ក្រុម​ហ៊ុន​ Nielsen Sports ​សហការ​ជា​មួយ​ ONE Championship ​រៀប​ចំ​​សិក្ខាសាលា​ស្អី​អំពី​ភាព​ជា​អ្នក​​ដឹក​នាំ​ និង​​ជំនួញ​ក្នុង​វិស័យ​កីឡា

ក្រុម​ហ៊ុន​ Nielsen Sports ដែល​គេ​​ស្គាល់​ថា​ជា​ក្រុម​ហ៊ុន​ផ្គត់ផ្គង់​​ការ​វិភាគ​ ​និង ​ការ​ផ្ដល់​​ទិន្នន័យ​​ឈាន​​មុខ​សម្រាប់​ស្ថាប័ន​កីឡា​ធំៗ​ក្នុង​លោក​​នោះ​​​​សហការ​ជា​មួយ​​ ONE Championship ​​ដើម្បី​រៀប​ចំ​​សិក្ខាសាលា​​មួយ​ឈ្មោះ​ថា​ «Nielsen Presents: What’s Next in Global Sports» ។ នេះ​​ជា​​កម្មវិធី​​​​ផ្តោត​​លើ​ភាព​​ជា​​អ្នក​ដឹក​នាំ​និង​ជំនួញ​​​​លើ​​វិស័យ​កីឡា​ក្នុង​​លោក​ ​ចាប់​ពី​ថ្ងៃ​ទី​ ១៦ ​ដល់​ ១៧​ ​ខែ ឧសភា ឆ្នាំ​ ២០១៩ ​នៅ​ប្រទេស​សិង្ហបុរី។

​កិច្ច​ប្រជុំ​នេះ​មាន​ការ​ចូល​រួម​ពី​សំណាក់​ ​​ថ្នាក់​ដឹក​នាំ​​ម៉ាកយីហោ​កីឡា​​ល្បីៗ , អ្នក​ជំនួញ, ភ្នាក់​ងារ និង​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដើម្បី​ពិភាក្សា​អំពី​​ទំនោរ​​នៃ​ទីផ្សារ​កីឡា​​ពិភព​លោក​ និង​ ​ស្រាវជ្រាវ​​រក​ចំណុច​ចាំ​បាច់​​ដែល​ត្រូវ​តភ្ជាប់​ពី​អ្នក​គាំទ្រ​ និង ​ស្ថាប័ន​​ជា​ដើម។ ​មុន​បិទ​បញ្ចប់​​កម្មវិធី​ កីឡាករ​​​ហែល​ទឹក​​​ទឹក​​សញ្ជាតិ​អាមេរិក​ Michael Phelps ដែល​ឈ្នះ​មេដាយ​មាស​ច្រើន​​ជាង​គេ​នៅ​​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នោះ​​នឹង​​ឡើង​លើ​វេទិកា​​ដើម្បី​ថ្លែង​សុន្ទរកថា​​បញ្ចប់​កម្មវិធី​​នៅ​ថ្ងៃ​ចុង​ក្រោយ​ទី​ ១៦ ឧសភា ផង​ដែរ។  ហើយ ​កីឡាករ​ហែល​ទឹក​ Joseph Schooling ដែល​ជា​ម្ចាស់​មេដាយ​មាស​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​​​ក្នុង​ប្រវត្តិសាស្ត្រ​របស់​សិង្ហបុរី ក៏​បង្ហាញ​​វត្តមាន​ក្នុង​កម្មវិធី​​នេះ​ដែរ។

លោក​ Kelvin Watt អគ្គ​នាយក​​នៃ​ក្រុម​ហ៊ុន​ Nielsen Sports ​ប្រចាំ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ និង​តំបន់​អាហ្វ្រិក​កណ្ដាល ​បាន​ថ្លែង​ថា៖ « ​​នេះ​ជា​ឧទាហរណ៍​​គំរូ​មួយ​សម្រាប់​កីឡា​​នៅ​ក្នុង​ពិភព​លោក ​ដែល​កំពុង​ចូល​ខ្លួន​​មក​កាន់​តំបន់​អាស៊ី​ ហើយ​អ្នក​វិនិយោគ​​​ចង់​ឲ្យ​ស្ថាប័ន​របស់​ខ្លួន​​​ទទួល​ស្គាល់​ជុំ​វិញ​ពិភព​លោក។ ​ការ​​សហការ​គ្នា​​ជា​មួយ ONE Championship ពិត​ជា​សំខាន់​ណាស់​​​​​ក្នុង​គោល​ដៅ​ធ្វើ​ឲ្យ​កីឡា​នៅ​អាស៊ី​​កាន់​តែ​រីក​ចម្រើន​ និង ​ទទួល​ស្គាល់​ជា​សកល»។

