ខុន ស៊ីចាន់ ចុះចាញ់គូប្រកួតលើសង្វៀន ONE Championship

ខុន ស៊ីចាន់ ដែលជាជើងឯក KWC មិនអាចបន្ថែមកំណត់ត្រាបានពីលើជ័យជម្នះពីការប្រកួតលើកមុនឡើយ ដោយសារប្រកួតម្តងនេះ គាត់បានគោះសុំចាញ់កីឡាករឥណ្ឌូនេស៊ី Rudy Agustian ក្នុងទឹកទី១។

ចាប់ផ្តើមប្រកួតបើកឆាកព្រឹត្តិការណ៍ ONE: CALL TO GREATNESS កីឡាករគុនខ្មែររបស់កម្ពុជា ឃើញថាមានការប្រុងប្រយ័ត្នបំផុត មិនសូវហ៊ានចូលកៀកគូប្រកួតឥណ្ឌូនេស៊ីជិតពេកទេ។ ស្រាប់តែដល់នាទី ៤៥ នៃការប្រកួត Agustian បានឱកាសក៏ចាប់ផ្តួល ស៊ីចាន់ ហើយសង្គ្រប់ពីលើជាប់។

រីឯខាងកម្ពុជា ខំការពារខ្លួនមិនឲ្យ Rudy ក្លេរករខ្លួនបានសម្រេច ដូច្នេះគាត់ប្រឹងរើបម្រាស់ដោះខ្លួនចេញ ប៉ុន្តែនៅតែមិនអាចធ្វើបាន ទីបំផុតត្រូវគោះសុំចាញ់ដោយសារជាប់ក្លេរ Rudy ដដែលតែក្នុង ១:៤៥ នាទីប៉ុណ្ណោះ។

នេះគឺជាជ័យជន្នះជាលើកទី៣ជាប់ៗគ្នារបស់ Agustian ហើយ។

Leave a Reply