្ដល់​ឲ្យ​នូវ​លទ្ធផល​ដ៏​ល្អ​ ​​រាល់​ ​ការ​​ប្រកួត​ ​​រួម​ទាំង​ការ​ហ្វឹកហាត់​បាន​ល្អ​​សម្រាប់​ខ្ញុំ។ ​ចំណុច​ទី៣​ ​គេ​មាន​​កម្លាំង​ចិត្ត ​​និង​​ ​មាន​វិន័យ​ច្បាស់​លាស់​នៅ​ពី​ក្រោយ​រូប​គេ​​ ​ដែល​នាំ​​​ក្លាយ​ជា​កំពូល​កីឡាករ​គុន​ចម្រុះ​នៅ​កម្ពុជា។ រតនា ​ខ្លាំង​ទាំង​កាយសម្បទា​ និង​ ​ស្មារតី​ល្អ។ ​ក្នុង​នោះ ​​​លំហាត់​កាយ​សម្បទា​ និង ​របប​អាហារ​​ គឺ​មាន​ការ​ត្រួត​ពិនិត្យ​​ដោយ​​​គ្រូ​បង្វឹក​នៅ​ LLFitness»។

រតនា ​ទទួល​បាន​ការ​បង្វឹក​ជា​ក្រុម​គ្រូ​ៗ​នៅ LLfitness ​​ជា​ច្រើន​ដូច​ជា Joshua និង​ Sov ដែល​ធ្វើ​ឲ្យ​គេ​កាន់​តែ​ល្អ​ប្រសើរ​​រហូត​មក​ ហើយ​ ក៏​​​​​ទទួល​ការ​យក​ចិត្ត​ទុក​ដាក់​ពី​​គ្រូ​បង្វឹក​ផ្នែក​​កាយ​វប្បកម្ម​ ​លោក​Jeppe ទៀត​ផង។ ​​​ក្នុង​នោះ​​លោក ខូវ វិវឌ្ឍនា​ បង្ហាត់​ ជីជិតស៊ូ ​ហើយ​​លោក​ Rolando បង្ហាត់​ប្រដាល់​សកល។ ​​គ្រូ​​បង្វឹក​ Lorenzo ជឿ​ជាក់​ថា​ រតនា នឹង​អាច​ឈ្នះ​ការ​ប្រកួត​​បន្ទាប់​តាម​រយៈ​ការ​​ត្រៀម​រួចរាល់​។ ​ការ​ងារ​របស់​គ្រូ​បង្វឹក​មួយ​ទៀត​ ​គឺ​ត្រូវ​សិក្សា​អំពី​គូ​ប្រកួត​ និង​ រៀប​​ចំ​ឲ្យ​រតនា វ៉ៃ​របៀប​ណា​លើក​ក្រោយ។

LLFitness ​និង ​ក្លិប​ «សិល្បៈ» មិន​ត្រឹម​តែ​​ដៃ​គូ​សហការ​ ប៉ុន្តែ​ជា​គ្រួសារ​ ​និង​ ជា​​ដៃ​គូ​​​ជំនួញ​ផង​ដែរ។ ​ រតនា បច្ចុប្បន្ន​ចូល​រួម​ជា​មួយ​ LLFitness ក្នុង​នាម​គ្រូ​បង្វឹក​​​ក្បាច់​គុន​​ ហើយ​ ​​​ក្រុម​ហ៊ុន​ និង​ ​កីឡាករ​សុទ្ធ​តែ​សប្បាយ​ចិត្ត​ដោយ​បាន​ហ្វឹកហាត់​ជា​មួយ​កីឡាករ​កំពូល​រូប​នេះ។

