អ្នក​ជំនាញ​គុន​ចម្រុះ​ Alan Mccune វិភាគ​​គូ​ប្រកួត​រវាង​​ Rudy Agustian និង​ ចាន់ រតនា ​

មុន​​​ការ​ប្រកួត​​​រវាង​​​កីឡាករ​ម្ចាស់​ផ្ទះ​មាន​​ពិសោធន៍​ច្រើន​​​ Rudy Agustian និង ​ចាន់ រតនា​ ​​នៅ​លើ​​សង្វៀន​ ONE: FOR HONOR ​​នៅ​ថ្ងៃ​ទី​ ៣ ខែ​ ឧសភា ​ឆ្នាំ​ ២០១៩​ ​ខាង​មុខ​ នា​​រដ្ឋធានី​​ ហ្សាកាតា​​ ​ប្រទេស​ ឥណ្ឌូណេស៊ី ​គ្រូ​បង្វឹក​បង្វឹក​គុន​ចម្រុះ​ ​លោក​ Alan Mccune ​នៃ​ក្លឹប​ Phnom Penh MMA ​​បាន​មក​​បញ្ចេញ​ទស្សនៈ​​​វិភាគ​​​គូ​សំខាន់​នេះ​ដូច​ខាង​​​ក្រោម។

លោក​ Alan Mccune​ ដែល​បាន​បង្វឹក​ MMA តាំង​ពី​ឆ្នាំ​ ១៩៩៦ មក​​នោះ​​​បញ្ចេញ​មតិ​​ដោយ​ផ្អែក​លើ​ពិសោធន៍​ផ្ទាល់​ខ្លួន​ថា​ ៖«​​ខុន ស៊ីចាន់​ បង្កើត​កំហុស​នៅ​ទឹក​ទី១​ និង ​ចេញ​យឺត​​​ដែល​ធ្វើ​ឲ្យRudy Agustian​ យក​ឈ្នះ​បាន។ ​យ៉ាង​ណា​ក្ដី ស៊ីចាន់ ​អត់​បាន​វ៉ៃ​ រយៈ​ពេល​ ១ ​ឆ្នាំ​​តាំង​ពី​ឈ្នះ ​កីឡាករ​​ឥណ្ឌូណេស៊ី​ Riski Umar នៅ​សង្វៀន​ ONE។ ​ប៉ុន្តែ​ ​​Rudy ​​បាន​បង្ហាញ​ក្បាច់​យ៉ាង​អស្ចារ្យ​​ដោយ​​ចូល​កៀក​​ ដែល​ប្រើ​កម្លាំង​បោក​ ស៊ីចាន់​​ ផ្ដួល​លើ​រេញ​ហើយ​​​ឃ្លេ​យក​ឈ្នះ​តែ​ម្ដង។ ​យ៉ាង​ណា​មិញ​ ​​រតនា ​​ត្រូវ​​តែ​​បម្លាស់ទី​រហ័ស​ ​​និង​ ​ចេញ​ក្បាច់​គុន​​ប្រើ​ជំហរ​​ឲ្យ​បាន​ច្រើន​កុំ​ឲ្យ​​ Rudy ​ចាប់​បោក​បាន។ ​បើ​សិន​​ Rudy ចាប់​​បោក​​បាន​ច្បាស់​ជា​ឆាប់​​អស់​កម្លាំង​មិន​ខាន​ ​ព្រោះ​​ រតនា​ ​​ក៏​បញ្ចុះ​គីឡូ​ខ្លះ​ដែរ​ ​ដូច​ កាល​ ស៊ីចាន់ បញ្ចុះ​គីឡូ​រហូត​ដល់​ ៦​ គីឡូ​ មុន​ជួប​ Rudy អីចឹង»។

គ្រូ​បង្វឹក​ MMA ​សញ្ជាតិ​​ស្កុតឡែន​​​ដដែល​នេះ​​​សង្កត់​ធ្ងន់​ថា​ ​ចាន់ រតនា ​ដែល​តំណាង​ឲ្យ​កម្ពុជា​​ទទួល​បាន​ការ​ហ្វឹកហាត់​ដិត​ដល់​នៅ​ក្លឹប​ «សិល្បៈ» ​ជា​មួយ​គ្រូ​បង្វឹក​របស់​គេ​មួយ​រយៈ​ធំ​មក​​​​​នេះ​​ ​​​ហើយ​​ ​រំពឹង​ថា​​កីឡាករ​វ័យ​ ៣៣ ឆ្នាំ​​នឹង​​​ធ្វើ​បាន​ល្អ​​ក្នុង​ជំនួប​នា​ដើម​ខែ​ ឧសភា។

