ឧកញ៉ា ហេង តុលា គឺជាអ្នកជំនួញជោគជ័យម្នាក់ លោកកំពុងតែវិនិយោគពេលវេលានិងប្រាក់ជាច្រើនដើម្បីក្ដីស្រមៃ នោះគឺជួយក្បាច់គុនសិល្បៈគុនខ្មែរ។
កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៩ ឧកញ៉ា ហេង តុលា បានបើកសង្វៀនឯកភ្នំគុនខ្មែរក្នុងគោលបំណងជួយស្ដារនិងអភិវឌ្ឍន៍គុនខ្មែរក្នុងខេត្តបាត់ដំបង និងផ្ដល់ឱកាសទីតាំងឲ្យកីឡាករក្នុងខេត្តមួយនេះបានប្រកួត។ ពេលនេះ លោកបានរៀបចំព្រឹត្តិការណ៍គុនខ្មែរជាច្រើនក្នុងមួយខែ ហើយលោកក៏បានចាប់ផ្ដើមដើរមើលក្លឹបដែលស្ថិតក្នុងខេត្តបាត់ដំបង ដើម្បីឲ្យកាន់តែយល់ច្បាស់ ហេតុអ្វីកីឡាករគុនខ្មែរមិនសូវទៅមុខ។
“មុនពេលខ្ញុំបើកសង្វៀនឯកភ្នំគុនខ្មែរ និងមុនពេលទៅដល់ក្លឹបគុនខ្មែរតូចៗក្នុងខេត្ត ខ្ញុំបានឭច្រើនអំពីក្លឹបទាំងនោះ និងជីវិតរបស់ពួកគេនៅឯកជនបទក្នុងខេត្តបាត់ដំបង…។ ប៉ុន្តែពេលដែលខ្ញុំទៅដល់ទីនោះឃើញផ្ទាល់ភ្នែក វាពិតជាខុសលើអ្វីដែលខ្ញុំគិត។ ក្លឹបទាំងនោះក្រមែនទែន។ មនុស្សក្នុងទីក្រុងភ្នំពេញ ប្រហែលគិតថា ក្លឹបទាំងនោះមានឧបករណ៍ហាត់តិចតួចដែរ ប៉ុន្តែមិនមែនទេ ពួកគេក្រខ្លាំងមែនទែន! នេះគឺជាហេតុផលគុនខ្មែរមិនអាចអភិវឌ្ឍន៍ទៅមុខ និងប្រៀបធៀបជាមួយប្រទេសដ៏ទៃ“។ សម្ដីរបស់ឧកញ៉ា ហេង តុលា។
ឧកញ៉ា ហេង តុលា បានជ្រើសរើសធ្វើអ្វីផ្សេងគ្នា ហើយលោកបាននិយាយ លោកចង់ឲ្យអ្នកគាំទ្រគុនខ្មែរយល់ ពួកយើងត្រូវតែខិតខំគាំទ្រគុនខ្មែរ បើមិនដូច្នោះពួកយើងអាចនឹងបាត់បង់កីឡាករមួយនេះ។ វិធីមួយដើម្បីគាំទ្រគុនខ្មែរគឺ ទិញសំបុត្រចូលមើលសង្វៀនឯកភ្នំគុនខ្មែរ។
“មានមនុស្សមួយចំនួនសួរខ្ញុំ ហេតុអ្វីសង្វៀនឯកភ្នំមិនឲ្យចូលមើលដោយសេរី ដូចសង្វៀននៅភ្នំពេញ។ ហេតុផលមួយគឺ ពួកយើងគ្មានអ្នកឧបត្ថម្ភដើម្បីជួយរៀបចំកម្មវិធីទេ ប៉ុន្តែដូចគ្នានេះព្រោះខ្ញុំចង់ឲ្យគ្រប់គ្នាយល់ថា ពួកយើងត្រូវតែចំណាយលុយខ្លះដើម្បីគាំទ្រសិល្បៈក្បាច់គុនរបស់យើង។ សម្ដីរបស់ឧកញ៉ា ហេង តុលា
លោកបន្ថែមទៀតថា៖ “ពួកយើងមានវប្បធម៌ដ៏យូរអង្វែងនៅប្រទេសកម្ពុជា ប៉ុន្តែប្រសិនបើពួកយើងមិនអភិរក្ស ថែរក្សា ស្រឡាញ់វា និងចំណាយលុយខ្លះដើម្បីជួយ ពួកយើងប្រហែលបាត់បង់វា។ ប្រទេសផ្សេងៗ ពួកគេចំណាយលុយដើម្បីថែរក្សា និងរក្សាទុកវប្បធម៌ដែលពួកគេស្រឡាញ់។ នៅប្រទេសកម្ពុជា វាពិតជាពិបាកខ្លាំងណាស់។ ក្នុងប្រទេសកម្ពុជា ពួកយើងគ្រាន់តែស្រឡាញ់ ប៉ុន្តែពួកយើងមិនចង់ចំណាយលុយដើម្បីរក្សាទុកវប្បធម៌របស់ពួកយើងទេ”។
ឧកញ៉ា ហេង តុលា (អាវក្រហម)
ក្រោយបានទៅមើលក្លឹបគុនខ្មែរតូចៗមួយចំនួនក្នុងខេត្តបាត់ដំបងឧកញ៉ា ហេង តុលាថា ស្ថានភាពពេលនេះគឺសំខាន់សម្រាប់គុនខ្មែរ។ លោកបានជំរុញឲ្យអាជីវកម្មនិងអ្នកមាននៅកម្ពុជាបង្កើននិងគាំទ្រផ្នែកហិរញ្ញវត្ថុដល់កីឡាករគុនខ្មែរ។
“អ្នកមានមួយចំនួន ពេលខ្លះចំណាយ១០០ដុល្លារសម្រាប់អាហារពេលថ្ងៃត្រង់ឬល្ងាចម្ដង។ ប៉ុន្តែលុយ១០០ដុល្លារ អ្នកអាចគាំទ្រនិងជួយក្លឹបតូចមួយបាន។ ខ្ញុំសួរថា ហេតុអ្វីពួកយើងមិនជួយគាំទ្រពួកគេបន្ថែមទៀត? ដូច្នេះហើយនេះជាអ្វីដែលធ្វើឲ្យខ្ញុំមានគំនិតគាំទ្រក្លឹបនៅបាត់ដំបង។ នៅបាត់ដំបងមានក្លឹបប្រហែល១៩ទៅ២០ក្លឹប ហើយខ្ញុំជួយពួកគេឲ្យប្រសើរជាងនេះ ប៉ុន្តែខ្ញុំមិនអាចធ្វើម្នាក់ឯងទេ“។ សម្ដីរបស់ឧកញ៉ា ហេង តុលា
ថ្ងៃទី២៦ អាទិត្យនេះ ឧកញ៉ា ហេង តុលា នឹងរៀបចំការប្រកួតគុនខ្មែរអន្តរជាតិ (Kun Khmer International Fight Night) នៅបាត់ដំបង ដែលមានកីឡាករ ឈុត សេរីវណ្ណថង ជួបជាមួយម្ចាស់ខ្សែក្រវាត់ WLC គឺ Antonio Faria វាយតំណែងគូឯក៕