រឿង​ខក​ចិត្ត​ និង​ សប្បាយ​ចិត្ត​​បំផុត​​នៅ​សង្វៀន​​ ONE: ENTER THE DRAGON

មាន​រឿង​សប្បាយ​ចិត្ត​ និង ខក​ចិត្ត​បំផុត​ចំនួន​ ៣​ ​​​នៅ​សង្វៀន​ ONE: ENTER THE DRAGON ​ដែល​បាន​រៀប​ចំ​នៅ​ប្រទេស​សិង្ហបុរី​ នា​ថ្ងៃ​ទី​ ១៧ ​ខែ ឧសភា​ ​កន្លង​ទៅ​​នេះ។ ​​កីឡាករ​ម្ចាស់​ផ្ទះ​ CHRISTIAN LEE ​​វាយ​កីឡាករ​​ជើង​​ខ្លាំង​សញ្ជាតិ​ជប៉ុន​ SHINYA AOKI ​ឲ្យ​​ចុះ​ចាញ់​ត្រឹម​ទឹក​ទី​២ ​ដើម្បី​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​​​វ័យ​ក្មេង​ជាង​គេ​ក្នុង​​​ក្បាច់​គុន​ចម្រុះ​ ONE Lightweight World Championship។ ជើង​ខ្លាំង​របស់​ថៃ​ Yodsanklai IWE Fairtex ​មិន​អាច​ឈាន​ទៅ​ដណ្ដើម​ទឹក​ប្រាក់ ១ លាន​ដុល្លារ​​​​​ពី​ខ្សែ​ក្រវាត់​ ONE Featherweight Kickboxing World Grand Prix ​បាន​ទេ​ក្រោយ​ចាញ់​ពិន្ទុ​​កីឡាករ​សញ្ជាតិ​បារាំង​ Samy Sana។ ​កីឡាករ​សញ្ជាតិ​ទួគី​ Saygid “Dagi” Guseyn Arslanaliev ឈាន​ទៅ​វគ្គ​​ផ្ដាច់​ព្រ័ត្រ​ ONE LIGHTWEIGHT WORLD GRAND PRIX ​បន្ទាប់​ពី​​វាយ​កីឡាករ​ម្ចាស់​ផ្ទះ​​​ដ៏​ល្បី​ល្បាញ​ Amir Khan ​ឲ្យ​ចុះ​ចាញ់​ត្រឹម​ទឹក​ទី១។

​១- ​កីឡាករ​​ម្ចាស់​ Christian Lee ពិត​ជា​ធ្វើ​ឲ្យ​ទស្សនិកជន​ហ៊ោ​​កញ្ជ្រៀវ​​​ បន្ទាប់​ពី​វាយ​​​​កំពូល​កីឡាករ​ជប៉ុន​ Shinya Aoki ​ មាន​បទ​ពិសោធន៍​ច្រើន​​ឲ្យ​ចុះ​ចាញ់​ត្រឹម​ទឹក​ទី២ ​ដើម្បី​គ្រង​ខ្សែ​ក្រវាត់​ ONE Lightweight World Champion។ Aoki ​ធ្វើ​បាន​ល្អ​នៅ​ទឹក​ទី១​ ដោយ​​ផ្ដួល​ Lee ​​​ទៅ​នឹង​ក្ដារ​រេញ​​ដើម្បី​ប្រើ​ដៃ​គាប​ក្នុង​គោល​ដៅ​​ឲ្យ​តដៃ​លែង​កើត​។ យ៉ាង​ណា​​ក្ដី​ ​Lee ​បាន​គេច​ផុត​ពី​​ការ​គាប​សង្កត់​នេះ។ ​ហើយ​ Lee ​ប្រើ​កណ្ដាប់​ដៃ​មហា​ទម្ងន់​ឆ្វេង​ស្ដាំ​យ៉ាង​ញាប់​​​ដើម្បី​បញ្ចប់​ Aoki ​ត្រឹម​ទឹក​ទី២​ តែ​ម្ដង​ មុន​អាជ្ញា​កណ្ដាល​បញ្ឈប់​។

