ONE Championship ​រំពឹង​ទទួល​រក​ប្រាក់​ចំណូល​​លើស​​​ពី​ ​១០០​ លាន​ដុល្លារ​អាមេរិក​នៅ​​​ថ្ងៃ​ខាង​មុខ

ONE Championship ដែល​ជា​ស្ថាប័ន​​រៀប​ចំ​ព្រឹត្តិការណ៍​​​កីឡា​​​លំដាប់​ពិភព​លោក​ ​​រំពឹង​​​រក​​បាន​ប្រាក់​ចំណូល​​លើស​ពី​ ១០០ ​លាន​ដុល្លារ​អាមេរិក​​នៅ​​ថ្ងៃ​​អនាគត​​​ដ៏​ខ្លី​​ខាង​មុខ។ ​នេះ​​យោង​តាម​​​ការ​បង្ហើប​​ឲ្យ​ដឹង​​ពី​ថ្នាក់​ដឹក​នាំ​របស់​ ONE។ ប្រភព​ដដែល​បាន​​បញ្ជាក់​ទៀត​ថា ​ប្រាក់​ចំណូល​របស់​ ONE Championship ​មាន​សក្ដានុពល​​មក​ពី​​​ទីផ្សារ​ធំធេង​​​នៅ​ក្នុង​តំបន់​អាស៊ី។ ​​ចំណូល​ដែល​បាន​មក​ពី​ ONE Championship ​បាន​ធ្វើ​ឲ្យ​ក្រុម​​​​ហ៊ុន​​មួយ​នេះ​មាន​តម្លៃ​ប្រមាណ​ ១០០០ ​លាន​ដុល្លារ​​អាមេរិក​ ហើយ​តម្លៃ​នេះ​អាច​​​នឹង​រីក​​​កាន់​​តែ​ធំ​ទៅ​មុខ​ទៀត។

ប្រាក់​ចំណូល​របស់​ ONE Championship ​​​មាន​សក្ដានុពល​​លើស​ក្រុម​ហ៊ុន​ NFL ​ដោយ​សារ​មាន​​ការ​គាំទ្រ​​​ប្រមាណ​​ ៤០០០​ លាន​នាក់​​​នៅ​ក្នុង​ទ្វីប​អាស៊ី​ ​ដែល​ជា​ចំណុច​ពិសេស​ធ្វើ​ឲ្យ​ស្ថាប័ន​កំពូល​មួយ​នេះ​​ឈាន​ដល់​​​កម្រិត​​​ខ្ពស់​បែប​នេះ។ ​លើស​ពី​នេះ​ទៅ​ទៀត​​ ONE ​​រក​​បាន​ប្រាក់​ចំណូល​ពី​ការ​ផ្សព្វផ្សាយ​​តាម​ទូរទស្សន៍​​ដូច​ជា​ Turner Networks ​នៅ​អាមេរិក (TNT & B/R Live) ​ដោយ​ទទួល​បាន​​អ្នក​ទស្សនា​​​ក្បែរ​ ៤២ ​លាន​នាក់​សម្រាប់​សង្វៀន​ ONE: A NEW ERA។​ ​​លោក​ Chatri Sityodtong ​​ដែល​ជា​ស្ថាបនិក​, ​ប្រធាន​, និង​ ជា​​នាយក​ប្រតិបត្តិ​​​របស់ ​ONE Championship ​រំពឹង​ថា​​​​ស្ថាប័ន​របស់​ខ្លួន​នឹង​ទទួល​បាន​អ្នក​ទស្សនា​ ៥០​ លាន​នាក់​នៅ​ដំណាច់​ឆ្នាំ​​នេះ។ ​​​​

នាយក​​ប្រតិបត្តិ​ Chatri Sityodtong ​បាន​សង្កត់​ធ្ងន់​ថា ៖«​កីឡាករ​គឺ​ជា​ដៃ​គូ​ដ៏​ជោគជ័យ​របស់​យើង ហើយ​វា​ពិត​​​ជា​មាន​ន័យ​ជ្រាល​ជ្រៅ​ និង ​តម្លៃ​​​ណាស់​​​សម្រាប់​ ONE Championship។ ​ហ្សែន(DNA) របស់​ ONE Championship មាន​ផ្នត់​គំនិត​​ឈ្នះ-ឈ្នះ (win-win philosophy) ជា​មួយ​​មនុស្ស​គ្រាប់​​ដែល​យើង​ធ្វើ​ការ​ជា​មួយ​ ទោះ​​ជា​មិត្ត​រួម​ការងារ ​ដៃ​គូ​​​​ពាណិជ្ជ​កម្ម ​ប្រព័ន្ធ​ផ្សព្វផ្សាយ ​​​កីឡាករ​ ឬ ​​​ធ្វើ​​ការ​ជា​មួយ​រដ្ឋាភិបាល។ ​យើង​ត្រូវ​តែ​ប្រើ win-win philosophy ​ហើយ ​​យើង​តែង​តែ​ដោះ​ស្រាយ​​​បាន​ជា​និច្ច​ដើម្បី​ឲ្យ​ដៃ​គូ​របស់​យើង​ជោគជ័យ​​ជា​មួយ​គ្នា»។

