អនុប្រធាន​សហ័ន្ធ​កីឡា​យុទ្ធគុន​ចម្រុះ​បង្ហាញ​មោទនភាព​​ចំពោះ​ ចាន់​ រតនា និង ​នៅ ស្រីពៅ មុន​ទៅ​ប្រកួត​នៅ ONE Championship​​

លោក ​កែ ប៊ិនសូរស្មី ​ អនុ​ប្រធាន​​​សហព័ន្ធ​កីឡា​យុទ្ធគុន​ចម្រុះ​កម្ពុជា​​​​​ដែល​​ត្រូវ​បាន​តែង​តាំង​នា​ចុង​ឆ្នាំ​ ​២០១៨​ ​​បាន​បង្ហាញ​អំពី​មោទនភាព​​ចំពោះ​ ​ចាន់ រតនា​ ​និង​ នៅ​​ ស្រីពៅ​ ​មុន​​​​ចេញ​ទៅ​ប្រកួត​នៅ​​សង្វៀន​កម្រិត​ពិភព​លោក​ ONE Championship តំណាង​ឲ្យ​កម្ពុជា​​ ហើយ​ ​រំពឹង​ថា​​​អ្នក​ទាំង​ពីរ​​នឹង​ធ្វើ​បាន​ល្អ​នា​ដើម​ខែ​ សភាព​ ខាង​មុខ។​ ​កីឡាករ​ម្ចាស់​ផ្ទះ​ Rudy Agustian ​ជួប​​ ចាន់ រតនា ​ ​ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​​កម្ពុជា​ អន្ទះសា​​​ចង់​ទស្សនា​ ខណៈ​ដែល​ ​​កីឡាការិនី​ជម្រើស​ជាតិ​ នៅ ស្រីពៅ​ ​ប៉ះ​ កីឡាការិនី​ម្ចាស់​ផ្ទះ​ Priscilla Hertati Lumban Gaol ​​នៅ​សង្វៀន​ ONE: FOR HONOR​ ​នា​​ថ្ងៃ​​​ទី​ ៣​ ឧសភា ជា​មួយ​គ្នា​នៅ​​​ប្រទេស​ ឥណ្ឌូណេស៊ី។

លោក​​​បង្ហាញ​ចំណាប់​អារម្មណ៍​​អម​ដោយ​មោទនភាព​ក្នុង​នាម​​ជា​កីឡាករ​​នៅ​​ក្រោម​​ដំបូង​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​​កម្ពុជា​បែប​នេះ ​៖« ​ទាំង​​ ចាន់ រតនា ​និង​ នៅ ស្រីពៅ​ ជា​​កីឡាករ​​ជួរ​មុខ​នៅ​កម្ពុជា​ ហើយ​វា​ជា​ការ​ប្រកួត​ប្រជែង​មួយ​ដ៏​អស្ចារ្យ​ដើម្បី​​​ស្វែង​រក​​ជ័យជម្នះ​​សម្រាប់​​​​​មាតុ​ភូមិ​ និង​ អ្នក​គាំទ្រ ​បន្ទាប់​ពី​​ពួក​គេ​​​ខិតខំ​​​ហ្វឹកហាត់​​ខ្លាំងក្លា។ ​និយាយ​​ដោយ​ស្មោះ​ត្រង់​ទៅ​ ​រតនា និង ស្រីពៅ ​ជា​កីឡាករ​​​​ជើង​ឯក​របស់​យើង​ ហើយ​​ខ្ញុំ​សង្ឃឹម​ថា​​​​ជន​រួម​ជាតិ​ នឹង​ផ្ដល់​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ដល់​ពួក​គេ។ ខ្ញុំ​ជឿ​​ថា ​ពួក​គេ​​បង្ហាញ​មោទនភាព​ជាតិ​តាម​រយៈ​លទ្ធផល​ ​និង​ ​​ឡើង​កម្រិត​​នៃ​ការ​ប្រកួត​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ»។