២-ជើង​ខ្លាំង​របស់​ថៃ​ Yodsanklai IWE Fairtex ​ដែល​មិន​ដែល​ចាញ់​នៅ​សង្វៀន​ ONE ​តាំង​ពី​ឆ្នាំ​ ២០១១​ មក​​នោះ​មិន​អាច​ឈាន​ទៅ​ដណ្ដើម​ទឹក​ប្រាក់ ១ ​លាន​ដុល្លារ​​​​​ពី​ខ្សែ​ក្រវាត់​​ ONE Featherweight Kickboxing World Grand Prix ក្រោយ​ចាញ់​ពិន្ទុ​​កីឡាករ​សញ្ជាតិ​បារាំង​​កម្ពស់​ខ្ពស់​ Samy Sana។ Yodsanklai ​​បាន​ព្យាយាម​គំរាមកំហែង​តាម​រយៈ​ការ​​​​ទាត់​ និង សម្រុក​ចូល​វ៉ៃ​ ប៉ុន្តែ​​ត្រូវ​រង​​ថ្ម​បាក់​ដោយ​សារ​កណ្ដាប់​យ៉ាង​ដំណំ​ និង ងើប​មិន​ចង់​រួច​​ជា​ដើម។​ ​​​កម្ពស់​កីឡាករ​ថៃ ​ដែល​មាន​រហស្សនាម​ថា​ “The Computer Boxing” ទាប​ជាង​ដូច្នេះ​ហើយ​ ជា​ហេតុ​នាំ​ឲ្យ​លំបាក​ចូល​​ខ្លាំង​លើ​កីឡាករ​ រហស្សនាម​ “AK47″។ ​​ជើង​ខ្លាំង​របស់​ ថៃ​មិន​អាច​ធ្វើ​ឲ្យ​​កីឡាករ​សញ្ជាតិ​បារាំង​​ដួល​លើ​ក្ដារ​សង្វៀន​​ជា​ការ​ស៊ីសង​គ្នា​បាន​ទេ។​ ​ទីបំផុត​ អាជ្ញា​កណ្ដាល​ប្រកាស​ថា​ Yodsanklai ចាញ់​ពិន្ទុ​លើ​ Samy Sana និង​​ ធ្លាក់​ចេញ​ពី​ការ​ប្រកួត​​ដណ្ដើម​ទឹក​ប្រាក់ ១ លាន​ដុល្លារ។

៣-​ សឹង​តែ​មិន​ជឿ​ភ្នែក​ដែល​​ចាញ់​លឿន​​បែប​នេះ។​ កីឡាករ​សញ្ជាតិ​ទួគី​ Saygid “Dagi” Guseyn Arslanaliev​ ឈាន​ទៅ​វគ្គ​​ផ្ដាច់​ព្រ័ត្រ​ ONE LIGHTWEIGHT WORLD GRAND PRIX បន្ទាប់​ពី​​យក​​វាយ​កីឡាករ​ម្ចាស់​ផ្ទះ​ Amir Khan ​ឲ្យ​ចុះ​ចាញ់​ត្រឹម​ទឹក​ទី១។​ ​អ្នក​លេង​មក​ពី​ ទួគី​ ​ប្រើ​ពេល​ត្រឹម​តែ​​ ២ ​នាទី​ និង​ ​៥៦ វិនាទី​ប៉ុណ្ណោះ​ដើម្បី​ផ្ដួល​កីឡាករ​ម្ចាស់​ផ្ទះ ដោយ​​ការ​ប្រើ​​ក្បាច់​ដៃ​ អុបប៉េគូប​ ​ឆ្វេង​ស្ដាំ​រហូត​ដល់​ដួល​ទៅ​នឹង​ក្តារ​រេញ។ ​ជ័យជម្នះ​នេះ​ធ្វើ​ឲ្យ​ Saygid រង់​ចាំ​​​អ្នក​ឈ្នះ​រវាង​ Timofey Nastyukhin និង ​Lowen Tynanes ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។​

ខ្សែ​ក្រវាត់ ONE Featherweight Kickboxing World Grand Prix ​នៅ​ វគ្គ​ ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​​មិន​ទាន់​​កំណត់​ថ្ងៃ​​​នោះ​​ទេ ដែ​ល​ក្នុង​នោះ​កីឡាក​រ​ថៃ Petchmorakot Petchyindee Academy  ប្រឈម​នឹង​មិត្ត​រួម​ជាតិ​ Jo Nattawut ខណៈ​ដែល ​កីឡាក​រ​សញ្ជាតិ​បារាំង Samy Sana ​ជួប​តតាំង​នឹង​កីឡាករ សញ្ជាតិ​រុស្សី Dzhabar Askerov៕

អត្ថបទ៖ ស៊ីធី ​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s