រឿង​ត្រូវ​ដឹង​​អំពី​​ជើង​ខ្លាំង​​ Priscilla ដៃគូ​ នៅ​ ​ស្រីពៅ ​​លើ​​សង្វៀន​ ONE

Priscilla Hertati Lumban Gaol​ ជា​កីឡាការិនី​មាន​ប្រៀប​ខាង​ម្ចាស់​ផ្ទះ​​ត្រូវ​​តតាំង​ ​អ្នក​លេង​ជើង​ថ្មី​​​កីឡាការិនិ​ជម្រើស​ជាតិ​កម្ពុជា​ នៅ​ ​ស្រីពៅ ​នៅ​​សង្វៀន​ ONE: FOR HONOR ​​​នា​​ថ្ងៃ​ទី​ ៣ ​ខែ​ ឧសភា ​ឆ្នាំ​ ២០១៩​ ​នៅ​​រដ្ឋ​ធានី​ហ្សាកាតា​​ ប្រទេស​ឥណ្ឌូណេស៊ី។ ​ក្នុង​ជំនួប​នេះ​មាន​រឿង​មួយ​​ចំនួន​គួរ​ឲ្យ​កត់​សម្គាល់​​ដែល​ត្រូវ​ដឹង​មុន​ការ​ប្រកួត​ចាប់​ផ្ដើម។

កីឡាការិនី​ Priscilla Hertati Lumban Gaol ​​​មាន​វ័យ​ ​៣០​ ឆ្នាំ​ ​ច្រើន​ជាង​ នៅ ​ស្រីពៅ រហូត​ដល់​ ៦ ឆ្នាំ។​ ​Priscilla ជា​កីឡាការិនី​ប្រចាំ​សង្វៀន​ ONE Championship ​ ​តាំង​ពី​ឆ្នាំ​ ២០១៧ មក និង​ មាន​បទ​ពិសោធន៍​ច្រើន​ជាង​​គូ​បដិបក្ខ​​​តំណាង​ឲ្យ​កម្ពុជា។ ​​កីឡាការិនី​សញ្ជាតិ​ឥណ្ឌូណេស៊ី​ រូប​នេះ​ប្រកួត​លើ​សង្វៀន​កម្រិត​ពិភព​លោក​​​ ONE ​បាន​ចំនួន​ ​៩​លើក​ ​ក្នុង​​នោះ​​ឈ្នះ​ ៥​​លើក​ និង ​ចាញ់​ ៤ លើក។ ការ​ប្រកួត​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​ ​១៩ ​ខែ មករា​ ឆ្នាំ​ ២០១៩​ Priscilla ​ ចាញ់​​ពិន្ទុ​កីឡា​ការិនី​ឥណ្ឌា​​​ Puja Tomar ​ទាំង​​​ទឹក​ភ្នែក​ក្រោយ​ប្រកាស​លទ្ធផល។

​កាល​វ័យ​​១៧ ឆ្នាំ​ ​​កីឡាការិនី​មក​ពី​ក្លឹប​ Siam Tigershark ធ្លាប់​ហ្វឹកហាត់​​ក្បាច់​គុន ​វូស៊ូ ហើយ​ធ្លាប់​​អត់​ចូល​រៀន​​មួយ​សប្ដាហ៍​​ដើម្បី​ទៅ​សំងំ​ហ្វឹកហាត់​ក្បាច់​គុន​​នេះ មុន​ពេល​​ឪពុក​ម្ដាយ​ដឹង។ ​ទោះ​ឪពុក​ម្ដាយ​បដិសេធ​ចំពោះ​ការ​ហ្វឹកហាត់​ក្បាច់​គុនក៏​ដោយ​​ ​តែ​ Priscilla បាន​ព្យាយាម​ពន្យល់​រហូត​ដល់​អ្នក​មាន​គុណ​ទាំង​ពីរ​យល់​ព្រម ​ព្រោះ​រូប​គេ​ស្រលាញ់​​ការ​សិក្សា​ផង​និង​ក្បាច់​គុន​ផង។ ហើយ​មិន​យូរ​ប៉ុន្មាន​​​កីឡាការិនិ​ម្ចាស់​ស្រុក​រូប​នេះ​ ក៏​បាន​ចូល​ហ្វឹកហាត់​ប្រដាល់​ជា​បន្តបន្ទាប់។​ ​កីឡាការិនី​​ដដែល​នេះ​​​ធ្វើ​ឲ្យ​ឳពុក​ម្ដាយ​មាន​មោទនភាព​ភាព​ដោយ​ឈ្នះ​មេដាយ​សំរឹទ្ធ​ពី​ការ​ប្រកួត​ជើង​ឯក​វូស៊ូ​កម្រិត​ពិភព​លោក ហៅ​ថា​ Wushu World Championship ដែល​​​តំណាង​ឲ្យ​​ឥណ្ឌូណេស៊ី។