បន្ទាប់​ពី​បញ្ចេញ​ទស្សនៈ​​លើ​​ការ​ប្រកួត​ បុរស​ដែល​កើត​នៅ​​ក្រុង​ Lyon ប្រទេស​បារាំង​រូប​នេះ​​​បន្ត​ទៀត​ថា​ ​ទោះ​ ​ចាន់ រតនា ​វ័យ​រាង​ជ្រេ​បន្តិច​ ​ប៉ុន្តែ​លោក​ជឿ​ជាក់​ថា​​ម្ចាស់​ក្លឹប​ប្រដាល់ «សិល្បៈ»​ នឹង​បន្ត​អាជីព​វ៉ៃ​ MMA ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត​ ដោយ​សារ​​រូប​គេ​នៅ​​ចង់​ប្រកួត​ប្រជែង​​ជា​និច្ច​​ ​និង​ ហ្វឹកហាត់​បាន​ត្រឹម​ត្រូវ។​ លោក​អនុប្រធាន​​​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​​កម្ពុជា​ដដែល​បញ្ជាក់​ថា​ រតនា​ ​ជា​កីឡាករ​មាន​ទេព​កោសល្យ​​ ដ្បិត​អាយុ​កាន់​តែ​ច្រើន​ ប៉ុន្តែ​ ​សហព័ន្ធ​កំពុង​​ខំ​ប្រឹងប្រែង​អភិវឌ្ឍ​​​​​ក្នុង​គោល​ដៅ​បណ្ដុះបណ្ដាល​​ឲ្យ​បាន​អ្នក​លេង​គុន​ចម្រុះ​ជំនាន់​ថ្មី​ ​ហើយ ​រតនា ​ជា​គំរូ​ល្អ​មួយ​រូប។​ ​​បច្ចុប្បន្ន​នេះ​ មាន​កីឡាករ​វ័យ​ក្មេង​ជា​ច្រើន​កំពុង​ដើរ​តាម​គន្លង​ របស់​ ​រតនា ​ដើម្បី​​ឆ្ពោះ​ទៅ​រក​ចំណុច​កំពូល​​នៃ​ក្បាច់​គុន​​ចម្រុះ​​នៅ​កម្ពុជា ​និង លើ​ឆាក​អន្តរជាតិ។

​ជា​មួយ​គ្នា​នោះ​ដែរ​ នៅ​ ស្រីពៅ​ ​ជា​ជើង​ឯក​គុន​ខ្មែរ​ និង ​ជាប់​ឈ្មោះ​ជា​ កីឡាការិនី​ឆ្នើម​ប្រចាំ​សង្វៀន​ World Lethwei Championship ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​​ជា​គំរូ​ល្អ​ដល់​​នារីៗ​ ​​ដែល​ភាគ​ច្រើន​មិន​ចូល​ចិត្ត​ហាត់​ក្បាច់​គុន។​ ​​ការ​ចេញ​ទៅ​ប្រកួត​លើ​​សង្វៀន​កម្រិត​ពិភព​លោក​បែប​នេះ​ ​ជា​​ការ​បំផុស​​ និង លើក​ទឹក​ចិត្ត​ឲ្យ​នារីៗ​ចួល​រួម​ក្នុង​វិស័យ​ក្បាច់​គុន​ឲ្យ​បាន​ច្រើន។​ ​ស្រី​ពៅ​ ​​ទទួល​បាន​ការ​គាំទ្រ​​ច្រើន​សន្ធឹកសន្ធាប់​​មួយ​រយៈ​ចុង​ក្រោយ​​នេះ​​ ហើយ​​បាន​លើក​មុខមាត់​​​ក្នុង​នាម​​ជា​អ្នក​លេង​ក្បាច់​គុន​នារី​នៅ​កម្ពុជា​ តាម​​រយៈ​ជ័យជម្នះ​លើ​កីឡាការិនី​ថៃ​ Rika Ishige កាល​ពាក់​កណ្ដាល​ខែ​ កុម្ភៈ៕ ​

​អត្ថបទ៖ ស៊ីធី ​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s