ទន្ទឹម​គ្នា​នេះ​​លោក​ Chatri Sityodtong ​ប្រធាន ​និង​ជា​នាយក​ប្រតិបត្តិ​​នៃ​ ONE Championship ​បាន​មាន​​ប្រសាសន៍​ថា៖«​​នេះ​ជា​ផ្នត់​គំនិត​ដ៏​អស្ចារ្យ​បំផុត​​នៅ​ក្នុង​កីឡា​​និង​​ការ​ធ្វើ​ជំនួញ​ ​ដែល​​ត្រូវ​បង្ហាញ​នៅ​ក្នុង​កម្មវិធី “​What’s Next in Global Sports”។​ ​​​វា​ជា​កិត្តិយស​ណាស់​ដែល​ ONE Championship ​ ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ Nielsen ដើម្បី​បង្កើត​ឲ្យ​សិក្ខាសាលា​ប្រចាំ​ឆ្នាំ​លើក​ទី២​នេះ»។

​​វា​ជា​ការ​ធ្វើ​សមាហរណកម្ម​រវាង​កីឡា​​និង​ជំនួញ​។​ កម្មវិធី​​​នេះ​នឹង​ចាប់​ផ្ដើម​ដោយ​មាន​​ការ​ពិសា​អាហារ​ជុំ​គ្នា​ពេល​ល្ងាច​នៅ​ថ្ងៃ​ទី​ ១៦​ ឧសភា នៅ​ Gardens by the Bay ​មុន​​កិច្ច​ប្រជុំ​ផ្ដោត​លើ​ប្រធាន​បទ​​មួយ​ទៀត​ឈ្មោះ​ថា “Sports Business Conference” នៅ​ឯ​ Marina Bay Sands នា​ថ្ងៃ​ទី​ ១៧​ ឧសភា។

គួរ​ដឹង​ដែរ​ថា​ ONE Championship (ONE) ជា​​ស្ថាប័ន​​រៀប​ចំ​​​ព្រឹត្តិការណ៍​​កីឡា​​​ដ៏​ធំ​បំផុត​ដែល​មាន​ប្រវត្តិ​យូរ​លង់​នៅ​ក្នុង​ទ្វីប​អាស៊ី និង​មាន​អ្នក​ទស្សនា​រាប់​លាន​នាក់។ ONE ​មាន​ស្នាក់​ការ​កណ្ដាល​នៅ​សិង្ហបុរី​ ​ដែល​ជា​​ស្ថាប័ន​​រៀប​ចំ​​ការ​ប្រកួត​​​កីឡា​គុន​ចម្រុះ​​ធំជាង​គេ​បំផុត​នៅ​ក្នុង​លោក​​​ប្រជុំ​ដោយ​ក្បាច់​គុន​ល្បីៗ​ដូច​ជា​​ ​មួយ​ថៃ Kickboxing, ការ៉ាតេ កុងហ្វូ ស៊ីឡាត សាន់ដា(Sanda), ឡែតវ៉េ(Lethwei), គុន​ចម្រុះ(MMA), តេក្វាន់ដូ, និង ​ចំបាប់​ជា​ដើម។ ​ONE Championship​ ផ្សព្វផ្សាយ​​ទៅ​កាន់​ទស្សនិកជន​មាន​សក្ដានុពល​​ប្រមាណ​ , ​ពាន់​លាន​នាក់​​ទូទាំង​ពិភព​លោក​​ជាង​ ១៤០​ ប្រទេស​ ដែល​ក្នុង​នោះ​​​ផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ល្បីៗ​​​ដូច​ជា​ Fox Sports, ABS-CBN, Astro, ClaroSports, Startimes, Thairath TV, Skynet, Mediacorp, Great Sports, Tencent, Star TV, Mediaset Italia, ProSiebenSat.1, Dubai Sports, Turner Sports, និង​ មាន​​​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន​ទៀត៕

អត្ថបទ៖ ស៊ីធី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s