Lorenzo ឈរលើរតនា

ក្នុង​នាម​ជា​​ស្ថាបនិក​ LLFitness ​គ្រូ​បង្វឹក​ដដែល​នេះ​មាន​មោទនភាព​​​ចំពោះ​​លទ្ធផល​ល្អ​ក្នុង​នាម​ជា​ក្រុម។ LLFitness មិន​​ត្រឹម​តែ​ជា​ក្រុម​ហ៊ុន​ផ្ដល់​លំហាត់​​កាយ​សម្បទា​កម្រិត​កំពូល​នោះ​ទេ​ ​ប៉ុន្តែ​ ក៏​ជា​អ្នក​​​បង្វឹក​ផ្ទាល់​ និង​ ​ផ្ដល់​យោបល់​ផ្នែក​របប​អាហារ​ទៀត​ផង។ ​គោល​បំណង​របស់​ក្រុម​ហ៊ុន​គឺ​ដើម្បី​ក្លាយ​ជា​​ក្រុម​បង្វឹក​ជា​ច្រើន​ប្រភេទ​កីឡា​​ដែល​ធ្វើ​ការ​​ជា​មួយ​​​កីឡាករ​អន្តរជាតិ​ទូទាំង​​​​តំបន់​អាស៊ាន។ ជា​មួយ​គ្នា​នោះ​​គ្រូ​បង្វឹក ខូវ វិឌ្ឍនា និង ​ចាន់ រតនា​ កំពុង​តែ​រៀប​គម្រោង​ដើម្បី​បង្វឹក​កីឡាករ​អាជីព​នៅ​តំបន់​​អាស៊ាន។ ​ក្រុម​ការងារ​​រំពឹង​ថា​​​ទទួល​​​បាន​កីឡាករ​​​ប្រកួត​នៅ ONE Championship​ កាន់​តែ​ច្រើន ​និង​ អាច​ជា​កីឡាករ​បរទេស​ទៀត​ផង។

ជា​មួយ​គ្នា​នោះ​ ​ចាន់ រតនា​ ​បាន​បង្ហើប​​​ឲ្យ​ដឹង​ដែរ​ថា​​ ក្រុម​ការងារ​ និង​ ក្រុម​គ្រូ​បង្វឹក​​នៅ​ LLFitness ​ជា​​​ដើម​ចម​ក្នុង​ជ័យជម្នះ​ជា​បន្ត​បន្ទាប់​នៅ​សង្វៀន​ ONE ចំនួន ២ លើក​​ជាប់​គ្នា​មក​នេះ​​ដោយ​ឈ្នះ​លើ​កីឡាករ​​ឥណ្ឌូណេស៊ី ​Abrou Fernandes ​កាល​ខែ ធ្នូ​ ឆ្នាំ ២០១៨ ​និង​​ឈ្នះ​​ Rudy Agustian ​នា​​ថ្ងៃ​ទី​ ៣ ខែ ឧសភា ឆ្នាំ​ ២០១៩​ ​នេះ​​នៅ​សង្វៀន​ ONE:FOR HONOR ​នា​ប្រទេស​ឥណ្ឌូណេស៊ី។​ ​​​​ម្ចាស់​ក្លិប «សិល្បៈ» ​ទទួល​បាន​​ការ​ហ្វឹកហាត់​ផ្នែក​​កម្លាំង​ និង ​កាយ​សម្បទា​យ៉ាង​​ដិត​ដល់​ពី​សំណាក់​ LLFitness ​ជា​​រៀង​រាល់​ថ្ងៃ​​​យ៉ាង​ដិត​ដល់​មុន​ចេញ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ម្ដងៗ។ ​គិត​ត្រឹម​ពេល​នេះ​ ចាន់ ​រតនា ​​ឡើង​សង្វៀន​​គុន​ចម្រុះ​បាន​ចំនួន​ ៩ ​ដង​ ​​ក្នុង​នោះ​ឈ្នះ​ ៦​ ដង​ និង ​ចាញ់​៣​ដង៕

អត្ថបទ៖ ស៊ីធី ​

One thought on “គ្រូ​បង្វឹក​​​ Lorenzo ​​ថា​ រតនា​ ​ហាត់​ខ្លាំង​ វិន័យ​ របប​អាហារ​ ស្មារតី​​ និង​ទទួល​ការ​បង្វឹក​ពី​ LLFitness ទើប​​ឈ្នះ​ ២ ​ប្រកួត​ជាប់​គ្នា​នៅ​សង្វៀន​ ONE

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s