គ្រូ​បង្វឹក​ដែល​បង្ហាត់​កីឡាករ​​គុន​ចម្រុះ​ខ្មែរ​​ប្រមាណ​ ​៧០​នាក់​ក្នុង​កម្មវិធី​ Khmer Warrior Challenges ​ក្នុង​រយៈ​ពេល​៣​​ ​ឆ្នាំ​នៅ​កម្ពុជា​រូប​នេះ​​​បាន​ប្រាប់​តិកនិក​សំខាន់​​ដល់​​ ចាន់ រតនា​ ​​យ៉ាង​ដូច្នេះ៖« រតនា​ ​​​ត្រូវ​ប្រើ​ស្នៀត​​​ចាំ​បាច់​​មួយ​គឺ​ បិទ​ក្បាច់​​​ចាប់​ផ្ដួល​ទៅ​​ក្ដារ​​រេញ​​ របស់ Rudy និង ការ​ពារ​ឲ្យ​កុំ​ឲ្យ​គេ​ចូល​កៀក​ដើម្បី​ផ្ដួល​ ​​នោះ​​​ ​រតនា​ អាច​ឈ្នះ​ហើយ»។

Alan Mccune ​​មក​រស់​នៅ​កម្ពុជា​​​រយៈ​ ៧ ឆ្នាំ​មក​ហើយ​​ ហើយ​​ លោក​បង្ហាត់​ MMA ​ដំបូង​នៅ​ឆ្នាំ​ ២០១៣ ពេល​​ស្ថានីយ​​​ទូរទស្សន៍​ល្បី​ក្នុង​ស្រុក​ ស៊ីធីអិន និង MyTV រៀប​ចំ​​​ជើង​ឯក​គុន​ចម្រុះ​លើក​ដំបូង​​មាន​ឈ្មោះ​ថា​ Khmer Warrior Challenges។​ ​​​ការ​​​ចូល​រួម​បង្ហាត់​កីឡាករ​ MMA ជំនាន់​នោះ​ ​បន្ទាប់​​​ពី​​ទទួល​បាន​ការ​អញ្ជើញ​ពី​អ្នក​​លេង​​គុន​ចម្រុះ​ និង ជា​អ្នក​ចាប់​​គូ​ប្រកួត Paddy Carson។ ​គ្រា​នោះ​ពេល​ចូល​ទៅ​ ​​ស៊ីធី​អិន​លើក​ដំបូង Alan ​​ត្រូវ​បាន​ទទួល​យ៉ាង​រាក់ទាក់​ ដែល​ក្នុង​នោះ​​​មាន​សព​​លោក​ ម៉ា សេរី​ ​អតីត​ប្រធាន​ផ្នែក​កីឡា​​ប្រចាំ​ស្ថានីយ​ ​​អម​ដោយ​កីឡាករ​ប្រមាណ​​ចន្លោះ​ពី​ ​៧០ ទៅ​ ១០០​ នាក់​រង់​ចាំ​ការ​បង្ហាញ​ក្បាច់​គុន​ចម្រុះ​ពី​ លោក​ ដូច​ជា​ក្បាច់​ ​ប្រដាល់​ និង តេក្វាន់ដូ​ ជា​ដើម។

គួរ​ដឹង​ថា​ ​ក្រៅ​ពី​​គូ​ Rudy Agustian និង​ ចាន់ រតនា ​ធ្វើ​ឲ្យ​កក្រើក​អ្នក​គាំទ្រ​នៅ​​កម្ពុជា​​ ប៉ុន្តែ​​ថែម​ទាំង​​មាន​​កីឡាការិនី​ជម្រើស​ជាតិ​ នៅ ស្រីពៅ​ ​ប៉ះ​ កីឡាការិនី​ម្ចាស់​ផ្ទះ​ Priscilla Hertati Lumban Gaol ​ទៀត​ផង​នៅ​សង្វៀន ONE: FOR HONOR​ ​នា​​ថ្ងៃ​​ជា​មួយ​គ្នា​នោះ៕ ​​

​​​​​​អត្ថបទ៖ ស៊ីធី ​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s