ឈុត សេរីវណ្ណថង រំភើប​ដែលបាន​ប៉ះ​ជើង​ខ្លាំង​ថៃ​នៅ​សង្វៀន​ឯកភ្នំ

ត្រឹម​វ័យ​១៩​​ឆ្នាំ អ្នក​ប្រដាល់​មក​​ពី​ខេត្ត​បាត់ដំបង ឈុត សេរីវណ្ណថង បាន​អភិវឌ្ឍន៍​ខ្លួន​ឯង​ក្លាយ​ជា​តារា​គុន​ខ្មែរ​ល្បី​ម្នាក់​នៅ​ប្រទេស​កម្ពុជា។

តាម​រយៈ​កំណត់ត្រា​ប្រកួត​គួរ​ឲ្យ​ចាប់​អារម្មណ៍ កីឡាករ​វ័យ​ក្មេង​រូប​នេះ​មាន​ក្ដី​បំណង​ចង់​តំណាង​ឲ្យ​កម្ពុជា​ចូលរួម​ប្រកួត​លើ​សង្វៀន​អន្តរជាតិ ONE Championship

 

នៅ​ថ្ងៃ​អាទិត្យ​ទី២៦ខែឧសភា​ខាង​មុខ វណ្ណថង នឹង​ធ្វើ​ការ​ប្រកួត​នៅ​សង្វៀន​ឯកភ្នំគុនខ្មែរ ស្ថិត​ក្នុង​ខេត្ត​បាត់ដំបង។ គេ​ត្រូវ​ប្រឈម​មុខ​តទល់​នឹង​កីឡាករ​ជើង​ឯក​ថៃ Zico ដែល​មក​ពី​ភាគ​ខាង​ជើង​ប្រទេស​ថៃ។

មុន​ការ​ប្រកួត​មក​ដល់​ វណ្ណថង​បាន​និយាយ​ថា គេ​រំភើប​ដែល​បាន​ប្រកួត​ក្នុង​ដែនដី​កំណើត​របស់​ខ្លួន​ខេត្ត​បាត់ដំបង​ ជាមួយ​ជើង​ខ្លាំង Zico

ខ្ញុំ​មាន​អារម្មណ៍​រំភើប​ ខ្ញុំ​​មាន​ឱកាស​ប្រកួត​​ក្នុង​ខេត្ត​បាត់ដំបង។ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ព្រួយ​បារម្ភ​តិចតួច ព្រោះ​ដៃ​គូ​របស់​ខ្ញុំ​មាន​ទាំង​​ខ្លាំង​និង​កែង​ល្អ ប៉ុន្តែ​ខ្ញុំ​នឹង​ហ្វឹកហាត់​ឲ្យ​បាន​ច្រើន​ក្នុង​ការ​ត្រៀម​ខ្លួន​ប្រកួត។ ការ​និយាយ​​របស់​វណ្ណថង”។

ហាត់​ជា​ឪពុក​លោក ឈុត សេរី កីឡាករ​វ័យ​១៩​ឆ្នាំ​ បាន​ចាប់​ចិត្ត​ស្រឡាញ់​គុន​ខ្មែរ​តាំង​តែ​ពី​នៅ​ក្មេង។

ខ្ញុំ​ចាប់​ផ្ដើម​ស្រឡាញ់​ប្រដាល់​ ពេល​ដែល​មាន​អាយុ​១២​ឆ្នាំ។ ខ្ញុំ​បាន​ឃើញ​កីឡាករ​ចាស់ៗ​ហ្វឹកហាត់​ច្រើន ហើយ​កីឡាករ​ដែល​​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​ចិត្ត​ជាង​គេ​គឺ លោក សាន សៅយ៉ាន់។ នៅ​ពេល​អនាគត​ខ្ញុំ​ចង់​ក្លាយ​ជា​តារា​គុន​ខ្មែរ​ល្បី​ម្នាក់ និង​ផ្សព្វផ្សាយ​គុន​ខ្មែរ​ទូទាំង​ពិភពលោក។ វណ្ណថង​និយាយ។​

Leave a Reply