បើ​ក្រឡេក​មក​កាន់​​កីឡាការិនី​​​ជម្រើស​ជាតិ​កម្ពុជា​វិញ​​​មាន​បទ​ពិសោធន៍​​ខ្ចី​ជាង​គូ​ប្រជែង​​ព្រោះ​ទើប​ឡើង​សង្វៀន ONE ​​​បាន​ម្ដង​ប៉ុណ្ណោះ​​កាល​ឈ្នះ​កីឡាការិនី​ថៃ​ ​Rika Ishige ​​នា​​ពាក់​​កណ្ដាល​ខែ​ កុម្ភៈ ​ឆ្នាំ​ ២០១៩ កន្លង​ទៅ​​​នៅ​ប្រទេស​ថៃ។ ​យ៉ាង​ណា​ក្ដី​ នៅ ស្រី ​ ឈ្នះ​ការ​ប្រកួត​ ២ ដង​ទល់​នឹង​ កីឡាការិនិ​មីយ៉ាន់ម៉ា​ Shwe Sin Min ​ក្នុង​​គម្លាត​រយៈ​ពេល ​១ ឆ្នាំ។​ ​ហើយ ស្រី​ពៅ​មាន​ឈ្មោះ​​ត្រដែត​ ​ក្រោយ​​​ជាប់​ឈ្មោះ​ជា​ កីឡាការិនី​ឆ្នើម​ប្រចាំ​សង្វៀន​ World Lethwei Championship ​​​​របស់​ប្រទេស​មីយ៉ាន់ម៉ា។ ​ ទោះ​ជា​បែប​​ណា​​ក្ដី​ កីឡាការិនី​​កម្ពុជា​បាន​ហ្វឹកហាត់​ក្បាច់​ប្រដាល់​សេរី​តាំង​ពី​ឆ្នាំ​ ២០១៣ និង មាន​បទ​ពិសោធន៍​ក្រាស់​​មុន​ចេញ​ទៅ​ប្រកួត​លើ​សង្វៀន​ក្រៅ​ស្រុក។ ​ស្រី​ពៅ ចាប់​ផ្ដើម​ហាត់​ប្រដាល់​ជា​មួយ​​លោក​គ្រូ ញ៉ូវ ម៉ាក ​និង ម៉ាក សាខន ​នៅ​ក្លឹប​តាលី​ដំរី​មាន​រិទ្ធិ​ កាល​ ៦ ឆ្នាំ​មុន ​មុន​រូប​គេ​ទៅ​ហ្វឹកហាត់​​គុន​ជម្រុះ​ ​ដើម​ឆ្នាំ​ ២០១៩ ជា​មួយ​គ្រូ​ហ៊ុន ច័ន្ទរាជ្យ និង ហាត់​វ៉ៃ​សាកល​ជា​មួយ​គ្រូ​វ៉ែន សុផល និង គ្រូ​ជន​ជាតិ​គុយបា Rolando Castellano ដើម្បី​ត្រៀម​ប្រកួត​​ព្រឹត្តិការណ៍​ស៊ីហ្គេ​ចុង​ឆ្នាំ​នេះ។

​​តាម​រយៈ​បទ​ពិសោធន៍​ Priscilla ​​មាន​ភាព​ជោកជាំ​ហើយ​​​មាន​កម្លាំង​មហាសាល​ដែល​ កីឡាការិនី​វ័យ​ ២៤ ​ឆ្នាំ​​របស់​កម្ពុជា​ទទួល​ស្គាល់។​ ប៉ុន្តែ​ ​ស្រីពៅ​ ​​​បាន​បង្ហើប​ថា​​មាន​ស្នៀត​ទប់​ទល់​រួច​ហើយ​ពោល​ វ៉ៃ​​ត្រង់​ ដក​ឃ្លា ​ដោះ​ឃ្លេ​ និង​ មិន​ឲ្យ​ ​ Priscilla ផ្ដួល​​បាន​​ងាយៗ​​ឡើយ​ដើម្បី​បង្ការ​គ្រោះ​ថ្នាក់។​ ​កូន​សិស្ស​របស់​លោក​ ហ៊ុន ច័ន្ទរាជ្យ​ ​នៅ​តែ​រក្សា​ជំហរ​​វ៉ៃ​ប្រយោល​ និង​ វ៉ៃ​​ដោះ​ខ្លួន​ការពារ​មិន​អាច​ឲ្យ​ដៃ​គូ​​ចូល​កៀក​ពេក​បាន​ទេ​ ព្រោះ​នេះ​ជា​ចំណុច​ខ្លាំង​របស់​ខ្លួន​នា​ការ​ប្រកួត​កន្លង​ទៅមក។​

​បន្ទាប់​ពី​ដឹង​​ចំណុច​ភ័យ​ខ្លាច​របស់ គូ​បដិបក្ខ​ ​លោក​ ហ៊ុន ច័ន្ទរាជ្យ ​បាន​បង្វឹក​​ ស្រីពៅ​ ​ផ្នែក​កម្លាំង​ ក្បាច់​​ឃ្លេ-ចាប់ ​និង​ ក្បាច់​ការពារ​​​កុំឲ្យ​គេ​ផ្ដួល​បាន។​ ​​​គ្រូ​បង្វឹក​នៅ​ក្លឹប​​ Cambodian Top Team ​មាន​ជំនឿ​ លើ​ ស្រីពៅ​ ​ថា​នឹង​ធ្វើ​បាន​ល្អ​ សម្រាប់​អ្នក​គាំទ្រ​នៅ​កម្ពុជា​ ទោះ​កីឡាការិនិ​ម្ចាស់​ផ្ទះ​មាន​ពិសោធន៍​​លើ​​សង្វៀន​នេះ​ច្រើន​ជាង​រហូត​ដល់​ ៨​ ដង​ក៏​ដោយ៕ ​​

​អត្ថបទ៖ ស៊ីធី ​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s