ដោយ​សារ​តែ​ភាព​រីក​ចម្រើន​​ឥត​ឈប់​ឈរ​ ONE ​ដែល​​ជា​ស្ថាប័ន​​​​រៀប​ចំ​ព្រឹត្តិការណ៍​កំពូល​ក្នុង​ប្រវត្តិសាស្ត្រ​អាស៊ី​ ​​ក៏​បាន​​បើក​សម្ពោធ​​ជា​ផ្លូវ​ការ​ដើម្បី​រៀប​ចំ​ការ​ប្រកួត​កីឡា​អេឡិចត្រូវនិក ​​ហៅ ​ ONE Esports ​កាល​​ចុង​ឆ្នាំ​ ២០១៨​ កន្លង​ទៅ។ ONE និង​ Dentsu Inc ដែល​ជា​ភ្នាក់​ងារ​​ផ្សាយ​ពាណិជ្ជ​កម្ម​ធំ​បំផុត​​របស់​ជប៉ុន​​​រៀប​ចំ​ព្រឹត្តិការណ៍​​ ONE Esports ​រួមគ្នា​ក្នុង​ឆ្នាំ​ ២០១៩​ នេះ។

ONE ​បាន​បង្ហាញ​អំពី​វប្បធម៌​ដ៏​អស្ចារ្យ​​​នៅ​​ទ្វីប​អាស៊ី​​តាម​រយៈ​ ​ការ​​​រួម​បញ្ចូល​គ្នា, ការ​គោរព, ​ភាព​ថ្លៃ​ថ្នូរ​, ​សេច​ក្ដី​ក្លាហាន, ​វិន័យ, ​​និង​ ​ភាព​​សន្ដោស​ប្រណី។ ​​ពី​ពី​​ទីស្នាក់ការ​​​ធំ​នៅ​សិង្ហបុរី​ ​ONE ​​​បច្ចុប្បន្ន​មាន​​ការិយាល័យ​នៅ​ ​ក្រុង​តូក្យូ​, សៀងហៃ, ប៉េកាំង, ​បាងកក,ម៉ានីល, ហ្សាកាតារ, និង​ បេងហ្គាឡូរូ​ (ប្រទេស​ឥណ្ឌា)។ ​ស្ថាប័ន​ដែល​វិនិយោគ​ជា​មួយ​ ONE Championship ​ដូច​ជា​ក្រុម​ហ៊ុន​ Sequoia Capital, Temasek Holdings, GIC, Iconiq Capital, Greenoaks Capital, និង ​Mission Holdings។ ​ONE ទទួល​បាន​ការ​ទស្សនា​​មាន​​ទិន្នន័យ​ខ្ពស់​តាម​រយៈ​ទូរទស្សន៍​ ​និង​ ​បណ្ដាញ​សង្គម​​ទូទាំង​​អាស៊ី។

ONE ​ជា​​​ប្រភព​នៃ​ការ​បង្ហាញ​ក្បាច់​គុន​ដូច​ជា​​ មួយ​ថៃ, Kickboxing, គុន​ចម្រុះ, ការ៉ាតេ, ស៊ីឡាត, សាន់ដា, ឡែតវេ, តេក្វាន់ដូ, ចំបាប់, គុន​ខ្មែរ​ , កុងហ្វូ យូដូ ​និង​ មាន​ក្បាច់​​ជា​ច្រើន​ទៀត។ ព្រឹត្តិការណ៍​របស់​ ONE ​រៀប​ចំ​នៅ​កីឡដ្ឋាន​ធំៗ​​​ទូទាំង​ទ្វីប​អាស៊ី។ ​​បេសកកម្ម​របស់​ ONE គឺ​បង្ហាញ​វីរបុរស​​ជា​ក្ដី​សង្ឃឹម ​ការ​លើក​ទឹក​ចិត្ត, និង ភាព​​ខ្លាំងក្លា។ ​​ដូច​គ្នា​នេះ​ដែរ​ ជើង​​ឯក​លំដាប់​ពិភព​លោក​ក៏​ត្រូវ​​តស៊ូ​ជម្នះ​គ្រប់​ឧបសគ្គ​​​ទើប​ទទួល​បាន​លទ្ធផល​ល្អ និង សម្រេច​​គោល​ដៅ​របស់​ពួក​គេ​ក្នុង​ជីវិត។ ​ ONE ​នឹង​បង្ហាញ​វីរបុរស​ទាំង​នេះ​ទៅ​កាន់​ពិភព​លោក​ក្នុង​ន័យ​លើក​ទឹក​ចិត្ត​ឲ្យ​មនុស្ស​រាប់​លាន​នាក់​សម្រេច​ក្ដី​ស្រមៃ។ ​តាម​រយៈ​ការ​ផ្សព្វផ្សាយ​របស់​ ONE គឺ​បង្កើត​​ឱកាស​, ​អបអរ​សាទរ​ចំពោះ​ជ័យជម្នះ, ​បង្កើត​គោល​ដៅ​,​​ជំរុញ​​​ដល់​ជាតិ​សាសន៍​នីមួយៗ ​និង ​ការ​ផ្លាស់​ប្ដូរ​ទៅ​កាន់​ពិភព​លោក។​

ទ្វីប​អាស៊ី​ជា​ទី​តាំង​នៃ​ក្បាច់គុន​​តាំង​ពី​ ៥០០០​ ឆ្នាំ​មុន ​ហើយ​​វា​ជា​ពេល​ដែល​ត្រូវ​ធ្វើ​ឲ្យ​កក្រើក​ឡើង​វិញ​ក្នុង​ប្រវត្តិសាស្ត្រ​នេះ​តាម​រយៈ​​ប្រវត្តិ​ដ៏​អស្ចារ្យ​, ​វប្បធម៌​, ទំនៀមទម្លាប់,​ ​និង តម្លៃ​របស់​ខ្លួន។ ​​គោល​បំណង​​របស់​ ONE គឺ​​ធ្វើ​​ឲ្យ​ពិភព​លោក​​ទាំង​មូល​ស្គាល់​អាស៊ី​កាន់​តែ​ច្បាស់​​ក្នុង​ការ​រួប​រួម​គ្នា​ជា​ធ្លុង​មួយ៕

អត្ថបទ៖ ស៊ីធី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s